ឯកឧត្តម សុខ លូ អអភិបាលខេត្តកំពង់ធំ បានចុះសួរសុខ ទុក្ខ និងត្រួតពិនិត្យសកម្មភាពកងកម្លាំងចម្រុះប្រចាំការនៅទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកស្ទោង ជាបណ្ដោះអាសន្ន ដែលបានរកឃើញមានហានិភ័យខ្ពស់ នៃការចម្លង និងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ តាមចំណុចគោលដៅនានា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីហាមឃាត់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ មិនឲ្យមានការ ចេញ-ចូល រហូតដល់មានការជូនដំណឹងនៅពេលក្រោយ និង ត្រួតពិនិត្យមើលទីតាំងជាច្រើនកន្លែង ដើម្បីត្រៀម សម្រាប់ទុកដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ១៩ ។
ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់កងកម្លាំងចម្រុះទាំង អស់ ក្នុងអំឡុងពេលបិទខ្ទប់ ប្រជាពលរដ្ឋគ្រប់រូបត្រូវបាន ហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែក្នុងករណីចាំបាច់ ហើយការបិទខ្ទប់ទីរួមស្រុកស្ទោងនៅពេលនេះ គឺជាវិធានការមួយក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។






