ព័ត៌មានថ្មី
- មានវីដេអូរ៖ មន្ត្រីជំនាញចុះដកហូតស្រាចិនសែ ម៉ាកយីហោ តាំង កួយ (ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖ក្រោយពីមានសេចក្តីជូនដំណឹងបន្ទាន់មួយ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យជូនបងប្អូនអាជីវករលក់ដូរទំនិញតាមតូប ឲ្យផ្អាកការលក់ដូរប្រភេទ ស្រាថ្នាំឈ្មោះ ស្រាថ្នាំចិនសែន ប៉ូវកម្លាំង តាំង កួយ នៅគ្រប់ទីផ្សារទាំងអស់ និងតាមលំនៅដ្ឋាន មូលហេតុ ដោយប៉ុន្មាថ្ងៃកន្លងមកនេះមានបងប្អូនយើង នៅក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត សង្ស័យថាទទួលទានស្រាចិនសែតាំងកួយនេះបណ្តាលឲ្យពុលស្លាប់ និងយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជាច្រើននាក់ ។ ដោយគិតមកដល់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ នេះ បើតាមការឲ្យដឹងពី ប្រធានមន្ទីរសុខាភិ បាលខេត្តបន្ទាយមានជ័យ លោក ឡេ ចន្ទ័ សង្វាត បានប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទ ថា ៖ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសង្ស័យថា ពុលស្រាចិនសែន តាំង កួយ កើនឡើង សរុបចំនួន ០៦ នាក់ និងត្រូវបានសង្រ្គោះបន្ទាន់ជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យមានការកើនឡើងសរុបចំនួន ៣២ នាក់ ហើយបានបញ្ជូនទៅពេទ្យសៀមរាបចំនួន ០៣ នាក់ និងម្នាក់ធ្ងន់កំពុងលាងឈាមសង្គ្រោះបន្ទាន់។ […]
- មានវិដេអូរ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ នៅជាយខេត្តសឹ្ទងត្រែ ង ក្នុងដែនជម្រកសត្វព្រៃ (ខេត្តសឹ្ទងត្រែង,ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖ ឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជាការរងយោធភូមិភាគទី១ ខេត្តសឹ្ទងត្រែង បានឲ្យដឹងថា ការផ្ទះអាវុធជាច្រើនគ្រាប់ក្នុងដែនជម្រកសត្វព្រៃនោះ នៅមិនទាន់ដឹងមុខសញ្ញានៅឡើយ ។ លោក គង់ សាវឿន មេបញ្ជាការរងកងរាជអាវុ ធហត្ថខេត្ត និងក្រុមការងារថ្នាក់ស្រុកដឹកនាំដោយលោក ស៊ុយ អ៊ិនឡន អភិបាលរងស្រុកសៀមប៉ាង បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទុះអាវុធ នៅដែនជម្រកសត្វព្រៃ ក្នុងសៀមប៉ាង នៅចំណុច UTM 063624 4.15 63 741ភូមិ សាស្ត្រ ត្រពាំងអង្គ្រង ក្នុងភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ លោកឧត្តមសេនីយ៍ទោ ខេង សារុន មេបញ្ជា ការរងយោធភូមិភាគទី១ បានឲ្យដឹង នៅល្ងាចថ្ងៃទី ១១ ខែមិថុនាថា បើតាមការបំភ្លឺរបស់ក្រុមមន្ត្រីឧទ្យានុរក្ស នៅចំណុចនោះ មានក្រុមជនមិនស្គាល់មុខប្រដាប់ដោយអាវុធកែច្នៃបានបាញ់មួយគ្រាប់មកលើក្រុមល្បាត ដែលកំពុងត្រៀមកម្លាំងដើរយាមកាមពេលយប់ ។ ក្រុមជនល្មើសបានឆ្មក់បាញ់ប្រហារមកចំទីស្នាក់ការរបស់មន្ត្រីឧទ្យានុរក្សចំនួន២គ្រាប់។ ដើម្បីការពារខ្លួន គ្រាដែលក្រុមជនល្មើសកំពុងបាញ់សន្ធប់មកលើក្រុមល្បាតរបស់យើងជាច្រើនគ្រាប់បន្ថែមទៀត ពេលនោះក្រុមល្បាតយើងក៏បានបាញ់តបជាច្រើនទៅវិញ, […]
- មានវីដេអូរ៖ អ្នកពុលស្រាស្លាប់កើនឡើងដល់៦នាក់ និងសង្គ្រោះបន្ទាន់កើនដល់២៧នាក់ រហូតមកដល់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកដែលស្លាប់ដែលសង្ស័យថាដោយសារពុលស្រាថ្នាំចិនសែតាំងគួយពិតប្រាកដនោះបានកើនឡើងបន្ថែមចំនួន២នាក់ទៀតសរុបមានចំនួន៦នាក់និងចំនួន២៧នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ នេះបើតាមការអះអាងរបស់លោក វេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភីបាលបានឲ្យដឹងនៅថ្ងៃនេះ។ លោកវេជបណ្ឌិត