ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលកម្មករនិយោជិត ពីវិធីបំពេញបែបបទ ដើម្បីទទួលកញ្ចប់ថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល២០% នៅខេត្តកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ ថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២០)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញទន់ជូនកម្មករនិយោជិត ក្នុងពេលព្យួរកិច្ចសន្យាការងារ អំពីវិធីបំពេញបែបបទ ដើម្បីទទួលកញ្ចប់ថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ចំនួន២០% ។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិ ការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមប្រតិភូអមដំណើរ ក្រុមការងារថ្នាក់ខេត្ត និងសិក្ខាកាម ប្រមាណចំនួន១០០០នាក់ និងកម្មករ-កម្មារិនី ៥២៨២នាក់ នៅក្រុមហ៊ុន ស៊ីក្លូ (ខេមបូឌា) ឯ.ក, ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ឯកឧត្ដម វ៉ី សំណាង បានថ្លែងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ចំណេះដឹងថ្មី អំពីរបត់ការងារថ្មី និងការទំនាក់ទំនងការងារឲ្យកាន់តែល្អថែមទៀតដល់កម្មករ- កម្មការីនី។ សម្រាប់កម្មករ ដែលរោងចក្រព្យួរកិច្ចសន្យាការងារកន្លងមក ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល ពួកគាត់នឹងត្រូវបានបំពេញបែបបទដើម្បីទទួលយកកញ្ចប់ថវិកាឧបត្ថម្ភ ពីរាជរដ្ឋាភិបាលចំនួន២០% នៃប្រាក់ឈ្នួលរបស់កម្មករ៕  
  • ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ (ខេត្តកំពង់ស្ពឺ, ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមហ៊ុនម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺបានចុះពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ដោយឥតគិតថ្លៃ ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លេង ផាលីរដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ចូលរួមពីវេជ្ជបណ្ឌិតជំនាញជាច្រើនរូប និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥៦ នាក់ សហការជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ ។ នៅក្នុងឱកាសនោះ បាននាំយកអំណោយ ដ៏ថ្លៃថ្លា របស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជាបានចុះអប់រំអំពីវិធានការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមមាន ការបង្រៀនលាងដៃនឹងអាល់កុល បង្រៀនពាក់ម៉ាស់ គេងស្អាត ហូបស្អាត និងរស់នៅស្អាតដោយមានអនាម័យល្អ និងចែកអាល់កុលថ្នាំពេទ្យ និងពិនិត្យព្យាបាល ជំងឺផ្លូវចិត្ត ,សន្លាក់ឆ្អឹង, […]
  • ពលរដ្ឋសម្រុកដើរលេងកម្សាន្ត នៅរមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្រាលបន្ថិច (ខេត្តពោធិ៍សាត់,ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៖) ស្របពេលដែលស្ថានភាពកូវីដ១៩ នៅកម្ពុជា ហាក់មានភាពធូរស្រាលជាងមុនបន្តិច គេសង្កេតឃើញថា ប្រជាពលរដ្ឋបានសម្រុកដើរលេងកម្សាន្ត ទៅកាន់តំបន់អេកូទេសចរណ៍នានា នៅភូមិភាគឦសាន ភូមិភាគនិរតី និងតំបន់ឆ្នេរ ។ល។ ខណៈដែលពួកគេទាំងនោះ ខកខានចេញធ្វើដំណើរកម្សាន្ដជាយូរដោយសារតែបញ្ហាកូវីដ។ ក្រឡេកមកឯខេត្តពោធិ៍សាត់ឯណោះវិញ ផ្លូវជាតិលេខ៥៥ ដែលពត់ពេនដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» គឺជាគោលដៅទេសចរណ៍មួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី បន្ទាប់ពីត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ។ មិនត្រឹមតែគយគន់សម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក នៅតាមដងផ្លូវជាតិលេខ៥៥ប៉ុណ្ណោះទេ ភ្ញៀវទេសចរណ៍ក៏បានចាប់អារម្មណ៍នឹងទឹកធ្លាក់ថ្មដាតូច ដែលនៅមិនឆ្ងាយពីផ្លូវជាតិលេខ៥៥ មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ពីទីរួមស្រុកវាលវែង ឬ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍ សាត់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទឹកធ្លាក់ថ្មដាតូច គឺជាទីកន្លែងកម្សាន្តជាមួយសម្រស់ព្រៃភ្នំធម្មជាតិដ៏ល្អប្លែក អ្នកខ្លះនិយមហៅទឹកធ្លាក់ភ្នំ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំ ឆ្ពោះទៅកាន់ច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់នឹងព្រំប្រ ទល់ខេត្ដត្រាត ប្រទេសថៃ។ រមណីយដ្ឋាននេះ អាចឱ្យភ្ញៀវទេសចរថតរូប និងងូតទឹកលេងកម្សាន្ត តាមជម្រាលថ្ម […]
  • អ្នកនាំពាក្យក្រសួងសុខាភិបាលមិនតបពាវនាវឲ្យប្រជា ពលរដ្ឋរក្សាគម្លាតសង្គម ដោយសារតែកូវីដ១៩ នៅមិនទាន់រកឃើញថ្នាំព្យាបាលឬវ៉ាក់សាំងសម្រាប់ការពារ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាគម្លាតសង្គម និងការលើកកម្ពស់អនាម័យអោយបានខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។
  • គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍភាពនៃប្រព័ន្ធលក់លេខពិសេសផ្ទាល់ លោក អូន ប៊ុនហាក់ អនុប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រង​ការលក់លេខចុះ បញ្ជីរថយន្ត តំណាងលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីយានយន្តរបស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្ត ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មកាអន្តរក្រសួង និងមន្ត្រី ជំនាញនាយកដ្ឋានពាក់ព័ន្ធផងដែរ។   កិច្ចប្រជុំនេះផ្តោតជាសំខាន់លើវឌ្ឍនភាពនៃប្រព័ន្ធលក់លេខពិសេ​សផ្ទាល់ខ្លួនក្រោយពីបានដាក់ឱ្យ ដំណើរការជាផ្លូវការនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាឱ្យការគ្រប់គ្រងការចុះបញ្ជីយានយន្តមានប្រសិទ្​ធភាព ក៏ដូចជាធានាដល់ការគ្រប់គ្រងចំណូលពីការលក់លេខចុះ បញ្ជីយានយន្តមានតម្លាភាពផងដែរ។   លោកអនុប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានជំរុញឱ្យសមាជិក សមាជិកាទាំងអស់ចូលរួមផ្តល់ធាតុចូលដើម្បីធ្វើឱ្យប្រសើរឡើងដល់ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួន ធានាបាននូវសុវត្ថិភាពទិន្នន័យ បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ធានាឱ្យការចុះបញ្ជីផ្តល់បណ្ណនិងបំពាក់ផ្លាកលេខ​សម្គាល់យានជំនិះបានឆាប់រហ័ស ជាពិសេសរួមចំណែកដល់ការប្រមូ​លប្រាក់ចំណូលជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកអនុប្រធា​នគណៈកម្មការអន្តរក្រសួង ក៏បានថ្លែងការកោតសរសើរដល់នាយ​ក ដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹង ប្រែងអភិវឌ្ឍប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនឱ្យលេចចេញជារូបរាងឡើងក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕
