ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់ និង មេគោពូជ នៅស្រុក សាមគ្គីមានជ័យ ទទួលបានការគាំទ្រ បន្ទាប់ពីចិញ្ជឹម តាម បច្ចេកទេសជំនាញ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២០)៖ ម្ចាស់កសិដ្ឋានចិញ្ចឹមគោយកសាច់និងពូជ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ អោយដឹងថា៖ អាជីវកម្មរបស់គាត់បានរីកចំរើនគួរកត់សំគាល់ យ៉ាងហោចណាស់ ក្នុងមួយខែ គាត់អាចលក់ គោដែលបំប៉នធំធាត់រួច បានប្រមាណ ៣០ក្បាលដែរ ជាមួយគ្នានេះ កូនគោពូជ១ក្បាល ក៏អាចលក់បានជាង១ពាន់ដុល្លាដែរ ។ លោក រស់ វិសិដ្ឋ អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ទួលសង្កែ រាជធានីភ្នំពេញ ដែលជាម្ចាស់កសិដ្ឋាន ចិញ្ជឹមគោយកសាច់ និងគោពូជបានបញ្ជាក់ថា៖ គាត់បានបើកកសិដ្ឋានចិញ្ចឹមគោយកសាច់ និងមេគោពូជ ដើម្បីយកកូន នេះអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយបានសហការភាគហ៊ុនគ្នា ជាមួយបងប្រុសគាត់ នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្ន គោក្នុងកសិដ្ឋានរបស់គាត់មាន ២ប្រភេទ គឺទី១ មេពូជ នាំចូលពីក្រៅប្រទេស មានដូចជាពូជ ឥណ្ឌូប្រេស៊ីល និងពូជប្រាម៉ាន់ ។ មេពូជប្រភេទនេះ ១ក្បាល ទិញចូលតម្លៃប្រមាណ៣.៥០០ដុល្លា ។ ប៉ុន្តែពេលវាកើតកូនមក […]
  • រថយន្តក្រុមហ៊ុនថ្នាំដុសធ្មេញ ខលហ្គេត បើកបុកស្ត្រីជិះកង់ម្នាក់បណ្តាលឲ្យ ស្លាប់ និងបន្តបុកចូលផ្ទះលក់ចាប់ហួយមួយទៀត កណ្តាល៖ រថយន្តក្រុមហ៊ុនថ្នាំដុសធ្មេញ ខលហ្គេត (Colgate) បើកបរខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកស្ត្រីជិះកង់ម្នាក់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅ មន្ទីរពេទ្យ ហើយរថយន្តនោះបានបន្តបុកចូលផ្ទះលក់ទំនិញចាបហួយដែលនៅក្បែរនោះ បណ្តាលឲ្យខូចខាត ម៉ូតូពីរគ្រឿងបន្ថែមទៀត, កង់មួយគ្រឿង និងសម្ភារៈដែលដាក់លក់ក្នុងផ្ទះមួយចំនួនទៀត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវបេតុង ចំណុចក្នុងផ្សារដើមអំពិល ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឯម សារ៉ន ភេទ ស្រី អាយុ ៥៩ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែករថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2F 6041 ជារបស់ក្រុមហ៊ុនថ្នាំដុសធ្មេញ ខលហ្គេត (Colgate) អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន មានអ្នកជិះរួមដំណើរចំនួន ២នាក់ ទី១- […]
  • ស្នងការនគរបាលខេត្តតាកែវជម្រុញអោយអធិការស្រុកសំរោងថ្មីត្រូវតែធានាអោយបាននៅភូមិឃុំសុវត្តិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសលុបបំបាត់គ្រឿងញៀន (ខេត្តតាកែវ,ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០)៖ ស្នងការនគរបាលខេត្តតាកែវលោក សុខ សំណាង ធ្វើការជម្រុញបែបនេះ នៅក្នុងកម្មវិធីប្រកាសតែងតាំងនិងផ្ទេរភារៈកិច្ចលោកវរៈសេនីយ៍ឯក ភី ឆុន ត្រូវបានផ្លាស់ប្តូរពីអធិការស្រុកអង្គរបូរី មកជាអធិការស្រុកសំរោងវិញជំនួសលោក មឿន សារុន ដែលត្រូវបានផ្ទេរទៅជានាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តតាកែវនៅថ្ងៃទី ០៣ ខែមិថុនាឆ្នាំ២០២០នេះ ។ លោកស្នងការលោកបានបន្តថា លោកអធិការថ្មី ត្រូវតែពិនិត្យឡើងវិញនូវលើការងារសន្តិសុខ ត្រូវក្តាប់អោយជុំនៅក្នុងមូលដ្ឋាន ចំពោះមុខសញ្ញាដែលវិលត្រឡប់ចូលមកស្រុកកំណើត