ព័ត៌មានថ្មី
- អ្នកវិភាគគាំទ្រអនុសាសន៍ នាយករដ្ឋមន្រ្តីលើការលើកកម្ពស់សុខភាព និងសុខមាលភាពកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យា សាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការផ្តល់អនុសាសន៍ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តលើកកម្ពស់សុខភាព និងសុខមាល ភាពកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស ពីព្រោះវាជាកិច្ចការមួយក្នុងការរក្សាសុខសុវត្ថិភាព និងលើកកម្ពស់សិទ្ធិកម្មករ កម្មការិនីនៅកម្ពុជា។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖«ខ្ញុំគាំទ្រ ពីព្រោះជាអនុសាសន៍មួយដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មករ កម្មការិនី សុខមាលភាព ជាពិសេសសុវត្ថិភាពការងារនៅកន្លែងធ្វើការ ហើយនេះជាកិច្ចការមួយសំខាន់ណាស់សម្រាប់បងប្អូនកម្មករនិយោជិត»។ លោកបណ្ឌិតបានគូសបញ្ជាក់ថា សុខមាលភាពកន្លែងធ្វើការរបស់កម្មករ កម្មការិនី បន្ទាប់មកបង្កើតឱ្យមានសុខមាលភាពនៃសេដ្ឋកិច្ចកម្ពុជា ហើយឈានទៅដល់ការរក្សាស្ថេរភាពសង្គមនយោបាយកម្ពុជា បង្កការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនដែលកំពុងរកស៊ី និងគ្រោងនឹងដាក់វិនិយោគនៅកម្ពុជា នេះគឺជាការដាក់សេចក្តីទុកចិត្តមួយ ហើយផ្តល់អត្ថប្រយោជន៍ដល់និរន្តរភាពការងាររបស់កម្មករនិយោជិត។ ទន្ទឹមនិងនេះលោកបណ្ឌិតបន្ថែម នេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតពីសំ ណាក់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដំឡើងប្រាក់ ឈ្នួលជូនកម្មករនិយោជិតកម្ពុជាកាលពីឆ្នាំ២០២៣ កន្លងទៅ។ កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួង និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ ២០២៨ […]
- ឯកអគ្គរដ្ឋទូតហ្វីលីពីន កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរ សម និងជម្រាបលា។ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានថ្លែងនូវការកោតសរសើរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para […]
- សាលាដំបូងខេត្តព្រះសីហនុ សម្រេចដាក់ពន្ធនាគារជនជាតិចិន តៃវ៉ាន់ពីរនាក់ ករណីញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ម្នាក់ៗ២ឆ្នាំ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានអោយដឹងថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។ ដោយសម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕
- ប្រទេសជប៉ុន ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដោយមិននឹកស្មានដល់ បន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះបានធ្លាក់ចុះ 0.4% អាក្រក់ជាងការរំពឹងទុកក្នុងរយៈ ពេល៣ ខែចុងក្រោយនៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន។ នៅក្នុងខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ប្រទេសអាល្លឺម៉ង់ទំនងជានឹងវ៉ាដាច់ប្រទេសជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក នៅពេលវាស់ជាប្រាក់ដុល្លារ។ IMF នឹងប្រកាសការផ្លាស់ប្តូរចំណាត់ថ្នាក់របស់ខ្លួននៅពេល ប្រទេសទាំងពីរបានបោះពុម្ពផ្សាយកំណែចុងក្រោយនៃតួលេខកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូក្នុងខែនេះ អនុប្រធាន IMF លោក Gita Gopinath ក៏បាននិយាយផងដែរថា ហេតុផលសំខាន់សម្រាប់ប្រទេសជប៉ុនដែលអាចធ្លាក់ចុះក្នុងចំណាត់ថ្នាក់គឺប្រាក់យ៉េនធ្លាក់ចុះប្រហែល ៩% ធៀបនឹងប្រាក់ដុល្លារអាមេរិកកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ភាពទន់ ខ្សោយនៃប្រាក់យ៉េនបានជួយជំរុញតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធំៗមួយ ចំនួនរបស់ប្រទេសជប៉ុន ដោយសារវាធ្វើឱ្យការនាំចេញរបស់ប្រទេសដូចជារថយន្តមានតម្លៃថោកជាងទីផ្សារក្រៅប្រទេស។ អត្រាអវិជ្ជមានធ្វើឱ្យប្រាក់យ៉េនមិនសូវទាក់ទាញដល់អ្នកវិនិយោគសកល ដែលបានជំរុញឱ្យតម្លៃរូបិយប័ណ្ណធ្លាក់ចុះ៕ ប្រែសម្រួលដោយ: ម៉ុក ម៉ានិច
