ព័ត៌មានថ្មី
- កងវិស្វកម្មកម្ពុជា ពុះជ្រៀកភ្នំ ដើម្បីស្ថាបនាផ្លូវពីរាម ទៅកាន់ឆ្នេរអូរត្រេះ។ កងវិស្វកម្មកម្ពុជា ពុះជ្រៀកភ្នំ ដើម្បីស្ថាបនាផ្លូវពីរាម ទៅកាន់ឆ្នេរអូរត្រេះ។
- សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កំពុងចុះពិនិត្យការស្ថាបនាផ្លូវចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុ។ ការស្ថាបនាផ្លូវគិតមកដល់ពេលនេះសម្រេចបានប្រមាណ ៩០ ភាគរយហើយ។
- សម្តេចតេជោសង្កេតឃើញ ប្រជាពលរដ្ឋពាក់ម៉ាសមានតិចតួច តាមរយៈ facebook page ផ្លូវការរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី០១ ខែមិថុនាឲ្យដឹងថា សម្តេចកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីពិនិត្យមើលការកសាងផ្លូវ និងសមិទ្ធិផលផ្សេងទៀតនៅក្នុងខេត្តមួយនេះ។ សម្តេចបានសរសេរថា”ខ្ញុំអង្គុយខាងមុខជាមួយអ្នកបើកបរពិនិត្យឃើញ ថា ពលរដ្ឋយើងភាគច្រើនគោរពច្បាប់ចរាចរណ៍ តែក៏នៅមានបងប្អូនមួយចំនួនតូចជិះម៉ូតូមិនពាក់មួកសុវត្ថិភាពដែរ។ ចំណែកការពាក់ម៉ាស់ការពារកូវីដ១៩ពិនិត្យឃើញថាមានពាក់តិចតួចប៉ុណ្ណោះ”៕
- ថ្មីៗនេះរដ្ឋបាលក្រុងប៉ោយប៉ែតបានចេញសេចក្ដីប្រកាសព័ត៌មានមួយបដិសេធទៅនឹងដំណឹងដែលជនខិលខូចមួយចំនួនបានធ្វើការបំផុសព័ត៌មានមិនពិតស្ដីពីការអនុញ្ញាត ឲ្យប្រជាជនខ្មែរដែលរកមុខរបររុញរទេះចេញចូលព្រំដែនកម្ពុជាថៃច្រកប៉ោយប៉ែតអាចចេញចូលបានចាប់ពីថ្ងៃទី០១ ខែមិថុនា ស្អែកនេះ។រដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាព័ត៌មាននេះ គឺជាព័ត៌មានដែលមានលក្ខណៈញុះញ៉ុងបង្កឲ្យមានការយល់ច្រឡំនិងបំពុលសង្គមប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាសេចក្ដីប្រកាសបដិសេធរបស់រដ្ឋបាលក្រុងប៉ោយប៉ែត៖
- ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់ស្រុកឱរ៉ាល់តវ៉ាខណៈដែលអង្គការ(វ៉ាយអេដស៍)ចាប់គោយន្តដឹកផលអនុផលព្រៃឈើប្រគល់អោយដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ប្រជាពលរដ្ឋចំនួន១២៤ហិកតាប្រមូលផ្តុំគ្នា សុំអន្តរាគមន៍ដោះលែងគោយន្ត និងសុំបន្តរកស៊ីដឹកអុស ដឹកធ្យូង ស្នើឲ្យសមត្ថកិច្ចបន្ធូបន្ថយដល់ពួកគាត់ ដោយសារតែអង្គការក្រៅរាជរដ្ឋាភិបាលមួយឈ្មោះ(វ៉ាយអេដស៍)តែងតែបង្ក្រាប របស់របរ ដឹកផលអនុផលព្រៃឈើ កំប៉ិចកំប៉ុក ហើយប្រគល់អោយការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ហាក់បីដូចជា ថ្នាំងថ្នាក់ធ្វើការមិនចុះសម្រុងនិងគ្នា កាច់កុង ចែកលាភសក្ការៈមិនត្រូវគ្នា។ បើទោះបីពលរដ្ឋដែលរកស៊ីដឹកអនុផលព្រៃឈើដោយខុសច្បាប់ក៏ដោយក្តី ប៉ុន្តែពួកគាត់នៅតែយល់ឃើញថាគ្មានមុខរបរណារកស៊ីក្រៅពីការដឹកអុស ដឹកធ្យូងដែលជារបរកេរ្តិ៍តំណែលពីដូនតារបស់ពួកគាត់ទេ ចំណុចនេះបានធ្វើឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ច្រើនតែឆ្លើយដាក់គ្នា ឆ្លើយយកត្រូវរៀងៗខ្លួន និងមិនស្វែងរកវិធីធ្វើយ៉ាងណាឲ្យពលរដ្ឋរកស៊ីរបរផ្សេងបានទៅវិញ។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋប្រមាណ១២៤នាក់បានចេញមកតវ៉ានៅសាលាស្រុកឱរ៉ាល់ ដោយពួកគាត់សំណូមពរដល់អាជ្ញាធរជួយដោះស្រាយ ចំពោះរថយន្តតូរីសស៊េរីចាស់ៗ គោយន្ត ដែលពួកគាត់បានដឹកអុស បង្គោលរបងចាស់ៗ ហើយត្រូវបានអង្គការវ៉ាយអេដស៍ ចាប់ដុតចោល និងមួយចំនួនទៀតប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់រក្សាទុកកសាងសំណុំរឿងចាត់ការបន្ត។ យោងតាមរបាយការណ៍លោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដែលយើងទទួលបានបញ្ជាក់ថា ពលរដ្ឋសំណូមពរមាន៖ ទី១ ស្នើសុំដោះស្រាយរថយន្ត គោយន្ត ដែលចាប់កន្លងមក ដោយធ្វើការពិន័យតិចតួច ទៅតាមបញ្ហាជីវភាពបច្ចុប្បន្ន (ពួកគាត់គ្មានច្រើនសម្រាប់បង់), ទី២ សុំដឹកអុស និងបង្គោលរបងដែលជាឈើគ្រាក់ងាប់ឡើងវិញ ថែមពីលើនេះពួកគាត់ទទូចសុំកុំឲ្យមន្ត្រី(វ៉ាយអេដស៍) និងមន្ត្រីបរិស្ថានកុំចាប់ពួកគាត់ថែមទៀតផង។ ពាក់ព័ន្ធនិងការតវ៉ារបស់ប្រជាពលរដ្ឋខាងលើនេះ […]
- មានវីដេអូរ៖ សកម្មជនភូមិឃុំ ត្រូវចុះដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខនិងពិនិត្យមើលភាពក្រីក្រខ្វះខាត ដោយសារជំងឺកូវីដ ១៩នៅតាមមូលដ្ឋាន (ខេត្តបាត់ដំបង ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០)៖ឯ.ឧ ងិន ឃន សមាជិកគណ់កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបង បានមានប្រសាសន៍ថា “សកម្មជនភូមិឃុំ ត្រូវចុះដល់ខ្នងផ្ទះពលរដ្ឋ ដើម្បីសាកសួរសុខទុក្ខនិងពិនិត្យមើលភាពក្រីក្រខ្វះខាត ដោយសារជំងឺកូវីដ ១៩នៅតាមមូលដ្ឋាន”កាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តបន្តនៅទីស្នាក់ការគណបក្សក្រុងបាត់ដំបង។ ឯ.ឧ ប្រធានក្រុមការងារចុះជួយក្រុងបាត់ដំបងបានណែនាំឲ្យមន្ត្រីនិងសកម្មជនចុះតាមខ្នងផ្ទះ ក្នុងគោលបំណងចង់ដឹងពីសុខទុក្ខរបស់សមាជិកបក្សណាខ្លះជួបការខ្វះខាត ជួបបញ្ហាប្រឈមអ្វីខ្លះ? បើគាត់ជួបការលំបាកជួបការខ្វះខាតអាចជួយគាត់បានភ្លាមៗ ពិសេសត្រូវលើកទឹកចិត្តគាត់ឲ្យនៅតែមានការជឿជាក់មកលើគណបក្ស គឺមានន័យថា “ថែរក្សាសមាជិកចាស់ កសាងសមាជិកថ្មី”។ នៅក្រុងបាត់ដំបងមានសមាជិកចាស់ជាង៥ម៉ឺននាក់ ដូច្នេះត្រូវថែរក្សាឲ្យបានតួលេខនេះ និងត្រូវជ្រើសរើសសមាជិកថ្មីបន្ថែមទៀត។ចំពោះអ្នកណាដែលមិនយកចិត្តទុកដាក់ចុះមូលដ្ឋានទេ ត្រូវដកចេញហើយដាក់អ្នកដែលសកម្មចុះមូលដ្ឋានជំនួសវិញ។ តាមសង្កាត់នីមួយៗត្រូមានការប្រឡងប្រណាំង ដើម្បីជ្រើសរើសអ្នកដែលមានស្នាដៃ ដោយមានការផ្តល់រង្វាន់ជូនជាការលើកទឹកចិត្តដល់អ្នកដែលខិតខំធ្វើការងារ ៕
- ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតនិងយុវតីម្នាក់ទៀតរងរបួសដោយសាររន្ទះបាញ់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ក្មេងប្រុសម្នាក់បានបាត់បង់ជីវិតភ្លាមៗនិងក្មេងស្រីម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទី រសៀលថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចត្រពាំងក្រសាំងចំងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក ចម្ងាយពីភូមិប្រមាណ២.