CNA ៖ ក្រុម Houthis របស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស “នឹងមិនរារាំងពួកយើងទេ”។
ក្រុមនេះ បានប្តេជ្ញាឆ្លើយតបបន្ទាប់ពីគោលដៅជាច្រើនត្រូវបានវាយប្រហារនៅក្នុងការសងសឹកចំពោះពួកឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ម្តងហើយម្តងទៀត។
ការវាយឆ្មក់ផ្លូវអាកាសរួមគ្នាក្នុងប្រទេសយេម៉ែន កាលពីល្ងាចថ្ងៃសៅរ៍ ដែលអ៊ីរ៉ង់បានថ្កោល ទោស បានធ្វើឡើងបន្ទាប់ពីរលក នៃការវាយប្រហារដោយឯកតោភាគីរបស់អាមេរិក ប្រឆាំងនឹងគោលដៅ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។
វាជាលើកទីបីហើយ កងកម្លាំងអង់គ្លេស និងអាមេរិកបានរួមដៃគ្នាតម្រង់គោលដៅទៅលើពួក Houthi ដែលការវាយប្រហារដោយសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា ដែលមានសង្គ្រាមបានរំខានដល់ពាណិជ្ជកម្មពិភពលោក។សហរដ្ឋអាមេរិកក៏បានធ្វើការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងពួកឧទ្ទាមយេម៉ែនដោយខ្លួនឯង ប៉ុន្តែការវាយប្រហាររបស់ពួកគេលើផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នៅតែបន្តកើតមាន៕
ប្រែសម្រួលដោយ: ជ ង៉ា






