ថ្ងៃ ពុធ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមឧទ្ទាម ហូធី ប្តេជ្ញាឆ្លើយតបក្រោយអាមេរិក និងអង់គ្លេសវាយប្រហារលើគោលដៅនៅយេម៉ែន CNA ៖ ក្រុម Houthis របស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស “នឹងមិនរារាំងពួកយើងទេ”។ ក្រុមនេះ បានប្តេជ្ញាឆ្លើយតបបន្ទាប់ពីគោលដៅជាច្រើនត្រូវបានវាយប្រហារនៅក្នុងការសងសឹកចំពោះពួកឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ម្តងហើយម្តងទៀត។ ការវាយឆ្មក់ផ្លូវអាកាសរួមគ្នាក្នុងប្រទេសយេម៉ែន កាលពីល្ងាចថ្ងៃសៅរ៍ ដែលអ៊ីរ៉ង់បានថ្កោល ទោស បានធ្វើឡើងបន្ទាប់ពីរលក នៃការវាយប្រហារដោយឯកតោភាគីរបស់អាមេរិក ប្រឆាំងនឹងគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។ វាជាលើកទីបីហើយ កងកម្លាំងអង់គ្លេស និងអាមេរិកបានរួមដៃគ្នាតម្រង់គោលដៅទៅលើពួក Houthi ដែលការវាយប្រហារដោយសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ដែលមានសង្គ្រាមបានរំខានដល់ពាណិជ្ជកម្មពិភពលោក។សហរដ្ឋអាមេរិកក៏បានធ្វើការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងពួកឧទ្ទាមយេម៉ែនដោយខ្លួនឯង ប៉ុន្តែការវាយប្រហាររបស់ពួកគេលើផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នៅតែបន្តកើតមាន៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ស្វាគមន៍ និងអបអរឯកឧត្តម Darius Gaidys ចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំអាស៊ាន នៅរសៀលថ្ងៃចន្ទ ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Darius Gaidys ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋលីទុយអានីប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ និងអបអរឯកឧត្តម Darius Gaidys ដែលចាប់ផ្តើមតួនាទីជាឯកអគ្គរដ្ឋទូតលីទុយអានីប្រចាំអាស៊ាន និងបានទទួលស្គាល់ពីការប្តេជ្ញាចិត្តរបស់លីទុយអានីក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ជាពិសេស ពង្រឹងវត្តមានការទូតនៅក្នុងអាស៊ាន។ ភាគីទាំងពីរក៏បានរំលឹកឡើងវិញនូវជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ហើយសង្ឃឹមពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងលីទុយអានីឱ្យកាន់តែមានទម្ងន់ រួមទាំងតាមរយៈក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប។
  • ថ្មជាង៤០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទ បាយ័ន ត្រូវបានកំណត់អត្តសញ្ញាណ និងស្គាល់ទីតាំងដើម ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១ របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាល ខែមករា ឆ្នាំ ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទ បាយ័ន ។ ប៉ុន្តែ ចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ។ បុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា និងជាអ្នក ជំនាញរកថ្ម លោក ញ៉ុក ឡូ ឱ្យដឹងថា ក្នុងការរើគំនរថ្មទិស ខាងត្បូងប៉ែកខាងលិចរបស់ប្រាសាទបាយ័ននៅជំហានដំបូងនេះ បានរកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន។ដោយឡែក ថ្មមានចម្លាក់ជាទងត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។ អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះដុំថ្មដែលអាចកំណត់អត្ត សញ្ញាណបាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់យកមកផ្គុំគ្នាឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ដោយ ឡែកជាបណ្តោះអាសន្នសិន។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី១ ប្រាសាទបាយ័ន កញ្ញា […]
  • សមត្ថកិច្ចរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយ:គណនីធនាគារនៅកម្ពុជា។ ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារីធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្សពួក ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយ ចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។ នាយកដ្ឋានសូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពប្រមូលទិញ-លក់ គណនីធនាគារ យកទៅឱ្យតតិយ ជន ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួល ខុសត្រូវចំពោះមុខច្បាប់៕
  • សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា គ្រោងបំពេញទស្សនកិច្ចទៅថៃនៅសប្តាហ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រ តិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។
