ព័ត៌មានថ្មី
- សមត្ថកិច្ចចាប់ខ្លួនជនឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដោយឲ្យផ្ទេរប្រាក់តាមរយៈធនាគារ ក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក (ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធតេឡេក្រាម ដោយឲ្យផ្ទេរប្រាក់តាមរយៈធនាគារ ក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក។ ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ថ.ប.ហ ភេទប្រុស ជនជាតិខ្មែរ។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពបង្កើត និងលួចទំព័រហ្វេសប៊ុកជាច្រើនដោយមានចេតនាស្វែងរកប្រយោជន៍ទុច្ចរិត។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីបន្ត។ នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន ក្នុងការទិញ-លក់គេហទំព័របណ្ដាញសង្គមផ្សេងៗ ពីជនមិនស្គាល់អត្តសញ្ញាណ និងពុំមានប្រពភច្បាស់លាស់ អាចបណ្ដាលឲ្យបាត់បង់គេហទំព័រ ដែលជាអត្ដសញ្ញារបស់ខ្លួន និងអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ផ្សេងៗទៀតផង៕
- រដ្ឋមន្រ្តីសុខាភិបាល ចូលរួម ”ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” និងបានឆ្លៀតចុះពិនិត្យការបម្រើសេវាផ្នែកសង្រ្គោះបឋម រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ”ពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងឱកាសចូលរួមក្នុងពិធីបើកនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឆ្លៀតសួរសុខទុក្ខមន្រ្តីសុខាភិបាលបម្រើសេវាផ្នែកគិលានុសង្រ្គោះបឋម ដែលកំពុងប្រចាំការថែទាំសុខភាពជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការី និងអ្នកចូលរួមទស្សនា នៅក្នុងពិធី។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានពិនិត្យរួមទាំងផ្នែកបច្ចេកទេស អំពីសេវាសង្រ្គោះបឋម រួមមាន សម្ភារ បរិក្ខារវេជ្ជសាស្រ្ត ឱសថសារវន្ត និងបច្ចេកទេសរថយន្តគិលានសង្រ្គោះ ដោយត្រូវធានាបាន នូវសុវត្ថិភាព ប្រសិទ្ធិភាព និងគុណភាព ចំពោះមុខការត្រៀម សេវាសង្គ្រោះ និងបញ្ជូនបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាលដែលកំពុងប្រចាំការ ដោយត្រូវមានភាពភាពស្វាហាប់ និងវាងវៃជាប់ជាប្រចាំ ជាមួយទឹកចិត្តប្រកបដោយក្តីមេត្តាធម៌ ខិតខំក្នុងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរបំផុត ដែលនេះជាបេសកម្មដ៏ក្នុងគុណតម្លៃខ្ពស់សម្រាប់ប្រទេសជាតិ។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តាំផ្ញើដល់អ្នកទទួលបន្ទុកការងាររថយន្តគិលានុសង្រ្គោះទាំងអស់ ត្រូវពិនិត្យបច្ចេកទេសរថយន្តឱ្យបានត្រឹមត្រូវ និងទៀងទាត់ ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ […]
- ឯកឧត្តមបណ្ឌិតអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នៅរសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការងារបន្តពាក់ព័ន្ធនឹងគោលការណ៍ណែនាំអាស៊ានស្តីពីចល័តភាពនៃអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងអាស៊ាន (ASEAN Guidelines on Portability of Social Security Benefits for Migrant Workers) ដែលផ្តួចផ្តើមដោយប្រទេសកម្ពុជា ហើយត្រូវបានរដ្ឋមន្ត្រីការងារអាស៊ានអនុម័តនៅឆ្នាំនេះ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបង្ហាញពីការត្រៀមលក្ខណៈរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមថ្នាក់តំបន់នានាដឹកនាំដោយកម្ពុជា និងប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីជំរុញការគាំពារសង្គមសម្រាប់ពលករទាំងអស់ និងពង្រឹងភាពធន់ និងសតម្ថភាពនៃកម្លាំងពលកម្មនៅក្នុងតំបន់។
