ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ស្ថានភាពជនស៊ីវិល នៅតំបន់ហ្កាហ្សា « មិនអាចទ្រាំទ្របានទេ » ខណៈ អ៊ីស្រាអែលបានសម្លាប់មនុស្ស ជាង៥០នាក់ក្នុងមួយថ្ងៃ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥០ នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេលតិចជាងមួយថ្ងៃ ដែលភាគច្រើននៃពួកគេនៅភាគខាងជើងនៃតំបន់ដែលជាកន្លែងនៃការវាយលុកលើដីអ៊ីស្រាអែលជាថ្មីសម្រាប់រយៈពេលបីសប្តាហ៍កន្លងមកនេះ ដែលដឹកនាំប្រមុខអង្គការ សហប្រជាជាតិ។ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីសាលារៀនមួយកន្លែងនៅភាគខាងជើងហ្គាហ្សាត្រូវបានវាយ ប្រហារកាលពីថ្ងៃអាទិត្យ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងពិនិត្យ មើលរបាយការណ៍ អំពីការវាយប្រហារលើ សាលារៀន។ យោធាបានបន្ថែមថា ខ្លួនបានសម្លាប់យុទ្ធជនហាម៉ាស់ជាង ៤០ នាក់នៅក្នុងតំបន់ Jabalia ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ព្រមទាំងបានរុះរើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងសម្ភារៈយោធាយ៉ាងច្រើនផងដែរ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ចម្លាក់បដិមាទ្វារបាល រកឃើញនៅខ្លោងទ្វារខាងជើងព្រះ បរមរាជវាំង នៃក្រុងអង្គរធំ ចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ ត្រូវបានក្រុមបុរាណ វិទ្យា នៃអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ(CCSA) ប្រទះឃើញពេលធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើង ជ្រុងខាងលិចនៃព្រះបរមរាជវាំង នៃក្រុងអង្គរធំ កាលពីថ្មីៗនេះ។ បុរាណវិទ្យា លោក សន ចាន់ថន បានឱ្យដឹងថា ចម្លាក់ទ្វារបាលធ្វើពីថ្មភក់ចំនួន១២ ត្រូវបានក្រុមអ្នកបុរាណវិទ្យា ធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។ បុរាណវិទ្យារូបនេះ ឱ្យដឹងទៀតថា ចម្លាក់បដិមាទ្វារបាលទី១២ ដែលទើបរកឃើញនេះ ស្ថិតនៅក្នុងដីជម្រៅ១៤០សង់ទីម៉ែត្រ គឺស្រទាប់ដីគ្រឹះសម័យកាលកសាង គឺអាចថា ចម្លាក់នេះ បានធ្លាក់អស់រយៈពេលជាយូរមកហើយ។ ចម្លាក់បដិមាទ្វារបាលទាំង១២ ដែលមួយចំនួនធ្លាក់នៅរាយប៉ាយលើដីក្បែរខ្លោងទ្វារ គឺមានទំហំ និងទម្រង់ខុសៗគ្នាទៅតាមជាន់នីមួយៗ។ លោក ចាន់ថន បញ្ជាក់ថា ចម្លាក់ទ្វារបាលនៅជាន់ទី១ មានកម្ពស់ ១១០សង់ទីម៉ែត្រ និងជាន់ទី២ មានកម្ពស់១០០សង់ទីម៉ែត្រ មួយចំនួននៅមានរូបរាងនៅលល្អពេញលេញ ខ្លះទៀត ខូចខាតដោយអន្លើ ដោយសារធ្លាក់ពីកម្ពស់ខ្ពស់។ ចំណែក រូបចម្លាក់ទ្វារបាលនីមួយៗមានលម្អគ្រឿងអលង្ការ សក់ ផ្ទៃមុខខុសៗគ្នា។ ក្រោយពីបានរកឃើញចម្លាក់ទ្វារបាលទាំងអស់នេះ ក្រុមការងារបានកំណត់ទីតាំងដើម ចុះបញ្ជី […]
  • អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី ២៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានជាមួយប្រទេសបូកបី លើកទី ១៣ នៅប្រទេសសិង្ហបុរី តបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មនៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) លើកទី ២៨ និងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានជាមួយប្រទេសបូកបី លើកទី ១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ដល់ ៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាននឹងអញ្ជើញផ្តល់សន្ទរកថាបើក និងធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីសេចក្តីសម្រេចសំខាន់ៗរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពាក់ព័ន្ធនឹងវិស័យការងារ។ ក្នុងឱកាសស្នាក់នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹម ហួន ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីហត្ថពលកម្មសិង្ហបុរី និងជាប្រធាន ALMM ក្នុងឆ្នាំ២០២៤-២០២៦ និងជាមួយឯកឧត្តម Bienvenido E. Laguesma រដ្ឋមន្ត្រីក្រសួងការងារ និងមុខរបររបស់ហ្វីលីពីន ផងដែរ។ កិច្ចប្រជុំ ALMM លើកទី ២៨ […]