ឡេច័ន្ធ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាក្រោយពីលោកចុះពិនិត្យផ្ទាល់ជាមួយអ្នកជម្ងឺនោះរហូតដល់ម៉ោងនេះអ្នកស្លាប់សរុបមានចំនួន៦នាក់ និង សង្គ្រោះបន្ទាន់២៧នាក់ ។ការស្លាប់និងស្ថានភាពជម្ងឺធ្ងន់ធ្ងរនេះមកពីអ្នកទាំងអស់នោះក្រោយពីធ្វើការសំណង់ហើយបានទិញស្រាចិនសែតាំងគួយយកមកផឹកនៅ៧កន្លែងទីតាំងខុសគ្នាទីតាំងទី១នៅស្រុក ម៉ាឡៃ៤ទីតាំង និងទី២ក្រុងប៉ោយប៉ែតមាន៣ទីតាំង។លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជម្ងឺទាំង២៧នាក់នេះបើអ្នកផឹកស្រាតិចតួចអាចជាសះស្បើយ តែបើអ្នកផឹកស្រាច្រើននោះគាត់មិនអាចធានាអាយុជីវិតបានឡើយ។ហើយរហូតដល់ម៉ោងនេះរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ថ្នាក់ជាតិរបស់ក្រសួងសុខាភិបាលជាផ្លូការ។ថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២០នេះទើបដឹងលទ្ធផលថាអ្នកស្លាប់ដោយសារពុលអ្វីហើយ។ បញ្ជាក់៖ នៅយប់ថ្ងៃទី០៨-០៩ខែមិថុនាឆ្នាំ២០២០ មានប្រជាពលរដ្ឋចំនួន០៤នាក់ បានស្លាប់ជាបន្តបន្ទាប់ដោយករណីពុលស្រាថ្នាំចិនសែ ដែលមានយីហោ តាំងគួយ និងអ្នកកំពុងសង្រ្គោះជាច្រើននាក់ទៀត ។ហេតុការណ៍នេះ បានកើតឡើងនៅ នៅស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ហើយមកទល់ពេលនេះ ចំនួនអ្នកស្លាប់ត្រូវបានកើនឡើងចំនួន០២នាក់ បន្ថែមទៀតសរុបចំនួន០៦នាក់ និងអ្នកកំពុងសង្រ្គោះ ចំនួន២៧នាក់៕
- សម្តេចតេជោ ហ៊ុន សែន ជួបជជែកតាមទូរសព័្ទជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលជំនួបពិភាក្សាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណារិន្ទដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងពិភាក្សាពីទំនាក់ទំនងទ្វេរភាគី និងនៅក្នុងតំបន់ផងដែរ៕
- អគ្គនាយកស៊ីម៉ាក់ ហួសចិត្តប្រជាពលរដ្ឋនៅស្រុកអូរជ្រៅយកគ្រាប់បែកចងព្យួរលើដើមអំពិលជាង៣០គ្រាប់ បើតាម facebook page ផ្លូវការរបស់ឯកឧត្តម ហេងរតនាអគ្គនាយកស៊ីម៉ាក់ឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ។ នេះជាគំនិតដ៏គ្រោះថ្នាក់បំផុតនេះ។ ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង។ ឯកឧត្តមបញ្ជាក់ថា ករណីនេះសំណាងណាស់ ដែលមិនទាន់ផ្ទុះឬគ្មានក្មេងៗលេងវា ព្រោះវាងាយផ្ទុះណាស់។ អគ្គនាយកស៊ីម៉ាក់សូមអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃេីញអ្នកណាម្នាក់ប្រេីប្រាស់ ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកំលាំងនគរបាល ឬកំលាំងសុីម៉ាក់ជាបន្ទាន់៕
- ទូតទីម័រ រំពឹងថា អង្ករកម្ពុជានឹងមានលក់នៅទីផ្សារទីម័រ ក្នុងពេលអនាគតដ៏ខ្លីខាងមុខ ការបញ្ជាក់របស់ឯ.ក Ermenegildo Kupalopes ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ ខាង កើត ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើងនៅក្នុងជំនួបជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានបញ្ជាក់ថា កម្ពុជាជាប្រ ទេសដែលមានសក្តានុពល និងដំណើរការវិវឌ្ឍន៍រីក ចម្រើនរបស់វិស័យកសិកម្មកម្ពុជា។ កម្ពុជាបានពង្រីកផលិតភាពផលិត កម្មកសិកម្ម និងទីផ្សារនាំចេញកសិ ផលជាច្រើនទៅកាន់ទីផ្សារអន្តរ ជាតិមានដូចជា៖ ស្រូវ អង្ករ ស្វាយ ចេក ស្វាយនចន្ទី ដំឡូងមីស្រស់-ក្រៀម បន្លែ ត្រី និងសត្វ។ល។ តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត ឯក ឧត្តមរដ្ឋមន្ត្រីបានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម តាមរយ:ការ សិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងមន្រ្តីជំនាញ។ ឯកឧត្តមឯកអគ្គរាជទូត ក្នុងអាណត្តិនៃការបំពេញ បេសក កម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំជំរុញ និងពិនិត្យឡើងវិញលើកិច្ចសហ ប្រតិបត្តិការវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ហើយនឹងពិនិត្យ និងរៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នាលើការនាំចេញកសិ ផល […]