- ចុះពិនិត្យស្ថានីយឧតុនិយមក្នុងខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងស្ថានីយរ៉ាដានៅតំបន់ភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឺក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យជាក់ស្តែងស្ថានភាពភូមិសាស្ត្រនៅតំបន់ក្បាលស្ទឹងព្រែកត្នោត ស្ថិតក្នុងស្រុកសំរោងទង និងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ស្ថានីយឧតុ និយមក្នុងមូលដ្ឋានមន្ទីរធនធានទឺក និងឧតុនិយមខេត្តកំពង់ស្ពឺ និងទីតាំងដំឡើងរ៉ាដាថ្មីក្នុងភូមិសាស្ត្រភ្នំប្រសិទ្ធិ៍ ស្រុកពញាឮ ខេត្តកណ្តាល។ សូមជម្រាបថា ការចុះពិនិត្យការងារនាឱកាសនេះមានការចូលរួមពីសំណាក់អ្នកជំនាញមកពីស្ថាប័នឧតុនិយមអន្តរជាតិប្រទេសបារាំង(MFI) ក្រុមទីប្រឹក្សាជាតិនិងអន្តរជាតិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំក្រសួង មន្ទីរធនធានទឹក និងឧតុ និយមខេត្តកំពង់ស្ពឺនិងខេត្តកណ្តាល ព្រមទាំងលោកអភិបាលនៃគណៈអភិបាលស្រុកពញាឮ ខេត្តកណ្តាល។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះត្រួតពិនិត្យជាក់ស្តែងរបស់ក្រុមការងារគឺក្នុងគោលបំណងធ្វើការវាយតម្លៃរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងកែលម្អ ដើម្បីឈានទៅពង្រឹងនិងពង្រីកការងារជលសាស្រ្ត និងឧតុ និយម ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ព័ត៌មាននិងព្យាករណ៍របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក (NWRMDC)៕
- មនុស្ស ១២ នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Gaz ប្រភពប៉ាឡេស្ទីន បានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សា។ យោង តាមប្រភពក្នុងស្រុក និងសាក្សីបានឱ្យដឹងថា យន្តហោះអ៊ីស្រា អែលបានកំណត់គោលដៅលើហាងមួយ នៅក្នុងផ្សារ Al-Sahaba ដ៏ច្រើនកុះករក្នុងទីក្រុង Gaza ភាគខាងកើត ដែលមានភាពអ៊ូអរជាមួយនឹងអ្នកលក់ និងអ្នកទិញឥវ៉ាន់។ លើស ពីនេះ មនុស្សប្រាំមួយនាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើការប្រមូលផ្ដុំរបស់ជនជាតិប៉ាឡេស្ទីនដែលកំពុងរង់ចាំការមកដល់នៃជំនួយនៅផ្លូវ Al-Bahr ក្បែរវិហារអ៊ីស្លាម al-Khaldi ក្នុងទីក្រុង Gaza នេះបើយោងតាមក្រុមគ្រូពេទ្យ។ កងទ័ព អ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញឧបទ្ទវហេតុនេះនៅ ឡើយទេ៕
- Türkiye ប្រារព្ធខួបលើកទី ១០១ នៃការបង្កើតសាធារណរដ្ឋទួរគី ប្រជាជននៃប្រទេសTürkiye បានប្រារព្ធខួបលើកទី ១០១ នៃការបង្កើតសាធារណរដ្ឋទួរគីកាលពីថ្ងៃអង្គារជាមួយនឹងភាពចម្រុះនៃព្រឹត្តិការណ៍ និងការរំលឹកទូទាំងប្រទេស។ នៅទីក្រុងអង់ការ៉ា ប្រធានាធិបតីលោក Recep Tayyip Erdogan និងមន្ត្រីរដ្ឋាភិបាលបានដាក់កម្រងផ្កានៅ Anitkabir ដែលជាផ្នូររបស់ លោកMustafa Kemal Ataturk ដែលជាស្ថាបនិកនៃសាធារណរដ្ឋ។ ការប្រារព្ធពិធីធ្វើឡើងពេញមួយថ្ងៃនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់Türkiye ដោយមានក្បួនដង្ហែ ពិធីរំលឹក និងសុន្ទរកថាថ្លែងទៅកាន់ការវាយប្រហារភេរវកម្មនាពេលថ្មីៗនេះនៅទីក្រុងអង់ការ៉ា ខណៈពេលដែលគោរពដល់ភាពធន់របស់ប្រទេសជាតិ និងអ្នកដែលបាត់បង់ ជីវិត។ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗនៃការប្រារព្ធពិធីនេះគឺការប្រណាំងទូកអន្តរជាតិលើកទី ៥ ដែលរៀបចំដោយគណៈ ប្រធានដែលបានប្រារព្ធឡើងនៅវិមាន Dolmabahce នៅលើច្រកសមុទ្រ Bosphorus ដែលជាទីតាំងនៃសារៈសំខាន់ប្រវត្តិសាស្ត្រនៃការទទួលមរណភាព៕
- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តាំផ្ញើដល់យុវជន ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំសារ ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជូនដល់ឆាតអន្ដរជាតិ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំសារ ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជូនដល់ឆាតអន្ដរជាតិ»។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្វើឡើងនៅក្នុងជួបសំណេះសំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅខែក្រោយនេះ កាលពីម្សិលម៉ិញនេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាក បាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះ សំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជាចំនួន ១៦រូប ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។ ក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ពិសេសកោតសរសើរចំពោះសមត្ថមភាពរបស់ប្រតិភូនាវាយុវជនកម្ពុជា ដែលអនាគតសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសរសរទ្រូងដ៏រឹងមាំរបស់កម្ពុជា។ លោកជំទាវបណ្ឌិត ក៏បានគូសរម្លឹកថា «ប្អូនៗយុវជនជំនាន់ក្រោយៗនេះ […]
- ករណីក្មេងទំនើងចេះតែបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យថានេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាង ទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ និងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះ ក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារ និងសង្គមជាតិ។ លោកបន្ថែមថា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ជំរុញឱ្យអនុវត្តយ៉ាងសកម្មនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងទាមទាឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងយុវជន សិស្សានុសិស្ស ក៏ដូចជាអាណាព្យាបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការផ្សព្វផ្សាយ ជាចំណែកមួយចូលរួមទប់ស្កាត់និងបង្ការរាល់បទល្មើសផ្សេងៗទាំងក្នុងនិងក្រៅមូលដ្ឋាន […]
- ក្រុមហ៊ុន Vietjet និង Emirates ចាប់ដៃគូពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅជាច្រើនទៀត។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រម ព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ នឹងពង្រឹងការតភ្ជាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់គោលដៅពេញ និយមនៅក្នុងបណ្តាញហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ Vietjet តាមរយៈទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់ Vietjet បង្កើនលទ្ធភាពធ្វើដំណើរតាមបណ្តាញហោះហើរសកលរបស់ក្រុមហ៊ុន Emirates តាមរយៈមជ្ឈមណ្ឌលឌូបៃជាមួយនឹងគោលការណ៍ធ្វើដំណើរ និងសេវាកម្មប្រកបដោយភាពរលូន។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ក៏ស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍នៃឌីជីថលក្នុងឧស្សាហកម្មអាកាស ចរណ៍ផងដែរ។ លោក Adnan Kazim អគ្គនាយករង និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មានប្រសាសន៍ថា៖ «វៀតណាម គឺជាទីផ្សារដែលបង្ហាញពីឱកាសយ៉ាងធំធេងក្នុងការជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។ យើងបន្ដបង្កើនសក្ដានុពលរបស់យើងនៅក្នុងប្រទេសវៀតណាមជាមួយក្រុមហ៊ុន Vietjet និងស្វែងរកឱកាសបន្ថែមទៀត […]
- អាជ្ញាធរជាតិអប្សរា សហការចូលរួមជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជា លើកទី២ អាជ្ញាធរជាតិអប្សរា សហការចូលរួមជាមួយសមាគមសិល្បករខ្មែរ ក្នុងការរៀបចំកម្មវិធី ស្នាមញញឹមនៃកម្ពុជា លើកទី២ ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំខាន់ៗទូទាំងប្រទេស។ ពិធីនេះនឹងរៀបចំនៅខាងមុខប្រាសាទអង្គរវត្ត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់កម្មវិធីនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នឹងមានការរៀបចំនូវសកម្មភាពមួយចំនួនដូចជា ពិធីបើកព្រឹត្តិការណ៍ ការតាំងពិព័រណ៍ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ កម្មវិធីកក្សាន្តជាមួយចម្រៀង នាំប្រពៃណីខ្មែរ ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ (នៅក្នុងបរិវេណប្រាសាទអង្គរវត្ត)។ ចំណែកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នឹងរៀបចំតាំងបង្ហាញពីពិព័រណ៍ម្ហូបអាហារខ្មែរ ការកម្សាន្តជាមួយនិងសិល្បៈ ចម្រៀងចម្រុះ ការប្រកួតទីងមោង។ ចំពោះភ្ញៀវជាតិ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវទេសចរបរទេស ដែលចូលរួមនឹងទទួលបានការពិសាអាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ៕
