នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងវេទិកាហិរញ្ញវត្ថុប្រកបដោយចីរភាព និងពិធីដាក់ដំណើរការគោលការណ៍វិនិយោគបៃតងអាស៊ាន។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការលើកកម្ពស់ហិរញ្ញវត្ថុប្រកបដោយចីរភាព នៅក្នុងតំបន់ និងបានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួនរបស់អាស៊ាន។