  • ពលករខ្មែរនៅថៃ ថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រីចំពោះការស្នើឱ្យភាគីថៃបញ្ចុះតម្លៃទិដ្ឋាការ ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់ពលរដ្ឋ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសថ្លែងអំណគុណយ៉ាងកក់ក្តៅដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាលថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរ។ ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ លោកម៉ៃ វណ្ណៈ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា៖«ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី ១៩០០បាត មក៥០០បាត ជូនដល់បងប្អូនពលករខ្មែរយើង»។ លោកយន់ សៃធូ ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តសារៈបុរី ប្រទេសថៃក៏បានលើកឡើងដែរថា៖« សូមថ្លែង អំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី១៩០០បាត មក៥០០ បាត ជូនដល់បងប្អូនពលករ ខ្មែរយើង។ ជាចុងក្រោយ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជូនពរសម្តេចមហាបវរធិបតី ទទួលបានជោគជ័យ ក្នុងដំណើរទស្សនកិច្ចនេះ»។ គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា។ […]
  • ក្រសួងបរិស្ថាន គាំទ្រគំនិតផ្តួចផ្តើមក្នុងការវិនិយោគ គិតគូរដល់ការកាត់បន្ថយការបំភាយមេតាននៅក្នុងបរិយាកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការគាំទ្រដល់ការសិក្សាបង្កើតរោងចក្រចំណីសត្វ ដែលផ្តួចផ្តើមក្នុងការគ្រប់គ្រង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងឱកាសទទួលជួប លោក Andrew Mason, នាយកប្រតិបត្តិ ក្រុមហ៊ុន AgCo Tech Australia Pty Ltd របស់ប្រទេសអូស្រ្តាលី នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន AgCo Tech យកចិត្តទុកដាក់លើ ការសិក្សាលទ្ធភាពអនុត្តគម្រោង វិនិយោគលើការផលិតចំណីសម្រាប់ សត្វពាហនៈ ដើម្បីជួយបង្កើនផលិតផលក្នុងស្រុក និងរួមចំណែកដល់ការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមកាត់បន្ថយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា ឧស្ម័នមេតាន ដែលបានកាត់បន្ថយ គឺជាឥណ ទានកាបូនដ៏សំខាន់ ស្របតាមការអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ៕  
  • ក្រសួងសុខាភិបាល បញ្ជាក់ពីផលប៉ះពាល់ បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិត ផល អេច ធី ភី ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានហាមឃាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះបង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នកប្រើប្រាស់ងាយនឹងទទួលភាពញៀនដោយសារធាតុញៀនផ្សេងទៀត។
  • កម្ពុជានិងថៃ ប្តេជ្ញាចិត្តរួមគ្នាការពារការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខភាពសាធារណៈ ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០២ កុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តម ឈឺតគៀត អាតថាខន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទេសថៃប្រចាំនៅកម្ពុជា ដែលបានទទួលការអនុញ្ញាត អញ្ជើញចូលរួមជួបសម្តែង ការគួសមដោយផ្ទាល់ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត អំពីបញ្ហាផ្សែងអ័ព្ទ ដែលតែងកើតឡើងជារៀងរាល់ឆ្នាំ ដោយបានបង្កផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ចំពោះបញ្ហានេះប្រទេសថៃ ចាំបាច់ត្រូវការការរួមចំណែក ពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបនឹងបញ្ហាតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយបង្កើតឱ្យមាន ក្រុមការ ងារ ឧបករណ៍បច្ចេកទេស សម្រាប់ត្រួតពិនិត្យ និងដោះស្រាយលើបញ្ហានេះ ព្រមទាំងបង្កើតជាប្រព័ន្ធHot-Line ពិសេស រវាងថៃនិងកម្ពុជា។ ឯកឧត្តមបណ្ឌិត […]
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន ជួបពិភាក្សាការងារជាមួយលោកជំទាវ Elina Valtonen រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ នៅរសៀលថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Elina Valtonen រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងអាស៊ាន និងហ្វាំងឡង់ តាមរយៈការកំណត់វិស័យសហការ និងសហប្រតិបត្តិការនានាដែលអាចធ្វើទៅបាន ហើយមានប្រយោជន៍ទៅវិញទៅមក តាមរយៈក្របខណ្ឌទ្វេភាគីផង និងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបផង។
  • អាស៊ាននិងហូឡង់ បង្កើនភាពជាដៃគូ តាមរយៈកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពល នៅរសៀលថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Hanke Bruins Slot រដ្ឋមន្ត្រីការបរទេសព្រះរាជាណាចក្រហូឡង់។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរំលឹកឡើងវិញ នូវការផ្តល់ឋានៈជាដៃគូអភិវឌ្ឍន៍ ដល់ហូឡង់កាលពីពេលថ្មីៗនេះ។ ភាគីទាំង២ បានពិភាក្សារកមធ្យោបាយ ដើម្បីបង្កើនភាពជាដៃគូ តាមរយៈកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពដែលអាចបញ្ចូលវិស័យមួយចំនួន ទៅក្នុងវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែងអាស៊ាន-ហូឡង់ ផងដែរ។