  • អេហ្ស៊ីប ស្នើបទឈប់បាញ់រយៈពេលខ្លីនៅហ្កាហ្សា ខណៈមនុស្សរាប់សិបនាក់បន្តស្លាប់ក្នុងការវាយប្រហារ ប្រធានាធិបតីអេហ្ស៊ីប បាននិយាយកាលពីថ្ងៃអាទិត្យ ២៧ តុលា ថា ទីក្រុងគែរ ស្នើឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា រយៈពេលខ្លីដោយមានការផ្លាស់ប្តូរចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ជាមួយនឹងអ្នកទោសមួយចំនួន ខណៈការវាយប្រហារដែលកំពុងបន្តរបស់យោធាអ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ៤៥នាក់ទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។ មេដឹកនាំអេហ្ស៊ីប លោក អាបឌែល ហ្វាតា អាល់-ស៊ីស៊ី (Abdel Fattah al-Sisi) បានធ្វើសេចក្តីប្រកាសបែបនេះ ក្នុងពេលដែលកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមមានរយៈពេលមួយឆ្នាំ បានបន្តឡើងវិញនៅក្នុងប្រទេសកាតា ដោយមាននាយក CIA របស់អាមេរិក និងទីភ្នាក់ងារស៊ើបការណ៍ ម៉ូសាដ (Mossad) របស់អ៊ីស្រាអែលចូលរួម។ ថ្លែងជាមួយប្រធានាធិបតីអាល់ហ្សេរី ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគែរ លោក Sisi ក៏បានលើកឡើងផងដែរថា កិច្ច ពិភាក្សាបន្ថែមនឹងបន្តក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីការអនុវត្តបទឈប់បាញ់បណ្តោះអាសន្ននោះ ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីទៀតដើម្បីឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍។ អ៊ីស្រាអែលបាននិយាយរួចហើយថា សង្គ្រាមមិនអាចបញ្ចប់បានទេ លុះ ត្រាតែក្រុមហាម៉ាសត្រូវបានលុបបំបាត់ក្នុងនាមជាកម្លាំងយោធា និងអង្គភាពគ្រប់គ្រងនៅហ្កាហ្សា៕
  • រដ្ឋមន្រ្តីសុខាភិបាល លើកទឹកចិត្តដល់មន្រ្តីមណ្ឌលសុខភាពសូរគង ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់មន្រ្តីមណ្ឌលសុខភាពសូរគង ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ។ ការបញ្ជាក់នេះធ្វើឡើង នៅ ក្នុងឱកាស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៅមណ្ឌល សុខភាពសូរគង ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹង។ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតឃើញថា នៅមណ្ឌលសុខភាពសូរគងនេះ បុគ្គលិកបម្រើការងារមានការទទួលខុសត្រូវពេលវេលារបស់ខ្លួនបានល្អ និងការបំពេញការងារ ២៤ម៉ោង លើ ២៤ម៉ោង មានអនាម័យ សណ្តាប់ធ្នាប់ល្អ មានសាមគ្គីភាព រួសរាយរាក់ទាក់ និងការទុកដាក់ឱសថសារវន្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាពសូរគងនេះ ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងបន្តការយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ រួមទាំងការរក្សាអនាម័យនិងបរិស្ថានជុំវិញមានលក្ខណៈសមរម្យ ការរៀបចំទុកដាក់ឱសថ វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្រប់គ្រងឱ្យបានសមស្របតាមនៃការប្រើប្រាស់ ជាពិសេសការបម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ ២៤ម៉ោង ក្នុង៧ថ្ងៃ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់ជូនធុងសំរាមដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមនៅខេត្តត្បូងឃ្មុំដើម្បជំរុញភាពស្អាតរបស់កម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។ ពិធីប្រគល់និងទទួលធុងសំរាម បានរៀបចំឡើង ក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ឯកឧត្តម កែន សិរីរដ្ឋា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកពញាក្រែក តំណាងគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរគ្រប់ថ្នាក់នៃស្រុកពញាក្រែក កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់ កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ក្នុងសាលាបឋមសិក្សាក្រែកក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ខ្វៃ អាទិត្យា […]
  • ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ បើកសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន និងបានផ្តល់អនុសាសន៍ ដើម្បីឈានទៅសម្រចបានទំនើបភាវូបនីយកម្មសកល ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាពីចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក” ដែលរៀបចំឡើងនៅស្រុកណានពីង ខេត្តហ្វូជាន ប្រទេសចិន។ ឯកឧត្តម ក៏ត្រូវបានអញ្ជើញជាពិសេស ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងពិធីបើកនៃសន្និសីទនេះ ផងដែរ។ ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តម មានប្រសាសន៍ថា ប្រធានបទនៃសន្និសីទនេះ មានសារៈសំខាន់ និងឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នដោយយើងកំពុងស្ថិតក្នុងដំណាក់កាលមួយ ដែលសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ គឺជាកត្តាកំណត់រូបរាងនៃអនាគតរបស់យើង។ ដូចនេះ ការសិក្សាអំពីអរិយធម៌ដ៏រុងរឿងរបស់ចិន ព្រមទាំងភាពជោគជ័យ និងគំនិតផ្តួចផ្តើមនានារបស់ចិន គឺពិតជាសំខាន់ក្នុងការសម្រេចបានសុខដុមនីយកម្មពិភពលោក ព្រោះអរិយធម៌ចិន ជាអរិយធម៌ចំណាស់ជាងគេមួយ និងស្ថិតស្ថេរបំផុត និងបានបានរួមចំណែកក្នុងការវិវឌ្ឍនៃទស្សនវិជ្ជា វិទ្យាសាស្រ្ត សិល្បៈ អភិបាលកិច្ច និងការទូតសកល។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងជាមួយគ្នាតាំងពីសម័យបុរាណ និងមានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។ ក្នុងអំឡុងសតវត្សរ៍ទី១៩ និង២០ ជនជាតិចិនជាច្រើន រួមទាំងប្រជាជនខេត្តហ្វូជាន បានធ្វើចំណាកស្រុកមកតាំងនៅទីកន្លែងផ្សេងៗនៅអាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផងដែរ ហើយពួកគេរស់នៅកម្ពុជាជាច្រើនតំណមកហើយ […]
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្តៅផ្ញើក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស រាជធានីភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលអាហារូបករណ៍នៅបន្តសិក្សានៅសាធារណរដ្ឋបារាំង ចំនួន ១២៤រូប និងនិស្សិតដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំនិងប្រកបដោយផ្លែផ្ការវាងក្រសួងសុខា ភិបាល និងកិច្ចសហប្រតិបត្តិការបារាំងនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើនគុណភាពនៃការអប់រំក្នុងវិស័យសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យសុខាភិបាល សំដៅឱ្យមានសមត្ថភាពខ្ពស់ និងប្រកបដោយសីលធម៌វិជ្ជាជីវៈ។ ក្នុងឱកាសនោះដែរ តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមសំណូមពរ រដ្ឋាភិបាលបារាំង មេត្តាបន្តជួយគាំទ្របន្ថែមទៀត ដល់ការបណ្តុះបណ្តាល ការស្រាវជ្រាវ នវានុវត្តន៍ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់នូវអនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សំដៅកាន់តែប្រសើរថែមទៀតលើនវានុវត្តន៍ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការជាតិ/អន្តរជាតិ និងការស្រាវជ្រាវ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំរបស់និស្សិតជ័យលាភីទាំងអស់ និងបានផ្តល់នូវអនុសាសន៍ ចែករំលែកនូវបទពិសោធ ន៍ និងរំលឹកអនុស្សាវរីយ៍ ក្នុងអំឡុងពេលដែលឯកឧត្តមសាស្រ្តាចារ្យ កំពុងសិក្សានាពេលនោះ ដល់ក្មួយៗនិស្សិត […]
  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សរសើរអាជ្ញាធរនិងកងកម្លាំងខេត្ត សៀមរាបបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្ត សៀមរាប។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាបឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិន អាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាលត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍ របស់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តនាខេត្តសៀមរាប។ ការត្រួតពិនិត្យ តាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត […]
