ព័ត៌មានថ្មី
- CMAC រកឃើញ គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់GP M117 មានទម្ងន់ជាង៣៤០គីឡូក្រាម ជាសំណល់ ក្នុងទឹកដីខេត្តកំពង់ចាម កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ ប្រចាំទិសខេត្តកំពង់ចាម-ត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដោះបន្សាប និងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទគ្រាប់ GP M117 នេះដោយសុវត្ថិភាព។ ជាទូទៅគ្រាប់បែកទម្លាក់ពីលើអាកាសភាគច្រើនធ្លាក់ក្បាលមុជមករកដី តែខុសប្លែកអីតែគ្រាប់បែកទម្លាក់មួយនេះ ខុសគេគឺគូជធ្លាក់មកមុនបុកចូលក្នុងដីកប់ក្នុងជម្រៅជាង៥ម៉ែត្រ តែសំណាងល្អវាមិនផ្ទុះឡើយ។ បើផ្អែកតាមទិន្នន័យការទម្លាក់គ្រាប់បែកបានឱ្យដឹងថា មានទីតាំងរងការទម្លាក់គ្រាប់បែកមានចំនួន១១៥.២៧៣ទីតាំង មានទម្ងន់សរុបចំនួនប្រមាណជាង៤លានតោន និងគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយមានយន្តហោះចេញវាយប្រហារជាងកន្លះលានគ្រឿង ការទម្លាក់គ្រាប់បែកនេះគិតចាប់ពីពាក់កណ្តាលឆ្នាំ១៩៦៥ដល់១៩៧៣៕
- ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ឯកឧត្តម YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី បានចាត់ ទុកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។ ការបញ្ជាក់នេះធ្វើឡើងនាជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា កាលពីម្សិលមិញ ក្នុងឱកាសសម្តេចធិបតី បំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។ ឯកឧត្តមប្រធានរដ្ឋសភា បានលើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមកដោយឯកឧត្តមបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចាត់ទុក សម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ដោយឯកឧត្តមតែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ីឱ្យទៅបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ ជាងនេះទៅទៀត សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ […]
- សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភា នៃប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាងឡើងនូវហេដ្ឋា រចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។បន្ថែមលើនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា ក៍បានស្នើសម្តេចធិបតីចែករំលែកនូវទស្សនទានគន្លឹះ និង បទ ពិសោធន៍ ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍនិងរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចល្អបែបនេះ។ ជាការឆ្លើយតប សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ […]
- ក្រសួងទេសចរណ៍ ជំរុញពង្រឹងសមត្ថភាពមន្ត្រីរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត គាំទ្រដល់ការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ ម៉េម័រ ខេត្តសៀមរាប ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ រួមជាមួយ ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត អគ្គនាយករង ប្រធាននាយកដ្ឋាន លោក/លោកស្រីប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីជំនាញរៀបចំ ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្តទូទាំងប្រទេស សរុបចំនួន១០០រូប។ គោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវបានរៀបចំឡើងដើម្បីជាផែនទីចង្អុលផ្លូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍តាមបណ្តារាជធានី-ខេត្តរបស់ខ្លួន ដើម្បីសិក្សាស្វែងយល់ ការកំណត់បញ្ហាញ និងការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងអភិក្រម “ភាពច្នៃប្រឌិតនៃការគិត” ជាពិសេសការកំណត់នូវយុទ្ធសាស្ត្រគន្លឹះៗ សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣ (BUILD + 3Ds)” ដែលក្រសួងទេសចរណ៍ក្នុងអាណត្តិទី៧ បានដាក់ចុះ។ តាមរយៈសិក្ខាសាលាខាងលើ បានបង្ហាញអំពីស្មារតីទទួល ខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន “រួមគ្នាគិត […]