- មានវីដេអូរ៖ បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឆ្ពោះទៅស្រុកសំពៅលូន ខេត្តបាត់ដំបង (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០)៖ ផ្លូវបេតុងប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង៣លានដុល្លា នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្រុកសំពៅលូន នៃខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភដោយក្រុមហ៊ុនបច្ចឹមស្ទៀល របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រីតឹក ប៊ុនធឿន និង ក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ សម្រាប់អោយបងប្អូនប្រជាពលរដ្ឋនៃខេត្តទាំង២អាស្រ័យផលទាំងការធ្វើដំណើរ ការប្រកបដំណាំកសិកម្មនិងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយមានការអញើញចូលរួមពីឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌខេត្តបន្ទាយមានជ័យ លោកអភិបាលរងខេត្ត បាត់ដំបង និងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង -ស្រុក នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅបរិវេណខាងកើតក្រុមហ៊ុនឡេង ណាវ៉ាត្រា ក្នុងស្រុកម៉ាឡៃ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ការបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលជាការឧបត្ថម្ភដោយក្រុមហ៊ុនបច្ចឹមស្ទៀល និង […]
- ក្រសួងមហាផ្ទៃ នឹងពិនិត្យការប្រមូលប្រាក់ពិន័យចរា ចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក ក្រសួងមហាផ្ទៃនៅព្រឹកម៉ិញ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខា ធិការ ក្រសួងមហាផ្ទៃ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានលើកឡើងថា ក្រសួងនឹងពិនិត្យទៅលើលិខិត សំណើរបស់ធនាគារអេឡិចត្រូ និក នៃធនាគារដៃគូ ដើម្បីចូលរួមក្នុងការ ប្រមូលនូវការផាក ពិន័យចរាចរណ៍ ដើម្បីតាមដានការនូវអនុវត្តបានកម្រិតណា និងដើម្បីស្វែងរកគន្លឹះ និងគំនិតយោបល់ផ្សេងបន្ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ការអនុវត្តនីតិវិធីនៃការគ្រប់គ្រង ការប្រមូល ការបែង ចែកប្រាក់ពិន័យ ការនប្រើប្រាស់បង្កាន់ដៃពិន័យ គឺមានយន្តការច្បាស់លាស់ និងត្រួតពិនិត្យត្រឹមត្រូវ បើទោះជានីតិវិធីមិនទាន់មានភាពជឿនលឿននៃបច្ចេក ទេសក្នុងការគ្រប់គ្រង ប៉ុន្តែមានលក្ខណៈជាក់លាក់ មានតម្លាភាព និងមិនមានបញ្ហាអ្វីដែលធ្វើឲ្យបាត់បង់ប្រាក់ចំណូល ឬកិត្តិយស សេចក្ដីថ្លៃ ថ្នូររបស់កងកម្លាំងនគរបាលនោះឡើយ។ ឯកឧត្តម នាយឧត្តម សេនីយ៍ […]
- បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែមិថុនា ឆ្នាំ២០២០ សម្រាប់២សប្តាហ៍លើកទី១ ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង០៨៖៣០ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។
- សហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បញ្ចប់ការចុះពិនិត្យការដ្ឋានក្នុងរមណីយដ្ឋានអង្គរ ចាប់តាំងពីថ្ងៃទី៦ និងទី១០ ខែ មិថុនា ឆ្នាំ២០២០ សហ ប្រធានគណៈកម្មាធិការអាស៊ីស៊ី-អង្គរ មន្រ្តីនៃការិយាល័យអង្គការយូណេស្កូប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យមើលការដ្ឋានជួសជុលនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ ក្នុងការចុះមកពិនិត្យតាមការដ្ឋានការងារទាំងនេះ សហប្រ ធានបច្ចេកទេស(ស្ថានទូតជប៉ុន និងបារាំង) បានប្តូរវេនគ្នាដោយសហប្រធានបច្ចេកទេសជប៉ុនបានចុះពិនិត្យការងារចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា នៅការដ្ឋានដូចជា ការ ដ្ឋានផ្លូវកង់ ផ្លូវមុខព្រះលានជល់ដំរី ទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត ការដ្ឋានស្ពានហាលអង្គរវត្ត ការងារជួស ជុលព្រះលានជល់ដំរី ការដ្ឋានប្រាសាទបាយ័ន ខ្លោងទ្វារខាងកើតប្រាសាទតានៃ ខ្លោងទ្វារតាកាវ ការដ្ឋានជួសជុលកំពែងក្រុងអង្គរធំ ការដ្ឋានស្រះស្រង់ និងការងារនៅការដ្ឋានខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។ ចំណែកសហប្រធានបច្ចេកទេសបារាំង បានបន្ដការងារនេះដោយចាប់ពីការដ្ឋាននៅប្រាសាទមេបុណ្យខាងលិច ដែលជាការដ្ឋានមួយទទួលជំនួយថវិកាពីស្ថានទូតបារាំង។ ចេញពីមេបុណ្យ សហប្រធានបារាំងបានបន្តទៅពិនិត្យការដ្ឋានប្រាសាទអកយំ ប្រាសាទទន្លេស្ងួត ប្រាសាទព្រៃប្រាសាទ (ប្រាសាទតាអួន) ប្រាសាទបន្ទាយធំ និងការដ្ឋានប្រាសាទ បន្ទាយស្រី៕
- ជនសង្ស័យចំនួន៧៧នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីម្សិលម៉ិញ ភ្នំពេញ ៖ ជនសង្ស័យចំនួន៧៧នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣១ករណីទូទាំងប្រទេសនៅថ្ងៃទី១០ ខែមិថុនានេះ ។ ក្នុងចំណោមជនសង្ស័យទាំង៧៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥២នាក់ និងប្រើប្រាស់ ២៥នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(ice) ចំនួន២២៦៧,៦៤ក្រាម មេតំហ្វេតាមីន(wy) ចំនួន៦,៥១ក្រាម កេតាមីន៥០៩៤,៥១ក្រាម អ៊ិចស្តាស៊ីចំនួន២៧,៧៥ក្រាម និងហេរ៉ូអ៊ីនចំនួន០,៣១ក្រាម ៕
- មនុស្ស៧នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏កាលពីម្សិលម៉ិញ រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ៧នាក់(ស្រី ០នាក់)បានស្លាប់ និងរបួសធ្ងន់ ១៣នាក់ (ស្រី ៧នាក់) របួសស្រាល ១៣នាក់ (ស្រី ៥នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៣៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក ៕
- មានវីដេអូរ៖ អាជ្ញាធរខេត្តព្រះវិហារ ក្រើនរំលឹកដល់កងកម្លាំងទាំងបី រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរសមត្ថកិច្ចខេត្តជាប់ព្រំដែនកម្ពុជា ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ (ខេត្តព្រះវិហារ,ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០)៖ ការថ្លែងដាស់តឿនរបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានធ្វើនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ម្សិលមិញនេះ ។ កិច្ចប្រជុំ បានបើកឧិកាសដល់អភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរនានាព្រមទាំងអភិបាលក្រុង ស្រុក ដែលជាអាជ្ញាធរមូលដ្ឋាន បានបង្ហាញពីសកម្មភាពវិជ្ជមាន និងអវិជ្ជមាន ដែលបានអនុវត្តន៍នាពេលកន្លងមក និងបញ្ហាប្រឈមនានា ដែលដោះស្រាយមិនទាន់ចប់សព្វគ្រប់នៅឡើយ ជាពិសេស បញ្ហាដីធ្លីជាដើម។ ឯ.ឧ ប្រាក់ សុវណ្ណ បានថ្លែង ដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងសមត្ថកិច្ចទាំង៣ ប្រភេទ មានកងកម្លាំងយោធា កងនគរបាលជាតិ និងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីការពារព្រំដែន ត្រូវបន្តរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអោយបានល្អ រួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកំណត់រោងសន្និធិលក់ចែកចាយ អនុផលព្រៃឈើ ដែលមានប្រភពពីដីព្រៃសម្បទាន ក្រោមរូបភាពជាច្រកចេញចូលតែមួយ ដើម្បីឲ្យប្រជាជនមានឈើប្រើប្រាស់ ដោយមិនចាំបាច់ដឹកជញ្ជូនឆ្ងាយពេក អោយបានម៉ឹងម៉ាត់ និងម៉ត់ចត់ថែមទៀត។ ឯ.ឧ អភិបាលខេត្ត បានថ្លែងជម្រុញអាជ្ញាធរក្រុង ស្រុក […]