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ នៅរសៀលថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី ២៤ ដែលមានការចូលរួមពីបណ្តារដ្ឋមន្ត្រីការបរទេសពីប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនបណ្តារដ្ឋមន្ត្រីស្តីពីទិដ្ឋភាពរួមនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប សមិទ្ធផលនៃទំនាក់ទំនងដែលមានជា យូរលង់មកហើយរវាងអាស៊ាន និងសហភាពអឺរ៉ុប។ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតម្រូវការរក្សាទំនាក់ទំនង ដែលទទួលបានវឌ្ឍនភាពគ៏ឱ្យកត់សម្គាល់នេះ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរួចរាល់របស់លេខាធិការដ្ឋានអាស៊ាន ក្នុងការសម្របសម្រួលភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- សហភាពអឺរ៉ុប និងការអនុវត្តផែនការសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន- សហភាព អឺរ៉ុបឆ្នាំ២០២៣ -២០២៧។
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី៣ នៅព្រឹកថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី ៣។ វេទិកានេះ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០២២ ជាវេទិកាសម្រាប់ឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ពិភាក្សាអំពីការអនុវត្តយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងសមាជិកអាស៊ាន។ ឆ្នាំនេះ វេទិកាផ្តោតលើបញ្ហាដែលជាការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក វិបុលភាពរួម ភាពធន់ផ្នែកសេដ្ឋកិច្ច និងការវនិយោគ ព្រមទាំងការពន្លឿនការផ្លាស់ប្តូរបៃតង និងថាមពល។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថា ដែលគូសបញ្ជាក់ពីការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព និងស្ថិរភាពតំបន់ ក៏ដូចជាវិបុលភាពរបស់ប្រជាជនអាស៊ាន ចំពេលតំបន់នេះកំពុងប្រឈមនឹងបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកំពុងវិវត្តន៍ និងកំពុងលេចឡើង ដូចជាការកើនឡើងនៃឌីជីថលនីយកម្ម និងតម្រូវការឱ្យមានបរិស្ថានកាន់តែស្អាត និងមានភាពបៃតងជាងមុន។ ឯកឧត្តម ក៏ទទួលស្គាល់ពីទំនាក់ទំនងកាន់តែជិតស្និទ្ធកាន់តែខ្លាំង រវាងអាស៊ាន និងសហភាពអឺរ៉ុប ចំពេលកំពុងប្រឈមបញ្ហាទាំងអស់នេះ។
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន ជួបពិភាក្សាការងារជាមួយ អនុប្រធាន European Green Deal and Interinstitutional Relations and Foresight នៅព្រឹកថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Maros Sefcovic អនុប្រធាន European Green Deal and Interinstitutional Relations and Foresight ។ កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហការដែលអាចធ្វើទៅ បានរវាងអាស៊ាន និងសហភាពអឺរ៉ុបដើម្បីទាញប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនសម្រាប់ប្រជាជនអាស៊ាន និងអឺរ៉ុប ជាពិសេសប្តេជ្ញារួមគ្នាលើការបម្រែបម្រួលអាកាសធាតុ រួមទាំង តាមរយៈគំនិតផ្តួចផ្តើមបៃតងអឺរ៉ុបអាស៊ាន ( TEI)។
  • អាមេរិកយល់ព្រមលក់យន្តហោះគ្មានមនុស្សបើក ប្រដាប់អាវុធ តម្លៃ៤ពាន់លានដុល្លារ ឱ្យឥណ្ឌា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ដ៏មានសក្តានុពលនៃយន្តហោះគ្មានមនុស្សបើក កាំជ្រួច និងឧបករណ៍ផ្សេងទៀតចំនួន ៣១គ្រឿងទៅឱ្យប្រទេសឥណ្ឌាក្នុងតម្លៃជិត៤ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក MQ-9B Predator ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់សហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ជាក់នៅពេលនេះបន្ទាប់ពីមានការអនុម័តពីសភាអាមេរិក។ មន្ទីរបញ្ចកោណបាននិយាយថា វារួមបញ្ចូលទាំងការលក់យន្តហោះគ្មានមនុស្សបើក MQ-9B Sky Guardian ប្រដាប់ ដោយអាវុធចំនួន ៣១ គ្រឿង កាំជ្រួច AGM-114R Hellfire ចំនួន ១៧០ គ្រឿង គ្រាប់បែកឡាស៊ែរទំហំ៣១០គ្រាប់ ឧបករណ៍ទំនាក់ ទំនង និងការឃ្លាំមើល និងគ្រាប់បែករអិលដ៏ជាក់លាក់មួយ។ កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបាននិយាយថា កិច្ចព្រមព្រៀងយន្តហោះគ្មានមនុស្សបើក ដែលបានស្នើឡើងជាមួយឥណ្ឌា “នឹងគាំទ្រគោល នយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រអាមេរិក និងឥណ្ឌា”៕ BBC NEWS

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)