ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាយជាង២០នាក់ (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២០)៖យ៉ាងហោចណាស់ក្មេងប្រុស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុសស្រីក្មេងចាស់ចំនួន ២២នាក់ទៀត បានរងរបួសធ្ងន់ស្រាល កាលវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្នុងករណីគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូ(៩៦~៩៧) ត្រង់ចំណុចស្ពានអូរតាម៉េង ស្ថិតនៅភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរបាយរណ៍សមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងដឹកអ្នកដំណើរដែលបង្កដោយខ្លួនឯង ជារថយន្តរបស់ក្រុមហ៊ុនអូរខុង បានដឹកអ្នកដំណើរពេលយប់មកពីភ្នំពេញ ឆ្ពោះមកស្រុកអន្លង់វែង និងបន្តដឹកអ្នកដំណើរទៅច្រកអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ របាយការណ៍សមត្ថកិច្ចចរាចរណ៍ស្រុកអន្លង់វែងបានអោយដឹងថា រថយន្តក្រុងអ្នកដំណើរពណ៌ខៀវខ្ចីពាក់ស្លាក់លេខភ្នំពេញ ៣D ២៤២០ ដោយតៃកុងរថយន្តបានរងរបួសធ្ងន់ដោយបាក់ជើងខាងស្តាំ និងបែកមាត់។ ហើយ តាមការសន្និដ្ឋានតៃកុងរថយន្តបានងងុយដេកខណៈដែលរថយន្តដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅស្តាំដៃ ធ្លាក់ពីលើផ្លូវចូលអូរ បណ្តាលអោយស្លាប់ក្មេងប្រុស ២នាក់ និងមានអ្នកដំណើរបានរងរបួសធ្ងន់ស្រាល សរុបចំនួន ២២ នាក់ទៀត។ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកអន្លង់វែង បានចុះអន្តរាគមន៍ភ្លាមៗ និងស្នើរសុំរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង នាំយកជនរងគ្រោះទៅសង្គ្រោះ។ ដោយឡែកវត្ថុតាងរថយន្តសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការនគរបាលស្រុកអន្លង់វែង បណ្តោះអាសន្នរងចាំការដោះស្រាយ៕  
  • ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលេីផ្នែកទី៥ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុម​ការងារ​រៀបចំតាក់តែង សេចក្តី ព្រាងច្បាប់ ស្ដី ពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានប្រសាសន៍ថា ប្រសិនបើគ្មានសេចក្ដីព្រាងដំបូងទេ នឹងគ្មានមូលដ្ឋានយកមកដាក់បញ្ជូលមកពិភាក្សាថ្ងៃនេះដែរ។ ជាការពិតណាស់ នៅក្នុងសេចក្ដីព្រាងច្បាប់នីមួយៗ តែង តែមានចំណុចខ្វះខាត ដើម្បីមកប្រជុំបំពេញបន្ថែម ហើយធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវ ចាន់ សុទ្ធាវី មានក្ដីសង្ឃឹមថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញា ណកម្ម នឹងបញ្ចប់ឆាប់ៗនេះ ខណៈភាគីពាក់ព័ន្ធ តែងតែរៀបចំបើកកិច្ចប្រជុំពិភាក្សាគ្នារៀងរាល់ថ្ងៃពុធ តាមសប្ដាហ៍​នីមួយៗ។ សូមជម្រាបថា ច្បាប់នេះមានគោលបំណងដូចខាងក្រោម ៖ ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋានជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។ ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។ ទី៣-ធានាថាការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។ ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុ កូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ […]
  • ចំណតក្រោមដីនៅខាងលិចវត្តភ្នំ និងសម្ពោធដាក់ឲ្យប្រើ ប្រាស់នៅពេលដ៏ខ្លីខាងមុខ ចំណតក្រោមដីនៅខាងក្រោមសួនច្បារមិត្តភាពកម្ពុជាថៃនៅខាងលិចវត្តភ្នំ ត្រូវបានស្ថាបនារួចរាល់ទាំងស្រុងហើយ ដោយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាង មុខនេះ។ នេះជាការផ្សាយទូរទស្សន៍ជាតិកម្ពុជា។ គម្រោងនេះត្រូវបានស្ថាបនាដោយក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សាលារាជធានភ្នំពេញ ដោយចំណតក្រោមដីមានពីរជាន់ ជាង៣៤០ចំណត មានបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធសេនស័រសំរាប់ចំណតឡាន ប្រព័ន្ធអគ្គីភ័យ ជណ្តើរយន្តជនពិការ ប្រព័ន្ធប្រកាសអាសន្ន ផ្លាកសញ្ញាLED សំរាប់សំគាល់ទីតាំងចតនិងគំនូសសញ្ញា ប៉ុស្តិ៍សន្តិសុខ ត្រួត ពិនិត្យ បន្ទប់ទឹកទូទៅ និងបន្ទប់ទឹកជនពិការ ប្រព័ន្ធបឺតផ្សែង រថយន្ត និងពេលផ្សែងពេលមានអគ្គីភ័យ ប្រព័ន្ធបូមទឹកទំនើបកម្ម៕