ជាពិសេសជនបរទេស ដែលមកបង្កើតអង្គការ ឬធ្វើការងារអ្វីផ្សេង ត្រូវធ្វើការតាមដានអោយជាប់លើ មុខសញ្ញាដែលមានការសង្ស័យ និងធ្វើការយាមល្បាតនៅតាមចំណុចគោលដៅសំខាន់ៗ ដើម្បីរក្សាអោយបានសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានល្អ។ មិនត្រូវអោយមានបទល្មើសដែលកើតមានហើយ បង្ក្រាបមិនបាននោះទេ ត្រូវតែស្វះស្វែងធ្វើការស្រាវជ្រាវរកមុខសញ្ញាបង្ករហេតុ យកមកផ្តន្ទាទោសទៅតាមនីតិវិធីអោយបាន ដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោកកាន់តែមានជំនឿទុកចិត្តមកលើសមត្ថកិច្ចនគរបាលយើង ។ នៅក្នុងពិធីនោះដែរលោក កេត ម៉ៅ អភិបាលស្រុកសំរោង ស្នើសុំអោយលោកអធិការដែលទើបតែងតាំងថ្មី ត្រូវធានាអោយបាននៅចំនុចភូមិឃុំមានសុវត្តិភាព ដើម្បីចូលរួមគ្នាទប់ស្កាត់លើបទល្មើស ដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសលុបបំបាត់អោយបានចំពោះករណីគ្រឿងញៀនក្នុងមូលដ្ឋាននេះ ៕
  • មានវីដេអូរ៖ ដើម្បីការពារពីការឆ្លងជម្ងឺCOVID-19 សូមស្ដាប់ការណែនាំរបស់ផ្នែកជំនាញនៃក្រសួងសុខាភិបាល ដើម្បីការពារពីការឆ្លងជម្ងឺCOVID-19 សូមស្ដាប់ការណែនាំរបស់ផ្នែកជំនាញនៃក្រសួងសុខា ភិបាលតាមរយៈវីដេអូអប់រំខាងក្រោមនេះ៖
  • មានវីដេអូរ៖ សេចក្តីប្រកាសព័ត៌មានស្តីពីការបោះតង់របស់វៀតណាមនៅតំបន់ព្រំដែនក្នុងខេត្តកណ្តាលជាប់នឹងខេត្តអានយ៉ាង(ប្រទេសវៀតណាម) សេចក្តីប្រកាសព័ត៌មានស្តីពីការបោះតង់របស់វៀតណាមនៅតំបន់ព្រំដែនក្នុងខេត្តកណ្តាលជាប់នឹងខេត្តអានយ៉ាង(ប្រទេសវៀតណាម)  
  • កូនប្រុសសតិមិនល្អដុតផ្ទះឆេះអស់សម្ភារៈក្នុងផ្ទះ មានការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម ទាំងនគរបាលនិងប្រជាពលរដ្ឋក្នុងភូមិ នៅវេលាម៉ោង៧និង០៥នាទីព្រឹកថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២០ មានករណីភ្លើងឆេះផ្ទះ ដែលបង្កឡើងដោយកូនប្រុសម្ចាស់ផ្ទះអាយុ៣០ឆ្នាំ ជាជនពិការមានសតិមិនល្អដុត នៅភូមិគោកតាឯក ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ម្ចាស់ផ្ទះឈ្មោះ អ៊ុត សាខាន ភេទស្រីអាយុ៦៨ឆ្នាំ នៅភូមិគោកតាឯក ឃុំ តាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង៧និង៥នាទីព្រឹក ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០ កូនប្រុសរបស់ម្ចាស់ផ្ទះ មានឈ្មោះ ពៅ រិទ្ធី អាយុ៣០ឆ្នាំ ជាជនពិការជើងម្ខាង មានសតិមិនល្អប្រក្រតី ដែលនៅជាមួយបានដុត ។ ប្រភពដដែលបានឲ្យដឹងទៀតថា៖នៅពេលកើតមានហេតុការណ៍កើតឡើងនោះមានប្រជាពលរដ្ឋនិងកង កម្លាំងនគរបាលប៉ុស្តិ៍បានជួយអន្តរាគមន៍ពន្លត់ រលត់ទាំងស្រុង មិនបណ្តាលឲ្យឆេះផ្ទះនោះទេ ខូចខាតតែសម្ភារៈ ក្នុងផ្ទះមាន៖ទូរទស្សន៍២អំភ្លី១ពូក៣កន្ទេល១ ខ្នើយ១គ្រែដេក១និងជើងសម្បនិមិត្ត១៕
  • ពលរដ្ឋជាង១ម៉ឺននាក់ មកទទួលសេវាប្រឡង ប្តូរបណ្ណ័បើកបរទាំងពីរទីតាំង ផ្សារទំនើបអ៊ីអន១ និង២ ក្នុងខែឧសភានេះ ប្រជាពលរដ្ឋទៅទទួលសេវាប្រឡង ប្តូរ និងពន្យារ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ មានចំនួនសរុប ១១.៧៨១ នាក់។ មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ បានផ្លាស់ប្តូរម៉ោងធ្វើការទៅធម្មតាវិញហើយ(ម៉ោង៩:០០ព្រឹក-១០:០០យប់) និងបានប្រឡង ប្តូរ និងពន្យារបណ្ណបើកបរសរុបប្រមាណ ១១.