  • ក្រសួងមហាផ្ទៃបន្តចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បាន២២ទៀតក្នុងខែកញ្ញាកន្លងទៅ មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួន២២បន្ថែមទៀតហើយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក បណ្ឌិត ទូច សុឃៈ។ ក្នុងចំណោមអង្គការ និងសមាគមដែលបានចុះបញ្ជីនោះ លោកបណ្ឌិត ទូច សុឃៈ បានញែកឱ្យដឹងថា មានសមាគមចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៩។ ដោយឡែក ក្នុងខែកញ្ញាដូចគ្នា ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន១៥ផងដែរ។ គួរកត់សម្គាល់ថា គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ មានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួង មហាផ្ទៃចំនួន ១.៩៦១ ក្នុងនោះមានសមាគម ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨២៨។ មាត្រា៦ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃដោយបំពេញសំណុំលិខិតរួមមាន ១-ពាក្យសុំចុះបញ្ជីចំនួន២ច្បាប់ ២-លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាលក្នុងស្រុកឃុំ ឬចៅសង្កាត់១ច្បាប់ ៣-ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថតទំហំ ៤ X ៦ ចំនួន២ច្បាប់ ៤-លក្ខនិ្តកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាល […]
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ ជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពី ថ្ងៃនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយក្រៃលែងជាមួយ លោកជំទាវ ខៀវ ស៊ីណា ចំពោះមរណភាពរបស់ ឯកឧត្តម ជា ចាន់តូ ដែលត្រូវជាស្វាមីរបស់លោកជំទាវ។ សម្ដេចពិតជាមានមានសេចក្តីតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ។ ចំពោះការបាត់បង់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាពេលនេះ គឺជាបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌ […]
  • យុវជនថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញសំណង់សុីវិល ជាជំនាញមានសក្តានុពលលើទីផ្សារកម្ពុជា បេក្ខជនដែលបានចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បង្ហាញថាជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) និងសំណង់សុីវិល (Civil engineering) ជាជំនាញដែលមានសក្តានុពលលើទីផ្សារការងារនៅកម្ពុជា ពីព្រោះជំនាញមួយនេះមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម នៅតាមបណ្តារោងចក្រនៅក្នុងស្រុក ដែលសុទ្ធសឹងតែជាការងារមានប្រាក់ចំណូលខ្ពស់។ យុវជន អុល សុភារម្យ ជានិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញ ម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) លើកឡើងថា ខ្លួនបានជ្រើសរើសជំនាញ Automation នេះមកចូលរួមប្រកួតប្រជែង ព្រោះជាជំនាញដែលខ្លួនរំពឹងខ្ពស់ក្នុងការទទួលបានលទ្ធផលគាប់ប្រសើរ ដើម្បីបន្តទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជាពិសេសការប្រឡងប្រជែងជំនាញថ្នាក់អាស៊ាននៅប្រទេសហ្វីលីពីនឆ្នាំ២០២៥ ដើម្បីលើកមុខមាត់ជូនជាតិ ពីព្រោះខ្លួនបានត្រៀមខ្លួនរួចរាល់ពេញលេញ និងមានការណែនាំពីសំណាក់សាស្រ្តាចារ្យនៅក្នុងថ្នាក់គ្រប់ជ្រុងជ្រោយលើជំនាញនេះ។ ដោយឡែក យុវតី ដូរ ស្រណុច មកពីវិទ្យាស្ថានជាតិបណ្តុះមបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច ជាជំនាញដែលខ្លួនជ្រើសរើសយកមកធ្វើការប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤។ មូលហេតុដែលខ្លួនជ្រើសរើសជំនាញនេះមកប្រកួត ពីព្រោះវាជាជំនាញដែលពេញនិយមនៅក្នុងស្រុក ងាយស្រួលរកការងារធ្វើ ក្នុងនោះដែរតាមរយៈការប្រឡងប្រជែងនេះនឹងធ្វើឱ្យខ្លួនកាន់តែមានភាពលេចធ្លោ ទទួលបានបទពិសោធន៍ថ្មី ដែលធ្វើឱ្យក្រុមហ៊ុនឯកជនផ្តល់ឱកាសខ្ពស់លើរូបគេ។ យុវតីរូបនេះបន្ថែមថា បើទោះបីលទ្ធផលប្រឡងថ្នាក់ជាតិបែបណាក៏ដោយ តែយុវជនរូបនេះសង្ឃឹមយ៉ាងមុតមាំថា ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច នឹងអាចយកទៅប្រកួតនៅលើឆាក អន្តរជាតិ […]