- ក្រសួងសាធារណៈការ គ្រោងនឹងពង្រីកផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ទៅខេត្តកំពង់ចាមកំពុងសិក្សាពង្រីកពី ពីរគន្លងទៅបួនគន្លង នៅក្នុងពិធីជួបសំណេះសំណាល មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រសួងសាធារណៈការ គ្រោងនឹងពង្រីកផ្លូវជាតិលេខ៧ ពីវង្វង់មូលស្គន់ ទៅខេត្តកំពង់ចាមកំពុងសិក្សាពង្រីកពី ពីរគន្លងទៅបួនគន្លង។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានក្រើនរំលឹកនូវតួនាទីមន្ត្រីសាធារណៈក្នុងផ្តល់សេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យតម្លាភាព និងបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា៖ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀកចល័ត សេវាប្តូរនិងពន្យារបណ្ណបើកបរ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) និងយន្តការផ្សេងៗ ទៀតដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជាអំពាវដល់បងប្អូនប្រជាពលរដ្ឋ កុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ព្រោះការដឹកជញ្ជូនលើសទម្ងន់កំណត់ជាកត្តាធ្វើឱ្យផ្លូវខូចមុនអាយុកាល៕
- មានវីដេអូរ៖ រយៈពេលពីរថ្ងៃកម្លាំងចម្រុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងចំនួន៨កន្លែងបានប្រវែងជាង២០០ម៉ែត្រ ខេត្តឧត្ដរមានជ័យ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០៖កម្លាំងអាវុធហត្ថស្រុកអន្លង់វែង សហការជាមួយការិយាល័យកសិកម្មស្រុក ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលស្រុកអន្លង់វែង បានចុះធ្វើការបង្រ្កាបនូវឧបករណ៍នេសាទត្រីខុសច្បាប់ប្រភេទស្បៃមុង ដែលគេលួចដាក់កាត់នៅតាមអូរជីកជាច្រើនកន្លែង ជាហេតុធ្វើអោយដាច់ចរន្តនៃការបម្លាស់ទីបន្តពូជកូនក្នុងរដូវវស្សា។ សកម្មភាពបង្ក្រាបឧបករណ៍នេសាទត្រីខុសច្បាប់ ដោយកាលនៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថ រួមជាកម្លាំងការិយាល័យកសិកម្មស្រុក ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់(ដាក់ស្បៃមុងកាត់អូរជីក)នៅចំណុច ភូមិទឹកជប់ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យដោយលទ្ធផលរឹបអូសស្បៃមុងបានចំនួន ៣កន្លែង ស្មើនឹង៨៥ម៉ែត្រ បាននាំយកទៅរក្សាទុកនៅសាលា ស្រុកអន្លង់វែងបណ្តោះអាសន្ន។ កម្លាំងចម្រុះបានបន្តសកម្មភាពនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ចុះបង្ក្រាបការដាក់ស្បៃមុងចំនួន ៥កន្លែងទៀត ស្ថិតនៅចំណុច ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដោយរឹបអូសស្បៃមុងបានប្រវែងចំនួន ១៧០ម៉ែត្រ ហើយបច្ចុប្បន្នរក្សាទុកនៅសាលា ស្រុកអន្លង់វែង ដើម្បីរងចាំធ្វើការដុតបំផ្លាញចោល។ ការចុះបង្ក្រាបឧបករណ៍នេសាទត្រីខុសច្បាប់ ប្រភេទស្បៃមុង ដែលគេទៅលួចដាក់នៅតាមបណ្តាលដងអូរជីកជាច្រើនកន្លែង បានធ្វើអោយត្រី ព្រមទាំងពពួកសត្វដែលរស់នៅក្នុងទឹកមិនអាចបម្លាស់ទី នៅរដូវបន្តពូជ ហើយឧបករណ៍ប្រភេទនេះ នេសាទយកត្រីតូចធំទាំងអស់ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