១០០ម៉ែត្រ ។ លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្វាយចេក បានឲ្យដឹងថា៖ជនរងគ្រោះម្នាក់ឈ្មោះឡោម សុជាតិ ភេទ ប្រុស អាយុ 15 ឆ្នាំ រស់នភូមិ បែកចានថ្មី ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ(ស្លាប់)និងម្នាក់ទៀត2.ឈ្មោះ យិន ឈុនលី ភេទ ស្រី អាយុ 18ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួស) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក ។ជនរងគ្រោះទាំងពីរនាក់នេះបានទៅស៊ីឈ្នួលដាំដំឡូងគេ។ លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់ បានទៅស៊ីឈ្នួល ដាំដំឡូងមីឲ្យអ្នកជិតខាងក្នុងភូមិ នៅពេលកំពុងតែដាំមេឃបានធ្លាក់ភ្លៀង ហើយជនរងគ្រោះបាននាំគ្នារត់រកកន្លែងជ្រកតែមិនទាន់ដល់កន្លែងជ្រកភ្លៀងផងក៏ត្រូវរន្ទះបាញ់តែម្តង បណ្តាលឲ្យក្មេងវ្រុសអាយុ១៥ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀត ជានារីវ័យ១៨ឆ្នាំម្នាក់ នោះរងរបួស ។ ទាក់ទិនឹងករណីនេះដែរ លោកអធិការបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នជានិច្ចនៅពេលមេឃជិតភ្លៀងត្រូវនាំគ្នារកទីកន្លែងមានសុវត្ថិភាព ព្រោះបច្ចុប្បន្នជារដូវវស្សា ពេលមេឃភ្លៀងមានផ្គររន្ទះសាហាវណាស់ ៕
- បើកបរត្រាក់ទ័រភ្ជួរដីស្រែជាន់ចំមីនតោនផ្ទុះរបួសយ៉ាងធ្ងន់ធ្ងរនៅបវេល (ខេត្តបាត់ដំបង,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖បុរសម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារមីនតោនមួយគ្រាប់ផ្ទុះឡើងកក្រើកដី ខណៈដែលបុរសរងគ្រោះកំពង់បើកត្រាក់ទ័រភ្ជួរដីស្រែ ហើយជាន់ចំមីនតោនដែលកប់ក្នុងដី។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នៅចំណុចវាលស្រែស្ថិតក្នុងភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ប្រភពពីមន្ត្រីប៉ូលិសស្រុកបវេល បានឲ្យដឹងថាបុរសម្នាក់ដែលរងគ្រោះឈ្មោះ វឿត ថេតអាយុ២៥ឆ្នាំ(ជាអ្នកបើកបរត្រាក់ទ័រភ្ជួរដីស្រែ)មានទីលំនៅភូមិប៉ោយរំជ័យឃុំរូងជ្រៃស្រុកថ្មគោលខេត្តបាត់ដំបងរងរបួសយ៉ាងធ្ងន់ធ្ងរ។រីឯត្រាក់ទ័រមួយគ្រឿងម៉ាក គុយបូតាkubutaព៌ណក្រហមដែលគាត់បើកបរភ្ជួរដីទទួលរងនូវការខូចខាត(ដាច់ កង់ខាងមុខ )។ បន្ទាប់ពីកើតហេតុនេះ ជនរងគ្រោះឈ្មោះ វឿត ថេត ត្រូវបានកម្លាំងបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យហើយ។ករណីផ្ទុះដ៏កក្រើកនេះគឺបានបណ្តាលមកពីកាផ្ទុះគ្រាប់មីនតោនមួយគ្រាប់ដែលបង្កប់នៅក្នុងដីតាំងតែពីសម័យសង្រ្គាម ដោយសារត្រាក់ទ័រភ្ជួរដីស្រែជាន់ចំពីលើ។ សូមបញ្ជាក់ផងដែរថាទីកន្លែងដែលកើតឡើងនូវឧប្បត្តិហេតុគ្រោះថ្នាក់នេះគឺជាតំបន់សមរភូមិប្រយុទ្ធគ្នាពីអតីតកាលរវាងភាគីជម្លោះហើយនៅទីនេះ បើទោះបីជាមានការរុករានដីដាំដំណាំជាច្រើនឆ្នាំកន្លងមកហើយក្តី ប៉ុន្តែនៅទីនេះនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅក្នុងដីហើយជារឿយៗ បានបង្កគ្រោះថ្នាក់ដល់មនុស្សនិងខូចខាតទ្រព្យសម្បត្តិផងដែរ៕