- អន្តរក្រសួង ពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០ ពោធិ៍សាត់៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង រួមមាន តំណាងអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានផ្លូវថ្នល់ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈប្រតិភូនៃក្រសួងអធិការកិច្ច តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរមានសមត្ថកិច្ចពាក់ព័ន្ធចំនួន៨ លោកអភិបាល នៃគណៈអភិបាលស្រុកវាលវែង និងមន្ត្រីជំនាញ សរុបចំនួន ៤៥ រូប នៅសាលាខេត្តពោធិ៍សាត់។ បន្ទាប់កិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូអន្តរក្រសួងក៏បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ដែលស្ថិតនៅចំណុចជើងភ្នំ ១៥០០ ត្រង់គីឡូម៉ែត្រទី១៥០ […]
- រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញយន្តការ៥ចំណុចដើម្បីពង្រឹងការគ្រប់គ្រងនិងគាំពារពលករទេសន្តរប្រវេសន៍ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានដាក់ចេញនូវការពង្រឹងយន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុច។ នេះបើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ បង្ហាញថា យន្តការគ្រប់គ្រង និងសេវាគាំពារនៅតាមប្រទេសទទួលពលករទេសន្តរប្រវេសន៍កម្ពុជាចំនួន៥ចំណុចនេះ រួមមានទី១ ប្រព័ន្ធគ្រប់គ្រងពលករទេសន្តរប្រវេសន៍កម្ពុជា នឹងត្រូវបានកែលម្អ និងពង្រីកមុខងាររួមមានមុខងារតាមដានដំណើរការឯកសារ (Tracking System) និងមុខងារស្វែងរកឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់។ ទី២ រៀបចំយន្តការបង្ការហានិភ័យ នីតិវិធីសម្រាប់ជូនដំណឹង ឆ្លើយតបបន្ទាន់ និងគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅពេលមានអាសន្ន នឹងត្រូវបានសិក្សារៀបចំ និងអនុវត្តពេញលេញត្រឹមឆ្នាំ២០២៥។ ទី៣ របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពសិទ្ធិ ផលប្រយោ ជន៍ សេចក្តីថ្លៃថ្នូរ និងការទទួលបានឱកាសអភិវឌ្ឍខ្លួន និងគ្រួសារនៅប្រទេសទទួល ត្រូវបានផលិត និងផ្សព្វផ្សាយ ជាភាសាខ្មែរនិងភាសាអង់គ្លេស។ ទី៤ អត្រាពលករទេសន្តរ ប្រវេសន៍កម្ពុជា ចេញដំណើរទៅធ្វើការនៅប្រទេស ដែលមានគណនីធនាគារកើនឡើង និងទី៥ អត្រានៃពាក្យបណ្តឹងរបស់ពលករ ត្រូវបានទទួល និងអន្តរាគមន៍ដោះស្រាយដោយអនុព័ន្ធការងារនៅប្រទេសទទួល ក្នុងរយៈពេល៤៨ម៉ោង។ នៅក្នុងសៀវភៅផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវសូចនាករកម្មវិធីចំនួន៥នោះ ក្រសួងបានកំណត់នូវចង្កោមសកម្មភាពអាទិភាពដូចជា […]
- គ.ជ.ប រៀបចំត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ ដោយលទ្ធផលនេះមិនមានការខុសឆ្គងនោះទេ គឺត្រឹមត្រូវតាមទម្រង់ច្បាប់ ក្រោយទទួលបានលទ្ធផលពីបណ្ដាររាជធានីខេត្តបានបញ្ជូននូវលទ្ធផលបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ខែកុម្ភៈកន្លងទៅនេះ បានមកដល់ដៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះគ.ជ.ប.បានរៀបចំត្រួតពិនិត្យលទ្ធផលឡើងវិញ ដោយមានការចូលរួមពីគណបក្សនយោបាយអង្គការសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធមួយចំនួនទៀត។ បើតាម ឯកឧត្តម តុប ឬទ្ធី អគ្គនាយករងនៃអគ្គ នាយកដ្ឋានសេវាកម្មច្បាប់និងបច្ចេកទេស របស់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតបានឲ្យដឹងថា ការត្រួតពិនិត្យឡើងវិញនេះ គឺផ្ដោតទៅលើទម្រង់ ១១១០,១១១១,និង១១១៤ ការផ្ទៀងផ្ទាត់បើសិនជាទម្រង់ទាំងបីនេះ មិនមានទិន្នន័យណាមួយខុសឆ្គងនោះទេ គ.