ហោចណាស់មនុស្សបីនាក់ ក្នុងចំណោមមនុស្សទាំង អស់ នៅក្នុងអគារ ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រហូតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយហេតុការ ណ៍ផ្ទុះអគារនៅទីក្រុងឈីហ្គាកូ (Chicago) កាលពីព្រឹកថ្ងៃអង្គារ។
គួរបញ្ជាក់ថា ប្រភពនៃការផ្ទុះនៅពេលនេះ មិនទាន់ដឹងនៅឡើយទេ គ្រាដែលប៉ូលីស កំពុងស្ថិតក្រោមការស៊ើបអង្កេត។
អង្គភាព ATF និងប៉ូលិសឈីហ្គាកូ (Chicago) កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយ សង្គ្រោះផងដែរ។
ស្នងការរងពន្លត់អគ្គីភ័យ លោកម៉ាក ហ្វឺមែន (MarcFerman) បាននិយាយថា បុគ្គលិកប្រហែល ១៣៥នាក់ មកពីក្រុមហ៊ុនពន្លត់អគ្គីភ័យប្រតិបត្តិការពិសេស និង EMS ត្រូវបានបញ្ជូននៅម៉ោងប្រហែល៩ព្រឹក ម៉ោងនៅក្នុងស្រុក ដេីម្បីជួយសង្គ្រោះជនរងគ្រោះឲ្យ មានសុវត្ថិភាព និងយកកំទេចកំទីចេញ ពីអគារដែលឆេះ ដែលមានកំពស់ ៤ជាន់ និង ៣៥យូនីត៕
ប្រែសម្រួលដោយ ប៊ុន សុភាព