- អគ្គិភ័យឆេះផ្ទះមួយកន្លែងមានសាកសព២នាក់ស័ង្សយជាករណីឃាតកម្ម ប៉ូលិសកំពង់ស្រាវជ្រាវរកមុខសញ្ញា (ខេត្តបាត់ដំបង,ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០)៖អគ្គីភ័យ បានឆាបឆេះផ្ទះមួយខ្នង ក្រោយពីអន្តរាគមពីកម្លាំងប៉ូលិសពន្លត់អគ្គីភ័យហើយឃើញសាកសព២នាក់នៅក្នុងផ្ទះប៉ូលិសបានសន្និដ្ឋានថាជាករណីឃាតកម្ម។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៤០នាទីយប់រំលងអាធ្រាត្រថ្ងៃទី៣០ឈានចូលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០នៅក្នុងលំនៅដ្ឋានមួយស្ថិតនៅក្រុមទី១២ ភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ផ្ទះដែលឆេះនេះសាងសង់អំពីឈើ ប្រក់ដំបូលរួមទាំងជញ្ជាំងដោយសង្ក័សី ដែលមានម្ចាស់ឈ្មោះយៃឡើយ ភេទប្រុស អាយុ ៥២ឆ្នាំ។ មន្ត្រីប៉ូលិស បានឲ្យដឹងថាក្នុងពេលអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ត្រូវបានអ្នកភូមិផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យរបស់នគរបាលចេញអន្តរាគមន៍ជួយពន្លត់ជាបន្ទាន់ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល។ក្រោមកិច្ចអន្តរាគមន៍ពន្លត់បែបនេះ អគ្គិភ័យបានរលត់ទាំងស្រុង ហើយនៅពេលនោះសមត្ថិកិច្ច បានប្រទះឃើញសាកសពមនុស្សចំនួន០២ នាក់ស្ថិតនៅក្នុងលំនៅដ្ឋានកើតហេតុ ដែលត្រូវអគ្គិភ័យឆាបឆេះមើលលែងស្គាល់អត្តសញ្ញាណទៅហើយ ព្រមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំនៅក្នុងលំនៅដ្ឋាននេះផងដែរ។សូមបញ្ជាក់ផងដែរថានៅពេលសមត្ថកិច្ចកំពុងអន្តរាគមន៍ពន្លត់អគ្គិភ័យនេះឈ្មោះ យៃ ឡើយ ជាប្តីនិងជាឳពុក ហើយជាម្ចាស់ផ្ទះឆេះនេះ មិនឃើញស្ថិតនៅទីនោះទេ។ដោយសារមានសាកសពមនុស្សស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាទៅលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានដឹកនាំធ្វើការស្រាវជ្រាវលើបញ្ហានេះ ហើយនៅវេលាព្រឹកថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២០នេះ លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា បានដឹកនាំធ្វើការពិនិត្យ លើសាកសពដែលស្លាប់នៅក្នុងគ្រោះអគ្គិភ័យនេះហើយឆ្លងតាមរយៈការពិនិត្យដោយល្អិតល្អន់និងយកចិត្តទុកដាក់បំផុតនេះកំណត់បានថាសាកសពទាំង២នាក់នោះគឺ៖ ១ឈ្មោះ […]
- មានវីដេអូរ៖ ឆក់កាបូបលុយបានសម្រេចទីបំផុតជាប់អន្ទាក់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០)៖ ជនសង្ស័យចំនួន៣នាក់ ធ្វើសកម្មភាពឆក់កាបូបលុយហើយចាប់ខ្លួនបាន ត្រូវកម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការមូលដ្ឋានស្តីទី កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់មាន៖ ១/- ឈ្មោះ ១-ឈ្មោះ នុត លីហួរ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះលឹម រ៉ាលាង ភេទប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ៣-ឈ្មោះ ភ័ន្ទ សំប៊ុន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ លោកមេបញ្ជាការស្តីទី បានបញ្ជាក់ថា៖នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០ មានឈ្មោះ ឈ្មោះ ង៉ែត គន្ថូ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ […]
