ក្រុមមន្ត្រីបាននិយាយថា សាកសពជនជាតិចិនប្រាំបីនាក់ត្រូវបានគេរកឃើញនៅលើឆ្នេរមួយក្នុងរដ្ឋ អូហ្សាកាOaxaca ប្រទេសម៉ិកស៊ិក បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់។ សាក សពត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រតាមផ្លូវ ដែលជនចំណាកស្រុកខុសច្បាប់ប្រើប្រាស់ព្យាយាមចូលទៅកាន់សហរដ្ឋ អាមេរិក។ ស្ត្រី៧នាក់ និងបុរសម្នាក់នៅលើទូកដែលដំណើរការដោយជនជាតិម៉ិកស៊ិក ចេញដំណើរពីរដ្ឋ ឈីប៉ាស ជាប់ព្រំដែនជាមួយប្រទេស ហ្គាតេម៉ាឡា Guatemala។ ជនចំណាកស្រុកជាង៦.៣លាននាក់បានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ចាប់តាំងពីឆ្នាំ២០២១។
ជនជាតិចិនជាង ៣៧.០០០ នាក់ត្រូវបានឃុំខ្លួននៅព្រំដែនអាមេរិក-ម៉ិកស៊ិកកាលពីឆ្នាំមុន ប្រហែល៥០ ដងធៀបនឹងរយៈពេលពីរឆ្នាំមុន។ កន្លែងស្នាក់នៅ និងកន្លែងអន្តោប្រវេសន៍របស់ប្រទេសម៉ិកស៊ិក ត្រូវបានគ្របដណ្ដប់ដោយការកើនឡើងនៃចំនួនជនចំណាកស្រុក។ រដ្ឋាភិបាលរបស់ប្រទេសនេះបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងលំហូរនេះ ខណៈការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចាប់ផ្តើមដំណាក់កាលកណ្តាល នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ៕
ប្រែសម្រួលដោយម៉ុកម៉ានិច