ព័ត៌មានថ្មី
- ម្សិលម៉ិញ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៏ចំនួន ៨នាក់និងរបួស១៦នាក់ ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់(ស្រី៣នាក់)ស្លាប់ របួសធ្ងន់១១នាក់(ស្រី៤នាក់) និងរបួសស្រាល៥នាក់(ស្រីម្នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ នៅថ្ងៃទី១៥ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១០លើក ៕
- ថ្ងៃទី១៥ មិថុនា សមត្ថកិច្ចរកឃើញមធ្យោបាយល្មើសចំនួន ៨៩១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល១៥ថ្ងៃ (ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៥ ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៧,៦៦០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣,៣១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៥ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី១៥ មិថុនានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដោយក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍គូស បញ្ជាក់ថា៖ “ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន” ជាបង្គោលចរថ្មីមួយនៃការកែទម្រង់មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបន្តថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មីបានតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ដែលមានអាសយដ្ឋានwww.registrationservices.gov.kh ដូចជាការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាសជូនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុនរហូតជាងពាក់កណ្តាល ។ ទន្ទឹមនឹងនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
- រដ្ឋបាលរាជធានី គ្រោងកសាងស្ពានអាកាសថ្មើរជើងថ្មីប្រ មាណ២៥កន្លែងទៀត នៅក្នុងរាជធានីភ្នំពេញ ដោយសារតែកំណើនរបស់ប្រជាពលរដ្ឋមានការកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ នឹងមានហានិភ័យខ្ពស់ក្នុងពេលធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា នឹងកសាងស្ពានអាកាសថ្មើរជើងថ្មីប្រមាណ២៥កន្លែងទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវ របស់ប្រជា ពល រដ្ឋប្រកបដោយសុវត្ថិភាព។ ក្នុងឱកាសចុះត្រួតពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅ នឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀត នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការកកស្ទះ និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូនប្រជា ពល រដ្ឋ។ឯកឧត្តមបានបញ្ជាក់ថា ការពង្រីកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនេះ បានធ្វើឡើង ដោយសារតែរាជធានីភ្នំពេញមានកំណើនរបស់ប្រជាពលរដ្ឋកើនឡើងជាលំដាប់ ដោយនៅពេលនេះ ទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត មានសរុបប្រមាណជាជាង៣លាន។ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញពីកំណើនយានយន្តនិង ប្រជាជននេះហើយ ដែលតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាស ផ្លូវក្រោមដី លើដីនិងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ជាក់ ស្ដែងសម្រាប់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរនិងស្ពានអាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន Space media […]