  • មុខសញ្ញាកាប់ប្លន់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មចំនួន១០នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ជនសង្ស័យចំនួន១០នាក់ ដែលជាមុខសញ្ញាកាប់ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបជាក់ស្តែង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់សុខសួរស្តី ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កំបូល ខណ្ឌកំបូល​។ បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ត្រូវបានបញ្ជូនទៅការិយា​ល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ និងការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាក​សួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕
  • កសិករនៅស្រុកជើងព្រៃស្នើសុំប្រព័ន្ធទឹកបន្ថែម ដើម្បីបង្កើនការដាំដុះ ឲ្យបានពីរ ទៅ៣ដងក្នុងមួយឆ្នាំ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម វ៉េង សាខុន បានចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ របស់កសិករឃុំព្រីងជុំ ស្រុកជើង​ព្រៃ។ តាមការរាយការណ៍របស់បងស្រីម្ចាស់ចំការបានឲ្យដឹងថា​បងស្រី និងគ្រួសារផ្សេងទៀត បានចាប់យកអាជីបដាំឱឡឹក និងត្រសក់ស្រូវ ជាច្រើនឆ្នាំមកហើយលើដីជាកម្មសិទ្ធិ និងដីជួល ក្រៅពីដំណាំស្រូវដោយទទួលបានចំណូលយ៉ាងល្អប្រសើរ ប៉ុន្តែទៅតាមរដូវ និងអាកាសធាតុ (ភ្លៀង ឬរាំងស្ងួត)។ បច្ចុប្បន្ន ទីផ្សារឱឡឹកមានតម្លៃល្អ អាចប្រមូលបានចំណូលជាង ២លានរៀលក្នុង ១ហត ក្នុង១​រដូវ។ អ្វីដែលជាបញ្ហាសម្រាប់​ពួកគាត់ គឺទឹក ប្រសិនជាមានទឹកកសិករនៅតំបន់នេះ អាចធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ និងដាំដំណាំផ្សេងទៀតបានផលល្អ ដូច្នេះនៅចំពោះ មុខឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជ​ទូត ឯកឧត្តមប្រធានអភិបាលនៃគណអភិ​បាលខេត្ត បានសំណូម​ពរប្រឡាយទឹកនាំទឹកមកកាន់តំបន់នេះ។ ពួកគាត់បានអរគុណសន្តិភាព មានសន្តិភាព ធ្វើឱ្យជីវិតមានភាព សុខសាន្ត បង្កលក្ខណងាយស្រួលក្នុងការងារបង្កបង្កើនផល បង្កើនចំណូល និងកំណើនសេដ្ឋកិច្ច ក្នុងគ្រួសារ។   ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងបន្ថែ​មទៀតលើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិ​ត ធានាគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល និងជាពិសេសគួរធ្វើការកែច្នៃត្រសក់ចាវ អាចរក្សាទុកបានយូ។ លោកបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែ​ម រកទីផ្សារ និងគួរដាំដំណាំឆ្លះ។ […]
  • រយៈពេល ៣៥ថ្ងៃ (១-៣១ ឧសភា-៤ មិថុនា) បណ្តាលឲ្យមនុស្សស្លាប់ ១៣០ និងរបួសជាង ៤០០នាក់ អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ រយៈ​៣៥​ថ្ងៃ ពីថ្ងៃ​ទី​១ ខែឧសភា ដល់​ថ្ងៃទី​៤ ខែមិថុនា កើតឡើង ២៤៩​លើក ស្លាប់ ១៣០​នាក់ របួស​ចំនួន ៤០១​នាក់ ក្នុងនោះ​របួសធ្ងន់ ២៤៧​នាក់ ។ ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៤ ខែមិថុនា កើតឡើង ១០​លើក ស្លាប់​បួន​នាក់ និង​របួស ២៥​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​១០​នាក់​៕
