រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (អាន់តូនី ប៊្លីងឃិន) និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador (អង់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាដឺ) កំពុងជួបពិភាក្សាគ្នាពីវិបត្តិចំណាកស្រុក កំពុងកើនឡើង បានបង្កភាពវឹកវរនៅតាមព្រំដែនរួមគ្នារបស់ពួកគេ។
កិច្ចប្រជុំកម្រិត ខ្ពស់នេះកើត ឡើងនៅពេល សម្ពាធកើនឡើងលើសេតវិមាន ដើម្បីទប់ស្កាត់នូវលំហូរនៃជនចំណាកស្រុកទៅកាន់សហរដ្ឋ អាមេរិក។ មន្ត្រីព្រំដែនអាមេរិក បាននិយាយកាលពីសប្តាហ៍មុនថា មនុស្សរហូតដល់ ១០,០០០ នាក់កំពុងឆ្លងកាត់ព្រំដែនភាគខាងត្បូងជារៀងរាល់ថ្ងៃ។
លោក Lopez Obrador (ឡូប៉េស អូប្រាដឺ) មានឆន្ទៈក្នុងការកំណត់មនុស្សឆ្លងប្រទេសម៉ិកស៊ិកឆ្ពោះទៅកាន់សហរដ្ឋ អាមេរិក។ ប៉ុន្តែដោយនិយាយនៅមុនកិច្ចប្រជុំកំពូលនៅទីក្រុងម៉ិកស៊ិក លោកបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាចំណាកស្រុក និងបានក្រើនរំលឹកថា វាអាចក្លាយជាបញ្ហាសំខាន់នៅក្នុងការបោះឆ្នោតសហរដ្ឋ អាមេរិក ឆ្នាំ ២០២៤។
អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាន់ជំហរតឹងរ៉ឹងកាន់តែខ្លាំងឡើង នៅតាមព្រំដែន តាមសេចក្តីរាយការណ៍ថា នឹងបញ្ចេញការបង្រ្កាបដ៏ធំលើជនចំណាកស្រុកដែលគ្មានឯកសារ ប្រសិនបើត្រឡប់ចូលកាន់តំណែងនៅឆ្នាំក្រោយ៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






