ព័ត៌មានថ្មី
- ក្រសួងអប់រំ ប្រកាសប្រាប់ឲ្យសិស្សថ្នាក់ទី៩ និងទី១២ ត្រៀមខ្លួនក្នុងការប្រឡង ដើម្បីបញ្ចប់ការសិក្សា ភ្នំពេញ៖ នៅក្នុងពិធីបើកការជួសជុល និងកែលម្អ មជ្ឈ មណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំង ស្ថិតនៅវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពី ព្រឹកម៉ិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា ពេលបើកសាលាឡើងវិញក្រសួងមិនទាន់អនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ មានការប្រឡងភ្លាមៗនោះទេ អាចថាទុកពេលពី៥ទៅ៦ខែ ទើបយើងនឹងរៀបចំការប្រឡង។ ឯកឧត្តម ហង់ ជួន ណារ៉ុន បានបញ្ជាក់ថា ការប្រឡងបាក់ ឌុបអាចនឹងមាននិទ្ទេស A B C D E F ដូចការប្រឡងឆ្នាំមុនៗដែរ ប្រសិនបើការវាយតម្លៃសិស្សឃើញថាមានសមត្ថភាពគ្រប់គ្រាន់អាចប្រឡងបាន។ ក្រសួងអប់រំ យុវជន ននិងកីឡា ក៏បានជួសជុល និងកែលម្អ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំងស្ថិតនៅវិទ្យាល័យព្រះស៊ីសុ វត្ថិ ដោយការបង្កើតមជ្ឈមណ្ឌលនេះ ស្របតាមចក្ខុវិស័យក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០១៩ ដែលបានកំណត់ថា“ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល”។ […]
- សាកលវិទ្យាល័យកម្ពុជា នៅតែបន្តផ្ដល់ការបង្រៀន និងការរៀនតាមអេឡិចត្រូនិច តាមសេចក្តីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជា នៅរសៀលថ្ងៃទី២២ មិថុនា បានឲ្យដឹងថា សាកលវិទ្យា ល័យ នឹងបន្តការផ្ដល់ការបង្រៀន និងការរៀន សម្រាប់អ្នកទី៣ ឆ្នាំសិក្សា២០១៩-២០២០។ សាកលវិទ្យាល័យកម្ពុជាក៏បានធ្វើការផ្លាស់ប្ដូរ ការចុះឈ្មោះចូលរៀន តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្កភាពងាយស្រួលដល់សិស្ស និស្សិត ក្នុងការរៀន នឹងអាចបញ្ចប់ការសិក្សារបស់ពួកគេបានទាន់ ពេលវេលា ដោយមិនចាំបាច់ពន្យារពេលនោះឡើយ៕
- ក្រសួងអប់រំ ទទួលស្គាល់ការបង្រៀន និងរៀនតាមបែបអេឡិចត្រូនិច របស់សាកលវិទ្យាល័យកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានទទួលស្គាល់ការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច របស់សាកលវិទ្យាល័យកម្ពុជា ។ ក្រសួងអប់រំ យុវជនននិងកីឡា សង្កេតឃើញថា សាកលវិទ្យាល័យកម្ពុជា បានយកចិត្តទុកដាក់ នៅក្នុងការចូលរួមអនុវត្ត តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការ ណែនាំរបស់ក្រសួងអប់រំ ក្នុងការរៀបចំឲ្យមានការផ្ដល់សេវាអប់រំ ជូនដល់និស្សិតរបស់សាកលវិទ្យាល័យ តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជាប្រយោជន៍ដល់ការសិក្សារៀនសូត្រ។
- នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ជួបជាមួយមេបញ្ជាការសឹងរងខេត្តច័ន្ទបុរី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង បានចូលរួមកិច្ចប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត រីឯភាគីថៃ ដឹកនាំដោយលោកវរសេនីយ៍ឯក វីរៈ សាត់ឆៃរៈ ( VIRAK SATCHHAYRAK) មេបញ្ជាការសឹងរងខេត្តច័ន្ទបុរី និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។ កិច្ចប្រជុំនៅសាលប្រជុំពាណិជ្ជកម្ម ច្រកទ្វារព្រំដែនអន្តរជាតិ បានឡែម ប្រទេសថៃ នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាពកិច្ចសហប្រតិបត្តិការ លើកការងារអន្តោប្រវេសន៍ សន្តិសុខសណ្តាប់ធ្នាប់ តាមបន្ទាត់ព្រំដែន រវាងខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី ប្រទសថៃ និងរួមគ្នាទប់ស្កាត់ពលករខ្មែរឆ្លងដែនដោយខុសច្បាប់។ ភាគីទាំងពីរ បានរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
- ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ចំនួន២គោលដៅផ្សេងៗគ្នា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។ គោលដៅទី១ ក្រុមការងារសហគមន៍ប្រចាំស្រុកប្រាសាទបាគង ដឹកនាំដោយឯកឧត្តម សុខ លក្ខិណា បានពិនិត្យនិងដោះស្រាយចំនួន៩សំណើ ស្ថិតក្នុងភូមិគិរីមានន្ទ និងភូមិបង្កោង សង្កាត់អំពិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦សំណើ។ គោលដៅទី២ ក្រុមការងារសហគមន៍ប្រចាំក្រុងសៀមរាបដឹកនាំដោយលោក ឡុង កុសល បានពិនិត្យចំនួន១៣សំណើ ស្ថិតក្នុងភូមិទ្រាំង និងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។ សរុបមក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍ទាំង២គោលដៅបានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋបានចំនួន១៣សំណើ៕
- អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នឹងជួបពិភាក្សាគ្នាដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត បន្ទាយមានជ័យ៖ ឯ.ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នឹងជួបពិភាក្សាគ្នាជាមួយ អភិបាលខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីស្នើបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ឡើងវិញ ក្រោយបិទការចេញចូលមួយរយៈពេល ដោយសារជំងឺកូវីដ១៩។ យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់សំណើទៅកាន់ភាគីថៃ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ បានកំណត់ដើម្បីសុំជួបពិភាក្សាគ្នា នៅទីស្នាក់ការគយ ស្រុកអារញ្ញាប្រាថេត ខេត្តស្រះកែវ ដើម្បីបើកច្រកទ្វារព្រំដែនអន្ដរជាតិ ប៉ោយប៉ែត-ខ្លងលឹក។
- ស្ត្រីម្នាក់ដេកស្លាប់ឆេះមួយកំណាត់ខ្លួនជាមួយនឹងផ្ទះរបស់គាត់សង្ស័យជាអំពើឃាតកម្ម (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២០)៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងគំនរភ្លើងឆេះខ្លួនមួយកំណាត់នៅក្នុងខ្ទមស្រែមួយកន្លែង ស្ថិតក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី 21 ខែមិថុនាឆ្នាំ 2020 ។ ជុំវិញករណីនេះត្រូវបានប្រជាពលរដ្ឋសង្ស័យ ជាជំហានដំបូង ថាជាអំពើឃាតកម្ម រួចដុត សាកសពដើម្បីបំបិទភស្តុតាង ។ យ៉ាងនេះក្តីលោកឧត្តមសេនយ៍ត្រី អៀរ ប៊ុនធឿន ជានាយសេនាធិការ នៃស្នងកាដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅម៉ោង១២និង៣០នាទី ថ្ងៃត្រង់ទី២២ ខែមិថុនានេះ បានបញ្ជាក់អោយដឹងថា៖ ពិតជាមានករណីខាងលើនេះកើតមានពិតមែន ដែលជនរងគ្រោះ មានឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរជាកសិករ និងជាអ្នកដេកចាំចំការនៅចំណុចកើតហេតុ ។ ចំណែកប្តីរបស់គាត់ ជាជនពិការភ្នែកទាំង២ នៅចាំផ្ទះក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ។ ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃទី២២ ខែមិថុនា សមត្ថកិច្ចនគរបាលជំនាញ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះត្រួតពិនិត្យសពស្ត្រីរងគ្រោះ នៅកន្លែងកើតហេតុ ដែលតាមរបាយការណ៍បឋមបានអោយដឹងថា៖ ស្រី្តរងគ្រោះ បានដេកស្លាប់ក្បែរគំនរផេះផ្នក់ភ្លើង ដោយត្រូវបានភ្លើងឆេះអស់ខ្លួនមួយកំណាត់ ពិតមែន […]