៧៨១នាក់ក្នុងខែឧសភា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ មណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង១០:០០យប់ ។ សម្រាប់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។ សម្រាប់បងប្អូនប្រជាពលរដ្ឋមានបំណងចង់ប្តូរ និងពន្យារបណ្ណបើកបរ ត្រូវមានឯកសារដូចជា៖ ១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ២.លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់) ៣.រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់) ៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល(ក្នុងករណីបាត់បណ្ណបើកបរ)៕
  • គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ % ហើយគ្រោងបញ្ចប់ ក្នុងខែមីនា ឆ្នាំ​២០២១ នេះ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។ ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។ សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង ១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃ​ដែក ហើយត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦,៩៩៨ លានដុល្លារសហ​រដ្ឋអាមេរិក(ជាងហាសិបប្រាំមួយលាន) និងប្រើប្រាស់រយៈពេលសា​ង​សង់ចំនួន៤២ខែ ។
  • កម្ពុជា បន្តមិនមានរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតដល់ម៉ោង​ ៨:០០​ព្រឹក ថ្ងៃទី​ ៣​ មិថុនា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ ចំនួនសរុបកូវីដ-១៩​ ១២៥នាក់​ដដែល ចំនួនសំរាកពេទ្យនៅ២នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន​១២៣​នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែង​យេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនា​ម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេ​សជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​៕  
  • ក្រសួងការងារ ប្រាប់ឲ្យកម្មករជិត៥ម៉ឺននាក់នៃរោងចក្រ សហគ្រាសចំនួន១៦៥ ទៅបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានការផ្ញើសារចូលទូរសព្ទ ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅពុធនេះ បាន​ជូនដំណឹង ដល់បងប្អូនកម្មករនិយោជិតចំនួន ៤៩៩៦០នាក់ នៃ​រោងចក្រ សហគ្រាសទាំង១៦៥ នៃវិស័យកាត់ដេរ និងវិស័យទេស​ចរ​ណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ឲ្យទៅបើកប្រាក់​ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ ក្រសួងការងារអំពាវនាវឲ្យបងប្អូនកម្មករនៃរោងចក្រសហគ្រាសទាំង១៦៥ ទៅបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល នៅតាមភ្នាក់ងារវីង (Wing) បន្ទាប់ពីទទួលបានសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែល​បង​ប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាល រោងចក្រ សហគ្រាសនាពេលកន្លងមក៕
  • វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌនិង៥៣១បំណែកកំពុងដំណើរការចុះបញ្ជីដើម្បីសម្គាល់អត្តសញ្ញាណ ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន៧១១បំណែក ដែលប្រមូលបានពីប្រជាជននិងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីបេតិកភណ្ឌរូបីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថា បំណែកវត្ថុសិល្បៈទាំង៧១១បំណែកដែលក្រុមការងារបានចុះបញ្ជីសារពើភណ្ឌរួចរាល់នោះ គឺភាគច្រើនជាចម្លាក់ធ្វើពីថ្មភក់ មាន៖ សិលាចារឹក