- មនុស្សម្នាក់បានស្លាប់ និង ២១ នាក់ទៀតរងរបួសក្នុងការបាញ់ ប្រហារនៅទីក្រុង Kansas នៅក្នុងការ ដង្ហែក្បួន Super Bowl មនុស្សម្នាក់បានស្លាប់ និង ២១ នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារក្នុងរដ្ឋមីសសួរី នៅពេលបញ្ចប់ការដង្ហែក្បួនដង្ហែជ័យជម្នះ ស៊ុបភើ បូល របស់រដ្ឋកាន់សាស ស៊ីធី។ ក្រុមមន្ត្រីបាននិយាយថា ពួកគេបានព្យាបាលជនរងគ្រោះចំនួន ៨នាក់ ដែលស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតភ្លាមៗ និង៧នាក់ផ្សេងទៀត បានរងរបួសក៏អាចបង្ហាញពីការគំរាម កំហែងដល់អាយុជីវិតដូចគ្នា។ កុមារប្រាំបួននាក់ស្ថិតក្នុងចំណោមអ្នករងរបួស ពួកគេទាំងអស់ត្រូវបានគេរំពឹងថានឹងជាសះស្បើយ។ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងការបាញ់ ប្រហារនេះ។ ការបាញ់ប្រហារត្រូវបានបាញ់ចេញពីភាគខាងលិចនៃស្ថានីយ៍យូញៀន ដែលជាស្ថានីយ៍រថភ្លើងនៅកណ្តាលទីក្រុងកាន់សាស ជាកន្លែងដែលក្បួនដង្ហែរបានបញ្ចប់នៅម៉ោងប្រហែល ១៤:០០ ម៉ោងក្នុងស្រុក។ អ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមទស្សនាពិធីបុណ្យនេះ។ របាយការណ៍ក្នុងស្រុកបាននិយាយថាកីឡាករកានសាស ស៊ីធី ឈីហ្វ គឺស្ថិតលើឆាកនៅទីនោះ អំឡុងពេលដែលការបាញ់ប្រហារដំបូងបានផ្ទុះឡើង។ ពួកគេក៏មិនបានចែករំលែកព័ត៌មានណាមួយអំពីជនសង្ស័យដែល ត្រូវបានចាប់ខ្លួន រួមទាំងអ្វីដែលអាចនាំឱ្យមានការបាញ់ ប្រហារនោះ៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
- លោក Prabowo សន្យាធ្វើជាប្រធានាធិបតីសម្រាប់ប្រជាជនឥណ្ឌូនេស៊ីទាំងអស់ បង្កើតរដ្ឋាភិបាលនៃ “មនុស្សល្អបំផុត” ហ្សាការតា៖ បេក្ខជនប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងការពារ ជាតិ លោក Prabowo Subianto (ប្រាបូវ៉ូ ស៊ូបៀនតូ) បានសន្យាថានឹងដឹកនាំ ការពារ និងការពារប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ខណៈលោកបានទាមទារជ័យជម្នះប៉ុន្មានម៉ោង បន្ទាប់ ពីការបោះឆ្នោតបានបិទកាលពីថ្ងៃពុធ១៤ ខែកុម្ភៈ ជាមួយនឹងការរាប់រហ័សដោយឯករាជ្យបង្ហាញថា លោកបានទទួលសំឡេងគាំទ្រជិត ៦០ភាគរយ។ ជាមួយនឹងអនុប្រធានាធិ បតី ដែលកំពុងកាន់តំណែងលោក Gibran Rakabuming Raka (គីបរ៉ាន់ រ៉ាកាប៊ូមី ងរ៉ាកា) ដែលជាកូនប្រុសរបស់លោក ចូកូ វីឌូឌូ នៅខាងលោក Prabowo(ប្រាបូវ៉ូ) បាននិយាយថា ប្រទេសនេះត្រូវតែរួបរួមគ្នាម្តងទៀតនៅពេលដែល “យុទ្ធនាការបានបញ្ចប់ ជ័យជម្នះនេះគឺសម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ ។ គណៈកម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេស (KPU) មានរយៈពេលរហូតដល់ថ្ងៃទី២០ ខែមីនា ដើម្បីរាប់សន្លឹក ឆ្នោត និងប្រកាសលទ្ធផលជាផ្លូវការ។ ប្រសិនបើ បក្ស KPU បញ្ជាក់ការឈ្នះរបស់លោក ប្រាបូវ៉ូ ឧត្តមសេនីយ៍ចូលនិវត្តន៍អាយុ៧២ ឆ្នាំនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទីប្រាំបីរបស់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី២០ ខែតុលាជាមួយនឹងលោក Gibran(ជីបរ៉ាន់) អាយុ […]
