ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយចំនួន១៧៩គ្រួសារ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ទទួលអំណោយពីសាខាកាកបាតក្រហមខេត្តបន្ទាយមានជ័យ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយចំនួន១១១គ្រួសារ មកពី ១៣ឃុំ ក្នុងស្រុកមង្គលបូរី និងគ្រួសារក្រីក្រចាស់ជរា ជនពិការ ចំនួន៦៨ ក្នុងក្រុងសិរីសោភ៍ណ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនក្រីក្រ ចាស់ជរា ជនពិការស្រ្តីមេម៉ាយ ពីសំណាក់សមេ្តចកិត្តិព្រឹត្តបណិ្តត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះគ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាព ជាក់ស្តែងបញ្ជាក់នូវកាយវិការ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា កាកបាទក្រហមកម្ពុជា តែងតែឆ្លើយតបបានទាន់ពេលវេលា និងផ្តល់ជាអំណោយពុំមានការបែងចែករើងអើងនិន្នាការនយោបាយអ្វីឡើយ ។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា ៖ កាយវិការ និងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្ត មិនត្រឹមតែបងប្អូនមានជីវភាព ក្រីក្រ […]
  • មានវីដេអូរ៖ ផ្ទះចំនួន៦ខ្នងត្រូវអគ្គីភ័យលេបត្របាក់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ផ្ទះរបស់ពលរដ្ឋចំនួន៦ខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីអស់គ្មានសល់គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លាកាលពីវេលាម៉ោង១២យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។នៅក្នុងស្ថានការនោះគេបានឃើញម្ចាស់ផ្ទះស្រែកទ្រហោយំ បោកប្រាណ ស្ដាយទ្រព្យសម្បត្តិដែលរកស៊ីរាប់ឆ្នាំមកហើយត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា : ម្ចាស់ផ្ទះដែលអគ្គីភ័យឆាបឆេះ ឈ្មោះ ប៊ុនម៉ៅ អាយុ៦២ ឆ្នាំ,២/ ឈ្មោះ មួង សេងគី ចុងភៅការ ៣/អ្នកស្រី មួង សាវយិច ចុងភៅការ, ៤/ ឈ្មោះ សាន់ លក់បាញ់ឆែវ, ៥/ឈ្មោះជួយ ជាអាជីវករ ,៦ /ឈ្មោះ តាម៉ៅពិការជើង គ្រួសារទាំង៦នេះ រស់ភូមិកើតហេតុ។ ពលរដ្ឋនៅជិតនោះបាននិយាយឲ្យដឹងថា : ដំបូងគេឃើញភ្លើងឆេះចេញពីផ្ទះឈ្មោះប៊ុនម៉ៅ តែគេឃើញមានការជួយអន្តរាគមន៏ពីសមត្ថកិច្ចចម្រុះ មានកំលាំងរដ្ឋបាលស្រុកមង្គលបូរី នគរបាលស្រុកមង្គលបូរី និងកំលាំងអាវុធហត្ថជាច្រើននាក់និងពលរដ្ឋជិតខាងជួយពន្លត់តែគ្រប់គ្រងស្ថានការណ៍មិនបានក៏រាលឆេះបន្តបន្ទាប់។បន្ទាប់មកគេឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការ និងស្រុកមង្គលបូរីចំនួន៧គ្រឿងនាំគ្នាជួយបាញ់ពន្លត់យ៉ាងយកចិត្តទុកដាក់រហូតជិត២ម៉ោងទើបគ្រប់គ្រងស្ថានការបានជាស្ថាពរដោយគ្មានរាលដាលដល់ផ្ទះអ្នកជិតខាងបន្តទៀត។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា : ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវភ្លើងឆេះទាំង៦ខ្នងអស់ទាំងស្រុងមិនដឹងថាគិតជាប្រាក់អស់ប៉ុន្មានម៉ឺនដុល្លានោះទេ ហើយបើតាមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាផ្ទះដែលឆេះនេះបណ្តាលមកពីឆ្លងចរន្ត អគ្គីសនីព្រោះនៅតំបន់នោះមានខ្សែភ្លើងអនាធិបតេយ្យគ្មានសណ្ដាប់ធ្នាប់នៅកន្លែងភ្លើងឆេះនោះ។  