- ស្នងការនគរបាលខេត្តព្រះសីហនុ ជំរុញអោយកងកម្លាំងនគរបាលទេសចរណ៍យកចិត្តទុកដាក់ពង្រឹងគោលដៅ និងប្រុងប្រយ័ត្ននារដូវភ្លៀងធ្លាក់នេះ ខេត្តព្រះសីហនុ៖ គិតត្រឹមម៉ោង ១១និង៣៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រមេឃនៅតែមានភាព អ៊ួរអាប់មានភ្លៀងធ្លាក់ស្ទើរ គ្រប់កន្លែង ខ្យល់បក់បង្គួរ និងទឹករលក នៅចន្លោះឃ្លង បង្គួរ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានដាក់បទបញ្ជារជាប្រចាំ ដល់កម្លាំងនគរបាលទេចរណ៍និងនគរបាលចរាចរផ្លូវទឹក អោយជានិច្ចជាកាលត្រូវពង្រឹងគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ ត្រឹមរយ:ចម្ងា យ ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗ(អាយុប្រហែល ៧ឆ្នាំចុះ) ចុះលេងទឹក ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។ លោកក៏បាន សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការ ណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕
- សម្ដេចតេជោ អបអរសាទរ ខួប៥៨ឆ្នាំ ដែលតុលាការយុត្តិ ធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ តាមរយៈ facebook page ផ្លូវការ នៅថ្ងៃនេះ សម្ដេចតេជោ បានបញ្ជាក់ថា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ជាខួប៥៨ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហុឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងសំណុំ រឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទ ព្រះវិហារ។ សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុត ដើម្បីទាមទារប្រាសាទព្រះ វិហារ រហូតដល់យើងបានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃ ៧កក្កដា ឆ្នាំ២០០៨៕
- សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យនិស្សិតសិក្សាវិជ្ជាជីវៈ ដើម្បីរួមចំណែក ដល់សេដ្ឋកិច្ចជាតិ នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញលើកទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និវិជ្ជាជីវៈឲ្យបានកាន់តែច្រើន ដើម្បីមានចំណេះដឹង ចំណេះធ្វើ និងមានជំនាញ ច្បាស់លាស់ ដែលជាកត្តាកំណត់ភាពប្រកួតប្រជែង សម្រាប់ចាប់យកឱកាស ការងារល្អក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដែលនាំឲ្យគ្រួសារមានប្រាក់ចំណូល និងជីវភាពកើនឡើង និងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ច មានការអភិវឌ្ឍ។ សម្តេចតេជោ បន្តគាំទ្រអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំ បណ្តុះ បណ្តាល ដើម្បីអភិវឌ្ឍធនធានមនុស្សពោពេញដោយសមត្ថភាពជំនាញ ដើម្បី ធានាថា កម្លាំងពលកម្មដែលចាប់យកឱកាសការងារ នឹងលើកស្ទួយសេដ្ឋកិច្ច ឲ្យបាឆាប់រហ័សបន្ទាប់ពីវិបត្តិកូវីដ១៩ ព្រមទាំងធានាថា កង្វះជំនាញនឹងមិនក្លាយជាឧបសគ្គធ្ងន់ធ្ងរដល់ការសម្រេចបានកំណើនខ្ពស់ និងអនាគតភ្លឺស្វាង ក្នុងរយៈពេលមធ្យម និងរយៈពេលវែងខាងមុខ៕
- នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២០ ខាងមុខ ក្រសួងសាធារណការនិងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងកើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។ អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។
- ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំខេត្តនាំយកអំណោយចែកជូន ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលមានជីវភាពខ្វះខាតស្បៀង នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ដែលមានជីវភាពខ្វះខាតស្បៀង នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ត្រូវបានឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្តនិងឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ ស្ថិតនៅបរិវេណសាលាឃុំអូរបីជាន់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា៖អំណោយជាសម្ភារៈមួយចំនួនយកមកប្រគល់ជូននាពេលនេះស្របពេលដែលបងប្អូន មិនអាចចេញ ទៅធ្វើការកស៊ី ទទួលទាន ដោយសេរីបាន ក្នុងអំឡុងនៃការប្រយុទ្ធប្រឆាំងនិងការរាតត្បាតរបស់វី