- អ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គម÷ បាតុកម្មដឹកនាំដោយក្រុមជ្រុលនិយមនៅក្រៅស្រុក ដោយគ្មានអ្នកចូលរួម គឺបង្ហាញពីការធ្វើនយោបាយឡុងចុង បាត់បង់ជំនឿពីពលរដ្ឋ ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងថា ចលនាបាតុកម្មដែលគ្មានអ្នកចូលរួមនៅកូរ៉េខាងត្បូងដឹកនាំដោយលោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស បង្ហាញពីការបរាជ័យផ្នែកនយោបាយ បាត់បង់ជំនឿពីសំណាក់ពលរដ្ឋរស់នៅបរទេស និងជាការធ្វើនយោបាយឡុងចុងរបស់ក្រុមប្រឆាំងជ្រុលនិយមខុសច្បាប់ទាំងនោះ។ លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការរៀបចំចលនាបាតុកម្មលើប្រធានបទដដែលៗ ដឹកនាំដោយលោកស្រី មួរ សុខហួរ ដែលជាមេដឹកនាំចលនាខុសច្បាប់នៅក្រៅប្រទេស នៅកូរ៉េខាងត្បូង គឺជារឿងអាម៉ាស់មួយនៅលើឆាកនយោបាយ និងបង្ហាញច្បាស់ពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ត្បិតគ្មានជំនឿចិត្តពីសំណាក់ពលរដ្ឋនៅក្រៅ ប្រទេសទៀតនោះទេ។ លោកបណ្ឌិតបានពន្យល់បន្ថែមថា បាតុកម្មនេះគឺបង្ហាញពីការធ្វើនយោបាយឡុងចុង និងដើរថយក្រោយរបស់ក្រុមប្រឆាំងនៅក្រៅស្រុក ពីព្រោះការធ្វើបាតុកម្មនៅកូរ៉េខាងត្បូងកាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅមានអ្នកចូលរួមតិចបំផុតមិនដល់ ៥០នាក់ផង ដូច្នេះការប្រមូលផ្តុំគ្នាដើម្បីតវ៉ារឿងអ្វីមួយហើយគ្មានអ្នកចូលរួមសំដែងមតិ ទាំងនោះមានន័យថាសកម្មភាពបាតុកម្មទាមទាររបស់ពួកគេមិនត្រូវបានគាំទ្រដោយពលរដ្ឋនៅបរទេសទៀតនោះទេ ដែលទាំងនេះបញ្ជាក់ថា ពលរដ្ឋគ្មានជំនឿលើកការធ្វើនយោបាយប្រជាភិថុត បោកប្រាស់ពលរដ្ឋនៅក្រៅស្រុកពីសំណាក់ពួកគេទៀតនោះទេ។ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការធ្វើបាតុកម្មដើម្បីឱ្យរាជរដ្ឋាភិបាលដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) គឺបង្ហាញពីចេតនានយោបាយ និងសកម្មភាពបម្រើផលប្រយោជន៍បុគ្គលមួយក្តាប់តូចនៅក្រៅប្រទេសដែលសុទ្ធសឹងតែជាអតីតសមាជិក និងមេដឹកនាំគណបក្សសង្គ្រោះជាតិ មិនបម្រើដល់ផលប្រយោជន៍រួមនោះទេ ពីព្រោះតវ៉ាមកធ្វើអ្វី ដោយសារតែរាជរដ្ឋាភិបាលបានប្រកាសដកតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជាផ្លូវការរួចរាល់ហើយ ដូច្នេះពួកគេមានរបៀបវារៈនយោបាយខុសច្បាប់ផ្សេងដែលនៅពីក្រោយខ្នង។ ចំណែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា […]
- រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលតុបតែង កែលម្អ វិមានឯករាជ្យ សួនច្បារនានា រដ្ឋបាលរាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ វិមាន ឯករាជ្យ សួនច្បារនានានិងបាញ់ទឹកសំអាត រួចរាល់ដើម្បីត្រៀម រៀបចំខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ និងបុណ្យ អុំទូករដ្ឋបាល រាជធានីភ្នំពេញបានជួសជុល តុបតែង កែលម្អ លាបថ្នាំ និង ផ្លាស់ប្តូរអំពូលភ្លើង នៅវិមានឯករាជ្យ សួនបាញ់ទឹក វិមាន ឯករាជ្យ សួនច្បារ សួនកម្សាន្ត សម្រាប់ កុមារ រួចរាល់ ដែលមានសោភណ្ឌភាពស្រស់ស្អាត ដើម្បីត្រៀមពិធីបុណ្យព្រះរាជពិធីបុណ្យ ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី បុណ្យឯករាជ្យជាតិ និង ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តិទៅបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថាដោយមានការយក ចិត្តទុកដាក់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំ និង បែងចែក ក្រុមការងារ មន្ត្រីជំនាញ តាមផ្នែក ដើម្បី អនុវត្តការងារទៅ […]