  • សហគមន៍ពាមក្រសោប ប្រមូលបានទិន្នផលគ្រំចំពុះទាជាង១ម៉ឺនតោន ក្នុង១ឆ្នាំ បើនិយាយពីគ្រំចំពុះទា ច្បាស់ណាស់មានប្រជាពលរដ្ឋខ្មែរមួយចំនួនតូចបានស្គាល់ និងបានភ្លក់រសជាតិ ក៏ប៉ុន្តែ សម្រាប់ប្រជាជនអឺរ៉ុប និងបរទេសមួយចំនួនធំ ជាពិសេសចុងភៅនៅសណ្ឋាគារធំៗស្គាល់គ្រំ ឬខ្យងប្រភេទនេះច្បាស់ណាស់ ព្រោះវាអាចច្នៃធ្វើម្ហូបបានជាច្រើនមុខ និងមានឱ ជារសឆ្ងាញ់ពិសារ ខណៈតម្លៃក្នុងហាងទំនើបមានតម្លៃថ្លៃ។ ចំពោះគ្រំចំពុះទានេះ សម្រាប់នៅប្រទេសកម្ពុជាទីតាំង ដែលមានគ្រំចំពុះទានេះ មាន៣កន្លែង ក្នុងខេត្តកោះកុង ដែលស្ថិតនៅភូមិសាស្រ្តដែនជម្រកសត្វព្រៃពាមក្រសោប គឺទី១៖ មុខលំហ, ពាមក្រសោបចាស់, ទី២៖ នៅកោះកាង និងទី៣៖ ចំណុចឡាំដាំ ជាប់នឹងឈូងជ្រោយប្រស់។   គ្រំចំពុះទា អាចច្នៃជាម្ហូបមានតម្លៃថ្លៃ និងប្រមូលបានទិន្ន ផលជាង ១ម៉ឺនតោន ក្នុង១ឆ្នាំ របស់សហគមន៍ពាម ក្រសោបក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង។   បើតាមលោក វង់ ដារ៉ា ជាអ្នកចិញ្ចឹមគ្រំចំពុះទា ក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង បានឱ្យដឹងថា នៅក្នុង១ឆ្នាំៗ ប្រជាសហគមន៍ចិញ្ចឹមគ្រំចំពុះទា ចិញ្ចឹមបានយ៉ាងហោចណាស់ជាង ១០,០០០តោន ហើយសម្រាប់ទីផ្សារទិញគ្រំនេះ ប្រទេសកម្ពុជា មិនទាន់មានទីផ្សារនៅឡើយទេ គឺពឹងទាំងស្រុងទៅលើឈ្មួញមកពីប្រទេសថៃ ចំណែកឈ្មួញមកពីវៀតណាម ទើបចាប់ផ្តើមមកទិញគ្រំចំពុះទាបានប្រហែល ២ […]
  • បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះ ខណៈត្រូវជនដៃដល់ចាក់ចំបំពង់ក ដើមទ្រូង និងស្រុតលលាក្បាល នៅស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ បុរសម្នាក់បានបាត់បង់ជីវិត ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ខណៈត្រូវជនដៃដល់ចាក់ចំបំពង់កខាងឆ្វេង ដើមទ្រូងទាំងសង្ខាង និងស្រុតលលាក្បាលផ្នែកខាងក្រោយ សន្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះ ចំណុចនិយាមការលេខ៥៣៩៩៣ និង៧៣៨៤០ ស្ថិតក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ ប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លៀង សារ៉ន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ។ នៅវេលាម៉ោង១៦ និង00នាទី ថ្ងៃកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស្រាថ្នាំ មានគ្នា៣នាក់ ទី១-លៀង សារ៉ន (ជនរងគ្រោះ) ២-ង៉ែត ផល្លី (ត្រូវជាប្អូនថ្លៃ) និង៣-សូ ស៊ុ ភេទប្រុស អាយុ៥៩ឆ្នាំ។ ពេលកំពុងផឹកជនរងគ្រោះ និងប្អូនថ្លៃ បានប្រកែកឈ្លោះគ្នា រឿងភ្ជាប់ពាក្យកូន លុះដល់ម៉ោង ២២ និង00នាទី […]
  • ឆ្លងចរន្តភ្លើងឆេះរថយន្តប្រជាពលរដ្ឋ ដែលមកលេងផ្លូវបុប្ឆាលាក់ខ្លួន ស្រុកវាលវែង (ខេត្តពោធិ៍សាត់,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ សមត្ថកិច្ចបានឱ្យដឹងថា មានករណីឆេះរថយន្តមួយគ្រឿងកាលពីវេលាម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ នៅចំណុចគីឡូម៉ែត្រលេខ១៤៤ និង១៤៥ (ផ្លូវបុប្ឆាលាក់ខ្លួន) ក្នុងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រថយន្តកើតហេតុ ម៉ាកNissan Frontier ពណ៌ស ជារបស់ប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង។ មូលហេតុនៃការឆេះរថយន្តនេះ សមត្ថកិចចដាក់ការសន្និដ្ឋានថា អាចមកពីឆ្លងចរន្តភ្លើង៕
  • កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួនជិត៦ម៉ឺនហិចតា កំពុង​ជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯ.ឧ នេត ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីព្រៃកោងកាង សរុបចំនួនជិត៦ម៉ឺន​ហិចតា កំពុងជួយបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ និងជួយដល់ប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរ។   ក្នុងឱកាសចុះពិនិត្យដំណើរការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិត ផលជាច្រើនទៀតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិសាស្ត្រទឹកដីខេត្តកោះកុង កាលពីម្សិលម៉ិញ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា «ព្រៃកោង​កាងជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រ​សួង​បរិស្ថានបានថ្លែងថា ព្រៃកោង កាងក្នុងខេត្តកោះកុងពិសេសតំបន់ពាមក្រសោបបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ ដែលជាប្រភពធនធានសមុទ្រសំបូរបែប ដូចជា ផ្តល់​ផលវារីវប្បកម្មពីខេត្តកោះកុងមាន១ម៉ឺន៥១០០តោន/១ឆ្នាំ។ ផលនេសាទសមុទ្ររបស់ខេត្តកោះកុងពិសេសពីតំបន់ពាមក្រសោបមានចំនួន១ម៉ឺន ១៦៨០ តោនកាលពីឆ្នាំ២០១៩ កន្លងទៅ។ លើសពីនេះ តំបន់ព្រៃកោងកាងជាប្រភពដ៏សំខាន់នៃការបង្កើតប្រាក់ចំណូលសំរាប់សហគមន៍តាមតំបន់ឆ្នេរ ដូចជា ការនេសាទ និងអេកូទេស​ចរណ៍។ […]
  • ក្រសួងរ៉ែ និងថាមពល យល់ព្រមទៅ​តាម​ការស្នើរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងការបន្ធូរបន្ថយអគ្គិសនី រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯ.ឧ ស៊ុយ សែម បានចារយល់ព្រម អនុគ្រោះតម្លៃអគ្គិសនី ទៅតាមការស្នើរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។ ឯ.ឧ រដ្ឋមន្ត្រី បានឲ្យគ្រឹះ​ស្ថានឧត្តមសិក្សាកម្ពុជា ធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធ្វើកិច្ចការងារនេះ។ បើតាមលិខិតក្រសួងរ៉ែ និងថាមពល គ្រឹះស្ថានឧត្តមសិក្សា ក៏ត្រូវចាត់ចូលប្រភេទអតិថិជនពាណិជ្ជកម្ម និងសេវាកម្ម នៅក្នុងបញ្ជីអត្រាថ្លៃលក់អគ្គិសនី ដែលត្រូវអនុគ្រោះ៕
  • សម្តេចតេជោ បន្តលើកទឹកចិត្តឲ្យពលរដ្ឋពាក់ម៉ាស់ ដើម្បីការពារ កូវីដ-១៩ តាមរយៈហ្វេសប៊ុកផេក ផ្លូវការនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។ ជាង២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់៨លាន ២សែននាក់ ដែលមានអ្នកស្លាប់រហូតដល់៤៤ម៉ឺននាក់នាក់។ ថ្មីៗនេះ នៅកម្ពុជាយើងក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី២ នាក់មកពីឥណ្ឌូនេស៊ី និង១នាក់ទៀតមកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសយើងមានអ្នកឆ្លង១២៩នាក់ ដែលព្យាបាលជាសះស្បើយ ១២៦នាក់ និង៣នាក់កំពុងសម្រាកព្យាបាល។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុងឬនៅតាមជនបទស្រុកស្រែចំការគឺត្រូវមានម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬចឹលសម្លាប់មេរោគអោយបានជាប្រចាំ។ ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋនិងឯកជនត្រូវតែមានម៉ាស ទឹកអាល់កុល ឬចឹលដើម្បីអោយពលរដ្ឋប្រើប្រាស់ការពារកុំអោយមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះយើងមើលមិនឃើញទេ ហើយងាយឆ្លង រាល ដាលលឿនណាស់។ សូមអរគុណបងប្អូនជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិកក្នុងក្រុមគ្រួសារដើម្បីសុវត្ថិ ភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នានៅទូទាំងប្រទេស៕