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរដ្ឋ បាលខេត្តកោះកុង» នៅថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរដ្ឋ បាលខេត្តកោះកុង» នៅថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៣០នាទីព្រឹក។ លោកជំទាវមិថុនាភូថងអភិបាលខេត្តកោះកុង នឹងអញ្ជើញធ្វើសន្និសីទសារ ព័ត៌មានដោយផ្ទាល់។
  • កម្ពុជានឹងគិតថ្លៃសេវាចំពោះការធ្វើចត្តាឡីស័ក និងការ ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ពីជនបរទេសដែលចូលមកកម្ពុជា។ កម្ពុជានឹងគិតថ្លៃសេវាចំពោះការធ្វើចត្តាឡីស័ក និងការ ពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ពីជនបរទេសដែលចូលមកកម្ពុជា។ បើយោងទៅតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី៨ ខែមិថុនាកន្លងទៅនេះ។
  • ឃាត់ខ្លួន​ជនសង្ស័យ​ ៥៨​នាក់​ពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីម្សិលមិញ រាជធានីភ្នំពេញ ៖​ ជនសង្ស័យ​ចំនួន​ ៥៨នាក់​ (​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៣៥ករណី​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៩​ ខែឧសភា​នេះ​ ។ ​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥៨ នាក់ មានមុខសញ្ញាជួញដូរ ២៥ករណី ឃាត់ ៣៨ នាក់(ស្រី ២នាក់) និងប្រើប្រាស់ ១០ករណី ឃាត់ ២០នាក់។ ​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​៩ ខែឧសភា​ រួម​មាន​ ៖​ មេតំហ្វេតាមីន(Ice) ចំនួន៤៥,២៨ក្រាម និង៣៩កញ្ចប់តូច៕
  • ម្សិលមិញគ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ ៧លើក ស្លាប់​និង​របួស​មនុស្ស​១១នាក់ ​​រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ ២​នាក់​(​ស្រី​ ១​នាក់​)​បាន​ស្លាប់ និង​របួសធ្ងន់ ៥នាក់ ​(​ស្រី​ ១នាក់​)​ របួសស្រាល​៤​នាក់​ (​ស្រី​ ១នាក់​)​ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០២០​នេះ ។ ​​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៩មិថុនា​នេះ បាន​បញ្ជាក់ថា គ្រោះ ថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និង​របួស​សរុបចំនួន ១១នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន ៧លើក ៕  
  • ប្រទេសប្រេស៊ីល ហក់ទៅឈរក្នុងលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 ច្រើនជាងគេ គិតត្រឹមថ្ងៃពុធនេះ មនុស្សឆ្លងសរុបនៃវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ ៧,៣១១,៦៦០នាក់ និងមនុស្សចំនួន ៤១២,៩៩៧ នាក់បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺ Covid-19 ចំនួន ៣,៥៩៦,០៩៥នាក់ បានជាសះស្បើយ។ ចំនួនមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងអត្រាខ្ពស់ដដែល ដែលក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ មនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន ៤,៧៥៧ នាក់ និងមនុស្សឆ្លងថ្មី មានចំនួន ១២១,២១៣នាក់ ដែលនេះបើយោងតាម Worldometer ។ ប្រទេសប្រេស៊ីលបានឈរក្នុងលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេបំផុត ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះ ប្រេស៊ីលមានមនុស្សឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣១,១៩៧នាក់ និងមនុស្សថ្មីចំនួន ១,១៨៥នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ៕
