នាវាខួងយករ៉ែក្នុងសមុទ្រជ្រៅបំផុតលើលោក របស់ប្រទេសចិន បានផលិតមានឈ្មោះថា Meng Xiang រចនា និងសាងសង់ដោយស្នាដៃចិនផ្ទាល់ ដែលអាចមានសមត្ថភាពខួងយករ៉ែក្នុងជំរៅទឹកសមុទ្រអតិបរមា ១១គីឡូម៉ែត្រ។
នាវា Meng Xiang មានប្រវែង ១៧៩.៨ម៉ែត្រ និងទទឹង ៣២.៨ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកទម្ងន់ដល់ទៅ ៤២,៦០០តោន។ នាវានេះអាចធ្វើប្រតិបត្តិការរយៈពេល ១២០ថ្ងៃ និងធ្វើដំណើរក្នុងចម្ងាយជាង ២៤,១៤០គីឡូម៉ែត្រ ហើយអាចផ្ទុកមនុស្សរហូតដល់ ១៨០នាក់។
បន្ទាប់ពីចាយពេលសាងសង់ជិតពីរឆ្នាំ ទីបំផុតប្រទេសចិនផលិតបាន និងដាក់ឱ្យដំណើរការនាវាខួងយករ៉ែសមុទ្រទឹកជ្រៅដំបូង បង្អស់របស់ខ្លួន ហើយក៏នាវាខួងរ៉ែសមុទ្រមានជំរៅជ្រៅបំផុតក្នុងពិភពលោកត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុង Guangzhou ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលនេះជាការបោះជំហានដ៏សំខាន់មួយ ទៅរុករកទីតាំងដែលមនុស្សជាតិមិនធ្លាប់ទៅដល់ពីមុនមក៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