ចម្លាក់ទេវរូប បល្ល័ង្គឬជើងទម្រ បំណែកផ្តែរ បំណែកហោជាង បំណែកសសរពេជ្រ បំណែកក្បាច់លម្អផ្សេងៗ កុលភាជន៍ និងវត្ថុធ្វើពីលោហៈមួយចំនួនទៀត។ ក្រៅពីការចុះបញ្ជីវត្ថុសិល្បៈដែលបានទទួលពីប្រជាជន និងកំណាយស្រាវជ្រាវផ្សេងៗខាងលើ ក្រុមចុះបញ្ជីក៏បានចុះបញ្ជីវត្ថុសិល្បៈដែលនៅជុំវិញបរិវេណប្រាសាទទាំង៩១បានមួយចំនួនដែរ។ ការចុះបញ្ជីវត្ថុសិល្បៈដែលនៅតាមប្រាសាទទាំង៩១នេះ គឺមានគោលបំណងចងក្រងឯកសារ កំណត់អត្តសញ្ញាណវត្ថុសិល្បៈទាំងនោះដើម្បីចូលរួមទប់ស្កាត់ការចល័តឬបាត់បង់ដោយប្រការណាមួយជាយថាហេតុ។ នៅក្នុងទម្រង់នៃការកំណត់អត្តសញ្ញាណនេះ គឺបានផ្តល់ព័ត៌មានយ៉ាងជាក់លាក់អំពីប្រភេទចម្លាក់ ប្រភព វត្ថុធាតុ ទំហំ ទីតាំង កាលបរិច្ឆេទ ថតរូប និងការពិពណ៌នាផ្សេងៗ ហើយព័ត៌មានទាំងនេះឯងដែលអាចជួយសម្រួលដល់ការងារជួសជុល និងការទាមទារត្រឡប់មកវិញក្នុងករណីបាត់បង់ណាមួយ។ លោក សុម៉ាឡា បន្តទៀតថា ការងារចុះបញ្ជីពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាកេរមរតកបេតិកភណ្ឌ ត្បិតអតីតរាជធានីនៃចក្រភពអង្គរ មានវិសាលភាពធំធេងណាស់ ហើយនៅមានវត្ថុសិល្បៈជាច្រើនទៀតដែលកំពុងនៅរាយប៉ាយលើដីនិងក្រោមដី ដែលត្រូវបន្តចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងនោះជាបន្តបន្ទាប់។ តួយ៉ាងដូចជាថ្មីៗនេះ ក្រុមការងារចុះបញ្ជីសារពើភណ្ឌបានប្រមូលចម្លាក់ព្រះពុទ្ធបដិមានិងវត្ថុសិល្បៈផ្សេងទៀតដែលមានចំនួន៥៣១បំណែកពីរោងឆ្មាំខាងត្បូងប្រាសាទអង្គរវត្ត យកមករក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការសិក្សាបន្ថែមរង់ចាំការងារជួសជុលនាពេលខាងមុខ។ កិច្ចការចុះបញ្ជីវត្ថុសិល្បៈបេតិកភណ្ឌរូបីនៅក្នុងរមណីយដ្ឋានអង្គរនៅតែបន្តជាប្រចាំ ដើម្បីចូលរួមថែរក្សា និងការពារវត្ថុសិល្បៈនានានៅតាមប្រាសាទទាំង៩១ ឱ្យមានអត្តសញ្ញាណច្បាស់លាស់ ទប់ស្កាត់ការចល័តនិងការបាត់បង់៕ […]
  • អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងឧទ្យានអង្គរជួស​ជុល​ផ្ទះនិងសាងសង់សំណង់តូចតាចចំនួន៤៧១គ្រួសារ ក្នុងខែឧសភា ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។ ករណីអនុញ្ញាតសំណើខាងលើផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកបាគង២៩គ្រួសារ ស្រុកអង្គរធចំនួន១៩៨គ្រួសារ ស្រុកពួកចំនួន៩៧គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន៦១គ្រួសារ និងក្រុងសៀមរាបចំនួន៨៥គ្រួសារ។ ប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១. ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ ប្តូរឬតសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ បន្ទប់ក្រោមផ្ទះ។ ២. សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ។ លើសពីនេះក្រុមការងារក៏បានចែកសាប៊ូលាងដៃនិងការងារមនុស្សធម៌ ដោយឧត្តមថវិកាជូនចំពោះគ្រួសារមួយចំនួនតូចដែលខ្វះខាត ចាស់ជរា ក្មេងកំព្រា គ្រោះថ្នាក់ធម្មជាតិ។ល។ និងនៅតែបន្តចុះពិនិត្យ ដោះស្រាយសំណើសុំជួសជុល និងសាងសង់តូចតាចរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា៕   រូបភាព៖ អាជ្ញាធរជាតិអប្សរា