  • យានយន្ត​ជាង​៥​ម៉ឺន​គ្រឿងត្រូវនគរបាលផាកពិន័យរយៈពេលជាង១ខែនេះ ​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បានឲ្យដឹងថា យានយន្ត​ជាង​ប្រាំ​ម៉ឺន​គ្រឿង ត្រូវបាន​​ត្រួតពិនិត្យ និង​ផាកពិន័យ នៅក្នុង​ការអនុវត្ត​ន៍ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក រយៈពេល ៣៥​ថ្ងៃ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២០​។ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៥០.០៩៦​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ៣៦.៨៣២​គ្រឿង និង​រថយន្ត​មាន​ចំនួន ១៣.២៦៤​គ្រឿង (​រថយន្ត​តូច ១១.៣៥៤​គ្រឿង និង​រថយន្ត​ធំ ១.៩១០​គ្រឿង​)​៕
  • ក្រសួងអប់រំយុវជននិងកីឡាណែនាំហើយគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាទាំងអស់ អនុវត្តតាមការណែនាំនៅ ក្នុងសេចក្តីសម្រេចកាលពីខែកុម្ភៈ ក្រសួងអប់រំយុវជននិងកីឡាណែនាំហើយគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សាទាំងអស់ អនុវត្តតាមការណែនាំនៅ ក្នុងសេចក្តីសម្រេចកាលពីខែកុម្ភៈ ក្នុងការត្រៀម រៀបចំការប្រលងមធ្យមសិក្សាបឋមភូមិឆ្នាំ២០១៩-២០២០។
  • ពលករខ្មែរ៩នាក់ ត្រូវអាជ្ញាធរថៃចាប់ខ្លួនគ្រាដែលលួចឆ្លងដែនខុសច្បាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០)៖សមត្ថកិច្ចថៃចាប់ខ្លួនពលករឆ្លងដែនខុសច្បាប់ ដោយសារមេខ្យល់ នៅខេត្តស្រះកែវ ជាប់ព្រំដែនកម្ពុជា។ សារព័ត៍មានថៃរាយការណ៍ថា នៅស្រុក តាបប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានឈុតខ្មៅ សហការជាមួយតម្រួតការពារព្រំដែនទី១២ តម្រួតអន្តោប្រវេសន៍ខេត្តស្រះកែវ រួមគ្នាល្បាតត្រួតពិនិត្យក្នុងតំបន់ទទួលខុសត្រូវ ដើម្បីទប់ស្កាត់ បង្រ្កាប ការលបលួចចូលប្រទេសរបស់ពលករបរទេស នៅក្នុងភូមិសាស្រ្តស្រុក នឹងទង្វើល្មើសច្បាប់តាមប្រកាសច្បាប់គ្រាអាសន្ន ថា ដោយបារម្ភនឹងការឆ្លងកូវីត-19 សមត្ថកិច្ចប្រតិបត្តិការរាយការណ៍ថា នៅវេលាម៉ោង១៥,៣០នាទី ថ្ងៃទី២ ខែមិថុនា ២០២០កន្លងមក សមត្ថកិច្ចបានចាប់ខ្លួនពលករខ្មែរចំនួន៩នាក់ ក្នុងនោះប្រុស៦នាក់ ស្រី២នាក់ អ្នកបើករថយន្តម្នាក់ និងបាននាំខ្លួនទៅសាកសួរ ទើបដឹងថា ក្រុមពលករខាងលើ មានឈ្មោះ ចៀក សាក់រើន អាយុ៣២ឆ្នាំ ជាមេខ្យល់នាំផ្លូវ នៅលើដងផ្លូវហ៊ួរ ហ ឃុំហ៊ួរហ ស្រុកទីរួមខេត្ត ឈុនបុរី ប្រើរថយន្តប៊ិកអាប់ ម៉ាកអ៊ី ស៊ុយស៊ុយ ព៌ណស ពាក់ស្លាកលេខ กฉ-6785 ស្រះកែវ ទៅទទួលពលករនៅឯវត្តណងចាន់ ដោយមករង់ចាំទទួលពលករនៅវត្ត តាំងពីម៉ោង០៣,៣០នាទី ណាត់ទទួលឡើងរថយន្តវេលាម៉ោង០៤,៣០នាទី ។ […]
  • ភិក្ខុ លួន សុវ៉ាត ត្រូវថេរសភាសង្ឃខេត្តសៀមរាប ប្រកាសផ្សឹកពីបទមាតុគ្រាម ក្រោយពីបែកធ្លាយវីដេអូនិយាយរឿងរួមភេទ ភិក្ខុ កួន សុវ៉ាត សព្វថ្ងៃគង់មិនអចិន្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានថេរសភាខេត្តសៀមរាប ចេញប្រកាសផ្សឹកដោយព្រះអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ ត្រង់អាបត្តិបរាជិក។ ព្រះអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀម​រាប បានមានសង្ឃដីកាថា ដោយយោងកំណត់ហេតុអង្គប្រជុំ​ថេរ​សភាខេត្តសៀមរាប ចុះថ្ងៃទី០៣ ខែមិថុនាឆ្នាំ២០២០ និងយោងតាមសិក្ខាបទភិក្ខុ២២៧ ត្រង់អាបត្តិបរាជិក សម្រេចប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទបព្វជិតចាប់ពីថ្ងៃចេញសង្ឃសម្រេចនេះតទៅ។ ការផ្សឹកនេះ គឺក្រោយពី អង្គប្រជុំ​ថេរ​សភាខេត្តសៀមរាប បានស្តាប់វីដេអូសារសំលេងសន្ទនារៀបរាប់​ពី​សេចក្តីស្នេហាយ៉ាងស៊ីជំរៅរវាងភិក្ខុ លួន សុវ៉ត ជាមួយស្ត្រីជាម្តាយនិងកូនស្រី ព្រមទាំងបានស្តាប់ការបំភ្លឺរបស់កូនស្រីមួយរូប អង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបានសេពមេថុនធម្ម​(មាតុគ្រាម​)ជាមួយស្ត្រីភេទពិតប្រាកដមែន៕