  • ស្អែកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នឹងចាប់ផ្តើមជាមួយឱកាសការងារសរុបជាង៣ម៉ឺនកន្លែង ថ្ងៃស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤នេះ នឹងមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ហើយមានស្តង់សរុបជាង ១៨០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសម្បូរបែបជាង ៣ម៉ឺនកន្លែង។ លោក ជឹម ប៉ូលី អនុប្រធានធនាគារកាណាឌីយ៉ា លើកឡើងថា កាណាឌីយ៉ា តែងតែចូលរួមឧបត្ថមធំជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ពិព័រណ៌ការងារថ្នាក់ជាតិនេះ ព្រោះថាកាណាឌីយ៉ា មានការរីកចម្រើនជារៀងរាល់ឆ្នាំ ដូច្នេះតម្រូវការកម្លាំងពលកម្មក៏មានតម្រូវការក៏តាមនោះដែរ។ លោកបានឱ្យដឹងថាជាក់ស្តែងកាលពីឆ្នាំ២០២៣ កន្លងទៅក្នុងរយៈពេលពីរថ្ងៃ យើងទទួលបានអ្នកមកទស្សនាបញ្ជររបស់យើងរាប់ពាន់នាក់ […]
  • ការិយាល័យព្រះពុទ្ធសាសនាជាតិថៃ កំពុងស៊ើបអង្កេតព្រះសង្ឃថៃពាក់ព័ន្ធនឹងគម្រោងភាគហ៊ុនក្លែងក្លាយ យោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រធានការិយាល័យនាយករដ្ឋមន្ត្រី លោក ជូសាក់ សិរិនីល(Chousak Sirinil) បានបញ្ជាក់ថា លោកមិនទាន់ទទួលបាន របាយការណ៍លម្អិតនៅឡើយ អំពីគម្រោងដែលគេស្គាល់ថា «Ban Share Nong Carrot» ពាក់ព័ន្ធនឹងព្រះសង្ឃមួយចំនួនធំនោះទេ គិតត្រឹមថ្ងៃព្រហស្បតិ៍ ។ ប្រតិបត្តិការក្លែងបន្លំ គឺជាការសន្យាថា នឹងទទួលបានប្រាក់ ចំណូលខ្ពស់ តាមរយៈការវិនិយោគ លើភាគហ៊ុនក្លែងក្លាយ។ ការិយាល័យព្រះពុទ្ធសាសនាជាតិថៃ ហៅកាត់ NOB ត្រូវបានបញ្ជាឱ្យស៊ើបអង្កេត គម្រោង «សាជីជ្រុង» ដែលត្រូវបានរាយ ការណ៍ថា ព្រះសង្ឃត្រូវបានគេបោកប្រាស់ បណ្តាលឱ្យមានការខាតបង់ ប្រមាណជាង១ពាន់លានបាត ឬ ២៩.៦លានដុល្លារអាមេរិក។ លោកជូសាក់ សិរិនីល (Chousak Sirinil) បានសង្កត់ធ្ងន់ថា NOB កំពុងស៊ើបអង្កេតករណីនេះយ៉ាងសកម្ម តាមការណែនាំពីការិយាល័យនាយករដ្ឋមន្ត្រី។ លោក បាន កត់ សម្គាល់ថាបញ្ហាពាក់ព័ន្ធ នឹងព្រះសង្ឃ និងវិន័យសង្ឃស្ថិតនៅក្រោមសមត្ថកិច្ចរបស់បព្វជិត ខណៈបញ្ហាផ្លូវច្បាប់ នឹងត្រូវ ដោះស្រាយ ដោយ ប៉ូលិស៕ […]
  • ប្រធានាធិបតី អាល្លឺម៉ង់ Steinmeier ត្រៀមខ្លួនធ្វើកិច្ចសហ ប្រតិបត្តិការស៊ីជម្រៅជាមួយចិន ប្រធានាធិបតីអាឡឺម៉ង់ Frank-Walter Steinmeier បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យផ្សេងៗក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយលោក Deng Hongbo ដែលជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសអាល្លឺម៉ង់។ ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៊ែរឡាំង ជាកន្លែងដែលលោក Deng បង្ហាញអត្តសញ្ញាណរបស់ខ្លួន លោក Steinmeier បាននិយាយថា ប្រទេសអាល្លឺម៉ង់ផ្តល់សារៈ សំខាន់ខ្ពស់លើទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ លោកបានសម្តែងនូវឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀតលើវិស័យផ្សេងៗ និងដើម្បីបង្កើនទំនាក់ទំនង និងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងតំបន់។ លោក Deng បានសង្កត់ធ្ងន់ថា ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ស្របតាមផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។ លោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសចិនក្នុងការធ្វើការជាមួយប្រទេសអាឡឺម៉ង់ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព និងយូរអង្វែង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)