(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)៖ យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ នៅក្នុង ថ្លុកឈាមខណៈដែលជិះម៉ូតូម្នាក់ឯងហើយបុកជាមួយរថយន្តធុនធំ(ប្រភេទកុងតឺន័រ) ដែល បើកបរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹង។
ករណីនេះកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រលប់ថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៦ទៅលេខ៨៧ចំណុច ភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចជំនាញបានអោយដឹងថា ម៉ូតូម៉ាកហុងដាC125ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅពាក់ស្លាក លេខ កំពងស្ពឺ 1H -2878 អ្នកបើកបរមិនស្គាល់ឈ្មោះ មិនស្គាល់អាស័យដ្ឋាននោះទេ បាន បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុង ទិសដៅពីទិសខាងលិច ទៅទិសខាងកើត មកដល់ ចំណុចកើតហេតុក៏បាន រេចង្កូតចូលគន្លងផ្លូវខាងឆ្វេងដៃ បានទៅបុករថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ សពាក់ស្លាកលេខ ភ្នំពេញ3 C.0883 សឺម៉ីរ៉ឺម៉ក(តកន្ទុយ) ដឹកកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3456 អ្នកបើកបរមានឈ្មោះ សឿង ប្រឹមប្រិយ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរបើកបររថយន្ត រស់នៅភូមិទួលល្ហុង ឃុំល្វា ស្រុកបាទី ខេត្តតាកែវ ដែលបើកបរបញ្រ្ចាសទិសគ្នាបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យ អ្នកបើកបរម៉ូតូ បែកក្បាលស្លាប់នៅក្នុងថ្លុកឈាម ( នៅនិងកន្លែងកើតហេតុ) ចំពោះអ្នកបើកបររថយន្ត ត្រូវបានសម្ថកិច្ចឃាត់ខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បី ចាត់ការតាមនិតិវិធី៕