រុសកូវីដ-១៩ ដែលបង្កឲ្យប៉ះពាល់សុខភាពជាសកល នៅលើពិភពលោក។ ឯកឧត្តម បានបញ្ជាក់ថា៖អំណោយទាំងនេះវាមិនបានបំពេញនូវតម្រូវការរបស់ពួកបានរហូតនោះទេ គ្រាន់តែជួយសម្រាលដល់ជីវភាពរស់នៅជូនដល់គាត់ បានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយគ្រា។ ហើយក្រៅពីនេះឯកឧត្តម អ៊ុំ រាត្រី ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋត្រូវធ្វើការដាំដុះបន្លែបង្កា ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គងេជីវភាពរស់នៅប្រចាំថ្ងៃ ហើយបើបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សា ហើយគ្មានលទ្ធភាព […]
- ស្លាប់និងរបួសមនុស្ស២០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៏ម្សិលម៉ិញ ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ របួសធ្ងន់៦នាក់(ស្រី៣នាក់) និងរបួសស្រាល១០នាក់(ស្រី៣នាក់) នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១០លើក ៕
- ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតជាច្រើនខ្នង នៅឃុំស្ទឹងត្រង់ (ខេត្តប៉ៃលិន,ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០)៖ ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង បានរងការដួលរលំ និងខូចខាតយ៉ាងដំណំ ដោយសារតែមានភ្លៀងធ្លាក់មួយមេធំ លាយឡំ និងខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិស្ទឹងត្រង់,ភូមិទួលខ្ពស់,ភូមិថ្នល់បត់ ក្នុងឃុំស្ទឹងត្រង់ និងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ បើតាមប្រជាពលរដ្ឋ ដែលរងគ្រោះបានឲ្យដឹងថា៖ភ្លៀងផ្គររន្ទះ លាយឡំ ជាមួយនឹងខ្យល់បក់បោកយ៉ាងខ្លាំង ធ្វើឲ្យពួកគាត់មានការភ័យខ្លាច ភ្លាមៗនោះខ្យល់ ក៏បានបក់បោកប៉ះផ្ទះរបស់ពួកគាត់ បណ្តាលឲ្យរលំ និងប៉ើងដំបូងតែម្តង។ ប្រជាពលរដ្ឋ ដែលរងគ្រោះ បានបន្តថា៖ ក្រោយពីខ្យល់បក់បោក និងភ្លៀងធ្លាក់មួយមេធំ ក៏បណ្ដាលអោយលិចផ្ទះ របស់ពួកគាត់ ដែលធ្វើឲ្យខូចខាត នឹងបាត់បង់សម្ភារ:មួយចំនួន ដូចជាអង្ករ នឹងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផងដែរ ដែលមូលហេតុ នៃការលិចផ្ទះនោះ គឺបណ្ដាលមកពីប្រព័ន្ធលូរ ស្ទះហូរ មិនទាន់ទើបបណ្ដោយអោយលិចផ្ទះពួកគាត់ផងដែរ។ យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងដែរថា៖ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋរងការខូចខាតចំនួន៧ខ្នង រួមមាន៖ ភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ចំនួន៤ខ្នងផ្ទះ រួមមានផ្ទះឈ្មោះ […]
- ប្រជាពលរដ្ឋជាង៣០គ្រួសារ ដាក់បណ្តឹងទៅអាជ្ញាធរ ស្រុកសេសាន ខេត្តសឹ្ទងត្រែង ឲ្យរកយុត្តិធម៌ពីបញ្ហាក្រុមហ៊ុន ស.សុភា ប្រើអំណាចដណ្ដើមយកដីរបស់ពួកគាត់ (ខេត្តសឹ្ទងត្រែង,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តសឹ្ទ ង ត្រែងជាច្រើនគ្រួសារ បានដាក់ពាក្យបណ្តឹងចូលអាជ្ញាធរមូលដ្ឋាន ស្រុង ពីបញ្ហាក្រុមហ៊ុន រំលោភបំពានយកគ្រឿងចក្រឈូ សឆាយពង្រីកយកដីអាស្រ័យផលរបស់ពួកគាត់ អស់រយៈពេលជាង១០ឆ្នាំមកហើយ អត់ឃើញដាំដុះអីសោះ ដូច្នេះហើយ ពួកគាត់ទាមទារយកមកវិញ ដើម្បីបង្កបង្កើនផលនៅរដូវស្សានេះ។ បើតាមការរៀបរាប់របស់លោក យ៉ាន់ នី និងលោក សៀត សុខ ជាតំណាងឲ្យប្រជាពលរដ្ឋប្រមាណជាង៣០គ្រួសារ ដែលរស់នៅភូមិឃុំខាងលើ បានផ្តល់កិច្ចសម្ភាសន៍ ឲ្យភ្នាក់ងារ(SEATV)នៅរសៀលថ្ងៃទី១៤ ខែមិថុនាថា ក្រុមហ៊ុន ស. សុ ភា)មួយនេះ ការពីកំពុងកាប់ទន្រ្ទានអាស្រ័យផល អត់ឃើញដេញពួកគាត់ទេ។ ពោលគឺ ដល់ពេលដីស្រឡាស់ហើយ បែរជាមេការឈ្មោះ តា នាង, បានយកគ្រឿងចក្រមកឈូសឆាយ ពង្រីកយកដីពួកគាត់ ហើយថែមទាំងដកបង្គោលរបងចេញ រួចយ កមកដោតនៅក្បែរមាត់អូរ ដើម្បីបំបាត់ភស្តុតាង ។ លោក យ៉ាន់ នី និងលោក សៀត សុខ ជាតំណាងឲ្យប្រជាពលរដ្ឋ […]