  • អ្នកតំណាងរាស្រ្តមណ្ឌខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំខេត្តនាំយកអំណោយចែកជូន ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ស្រុកព្រះនេត្រព្រះ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)៖ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្បៀង និងចាស់ជរា ៥០គ្រួសារ ក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ដែលក្នុងកាលៈទេសៈកំពុងរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ បានទទួលអំណោយពី ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្តចុះជួយស្រុកព្រះនេត្រព្រះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ ធ្វើឡើងនៅបរិវេណអនុវិទ្យាយល័យព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការគិតគូរ និងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាមួយស្លាប់ដោយសារអត់អាហារនោះទេ។ ហើយពិតមែនថាអំណោយថ្ងៃនេះវាមិនបានបំពេញនូវតម្រូវការរបស់បងប្អូនបានរហូតនោះក៏ពិតមែន តែជួយអាចជួយសម្រាលដល់ជីវភាពរស់នៅរបស់បង្អូន បានតែមួយរយៈពេលក្នុងជីវភាពគ្រួសារបានមួយគ្រាផងដែរ។ នាមមោកាសនោះ ឯកឧត្តម […]
  • រថយន្តកុងតឺន័របើកលឿនបុកជាមួយម៉ូតូសង់កិនស្លាប់អ្នកបើកបរ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)៖ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ នៅក្នុង ថ្លុកឈាមខណៈដែលជិះម៉ូតូម្នាក់ឯងហើយបុកជាមួយរថយន្តធុនធំ(ប្រភេទកុងតឺន័រ) ដែល បើកបរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រលប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៦ទៅលេខ៨៧ចំណុច ភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចជំនាញបានអោយដឹងថា ម៉ូតូម៉ាកហុងដាC125ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅពាក់ស្លាក លេខ កំពងស្ពឺ 1H -2878 អ្នកបើកបរមិនស្គាល់ឈ្មោះ មិនស្គាល់អាស័យដ្ឋាននោះទេ បាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុង ទិសដៅពីទិសខាងលិច ទៅទិសខាងកើត មកដល់ ចំណុចកើតហេតុក៏បាន រេចង្កូតចូលគន្លងផ្លូវខាងឆ្វេងដៃ បានទៅបុករថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ3 C.0883 សឺម៉ីរ៉ឺម៉ក(តកន្ទុយ) ដឹកកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3456 អ្នកបើកបរមានឈ្មោះ សឿង ប្រឹមប្រិយ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិទួលល្ហុង ឃុំល្វា ស្រុកបាទី ខេត្តតាកែវ […]
  • គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងធ្វើការបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់រួចឆ្នាំ ២០១២ ២០១៣ ២០១៤ និង ២០១៧ នៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងធ្វើការបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់រួចឆ្នាំ ២០១២ ២០១៣ ២០១៤ និង ២០១៧ នៅថ្ងៃទី២៤ ខែមិថុនាខាងមុខនេះ។
  • សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នាំយកទេយ្យទាននិងចង្ហាន់ប្រគេនព្រះសង្ឃវត្តសិលាមុនីមានជ័យក្នុងឱកាសបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី (ខេត្តពោធិ៍សាត់,ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)៖ឯកឧត្ដម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការ ព្រមទាំងសមាជិក សមាជិកា គណកម្មាធិការ និងមន្ត្រី ប្រតិបត្តិ កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តនិង មន្ត្រីសាលាក្រុង ពោធិ៍សាត់ បាននាំយក ទេយ្យទាននិងចង្ហាន់ប្រគេនដល់ព្រះសង្ឃគង់ នៅវត្តសិលាមុនីមានជ័យ ហៅវត្តភ្នំ ទ្រព្យស្ថិត ក្នុងភូមិ ព្រៃ ឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ក្នុងឱកាសបុណ្យចម្រើនព្រះ ជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា របស់សម្តេច ព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ និងព្រះ ប្រធានកិត្តិយសកាកបាទក្រហម កម្ពុជា នាព្រឹកថ្ងៃ ទី១៨ ខែ មិថុនា ឆ្នាំ២០២០។ ឯកឧត្ដម ខូយ រីដា បានថ្លែងថា គណៈកម្មាធិការ និងមន្តី្រប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានអនុវត្តទៅតាម ការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]
  • ទំនិញខូចគុណភាពប្រមាណ២តោន នៅខេត្តសឹ្ទងត្រែ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលបង្រ្កាបរឹបអូសយកមកដុតបំផ្លាញចោល (ខេត្តស្ទឹងត្រែង,ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០): មន្ត្រីសាខាកាំកុងត្រូលខេត្តសឹ្ទងត្រែ ង លោក គឹម ប្រុស បានប្រាប់ភ្នាក់ងារ(SEA TV) តាមរយ:ទូរស័ព្ទ នៅថ្ងៃទី១៨ ខែ មិថុនាថា ការបង្រ្កាបទំនិញខូចគុណភាពប្រ មាណជាង២តោននេះសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្ទាប់ពីកំលាំងចម្រុះបានដកហូត ពីការដាក់តាំងបង្ហាញលក់របស់បងប្អូនអាជីវករនៅផ្សារសាមគ្គីខេត្តត្រែង ។ លោក គឹម ប្រុស បានបញ្ជាក់ថា សកម្មភាពដុតកំទេចទំនិញខូចគុណភាពនេះ អគ្គនាយកដ្ឋានការពាអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបានបញ្ជាក់ថា ការបង្ក្រាបនេះយើងចង់ឱ្យបងប្អូនអាជីវករនិងអ្នកប្រើប្រាស់ផលិតផលរួមគ្នាគ្រប់បែបយ៉ាង មានការប្រុងប្រយ័ត្ននិងនាំគ្នាលើកកម្ពស់សុខភាពចៀសវាងកុំឲ្យកើតមានគ្រោះថ្នាក់ដែលបណ្តាលមកពីការបរិភោគចំណីអាហារទាំងនេះ។ នំចំណីអាហាមានសារជាតិហ្វកម៉ាលីនហួសកំរិតវាបង្ករផលប៉ះពាល់ ផ្នែកសុខភាពប្រសិនបើយើងទុកឱ្យគាត់លក់បន្តនោះដូចនេះយើងត្រូវតែដកហូតយក បំផ្លាញចោល។   អភិបាលរង ក្រុងសឹ្ទងត្រែង លោក ប៊ុន ថេន បានគាំទ្រការអនុវត្តសកម្មភាពនេះព្រោះបានបង្ហាញឱ្យបងប្អូនប្រជាពលរដ្ឋយើងទូទៅបានឃើ់ញពីស្ថានភាពគ្រោះថ្នាក់ ដែលបណ្តាលមកពីបរិភោគចំណីអាហារទាំងនេះ។   លោកបានបញ្ជាក់ថា ថាតាមការត្រួតពិនិត្យជាក់ស្តែង បងប្អូនអាជីវករមួយចំនួន លក់ចំណីអាហារខ្លះ មានគុណភាពល្អហើយចំណីអាហារខ្លះទៀតមានសារជាតិ(ហ្វកម៉ាលីន)ច្រើនអាចបង្ករផលប៉ះពាល់ដល់អ្នបរិភោគផងដែរ។ហើយករណីទំនិញមានភាពមិនប្រក្រតីគ្មានអនាម័យ ហួសកាលបរិច្ឆេទប្រើប្រាស់ មន្ត្រីយើងដកហូតយកទៅកំទេចចោលទាំងអស់។ ប្អូនស្រី ភាព អាជីវករលក់ដូរនៅផ្សាសាមគ្គីខេត្តស្ទឹងត្រែង បានសាទរជាមួយនិងវិធានការនេះ ព្រោះថាកាលណាមន្ត្រីជំនាញបានត្រួតពិនិត្យ និងអនុវត្តវិធានការបានម៉ឺងម៉ាត់ ហាក់ដូចជាបានបង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា ។ សូមបញ្ជាក់ថានេះ […]
  • អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ក្នុងស្រុកម៉ាឡៃ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរា ៥០គ្រួសារ ចំនួន៥ឃុំ រួមមាន៖ឃុ៖ទួលពង្រ,អូរសំព័រ,ម៉ាឡៃ,អរស្រឡៅ និងឃុំបឹងបេង ក្នុងស្រុកម៉ាឡៃ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ បានទទួលអំណោយពី ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្តចុះជួយស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ លោក អែម សុខា អភិបាលស្រុម៉ាឡៃ បានមានប្រសាសន៍ថា៖ ក្រោយពីរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ដែលមិនអាចចេញទៅប្រកបរបរនៅឆ្ងាយបាននោះ បងប្អូនប្រជាពលរដ្ឋត្រូវធ្វើការដាំដុះបន្លែរបង្ការ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយបើបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សារនោះ ជាពិសេសបងប្អូនប្រពលរដ្ឋខ្វះដើមទុញ និងបង្កើនការដាំដុះបន្ថែម អាចធ្វើការកម្ចី មូលនិធិរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន YLP ក្រោម១ពាន់ដុល្លា ដែលអត្រាការប្រាក់ទាបត្រឹមតែ ២% គិតពីចំនួនខែក្នុងមួយលើក និងបើ១ពាន់ដុល្លាឡើងជាមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលអត្រាការប្រាក់ក្នុង១ឆ្នាំ៦% ស្មើរនឹង០.៥% […]
  • មានវីដេអូរ៖ លោកជំទាវ ជូ ប៊ុនអេង បើកកិច្ចប្រជុំពិភាក្សាពង្រឹងវិធានការទប់ស្កាត់និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធាន អចិន្ត្រៃយ៍នៃគ.ជ.ប.ជលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ចាប់ពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ.១៩ លើពិភពលោកមកប្រទេសកម្ពុជាបានពង្រឹងវិធានការទប់ស្កាត់និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជាយ៉ាងខ្លាំងនិងយកចិត្តទុកដាក់ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលនិងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់រាជរដ្ឋាភិបាលដោយខ្លាចពលករទាំងអស់នោះចម្លងជម្ងឺកូវីដ.១៩មកមកពីបរទេស។ ពិធីនេះក៏មានការចូលរួម ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៤ ឧត្តរមានជ័យ សៀមរាប បាត់ដំបង និងខេត្តបន្ទាយមានជ័យ មានចំនួន៦៧នាក់ នៅព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នៅក្នុងសាលប្រជុំសាលាខេត្ត។ ឯកឧត្តម អ៊ុំ រាត្រី ថ្លែងថា៖ការផ្ទុះរីករាលដាលជម្ងឺកូវីដ១៩កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺកូវីដ.១៩ និងបានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កនៅតាមសហគមន៍ និង នៅតាមច្រកអន្តរជាតិ ដើម្បីពិនិត្យសុខភាពពលករឆ្លងដែនមកពីស្រុកថៃឲ្យពាក់ម៉ាស់ រករោគសញ្ញា និងធ្វើការស្កេនកំដៅជាដើម។ក្នុងនោះឯកឧត្តម អភិបាលខេត្ត បានផ្តោតសំខាន់លើបញ្ហាពលករចំណាកស្រុក ក្រោយពីវិលក្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញរហូតដល់ថ្ងៃនេះពលករភាគច្រើនគ្មានការងារធ្វើមានជីវភាពខ្វះខាតក្នុងការចិញ្ចឹមជីវិត សព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ឲ្យប្រជាពលករទាំងអស់ងាកមកដាំបន្លែ ចិញ្ចឹមសត្វ នៅតាមសហគមន៍វិញដើម្បីបានរកកំរ៉ៃចិញ្ចឹមជីវិតបន្ត។ ក្នុងកិច្ចប្រជុំនោះដែរលោកជំទាវជូ ប៊ុនអេងបានមានប្រសាសន៍ថា៖គោលបំណងនៃកិច្ចប្រជុំនេះគឺចង់សិក្សាស្វែងយល់អំពី ស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែនរបៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរកដំណោះស្រាយដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករនិងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាពល្អជាងមុនផងដែរ។ លោកជំទាវជូ ប៊ុនអេង បានបន្តថាបញ្ហាជួញដូរមនុស្សនេះជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សា និងរកគនឹ្លះដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្សនិងធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)