  • រដ្ឋសភា បេីកប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ភ្នំពេញ៖ រដ្ឋសភាជាតិ​ នៅព្រឹកថ្ងៃទី០៤ មិថុនានេះ បានបេីកកិច្ចប្រជុំ​ពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួ​ន៤ ដែលស្នើដោយរាជរដ្ឋាភិបាល។ កិច្ចប្រជុំពេញអង្គរដ្ឋសភានេះបានធ្វើឡើងក្រោមអធិបតីភាព សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា មានការចូលរួមពីតំណាងរាស្ត្រ១១៩រូប ព្រមទាំងមានតំណាងរាជរដ្ឋាភិបាលផងដែរ។   របៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គនេះមាន៖   ទី១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។   ទី២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។   ទី៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ   ទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា ណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕
  • ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួនជាង៤១​លានដុល្លារអាមេរិកដើម្បីអនុវត្តគម្រោងចំនួន៣នៅកម្ពុជា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ពិធីចុះហត្ថលេខានឹងប្រារព្ធធ្វើនៅវេលារសៀលថ្ងៃសុក្រស្អែកនេះ ដោយមានវត្តមាន ឯ.ឧ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងឯ.ឧ មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ ជំនួយនេះ នឹងលើកកំពស់ការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕
  • សម្តេចនាយករដ្ឋមន្ត្រី រំលឹកពលរដ្ឋប្រុងប្រយ័ត្ន ជំងឺរាតត្បាតវីរុស កូវីដ១៩ ងាយឆ្លងសាហាវខ្លាំងណាស់ ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសាររំលឹកពលរដ្ឋជាថ្មីម្តងទៀត ចំពោះករណីជំងឺរាតត្បាតវីរុសកូវីដ១៩ ដែលងាយឆ្លងសាហាវខ្លាំងណាស់ ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ នេះបើតាមការផ្សាយព័ត៌មានរបស់ ផេកហ្វេសប៊ុកផេកផ្លូវការ នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នេះ។ សម្តេចតេជោ លើកឡើងថា ប្រទេសជាច្រើន កំពុងបិទប្រទេសដាក់បម្រាមហាមឃាត់ មិនឲ្យពលរដ្ឋធ្វើដំណើរ។ សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹក អាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ”។ តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦.២៨៧.៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩.៩៤១។ មកទល់ពេលនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញ ទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែស មើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ៕  

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)