- សាខា កាកបាទក្រហម ខេត្ត ចុះចែកអំណោយដល់ប្រជាពលរដ្ឋ រងគ្រោះ ភ្លើង ឆេះ ផ្ទះ ប្រជាពលរដ្ឋចំនួន៦គ្រួសារក្នុងភូមិសំរោងឃុំ ឬស្សី ក្រោក ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យដែល បានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះគ្មានសល់កាលពីយប់ថ្ងៃ ទី ២១ខែមិថុនា ឆ្នាំ ២០២០កន្លងមកថ្មីៗនេះ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តនៅថ្ងៃទី២២ខែមិថុនាឆ្នាំ ២០២០ ។ ករណីភ្លើងឆេះផ្ទះចំនួន៦ខ្នងផ្ទះរួម មាន ១.ឈ្មោះ ឈួន ម៉ៅ អាយុ ៥៩ឆ្នាំ បន្ទុកគ្រួសារ៧នាក់ ២.ឈ្មោះសាំង រួម ប្រុសអាយុ ៥៣ឆ្នាំ បន្ទុកគ្រួសារ ១២ នាក់ ៣.ឈ្មោះ អឿ បូរី ភេទស្រី អាយុ ៦៨ឆ្នាំ បន្ទុក គ្រួសារ ២នាក់ ៤.ឈ្មោះ វ៉ាន់ សាន់ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ បន្ទុក គ្រួសារ ៤ នាក់ ៥.ឈ្មោះ មួង ផេង ហួរ […]
- អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ អាជីវករ និងអាជ្ញាធរពាក់ព័ន្ធ សហការគ្នា សាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរឡើងវិញ (ខេត្តប៉ៃលិន,ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០)៖ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់ផ្សារថ្មី (ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី) ផ្នែកខាងលើ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់គណៈកម្មការផ្សារ និងអាជីវករ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នា ធ្វើយ៉ាងណាសាងសង់ផ្សារថ្មីឱ្យបានឆាប់រហ័ស ដើម្បីឆាប់បានដំណើរការលក់ដូរ និងធ្វើអាជីវកម្មឡើងវិញ។ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍លើកឡើងថា៖ ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី នេះ គឺបាន សាងសង់ឡើងចាប់ពីក្រោយសមាហរណកម្មមកម្លេះ ដោយធ្វើពីឈើប្រក់សង័្កសី ដោយមាន ផ្នែកខាងលើ និងផ្នែកខាងក្រោម ហើយបច្ចុប្បន្នផ្នែកខាងក្រោម ត្រូវបានគណៈកម្មការផ្សារ ធ្វើការសាងសង់ថ្មីឡើងវិញ រួចរាល់ឱ្យបងប្អូនអាជីវករចូលលក់ដូរ និងធ្វើអាជីវកម្មជាធម្មតា គឺនៅសល់តែផ្នែកខាងលើ គឺមានសភាពទ្រុឌ ទ្រោម ហើយពេលថ្មីៗនេះ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ទៀត ដូច្នេះរដ្ឋបាលខេត្ត បានសម្រប សម្រួល និងសហការ ជាមួយគណៈកម្មការផ្សារ និងអាជីវករ ដើម្បីធ្វើការសាងសង់ផ្សារនេះឡើងវិញ។ […]
- អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អនុសាសន៍៤ចំនុច ដល់មន្ទីរសុខាភិបាល (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២០)៖ថ្លែងនាឱកាសបើក និងបិទពិធីផ្សព្វផ្សាយនិងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានវាយតម្លៃនិងថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការចាត់វិធានការបានទាន់ពេលវេលា ចំពោះកិច្ចការដែលបានអនុវត្តកន្លងមក។ ឯកឧត្តម បានបញ្ជាក់ថា ៖ នេះគឺជាការដាក់ឲ្យអនុវត្តរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងលើការផ្តល់សេវាសាធារណៈដ៏សំខាន់មួយតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវពីសេវាសុខាភិបាលឲ្យមករដ្ឋបាលខេត្តក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចប្រតិបត្តិនានាពាក់ព័ន្ធ និងការផ្តល់សេវាសុខាភិបាលក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមជាមតិមួយចំនួន ដែលត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការងារដូចជា៖ ១- ការបន្តផ្សព្វផ្សាយទៅថ្នាក់មូលដ្ឋាន ពិសេសឃុំ សង្កាត់ មណ្ឌលសុខភាព ប៉ុស្តិសុខភាពឲ្យបានទូលំទូលាយ ដោយត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាដល់ការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ២- ការគ្រប់គ្រងបុគ្គលិក ដែលបានផ្ទេរមករដ្ឋបាលខេត្ត បើទោះបីបុគ្គលិកទាំងនោះ នៅតែបន្តស្ថិតក្នុងអង្គភាពសុខាភិបាលក៏ដោយ ក៏ប៉ុន្តែបុគ្គលិកទាំងនោះ ក៏ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋ បាលខេត្ត ដែលអនុវត្តតាមគោលការណ៍បែបបទ នីតិវិធី ពិសេសការតែងតាំងការផ្លាស់ប្ដូរបុគ្គលិកជាដើម ។ ៣- […]