  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្សព្វផ្សាយ និងដាក់ ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហា​​ផ្ទៃ និងជាប្រធាន គណៈ កម្មាធិការជាតិ សម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោម ជាតិ (គ.ជ.អ.ប) នៅថ្ងៃពុធនេះ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វ​ផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាល រាជ​ធានី-ខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកក្រសួងនានា រដ្ឋលេខា​ធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាល រាជធានី-ខេត្ត អង្គការជាតិ អន្តរ​ជាតិ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១៤៩រូប៕
  • មានវិដេអូរ៖ បេីកPassAppមកពីទិញម្ហូប​ អកុសលជំងឺបេះដូងរេីឡេីងបណ្ដាលឲ្យធ្លាប់លេីស្លាប់​ពេលបញ្ចូនដល់មន្ទីពេទ្យ ​ ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​ ក្រោយពីបេីកPassAppចេញពីទិញម្ហូបនៅផ្សារបេសេ​ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់លេីរុឺម៉ក​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែរផ្សារបេសេ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ សពជនរង គ្រោះមានឈ្មោះ វែន​ សុជាតិ​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មុខរបបរត់រុឺម៉ក​PassApp​ ស្នាក់នៅសង្កាត់បឹងទំពុន២​ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ​ ។ បេីតាមសម្ដីបងប្រុសម្នាក់ត្រូវជាបងប្អូនជីដូនមួយនិងជន រងគ្រោះបានប្រាប់ឲ្យដឹងថា សព្វថ្ងៃជនរងគ្រោះមានជំងឺ បេះដូងប្រចាំកាយ ហេីយមុនពេលកេីតហេតុ​ ជនរងគ្រោះបានបេីករុឺម៉កPassAppចេញពីផ្សារបេសេ​ បន្ទាប់ពីទិញម្ហូបរួច​ ខណះបេីកបានពាក់កណ្ដាលផ្លូវក៏ស្រាប់តែមានអាការ: មិនស្រួលខ្លួន​ ហេីយធ្លាក់ពីលេីPassAppតែម្ដង​ និងត្រូវបានបងប្អូនប្រជាពលរដ្ឋដែលស្គាល់ទាក់ទងមកសាច់ញាតិ​ និងទាក់ទងទៅរថយន្តសាមុយដឹកទៅមន្ទីពេទ្យឯកជន​ សួគា៏​ ដេីម្បីសង្គ្រោះបន្ទាន់ផងដែរ​ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ​ ។ ក្រោយមក​ សពជនរងគ្រោះក៏ត្រូវបានសាច់ញាតិឲ្យគ្រូពេទ្យដឹកយកមកគេហដ្ឋាន​វិញ​ ដោយមិនបានប្ដឹងផ្ដល់ទៅសមត្ថកិច្ចពាក់ព័ន្ធនៃការស្លាប់របស់ជនរងគ្រោះនោះទេ និងឲ្យសមត្ថកិច្ចធ្វេីកំណត់ហេតុ​ ទេីបរៀបចំបូជាតាមប្រពៃណី​ ៕ https://www.facebook.com/SEATVNews24Hours/videos/185177656138727/?t=0
  • សពឧត្តមសេនីយ៏ទៅ ស សាវី នឹងធ្វើពិធីគោរពវិញ្ញាណក្ខន្ធ នៅថ្ងៃទី០៤ នៅនៅរដ្ឋធានីបាម៉ាកូ លោកវរសេនីយ៍ឯក ជួន វុទ្ធី បានបញ្ជាក់ឲ្យដឹងថា កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ ព្រមទាំងនាយទាហាន នាយទាហានរងទាំងអស់ដែលបម្រើការក្នុងក្រមខណ្ឌអង្គការសហប្រជាជាតិ នៃសាធារណរដ្ឋ ម៉ាលីបានដឹកនាំកម្លាំង ចូលរួមពិធីជូនដំណើ​រសព លោកឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណកាលនៅវេលាម៉ោង០៤ និង៤៣នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០ ឆ្ពោះទៅរដ្ឋធានីបាម៉ាកូ។ សពរបស់លោកស សាវី គ្រោងនឹងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២០ នៅរដ្ឋធានី​បាម៉ាកូ សាធារណរដ្ឋម៉ាលី ដោយមានការអញ្ជើញចូលរួមពីអគ្គលេ​ខា​ធិការអង្គការសហប្រជាជាតិ (SRSG) មេបញ្ជាការទាហាន​មួក​ខៀវ(FC) ថ្នាក់ដឹកនាំមន្ត្រី យោធាស៊ីវិល កងយោ​ធា​មួកខៀវក្នុងតំបន់MINUSMA ព្រមទាំងមន្ត្រីម្ចាស់តំបន់ផងដែរ៕ ប្រភព៖ កងកម្លាំងរក្សាសន្តិភាព

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)