នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន នៅក្នុង សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានអញ្ជើញថ្លែងក្នុងសម័យប្រជុំ ស្តីពី “អាស៊ី៖ ការកសាងចំណុចស្នូលនៃកំណើន។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងគោលជំហររបស់តំបន់ ក្នុងនាមជាចំណុចស្នូលនៃកំណើន តាមរយៈការពង្រឹងភាពធន់ និងសមត្ថ ភាព ដើម្បីស្តារឡើងវិញពីការប្រឈម និងការរាំងស្ទះនានា នាពេលកន្លងមក។






