នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកនៃ សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ក្រោមប្រធានបទ “អាស៊ី និងពិភពលោក៖ ការប្រឈមរួម ការទទួលខុសត្រូវរួម”។
សន្និសីទនេះ មានអ្នកចូលរួមជាច្រើន រួមទាំងអតីតប្រមុខរដ្ឋាភិបាលផងដែរ។