- សម្តេចតេជោ: សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះ -១,៩ ភាគ រយនៅឆ្នាំ២០២០នេះ កណ្តាល៖ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាង សង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ -១,៩ ភាគរយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កូវីដ បានដាក់កម្ពុជា ឲ្យស្ថិតនៅក្នុងស្ថានភាពមិនច្បាស់ លាស់ ពិសេសសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចតាមបណ្តាប្រទេសនីមួយៗ ដែលឆ្នាំនេះ មានប្រទេសតិចតួចណាស់ដែលមានសេដ្ឋកិច្ចវិជ្ជមាន កំណើនវិជ្ជមាន។ ភាគ ច្រើនសេដ្ឋកិច្ចនៅបណ្តាប្រទេសគឺនឹងធ្លាក់ ប្រទេសខ្លះបានប្រកាសទុកជាមុនហើយ ដូចជាសាំងហ្គាពួរ ថានឹងដក ៧ ភាគ រយ ប្រទេសខ្លះថានឹង១០ភាគរយឯណោះ។ តាមការប៉ាន់ប្រមាណ របស់ធនាគារអភិវឌ្ឍអាស៊ី IMF និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ពីរង្វង់ ១,៥ភាគរយ ទៅ២,៩ភាគរយ ប៉ុន្តែសម្រាប់យើងអាចវាយ តម្លៃថា ភាពប្រាកដប្រជាអាចនឹងដក ១,៩ ភាគរយនៅក្នុងឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មានក្នុងរយៈ ពេល […]
- សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ខេត្តកណ្តាល៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០នេះ។ គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មី ដែលមានទីតាំងនៅខេត្តកណ្តល បានចេញជារូបរាងបណ្តើរៗហើយ។ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ មានទុនវិនិយោគ ១.៥០០លានដុល្លារ ជាការវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មក្រៅប្រទេសកម្ពុជា(OCIC) ដោយដំណាក់កាលទី១ និងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២២ ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ ២.៦០០ហិកតា ស្ថិត នៅខេត្តកណ្តាល និងខេត្តតាកែវ ដោយក្នុងនោះទំហំដី នៅខេត្តកណ្តាល ២.២២៧ក្បាលដី ស្មើនិង២.៤៤១ហិកតា និងខេត្តតាកែវ៣៦០ក្បាល ស្មើនិង១៥៨ហិកតា៕
- មានវីដេអូរ៖ ភ្លៀង១មេធំលាយឡំដោយខ្យល់កន្ត្រាក់បង្កឱ្យលំនៅដ្ឋាន ៨ខ្នងរងការខូចខាត (ខេត្តត្បូងឃ្មុំ,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖ភ្លៀងបានបង្អុរធ្លាក់១មេធំលាយឡំដោយខ្យល់កន្ត្រាក់ ជាហេតុធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅភូមិថ្មដារ ឃុំជាំក្រវៀន ស្រុកមេមត់ នៅតំបន់ដាច់ ស្រយាល កាលពីយប់ថ្ងៃទី ២០មិថុនា ឆ្នាំ២០២០ ។បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន២ខ្នងនិង៦ខ្នងទៀតរបើកដំបូល អាចចាត់ទុកជាសំណាងគ្រោះធម្មជាតិនេះមិនបណ្ដាលឱ្យនរណាម្នាក់រង គ្រោះដល់ជីវិតឡើយ។ លោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ប្រាប់ឲ្យដឹងថា:នៅក្នុងរដូវវស្សាអោយតែមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់មកលើស្រុកមេមត់នាពេលកន្លងមក តែងតែបង្កឲ្យមានខូចខាតក្នុងនោះរួមមានដូចជាបាក់ដើមកៅស៊ូ របើកដំបូលផ្ទះ និងរលំផ្ទះ ដំបូលសាលារៀន ជាដើម។ អធិការនគរបាលស្រុកមេមត់បានប្រាប់បន្តថាចំពោះគ្រោះធម្មជាតិដោយភ្លៀងធ្លាក់នៅជុបថ្ងៃខាងលើបណ្ដាលឱ្យខួចខាតផ្ទះសរុបចំនួន៨ខ្នងខួចខាតទាំងស្រុងចំនួន២ខ្នងរួមមាន: ១-ឈ្មោះយាន តែ ភេទប្រុស អាយុ ៣២ឆ្នាំ ២-ឈ្មោះ មិះ ជាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ។ និងចំនួន ៦ ខ្នងទៀត ខួចខាត នៅក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រង គ្រោះថ្នាក់ដល់ជីវិតនោះទេ។ សូមបញ្ជាក់ថាតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោបែន រ័ត្ន ស្នងការនគរបាលខេត្តនាពេលកន្លងមក ឲ្យតែមានគ្រោះធម្មជាតិកើតឡើងមិនថាគ្រោះដោយភ្លៀងនិងខ្យល់កន្ត្រាក់ឬរងគ្រោះពីទឹកជំនន់ទន្លេមេគង្គនិងរងគ្រោះដោយ ហេតុការណ៍ផ្សេងៗទៀតកម្លាំ ងសមត្ថកិច្ចតែងតែចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋជាប្រចាំផងដែរ៕
- រៀបចំឲ្យមានផ្សារចុងសប្ដាហ៍ ដើម្បីលក់បន្លែសុវត្ថិភាពនិងផលិតផលក្នុងខេត្ត (ខេត្តបាត់ដំបង,ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០)៖អាជ្ញាធរខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានរៀបចំឲ្យមានផ្សារចុងសប្ដាហ៍មួយគឺចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ មានទីតាំងក្នុងក្រុងបាត់ដំបង ដើម្បីផ្ដល់ឱកាសដល់កសិករលក់នូវបន្លែសុវត្ថិភាពឬបន្លែសរីរាង្គ សាច់មាន់ស្រែ រួមទាំងផ្លែឈើ ផលិតផលកែច្នៃផលកសិកម្មផ្សេងៗ។ លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានមានប្រសាសន៍ថាការរៀបចំឲ្យមានផ្សារចុងសប្ដាហ៍ក្នុងខេត្តនេះ ក្នុងការផ្សព្វផ្សាយ លើកស្ទួយផលិតផលក្នុងស្រុក ដើម្បីឲ្យបានដល់អ្នកប្រើប្រាស់ចុងក្រោយ ឲ្យដឹងពីរបស់ដែលដាំក្នុងស្រុកនិងគុណភាពរបស់វា ហើយបន្ទាប់ពីមានការគាំទ្រនោះ ធ្វើឲ្យអ្នកផលិតសប្បាយចិត្តប្រមូលផ្ដុំគ្នា អាចបំពេញទៅតាមតម្រូការទីផ្សារបាន។ ពេលមានទីផ្សារច្បាស់លាស់ មានអ្នកគាំទ្រច្រើននោះ ធ្វើឲ្យការផលិតកាន់តែច្រើន ហើយកាន់តែធ្វើឲ្យអ្នកផលិតមានជីវភាពល្អប្រសើរនិងអ្នកទិញក៏បានដឹង បានបរិភោគប្រើប្រាស់របស់មានសុវត្ថិភាព ព្រោះរបស់ទាំងអស់នោះ មានប្រភពត្រឹមត្រូវ។ ក្រុមកសិករបានយកផលិតផលកសិកម្មមកលក់ក្នុងផ្សារនេះ បានលើកឡើងថា ពួកគេសប្បាយចិត្តជាខ្លាំង ដែលគម្រោងអេមបង្កើតឲ្យមានផ្សារនេះឡើយ ព្រោះវាបានផ្ដល់ឱកាសឲ្យ កសិករកាន់តែមានទីផ្សារច្រើនបន្ថែមទៀត ក្នុងការលក់ផលិតកសិកម្មរបស់ខ្លួន ។ សម្រាប់ពលរដ្ឋមកទិញ របស់ក្នុងផ្សារចុងសប្ដាហ៍ បាននិយាយប្រាប់ថា ពួកគាត់គាំទ្រជាខ្លាំង ព្រោះអាចទិញចំណីអាហារដែលមានប្រភពច្បាស់លាស់ បរិភោគទៅមិនប៉ះពាល់ដល់សុខភាព ហើយក៏បានចូលរួមចំណែកលើកស្ទួយផលិតផលរបស់កសិករ និងបានធ្វើឲ្យពួកគាត់កាន់តែមានទឹកចិត្តផលិតបន្ថែមទៀត ។ គួរបញ្ជាក់ថា ផ្សារចុងសប្ដាហ៍នេះ គឺស្ថិតក្នុងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថាអេម របស់រាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីគម្រោងមួយនេះ ទទួលបាននូវលទ្ធផលល្អជាបន្តបន្ទាប់ ពីការសម្របសម្រួលនានា មានការផ្ដល់ប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ […]
- អគារទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងអគ្គលេខាធិការបក្សបានអញ្ជើញចុះ ហត្ថលេខាទទួលអគារពីក្រុមអ្នកសាងសង់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០នេះ។ អគារស្នាក់ការនេះ ត្រូវបានសាងសង់ឡើងដោយចំណាយថវិកាក្នុងរង្វង់ ៣០លានដុល្លារអាមេរិក។ ថវិកាសាងសង់អគារបក្សមិនមែនជាថវិកាជាតិទេ ជាថវិកាដែលបានមកពីចលនានៅក្នុងសមាជិ កដែលមានជាង ៦លាននាក់៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