  • អាជ្ញាធរជាតិអប្សរា អនុញ្ញាតឱ្យប្រជាពលរដ្ឋជួសជុលនិងសាងសង់សំណង់តូចតាចចំនួន១០៨គ្រួសារក្នុងសប្តាហ៍ទី១នៃខែមិថុនា អាជ្ញាធរជាតិអប្សរា បានអនុញាតឱ្យប្រជាពលរដ្ឋអាចជួស ជុលផ្ទះសម្បែងនិងសាងសង់សំណង់តូចតាចបានចំនួន ១០៨គ្រួសារ នៅក្នុងស្រុកចំនួន៥ ដែលរស់នៅក្នុងតំបន់ការពារបេតិកភណ្ឌនាសប្ដាហ៍ទី១នៃខែមិថុនាឆ្នាំ២០២០។ តាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញា ធរជាតិអប្សរាដែលចេញផ្សាយនៅសប្តាហ៍ទី១ ដើមខែមិថុនា ឱ្យដឹងថា ក្រុមការងារសហគមន៍ បានចុះសម្រប សម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចនៅតាមភូមិទាំង១១២ក្នុងតំបន់ឧទ្យានអង្គរនៃស្រុកចំនួន៤និងក្រុងមួយ។ ការអនុញ្ញាតលើសំណើសុំជួសជុលផ្ទះ និងសាងសង់សំ ណង់តូចតាចរបស់ប្រជាពលរដ្ឋរួមមាន៥ស្រុក/ក្រុង ដូចជានៅស្រុកបាគងចំនួន៩គ្រួសារ នៅស្រុកអង្គរធំចំនួន ១៤ គ្រួសារ ស្រុកពួកចំនួន២៧គ្រួសារ ស្រុកបន្ទាយ ស្រីចំនួន ១៧គ្រួសារ និងក្រុងសៀមរាបចំនួន៤១ គ្រួសារ សរុបទាំងអស់ចំនួន១០៨គ្រួសារ។   ស្ទើតែរៀងរាល់ថ្ងៃ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោក តែងស្នើសុំជួសជុលផ្ទះឬប្តូរដំបូល ប្តូរជញ្ជាំង ប្តូរសសរ សុំតសំយ៉ាប ជួសជុលជណ្តើរ ជួស ជុលរបងដែលមានស្រាប់ បន្ទប់ក្រោមផ្ទះ ព្រមទាំងសាង សង់សំណង់តូចតាចជាដើម។ ឆ្លើយតបនឹងតម្រូវការនេះ ក្រុមការងារសហគមន៍តែងចុះពិនិត្យ ដោះស្រាយ និងអនុ ញ្ញាតជូនប្រជាពលរដ្ឋជាបន្តបន្ទាប់៕
  • អាជីវករនៅមុខប្រាសាទអង្គរវត្ត ចំនួនពីររូបទៀត បានស្ម័គ្រ ចិត្តរុះរើសំណង់ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ អាជីវករនៅមុខប្រាសាទអង្គរវត្ត ចំនួនពីររូបទៀត បានស្ម័គ្រចិត្តរុះរើសំណង់សំណង់ភោជនីយដ្ឋានរបស់ខ្លួនចំនួន២ខ្នង ដើម្បីប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ ក្នុងការបន្តដាំដេីមឈេីប្រណីត​ រៀបចំសួនបៃតង ទីលានបដិសណ្ឋារកិច្ច ឱ្យមានបរិស្ថាន​ស្អាត និនិងសណ្តាប់ធ្នាប់របៀបរៀបរយល្អ៕
  • នាពេលខាងមុខនេះ កម្ពុជានឹងមានស្ពានឆ្លងកាត់ទន្លេ មេគង្គ ក្នុងខេត្តក្រចេះ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករ និងបំពាក់គ្រឿងឥស្សរយសជូនមន្ត្រីរាជការនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា នាពេលខាងមុខននេះ កម្ពុជានឹងមានស្ពានឆ្លងកាត់ទន្លេ មេគង្គក្នុងខេត្តក្រ ចេះ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានកន្លងមកទាក់ទងនឹងការផ្ដល់សេវាសាធារណៈតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការផ្តល់នូវសេវាសាធារណៈដោយដើម្បីបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរបណ្ណបើកបរ សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារអ៊ីអន កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជូនប្រជា ពលរដ្ឋ និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗដល់មន្ត្រីរាជការ និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។   ថ្លែងក្នុងពិធីនេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិយោគិនពីបរទេសបង្កើត ការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល […]
  • សម្ដេចតេជោ ដាស់តឿនអោយប្រជាពលរដ្ឋស្ដាប់ការណែនាំក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ជារៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពអោយបានល្អចូលរួមទប់ស្កាត់កុំអោយឆ្លងរោគកូវីដ១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។ ដូចបងប្អូនបានឃើញស្រាប់ហើយមានប្រទេ សជាច្រើននៅលើពិភពលោកកំពុងបិទប្រទេសបិទព្រលានមយន្តហោះ បិទសាលារៀនរួមទាំងនៅកម្ពុជាយើងផងដែរ។ ទោះបីកម្ពុជាយើងចំនួនអ្នកបានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើង ខ្លាំងក៏ពិតមែន ប៉ុន្តែមិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនអោយងាយរងគ្រោះថ្នាក់ដែរ។ មកទល់ពេលនេះជំងឺឆ្លងកូវីដ១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ ២១៦ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ ៧,០៣៩,៩១៨ នាក់ហើយ ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ ៤០៤, ៣៩៩នាក់ដែរ។   ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលឬទឹកអាល់កុល ហើយពាក់ម៉ាសការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះមិនត្រឹមត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាត ត្បាតនេះហើយ។ សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួន ឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំអោយឆ្លងរោគកូវីដនេះ ទោះបីរស់នៅទីក្រុងឬរស់នៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច៕  
  • ពុលស្រាថ្នាំសម្រួលសសៃ និងក្រពះនិងស្រាថ្នាំចិនសែតាំងគុយ ស្លាប់៦នាក់ ,៥នាក់កំពុងសង្គ្រោះ នៅខេត្តបន្ទាយ មានជ័យ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចនួន៦នាក់បានស្លាប់ជាបន្តបន្ទាប់ដោយករណីពុលស្រា ថ្នាំចិនសែ ដែលមានយីហោ តាំងគួយ ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាយប់ថ្ងៃទី០៩ខែមិថុនាឆ្នាំ ២០២០ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចនិងអាជ្ញាធរនៅពាក់អាធ្រាត្រចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២០ អោយ ដឹងថា៖ នៅ២ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ មានករណីពលរដ្ឋពុលស្រាថ្នាំដាក់យីហោថា “សម្រួលសសៃ និងក្រពះ “និង” ស្រាថ្នាំចិនសែ ” បណ្តាលអោយពលរដ្ឋ៦នាក់បានស្លាប់ និង៥នាក់ទៀតពុលដែរ តែកំពុងសង្គ្រោះបន្ទាន់ ។ ជាមួយនឹងករណីប្រជាពលរដ្ឋពុលស្រានេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអោយដឹងថា៖ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានរាយការណ៍ថា ពលរដ្ឋ៣នាក់បានស្លាប់នៅក្នុងស្រុកម៉ាឡៃ ។ និងពលរដ្ឋម្នាក់ទៀតនៅក្រុងប៉ោយប៉ែត ក៏បានស្លាប់ដែរ ។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ពលរដ្ឋរងគ្រោះបានពុលស្រាថ្នាំដែលច្រកក្នុងដបទឹកសុទ្ធរាងអង្គាញ់ៗចំណុះ១/៣នៃលីត្រ ។ចំណែកលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីអោយដឹងថា ៖ មកទល់ម៉ោង១១យប់ថ្ងៃទី៩ខែមិថុនា ដោយសារផឹកស្រាប្រភេទនេះដែរ ពលរដ្ឋ២នាក់បានស្លាប់ ។គឺនៅឃុំចំណោមម្នាក់ និងឃុំបន្ទាយនាងម្នាក់ ។ ក្នុងនោះគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរីបាននឹងកំពុងសង្រ្គោះ ៥នាក់ ក្នុងនោះឃុំចំណោម ៣នាក់ […]
  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៤ ក្រោមទុនវិនិយោគជាង៦០លានដុល្លារអាមេរិច តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖   ១-“HUA TE BANG (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។   ២- “PRINTX GP (CAMBODIA) FACTORY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។   ៣-“DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧,៨ […]
  • កូវីដ-១៩: បុរសជនជាតិខ្មែរ-បារាំង វ័យ៣០ឆ្នាំ បានជា សះស្បើយហើយ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងថា បុរសជនជាតិខ្មែរ-បារាំង ដែលបានធ្វើ ដំណើរ ពីប្រទេសបារាំងតាមជើងយន្តហោះ សាធារណរដ្ឋកូរ៉េ ដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃ ២៤ ឧសភាកន្លងទៅ បានជាសះស្បើយជំងឺ Covid 19 ហើយ ក្រោយសម្រាប់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតមិនដល់មួយសប្តាហ៍ផងនោះ។ គិតមកដល់នាពេល នេះ ចំនួនដែលជាសះស្បើយបានកើនដល់១២៥ នាក់ ពោលគឺនៅសល់ម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាល។ បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃនេះ មិនមានករណីរកឃើញវិជ្ជមានថ្មីនោះទេ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)