ជ.ប.និងធ្វើការបូកសរុបតាមទម្រង់១១១៧តាមនិតិវិធី។ ឯកឧត្តម មានប្រសាសន៍ទៀតថា ក្នុងករណី ត្រួតពិនិត្យទៅឃើញថា ទម្រង់ទាំងបីនេះមានទិន្នន័យមិនស៊ីគ្នា នោះនឹងឈានទៅប្រើប្រាស់ ទម្រង់១១០២,១១០១និង១១០៨ថែមទៀត។ ផ្អែកតាមលទ្ធផលជាក់ស្ដែងនៃការពិនិត្យផ្ទៀង ផ្ទាត់នៅពេលនេះ ឯកឧត្តមបានអះអាងថា មិនមានអ្វីខុសឆ្គងនោះឡើយ ពោលគឺ អ្វីដែលគណៈកម្មការរាជធានីខេត្ត បានរៀបចំនោះគឺពិតជាត្រឹមត្រូវតាមទម្រង់ច្បាប់។ ឯកឧត្តមបានបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃដែលគ.ជ.ប.រៀបចំត្រួតពិនិត្យនៅទីស្ដីការគ.ជ.ប.នាពេលនេះមានការចូលរួមពីគណបក្សនយោបាយចំនួនពីរគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ព្រមទាំងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។ ហើយគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនេះទាំង៨ភូមិភាគ ទូទាំងរាជធានីខេត្ត។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោយពីពិនិត្យផ្ទៀងផ្ទាត់រួចហើយ និងដាក់ជូនទៅគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិនិត្យនិងសម្រេចនៅថ្ងៃទី២៩ខាងមុខនេះ ។ ក្រោយពីគ.ជ.ប ពិនិត្យនិងសម្រេចហើយ និងប្រកាសពីលទ្ធផលជាបណ្ដោះ អាសន្ន ដោយទុកពេល៧២ […]
- មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើរកឃើញវល្លិ៍រមៀត ខុសច្បាប់ ចំនួន៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង (ស្ទឹងត្រែង)៖ មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះ ឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាក់នៅទីនោះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក (វល្លិ៍រមៀត) ចំនួន៦៥ការ៉ុង ស្មើនឹង ៤០០០គីឡូក្រាម ដែលជនមិនស្គាល់អត្តសញ្ញាណបានលាក់ទុកក្នុងព្រៃបម្រុងដឹកជញ្ជូនយកទៅលក់បន្តទៅប្រទេសឡាវ។ ក្រុមការងារបានប្រមូលយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ-ស្រុកសៀមប៉ាង (វល្លិ៍រមៀត) ទាំងអស់នោះ មានប្រភពចេញពីឧទ្យានជាតិវ៉ើនសៃ- សៀម ប៉ាង។ ករណីនេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ អនុវត្តនីតិវិធីច្បាប់។ ក្រសួងបរិស្ថានបានបញ្ជាក់ថា ការកែច្នៃវល្លិ៍រមៀតគឺជាសកម្ម ភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការ ការពារធម្មជាតិ ត្រង់មាត្រា ៦១ ដែលត្រូវផ្តន្ទាទោសជាបទល្មើស ធនធានធម្មជាតិថ្នាក់ទី៣ និងច្បាប់ស្តីពីព្រៃឈើ ត្រង់មាត្រា៩៧ […]
- អ្នកស្រីស្រេង វួចនី៖ ពីក្មេងស្រុកស្រែតស៊ូលើទឹកដីកូរ៉េ រហូតក្លាយជាប្រធានក្រុមហ៊ុនដ៏ធំ អ្នកស្រី ស្រេង វួចនី អគ្គនាយកក្រុមហ៊ុនKVN Holdings ជាក្រុមហ៊ុនបម្រើលើសេវាកម្មបកប្រែភាសាខ្មែរ-កូរ៉េ រៀបចំឯកសារផ្សេងៗ និងសេវាកម្មទេសចរណ៍ មានស្នាក់ការនៅទីក្រុងអានសាន សាធារណរដ្ឋកូរ៉េ។ មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នកស្រីស្រេង វួចនី បានចាកចេញពីឪពុកម្តាយបងប្អូនទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០១០។ មុននឹងក្លាយខ្លួនជាអគ្គនាយកក្រុមហ៊ុនដ៏ធំនៅប្រទេសកូរ៉េនេះ អ្នកស្រីស្រេង វួចនី បានខិតខំតស៊ូរៀនភាសាកូរ៉េតាំងពីនៅវ័យក្មេង ដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួនជាអ្នកបកប្រែភាសា។ ក្នុងវ័យទើបតែ១៨ឆ្នាំ អ្នកស្រីវួចនី បានបញ្ជាក់ថា ការមករស់នៅស្រុកគេដំបូងគឺជួបការលំបាកខ្លាំងណាស់ទាំងការប្រើភាសានិងវប្បធម៌រស់នៅ។ បើទោះបីជាជួបការលំបាក ប៉ុន្តែអ្នកស្រីស្រេង វួចនី បានជម្នះឧបសគ្គទាំងនេះនិងតស៊ូរហូតក្លាយជាប្រធានក្រុមហ៊ុនដ៏ធំនៅក្នុងប្រទេសកូរ៉េដែលមានក្រុមហ៊ុនផ្សេងៗទៀតជាច្រើន។
- កម្ពុជា និងម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេសុី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី […]