- ស្ថានទូតជប៉ុន រៀបចំពិធីចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ នៅរាជធានីភ្នំពេញ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) ពិធីបុណ្យជាតិជប៉ុន ដោយមានការចូលរួម ពីសម្តេចប្រធានរដ្ឋសភាកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជាជាច្រើនរូបទៀត។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរំឭកថា សម្រាប់លោកដែលជាជនជាតិជប៉ុន ឆ្នាំ២០២៤ បានចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍ សោកនាដកម្មចំនួនពីរ គឺគ្រោះរញ្ជួយដីនៅឧបទ្វីប ណូតូ និងឧប្បទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅអាកាសយានដ្ឋាន ហាណេដា។ ក្នុងនាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងសម្តែងនូវសមានចិត្តយ៉ាងស្មោះអស់ពីដួងចិត្ត។ ដើម្បីឆ្លើយតបទៅនឹងការ លើកទឹកចិត្តរបស់កម្ពុជា រដ្ឋាភិបាលជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការស្តារ និងកសាងឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តថា កម្ពុជា-ជប៉ុន បានប្រារព្ធជាថ្មីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងការទូតរបស់ ប្រទេសទាំងពីរ។ ដើម្បីកត់សម្គាល់នូវឱកាសនោះផងដែរ ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរត្រូវបានតម្លើងដល់កម្រិត «ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ»។ព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើន […]
- ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថា នៅសាកលវិទ្យាល័យ Nalanda នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថា នៅសាកលវិទ្យាល័យ Nalanda។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់កំពុងបន្តនៃមជ្ឈភាពអាស៊ាន និងចក្ខុវិស័យអាស៊ានក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាមគ្គុទេ្ទសក៍ ក្នុងការចូលរួមរបស់អាស៊ាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាដែលកាន់តែទូលំទូលាយ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីតួនាទីដ៏មានសារ:សំខាន់របស់អាស៊ាន ក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបានជម្រាបជូនផងដែរអំពីការងារតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលគ្រោងនឹងអនុម័តដោយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នៅពាក់កណ្តាលឆ្នាំ២០២៥ ដែលជាជំហានបន្ទាប់នៃដំណើរការកសាងសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។
- បណ្ឌិតយង់ ពៅ៖ សង្គមស៊ីវិលនៅកម្ពុជាមួយចំនួនមិនគួរយកកម្មករ ផ្សាភ្ជាប់ជាមួយរឿងនយោបាយនោះទេ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើក ឡើងថាអ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួននៅកម្ពុជាមិនគួរផ្សាភ្ជាប់រឿងកម្មករ ជាមួយនិងរបៀបវារៈនយោបាយនោះទេ ពីព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់និរន្តរភាពការងាររបស់ពលករ និងផលប្រយោជន៍រួមរបស់សង្គមជាតិ។ ការលើកឡើងបែបនេះបន្ទាប់ពីអ្នកជំនាញវិទ្យាសាស្ត្រនយោ បាយរូបនេះ បានមើល ឃើញថា អ្នកវិភាគ សង្គមស៊ីវិល និងសហជីពមួយចំនួននៅតែយករឿងការកាត់ផ្តាច់ការអនុគ្រោះពន្ធ Everything But Arm (EBA) ពីសំណាក់សហភាពអ៊ឺរ៉ុបចំនួន២០%នាពេលកន្លងទៅ ថាប៉ះពាល់ទៅដល់ការងាររបស់កម្មករនិយោជិត និងការបិទរោងចក្រឧស្សាហកម្មនានានៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិតបានគូសបញ្ជាក់បន្តថា បើទោះបីមានការកាត់ផ្តាច់ការអនុគ្រោះពន្ធ ប៉ុន្តែការបញ្ជាទិញទំនិញខាងវិស័យកាត់ដេរនៅតែរក្សាស្ថានភាពល្អ ត្បិតស្ថានភាពនយោបាយនៅលើពិភពលោកគ្មានស្ថេរភាព និងបង្កផលប៉ះពាល់ការនាំចេញ។ ការអនុគ្រោះពន្ធ Everything But Arm (EBA វានឹងកាត់ផ្តាច់ទាំងស្រុង នៅពេលប្រទេសកម្ពុជាលោតផុតពីប្រទេសក្រីក្រ ដូច្នេះកម្ពុជាត្រូវមានភាពក្លាហានក្នុងការប្រកួតប្រជែងស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដោយមិនរង់ចាំការផ្តល់ការដកដង្ហើមពីសំណាក់ភាគីណាមួយនោះទេ។ អ្នកជំនាញរូបនេះថា៖«បុគ្គលមួយចំនួននៅតែលើកឡើងបញ្ហានេះ ដែលវាជាសារនយោបាយ! ចឹងពាក់ព័ន្ធនឹងរឿងនយោបាយរបស់សង្គមស៊ីវិលមួយចំនួនដែលគាត់ទទួលបានកញ្ចប់ថវិកាពីបណ្តាសហគមន៍ និងប្រទេសមួយចំនួន ចឹងគាត់ត្រូវតែលើកសារនយោបាយណាមួយដែលត្រូវទៅនឹងម្ចាស់មូលនិធិនោះផងដែរ ដូច្នេះវាប៉ះពាល់ទៅដល់ឆ្នាំងបាយរួម»។ អ្នកជំនាញរូបនេះអំពាវនាវឱ្យបុគ្គលដែលជាសង្គមស៊ីវិលមួយចំនួនសូមគិតគូរទៅដល់ផលប្រយោជន៍រួម ត្រួវគិតគូរនៅពេលធ្វើសកម្មភាពរបស់ខ្លួន ពីព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់សង្គមជាតិ។ គ្រប់ភាគីទាំងអស់ត្រូវតែគិតអំពីស្ថេរភាពនយោបាយ សង្គម ដើម្បីឱ្យខ្លួនឯងមានលទ្ធភាពក្នុងការបន្តនិរន្តភាពសេដ្ឋកិច្ចទៅមុខ ដោយពុំមានបញ្ហាក្តីក្តាំងបែបនេះមកបង្អាក់ដំណើររបស់កម្ពុជា៕
- ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទ សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចំងាយមួយគីឡូម៉ែត្រ។ ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាំមេរ៉ា អាចចាប់រូបភាព និងអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់ស្តារសត្វខ្លាធំបាន។ យោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ការបំពាក់កាំមេរ៉ានេះនឹងជួយ ផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ។ ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស, សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូរ របស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP បានចុះសិក្សា និងបានដាក់កាំមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ […]
- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញសម្ពោធដាក់ឱ្យដំណើរមការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័ន ទី៧ សៀមរាប (គន្ធបុប្ផាទី៣)។ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០ គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ អគារទាំង មូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ១៥០០ ម២ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា ដែលចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្ត បន្ទាប់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងផងដែរ «សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹក នាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យ […]
- អាស៊ាន-ឥណ្ឌា ស្វែងរកលទ្ធភាពក្នុងការបង្កើតកម្មវិធីអាហារូប ករណ៍ ដើម្បីពង្រីកគំនិតផ្តួចផ្តើមអាហារូបករណ៍ ដែលមានស្រាប់ នៅរសៀលថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dharmendra Pradhan រដ្ឋមន្ត្រីអប់រំ ការអភិវឌ្ឍជំនាញ និងសហគ្រិនភាពរបស់ឥណ្ឌា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំង កម្មវិធីអាហារូបករណ៍ដែលមានស្រាប់សម្រាប់សមាជិកអាស៊ាន បន្តការសិក្សានៅសាកលវិទ្យាល័យ Nalanda ក៏ដូចជា ការស្រាវ ជ្រាវ ការកសាងសមត្ថភាព និងការផ្លាស់ប្តូររវាងគណៈសាស្ត្រាចារ្យ នៃប្រទេសសមាជិកអាស៊ាន និងឥណ្ឌា។ ភាគីទាំងពីរក៏បានស្វែងរកលទ្ធភាពក្នុងការបង្កើតកម្មវិធីអាហារូបករណ៍អាស៊ាន- ឥណ្ឌា ដើម្បីពង្រីកគំនិតផ្តួចផ្តើមអាហារូបករណ៍ដែលមានស្រាប់ ផងដែរ។