- រដ្ឋមន្រ្តីក្រសួងសុខាភិបាល÷ «ផ្តល់ឈាមម្តង មានន័យយ៉ាងពិតប្រាកដថា បានជួយនាំជីវិតមួយ» រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរ ពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម សង្រ្គោះជីវិតក្រោមម្លម់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ឯកឧត្តសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុចា។ ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា […]
- គ.ជ.ប នឹងធ្វើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ក្រុងកំពង់សោម ចាប់ពីថ្ងៃទី៥ វិច្ឆិកាខាងមុខនេះ ការចាប់ផ្តើមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីជ្រើស រើសក្រុមប្រឹក្សាក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយការចុះបញ្ជីទាំងពីនេះ ត្រូវធ្វើនៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុដោយផ្ទាល់។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នៅថ្ងៃទី២៨ ខែតុលា ដើម្បីផ្សព្វផ្សាយអំពី ប្រតិទិនសម្រាប់ការបោះឆ្នោតលើកទី១ នៃការជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម ដែលនឹងធ្វើឡើង នៅដើមឆ្នាំ២០២៥។ ឯកឧត្តម បានបន្តថា គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការ បោះឆ្នោតឡើងវិញនេះ ដោយប្រជា ពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជន បោះឆ្នោត ត្រូវបំពេញលក្ខខណ្ឌ និងមានលក្ខណសម្បត្តិដូចជា៖មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ យ៉ាងតិច២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះ ឆ្នោត និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌដែលកំណត់ក្នុងច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោត សម្រាប់ការបោះឆ្នោតជាសកលលើកចុងក្រោយ ដែលរៀបចំ ឡើងដោយ គ.ជ.ប (ការបោះឆ្នោតជ្រើសតាំង […]
- ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្តៅ នៃខេត្តកំពង់ចាម ខេត្តកំពង់ចាម៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានឆ្លៀតចូលពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្តៅ ដោយការនឹករលឹក និងគាំទ្រផ្តល់កម្លាំងចិត្តដល់មន្រ្តីសុខាភិបាលក្នុងមណ្ឌលសុខភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា មានចំណុចល្អៗ និងឃើញមានលក្ខណៈពិសេសជាងមណ្ឌលសុខភាពសូរគង ដោយបុគ្គលិកបម្រើការងារមានការទទួលខុសត្រូវបានល្អ អនាម័យសណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាពល្អ រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានល្អ។ ជាចំនុចពិសេសនៅមណ្ឌលសុខ ភាពនេះ មានបុគ្គលិកសុខាភិបាលម្នាក់ ដែលបានចូលនិវត្តន៍ហើយ ក៏នៅតែមានទឹកចិត្តជាគ្រូពេទ្យ ក្នុងការជួយសង្រ្គោះអាយុជីវិត នៅតែបន្តជួយដល់មណ្ឌលសុខភាព ដោយមិនគិតពីផលប្រយោជន៍ ដែលនេះបង្ហាញទឹកចិត្ត និងភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោត សរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញ ការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយលះបង់ទាំងកម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យក៏បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវពង្រឹងសមត្ថភាព កសាងទំនុកចិត្ត និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋ ដោយឈរនៅលើគោលជំហរ សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌៕ អ៊ួង សុភារន
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