- បើករថយន្តដឹកក្បឿង ងងុយដេកមួយភាំង ធ្លាក់ផ្លូវក្រឡាប់ របួសធ្ងន់ស្រាលមនុស្ស ៣នាក់ នៅខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២០)៖ មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល និងគ្បឿងជាច្រើនកេសត្រូវបានបែកខ្ទេច ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅវេលាម៉ោង ៤ និង២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខផ្សារថ្មីអូរតាប៉ោង ចន្លោះគីឡូម៉ែត្រលេខ ២១៥-២១៦ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយសារអ្នកបើកបរក្នុងសភាពងងុយដេក ជ្រុលធ្លាក់ពីលើផ្លូវ។ សមត្ថកិច្ចនគរបាលស្រុកបាកាន បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងលើរថយន្ត១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-5382 បើកបរដោយឈ្មោះ ម៉ម ណាំ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិខ្វិត ឃុំខ្វិត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង (រងរបួសធ្ងន់), អ្នករួមដំណើរឈ្មោះ រ៉ាត់ នី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ (រងរបួសស្រាល) និងឈ្មោះ គិន ពន្លក ភេទប្រុស […]
- មានវីដេអូរ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្ត ប្រារព្ធពិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល៨៥ព្រះវស្សា ខេត្តប៉ៃលិន,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ៖ នៅព្រឹកម៉ិញនេះក្នុងសាលប្រជុំរោងកុនខេត្តប៉ៃលិន មានប្រារព្ធពិធីសូត្រមន្ត បង្សុកូល ចម្រើនព្រះបរិត្ត រាប់បាត្រ ដល់ព្រះសង្ឃចំនួន៨៥អង្គ ដើម្បីថ្វាយព្រះពរជ័យ សិរីមង្គល ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៨៤ យាងចូល ៨៥ព្រះវស្សា ។ ពិធីនេះ ស្ថិតក្រោមវត្តមានលោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការ គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុគណ:កម្មការសាខាកាកបាទក្រហមកម្ពុជា ក្រុង/ស្រុក អ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងយុវជន ស.ស.យ.ក. ខេត្តប៉ៃលិន ជាច្រើនរូប។ នៅក្នុងឱកាសនោះដែរលោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងសហការី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ បានលើកហត្ថប្រណម បួងសួង […]
- លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦ខ្នង រងនូវការខូខាតដោយខ្សល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរចុះជួយជួសជុលឡើងវិញ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៦ខ្នង នៅឃុំចំនួន២ គឺ ឃុំព្រះនេត្រព្រះនិងឃុំឈ្នួរមានជ័យនៅស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យបានរងការខូចខាតដោយបាតុភូតខ្សល់កន្ត្រាក់ ។ លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ នៅស្រុកព្រះនេត្រព្រះ មានភ្លៀងមួយមេ លាយឡំជាមួយនិងផ្គររន្ទះនិងខ្សល់កន្ត្រាក់បណ្តាលផ្ទះប្រជាពលរដ្ឋខូចខាត៦ខ្នងនៅឃុំចំនួន២ ក្នុងនោះឃុំព្រះនេត្រព្រះ ខូចខាត១ខ្នង នៅភូមិស្រេះខាងកើត មានម្ចាស់ឈ្មោះ ប៉ែន ឃិញ ភេទប្រុសអាយុ៦៨ឆ្នាំ របើកដំបូលស័ង្កសី អស់ចំនួន ១៥សន្លឹក ។ ឃុំឈ្នួរមានជ័យចំនួន០៥ខ្នង មានម្ចាស់ឈ្មោះ ១/-វិញ យ៉ម ភេទស្រីអាយុ៨៥ឆ្នាំ នៅនៅភូមិគោកពង្រ របើកដំបូលស័ង្កសី ចំនួន១១សន្លឹក, ២/-ឈ្មោះ ម្លិះ ប៉ក់ ភេទស្រី អាយុ៥៧ឆ្នាំ នៅភូមិគោកពង្រ របើកដំបូលស័ង្កសីចំនួន២២សន្លឹក , ០៣/-ង៉ាន ជ្រូក ភេទប្រុសអាយុ៤៥ឆ្នាំ ២០២ នៅភូមិរពាក់ របើកដំបូលស័ង្កសីអស់ចំនួន២៦សន្លឹក, ០៤/-ឈ្មោះផល ពោត ភេទស្រីងាយុ៥៨ឆ្នាំ នៅភូមិរពាក់ របើកដំបូលស័ង្កសីអស់ចំនួន២០សន្លឹក , ០៥/- រាជ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