- កម្ពុជា-ម៉ាឡេស៊ី ចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ម៉ាឡេស៊ី និងកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារ កណ្ដាលម៉ាឡេស៊ី និងធនាគារ ជាតិនៃកម្ពុជា។ ការចុះអនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគី និងពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
- អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ តមតាមការអញ្ជើញរបស់មហាវិទ្យាល័យគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើបាឋកថាក្នុងកម្មវិធី ST Lee Distinguished Lecture ប្រចាំឆ្នាំ ជូនដល់ក្រុមនិស្សិត និងបញ្ញវន្ត ដោយផ្តោតលើប្រធានបទ ‘ តួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្តន៍/ ASEAN’s Role in the Evolving Regional Architecture’ នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។ ST Lee Distinguished Lecture គឺជាកម្មវិធីដ៏មានកិត្យានុភាពដែលនាំយកបញ្ញវន្តដ៏ល្បីល្បាញមកជួបជុំគ្នានៅប្រទេសសិង្ហបុរី ដើម្បីដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឺមហួន ក៏នឹងជួបជាមួយពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនមកពីរដ្ឋាភិបាល និងស្ថាប័នសិក្សាវិភាគស្រាវជ្រាវ ក្នុងប្រទេសសិង្ហបុរីផងដែរ ដើម្បីពង្រឹង និងពង្រីកការទូតអាស៊ាន។
- សម្ដេចអធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នៅព្រឹក ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិ បាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម អានវ៉ា អ៉ីប្រាហ៉ីម(Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ យោងតាមការឲ្យដឹងពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា អមដំណើរសម្ដេចធិបតីនាយករដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅពេលនេះរួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ រួមជាមួយនឹង ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ,មន្ត្រីរដ្ឋាភិបាលសំខាន់ៗ និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាមួយចំនួនផងដែរ៕
- រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានស្នើដល់អង្គការ UNOPS បន្តរក្សាពង្រីក និងចែករំលែកបទពិសោធន៍ល្អៗ ដែលបានអនុវត្តកន្លងមក។ ការស្នើរបស់ឯកឧត្តមសាស្ត្រា ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវា កម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ដើម្បីបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ។ លោកស្រី នាយិកាអង្គការ UNOPS បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីថា អង្គការ UNOPS បានចាប់ផ្តើមការងារនៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ដើម្បីអនុវត្តលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការធ្វើលទ្ធកម្មទៅលើសម្ភារៈ និងឱសថ ការសម្របសម្រួល ទៅនឹងការងារប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់ ការងារប្រយុទ្ធប្រឆាំងជំងឺ របេង និងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល ដូចជាជំងឺកូវីដ-១៩ ជាដើម។ ព្រមទាំងបានសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិ បាល […]
- សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទិវង្គត សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស យាងសោយព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យកាលម៉ែត្រ។ ព្រះសពរបស់ព្រះអង្គ បាននឹងកំពុងរៀបចំនៅវត្តវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


