អគ្គលេខាធិការនៃសម្ព័ន្ធភាពលោក ជេន ស្តូលថិនបឹក(Jens Stoltenberg) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គួរតែប្តេជ្ញាចំណាយយ៉ាងហោចណាស់២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិនៅឆ្នាំក្រោយ។ លោកកំពុងថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗសម្រាប់សន្តិសុខរបស់ពួកគេ។
សម្ព័ន្ធមិត្តណាតូបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០១៤ ដើម្បីឆ្ពោះទៅរកការចំណាយ ២ ភាគរយនៃផលិត ផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិនៅឆ្នាំ ២០២៤ផងដែរ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






