ថ្លែងនៅក្នុងវេទិកានាទីក្រុង ដូហា លោក Sheikh Mohammed bin Abdulrahman al-Thani (ស៊ីក មហាមេត ប៊ីន អាប់ឌុលរ៉ាម៉ាន អាល់ ថានី) បាននិយាយថា ប្រទេសកាតានឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដាក់សម្ពាធលើភាគីទាំងពីរឱ្យឈានដល់បទឈប់បាញ់។ រដ្ឋឈូងសមុទ្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា អំពីការផ្អាករយៈពេលមួយសប្តាហ៍ក្នុងអំពើហិង្សានៅចុងខែវិច្ឆិកា ដែលអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំង។.នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ.បាននិយាយកាលពីថ្ងៃ អាទិត្យថា «សង្គ្រាមកំពុងកើតឡើងយ៉ាងពេញបន្ទុក»។
លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ “ភេរវករហាម៉ាសរាប់សិបនាក់” បានចុះចាញ់ និងកំពុង “ដាក់អាវុធរបស់ពួកគេ ព្រមទាំងប្រគល់ ខ្លួនពួកគេទៅឱ្យអ្នកប្រយុទ្ធវីរជនរបស់យើង”។
កាលពីរសៀលថ្ងៃអាទិត្យ ទីភ្នាក់ងារសុខភាព ដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្គាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជិត ១៨,០០០ នាក់ត្រូវបានសម្លាប់។
កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា បទឈប់បាញ់បណ្តោះអាសន្នបាន “បង្ហាញពីភាពជឿជាក់របស់ខ្លួន” ហើយថាគ្មានចំណាប់ខ្មាំងនឹងត្រូវបានដោះលែងទៀតទេ រហូត ដល់អ៊ីស្រាអែលចូលរួមក្នុងការចរចា។ នៅក្នុងសារនោះ អ្នកនាំ ពាក្យ Abu Ubaida (អាប៊ូ យូបៃដា) ក៏បាននិយាយដែរថា ក្រុមយុទ្ធជនហាម៉ាស់ បានបំផ្លាញទាំងស្រុង ឬតាមផ្នែក រថពាស ដែក១៨០ គ្រឿង និងបានសម្លាប់ទាហានអ៊ីស្រាអែល “មួយចំ នួន ធំ” ហើយវានៅតែវាយលុកលើអ៊ីស្រាអែល ហើយ “អ្វីដែលនឹងមកដល់គឺកាន់តែធំ”៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






