សហភាពអឺរ៉ុប បានយល់ព្រមលើកិច្ចព្រមព្រៀងផ្តល់មូលនិធិដែលមានតម្លៃជាង ៥០ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍ ដែលកើតឡើងនៅក្នុងពេលវេលាដ៏សំខាន់នៅក្នុងសង្រ្គាម។
សូមបញ្ជាក់ថា មូលនិធិនេះត្រូវបានរារាំងចាប់តាំងពីខែធ្នូ បន្ទាប់ពីនាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានវេតូ កិច្ចព្រមព្រៀងនេះ នៅឯកិច្ចប្រជុំកំពូលមុន។ បន្ទាប់មក ជំនួយយោធាពីសហរដ្ឋអាមេរិក បានរីងស្ងួត ថវិកាចំពេលមានការប្រយុទ្ធគ្នា នៅក្រុងវ៉ាស៊ីនតោន ជុំវិញការផ្តល់មូលនិធិ នាពេលអនាគតសម្រាប់ទីក្រុង Kyiv ។
ក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយថា ប្រទេសសមាជិកទាំង ២៧ បានយល់ព្រមលើទឹកប្រាក់ចំនួន ៥០ពាន់លានអឺរ៉ូ ដែលស្មើហ្នឹង ៥៤ ពាន់លានដុល្លារ ដើម្បីបញ្ជូនទៅអ៊ុយក្រែន ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧។ អត្ថបទនេះ បានរៀបរាប់លម្អិតអំពីទឹកប្រាក់ចំនួន ៣៣ពាន់លានអឺរ៉ូ “ជាទម្រង់ប្រាក់កម្ចី” និង១៧ ពាន់លាន់អឺរ៉ូ នៅក្នុងការគាំទ្រ ដែលមិនអាចសងវិញបាន” ដែលអាច”បង្កើតចេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក៕
ប្រែសម្រួលដោយ: ជ ង៉ា






