សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ ២០២៤-២០២៨ ត្រូវបានកិច្ចប្រជុំពេញអង្គរក្សរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្ដេចមហាបវរសិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នេះ។
សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ មានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងចូលរួមចំណែកក្នុងការ សម្រេចបាននូវចក្ខុវិស័យ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៥០។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទលទ្ធផលនៃកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅព្រឹកមិញនេះ បានឲ្យដឹងថា សេចក្តីព្រាងគោលនយោបាយនេះ ត្រូវបានតាក់តែងឡើង ដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញាចំនួន ៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន ១លើក ដោយមានការចូលរួមពីតំណាងសមាគមសហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។
សេចក្តីព្រាងគោល នយោបាយ នេះ មានគោលដៅសំខាន់ ៣ រួមមាន ៖
ទី១-រៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹង ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ។
ទី២-ពង្រឹងនិង លើកកម្ពស់សមត្ថភាពមន្ត្រីនិងអង្គភាពក្នុងការ អនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញាដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គម។
និងទី៣-ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងការអភិវឌ្ឍសហ- គ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ គោលនយោ បាយ នេះ មានគោលបំណងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រ កម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណីនិងវិញ្ញត្តិវប្បធម៌ និងជំរុញការ ប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និង គំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌។
នៅក្នុងដំណើរការពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤-២០២៨ សម្តេចធិបតី បានបញ្ជាក់ថា គោលនយោបាយជាតិនេះ ក៏ស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលដែរ។
ដូច្នេះ សម្តេចធិបតី បានស្នើទីស្ដីការគណៈរដ្ឋមន្ត្រី ផ្តល់ការសម្របសម្រួលដើម្បីឱ្យ គោលនយោបាយនេះទទួលបានជោគជ័យ៕






