ក្រុមក្មេងទំនើងប្រដាប់អាវុធ បានសម្រុកចូលពន្ធនាគារដ៏សំខាន់ក្នុងរដ្ឋធានី ផត អូ ព្រីន (Port-au-Prince) របស់ប្រទេសហៃទី ដោយបានដោះលែងអ្នកទោសជាច្រើននាក់។ បុរសភាគច្រើនប្រហែល ៤ពាន់នាក់ ដែលត្រូវបានឃុំខ្លួននៅទីនោះបានរត់គេចខ្លួន។ អ្នកកាសែតក្នុងស្រុកម្នាក់បានប្រាប់ BBC News ក្នុង ចំណោមអ្នក ត្រូវបានឃុំខ្លួនទាំងនោះគឺជាសមាជិកក្រុមទំនើង ដែលត្រូវបានចោទប្រកាន់ពីបទ ការសម្លាប់ប្រធានាធិបតី ចូវ៉េនេល ម៉ូអ៊ីស (Jovenel Moïse) ក្នុងឆ្នាំ ២០២១។ អំពើហិង្សានៅប្រទេសហៃទី ជាប្រទេសក្រីក្របំផុតនៅទ្វីបអាមេរិក កាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមទំនើង មានគោលបំណងបណ្តេញនាយករដ្ឋមន្ត្រី អារៀល ហេនរី គ្រប់ គ្រង៨០ភាគរយនៃទីក្រុង ផត អូ ព្រីន។ ការកើនឡើងចុងក្រោយនៃអំពើហិង្សា បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅពេលនាយករដ្ឋមន្រ្តី បានធ្វើដំណើរទៅទីក្រុង ណៃរ៉ូប៊ី ដើម្បីពិភាក្សាអំពីការបញ្ជូនកងកម្លាំងសន្តិសុខពហុជាតិ ដឹកនាំដោយកេនយ៉ាទៅកាន់ប្រទេសហៃទី៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






