ទីក្រុងប៉ារីស បានអនុម័តការដំឡើងអត្រាចតរថយន្តយ៉ាងគំហុកសម្រាប់រថយន្ត SUV នៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។
សំណើនេះត្រូវបានអនុម័តដោយ ៥៤.៥៥ភាគរយនៃអ្នកបោះ ឆ្នោត។
ការផ្លាស់ប្តូរនេះបង្កើនអត្រាចតរថយន្តបីដងសម្រាប់រថយន្តដែលមានទម្ងន់ ១.៦តោន ឬច្រើនជាងនេះ ទៅ២០ ដុល្លារក្នុងមួយម៉ោងនៅក្នុងទីក្រុងប៉ារីស។
អ្នកស្រុកប្រហែល ១.៣លាននាក់ នៅកណ្តាលទីក្រុងប៉ារីសមានសិទ្ធិបោះឆ្នោត។
ប៉ុន្តែសម្រាប់អ្នកមានលំនៅនៅក្នុងក្រុង គឺមិនត្រូវតម្លើងថ្លៃនោះទេ គឺផ្លាស់ប្តូរនេះគឺផ្តោតសំខាន់ទៅលើប្រជាជនមកពីជាយក្រុង ដែលបើកឡានចូលកណ្តាលរដ្ឋធានី។
មានការលើកលែងចំពោះរថយន្តអគ្គិសនីពេញលេញ អ្នកបើកតាក់ស៊ី ពាណិជ្ជករ បុគ្គលិកសុខាភិបាល និងជនពិការ។ នៅក្រោមការកាន់តំណែងជាអភិបាលក្រុង ផ្លូវជាច្រើននៅទីក្រុងប៉ារីស រួមទាំងច្រាំងទន្លេសេន ត្រូវបានធ្វើដំណើរថ្មើរជើង។
បណ្តាញផ្លូវកង់ដ៏ធំទូលាយមួយក៏ត្រូវបានបង្កើតឡើងផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងការបើកបរ។ អ្នកបរិស្ថានបានអះអាងថា រថយន្ត SUV ស៊ីសាំងច្រើនជាងរថយន្តដទៃទៀត ហើយថាការសាងសង់ និងការប្រើប្រាស់របស់ឡានប្រភេទនេះបង្កើតបានការបំភាយឧស្ម័នដែលបង្កគ្រោះថ្នាក់កាន់តែច្រើន។
រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់ប្រទេសបារាំង បានប្រាប់អ្នកសារ ព័ត៌មាន RTL ថា ការគិតថ្លៃបន្ថែមនេះ ស្មើនឹងការបំពុល បរិស្ថាន។ កាលពីខែមេសាកន្លងទៅ អភិបាលក្រុងបានឈ្នះការបោះឆ្នោតប្រជាមតិទីក្រុងមួយ ស្តីពីការហាមឃាត់ការជួលម៉ូតូអេឡិចត្រូនិចពីផ្លូវប៉ារីស ទោះយ៉ាងណាក៏ដោយតិចជាង ៨ភាគរយនៃអ្នករស់នៅដែលមានសិទ្ធិបោះឆ្នោត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