- សិក្ខាកាមក្រីក្រខេត្តកោះកុងពេញចិត្ត ក្នុងការរៀនជំនាញដោយសារមានសម្ភារៈអនុវត្តផ្ទាល់ ដ៏សំបូរបែប យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងលើកឡើងថា ខ្លួនពេញចិត្តក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលពីព្រោះការសិក្សាប្រកបដោយភាពទាក់ទាញ មានការអនុវត្តផ្ទាល់ រួមទាំងកម្មវិធីសិក្សាដ៏ល្អរបស់គ្រួបង្រៀន ។ យុវតី ដារ៉ា រស្មី ជាសិក្ខាកាមសិក្សាជំនាញអគ្គិសនី វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុងបានលើកឡើងថា ខ្លួនពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈផ្នែកអគ្គិនេះណាស់ ពីព្រោះចាប់តាំងពីការចូលរៀនដំបូងមកទល់ពេលនេះ ការសិក្សាមានការអនុវត្តផ្ទាល់ដូចកំពុងធ្វើការដូច្នេះដែរ។ ការសិក្សាជំនាញនៅទីនេះមានទាំងទ្រឹស្តីនិងការអនុវត្តដើរទៅទន្ទឹមគ្នា ហើយសម្ភារៈវិញគឺមានគ្រប់គ្រន់។ យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះសិក្សានូវការរៀបចំផែនការការងារទាក់ទងនឹងជំនាញអគ្គិសនី ការរៀបចំឧបរកណ៍អគ្គិសនី ជាពិសេសនោះខ្លួនក៏បានសិក្សាលើការតបណ្តាញកាមេរ៉ាសុវត្ថិភាពដែលមានចរន្តអគ្គិសនីស្មុគស្មាញផងដែរ។ តាមរយៈការសិក្សាមានទាំងការអនុវត្តផ្ទាល់ និងទ្រឹស្តីនេះខ្លួនសង្ឃឹមថារយៈពេល៤ខែនៃការសិក្សាជំនាញនេះ ខ្លួននិងមានការរីកចំរើនទៅមុខ។ យុវតីដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេក ទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះគឺល្អណាស់សម្រាប់យុវជនក្រីក្រពីព្រោះវាជាឱកាសមួយដ៍ល្អមួយសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត។ សិក្ខាកាមបានអំពាវនាវទៅដល់យុវជនផ្សេងៗទៀតឱ្យមកចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនឯងអាចមានជំនាញមួយច្បាសលាស់ អាចរកការងារបានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕
- ក្រុមកម្មករជួសជុលប្រាសាទបុរាណ បង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទ តាព្រហ្មកិលរួចរាល់ ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេល នេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់ប្រាសាទនេះរួចមក។ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពី មុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតា សេង ស៊ន់ បានចូលរួមជួស ជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែមានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។ អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទ តាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយ ចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត […]
- អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលមូលនិធិឥណ្ឌា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងញូវឌេលី សាធារណរដ្ឋឥណ្ឌា ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខា ធិការអាស៊ាន បានអនុញ្ញាតឱ្យប្រធានក្រុមប្រឹក្សាភិបាលមូលនិធិឥណ្ឌា លោក Shekhar Sinha បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធីដើម្បីបន្តគាំទ្រ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន -ឥណ្ឌា។ សូមជម្រាបថា មូលនិធិឥណ្ឌាគឺជាមជ្ឈមណ្ឌលស្រាវជ្រាវឯករាជ្យមួយ ដែលផ្តោតលើកាលានុវត្តភាព និងបញ្ហាប្រឈមនានានៅក្នុងសង្គមឥណ្ឌា។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