- មានវីដេអូរ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង ប្រដេញស្ទាក់ចាប់រថយន្តសាំយ៉ុង១គ្រឿង ដឹកធ្យូងបង្កប់ឈើល្មើសច្បាប់ ចេញពីឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ (ខេត្តស្ទឹងត្រែង,ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០)៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8729 បានដឹកធ្យូងបង្កប់ឈើ ចេញពីភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នាំឆ្ពោះចូលមកដីក្រុងស្ទឹងត្រែង និងក្នុងគោលដៅនាំឆ្ពោះទៅកាន់ខេត្តក្រចេះ ហើយម្ចាស់រថយន្តនេះ ត្រូវគេស្គាល់ឈ្មោះ ថាន ហៅធ្មេញដែក។ ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើនោះភ្លាម កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមួយក្រុម បានចេញស្ទាក់ចាប់រថយន្តដឹកឈើនោះ តែត្រូវបានតៃកុងរថយន្តនោះបន្ថែមល្បឿនយ៉ាងលឿន។ ចំណែកកម្លាំងនគរបាលបានប្រដេញតាម ចាប់ពីគល់ស្ពានមេគង្គស្ទឹងត្រែង នៅលើកំណា ត់ផ្លូវជាតិលេខ៩ ទើបស្ទាក់ចាប់បាននៅលើដងផ្លូវជាតិលេខ៧ ដែលការប្រដេញនោះ មា នចម្ងាយជាច្រើនគីឡូម៉ែត្រ ទើបស្ទាក់ចាប់បា នរថយន្តដឹកធ្យូងបង្កប់ឈើល្មើសច្បាប់ នោះបានតែម្តង។នៅក្នុងសកម្មភាពបង្ក្រាបរថយន្តដឹកជញ្ជូនឈើនោះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសពីរនាក់ ម្នាក់ជាតៃកុងរថយន្ត និងម្នាក់ទៀត គឺ ជាព្រូរថយន្តដឹកឈើ ដែលជាអ្នកស៊ីឈ្នួល អោយឈ្មោះ ថាន ហៅធ្មេញដែក ដែលជាម្ចាស់រថយន្ត និងជាអ្នកដឹកជញ្ជូនឈើល្មើសច្បាប់បន្ទាប់មកទាំងរថយន្តដឹកឈើ បុរសតៃកុង និងព្រូរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច នាំមកកាន់ស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង។ នៅព្រឹកថ្ងៃទី៣១ឧសភានេះ អ្នកសារព័ត៌មានជាច្រើនអង្គភាព បានព្យាយាមទំនាក់ទំនងទៅ […]
- លេងធ្ងន់ៗណាស់មួយគូរនេះ លេងធ្ងន់ៗណាស់មួយគូរនេះ គូឯក រិទ្ធ ប៊ុនម៉ៅ 🇰🇭Vs🇰🇭សឿន ឆ្នើម ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
- មួយគូរនេះបោកសាហាវណាស់ មួយគូរនេះបោកសាហាវណាស់ គូពិសេស ឡុង ពិសិដ្ឋ 🇰🇭Vs🇰🇭ធន់ វិស្នុ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
- បែកធំណាស់ តែស៊ូរហូតដល់ឈ្នះ បែកធំណាស់ តែស៊ូរហូតដល់ឈ្នះ គូពិសេស សេក ចៅជូត 🇰🇭Vs🇰🇭ថន ភឿត ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
- មួយគូរនេះបោកសាហាវណាស់ មួយគូរនេះបោកសាហាវណាស់ គូពិសេស ឡុង ពិសិដ្ឋ 🇰🇭Vs🇰🇭ធន់ វិស្នុ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ៣០ ០៥ ២០២០
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


