ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • បុរសជនជាតិខ្មែរម្នាក់ទៀតហើយបានជាសះស្បើយ បុរសជនជាតិខ្មែរ វ័យ ២៩នាក់ ដែលរស់នៅខេត្តកំពង់ចាម ដែលបានធ្វើដំណើរ វិលត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលកន្លងទៅ បានជាសះស្បើយជំងឺខូវីដ-១៩ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួនពីរដង។ ចំនួនអ្នកជាសះស្បើយគិតមកដល់ពេលនេះមានចំនួន ១៣០ នាក់ ក្នុងចំណោមអ្នកដែលឆ្លងសរុបចំនួន ១៤១ នាក់។ តាមសេចក្តីប្រកាសក្រសួងថ្ងៃនេះពុំរកឃើញករណីវិជ្ជមានកូវីដ-១៩នោះទេ៕
  • សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់ ពាក់ព័ន្ធជាមួយករណីគ្រឿងញៀនកាលពីម្សិលមិញ ​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន៣៩នាក់​(​ស្រី២នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៨ ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង៣៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣០នាក់ និង​ប្រើប្រាស់៩​នាក់ ។ ​វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(Ice) ស្មើនឹង ៥៥,១៣ក្រាម និង២៧កញ្ចប់តូច៕  
  • ស្លាប់​ ៣នាក់ និងរបួស១០នាក់ ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលម៉ិញ ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣នាក់​(​ស្រី០នាក់​)​បាន​ស្លាប់ របួសធ្ងន់​៦​នាក់​(​ស្រី០នាក់​) និង​របួសស្រាល​៤នាក់​(​ស្រី២នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ។ ​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្ល៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៨ មិថុនា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​ ១៣នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៨​លើក ៕
  • កម្ពុជារកឃើញវិជ្ជមានកូវីដ១៩ ចំនួន២ករណីបន្ថែមទៀត បុរសជនជាតិខ្មែរពីរនាក់ ម្នាក់វ័យ២៣ និង១៥ឆ្នាំ វិល ត្រឡប់មកពីម៉ាឡេស៊ី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយមកដល់កម្ពុជាកាលពីថ្ងៃទី២៦ មិថុនា ២០២០។ អ្នកទាំងពីរ ត្រូវបានយកទៅព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ។ ចំពោះអ្នករួមដំណើរចំនួន១០៣នាក់ផ្សេងទៀត ដែលតេស្តអវិជ្ជមាន ត្រូវបានបន្តស្នាក់នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១បណ្តោះអាសន្ន ដើម្បីរង់ចាំបញ្ជូនបន្តទៅធ្វើចត្តាឡីស័ក នៅតាមខេត្តដែលពួកគាត់រស់នៅ។  
  • អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ និងកិច្ចប្រជុំស្តីពីដំណើរការនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ (ខេត្តកណ្តាល,ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ និងត្រូវសហការឲ្យបានស្អិតរមួតជាមួយនឹងគណៈកម្មាធិការជំនាញ ដើម្បីដោះស្រាយបញ្ហានេះដល់កម្មករឲ្យបានល្អ និងទាន់ពេល ត្រូវដោះស្រាយពីរឿងធំឱ្យទៅជារឿងតូច ចំពោះរឿងតូចត្រូវបញ្ចប់ប្រកប ដោយសន្តិវិធីដោយឈរលើ គោលការណ៍ច្បាប់ និងរដ្ឋបាលដើម្បីផលប្រយោជ ន៍ របស់យើងទាំងអស់គ្នា។ ឯ.ឧ អភិបាលខេត្ត បានលើកឡើង យ៉ាងដូច្នេះក្នុងកិច្ចប្រជុំគណៈកម្មាការចម្រុះដើម្បីពិភាក្សា ដោះស្រាយករណីវិវាទការងារវាងកម្មករ កម្មការិនី និង ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខា ធិការដ្ឋាន គ.ក.ប មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលក្រុង ស្រុកជាច្រើនរូបទៀត។ សូមជម្រាបជូនថា ក្រុមហ៊ុន ឌីកនើធី នីតធើរ លីមីតធីត និង អេខូបេស ហ្វេកធើរី ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល […]
  • នៅរសៀលថ្ងៃស្អែកទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃស្អែកទី ២៨ ខែ មិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។ វិមានដ៏ធំស្កឹមស្កៃនេះគឺបង្ហាញពីសាមគ្គីភាព ជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេសដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ អរគុណសន្តិភាព និង អរគុណសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមក្នុងការកសាងប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃ៕(ប្រភពពីហ្វេសប៊ុកសម្ដេចតេជោ)
  • មានវីដេអូរ៖​​ អតីតយុទ្ធជន គឺជាអ្នកដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងជាធនធានដ៏មានតំម្លៃសម្រាប់យើងទាំងអស់គ្នា (ខេត្តឧត្តរមានជ័យ,ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០)៖ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈគម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្ដរមានជ័យ បានលើកឡើងនៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន១៧០គ្រួសារ ស្ថិតនៅភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់ ដើម្បីអបអរសាទរ “ខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា” ដោយមានសមាស ភាពចូលរួមប្រមាណ ២០០នាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ។ ក្នុងនោះដែរ ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍ លើកឡើងថា បងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលបានលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ហើយក៏ជាអ្នកដែលចូលរួមក្នុងសកម្មភាព គោលនយោ បាយ ឈ្នះៗ របស់សម្ដេច ដែលបាននាំមកនូវសុខសន្តិភាពទូទាំងប្រទេសកម្ពុជា និងធ្វើអោយប្រទេសជាតិមាន ការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]
  • មានវីដេអូរ​​​​​​​​​៖ បុរសសកម្មរឿងដីធ្លីម្នាក់ត្រូវចូលពន្ធនាគារម្តងទៀតក្នុងរឿងបន្ថែមពីលើដីធ្លី គឺធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០)៖បុរសម្នាក់ដែលគេដឹងថាជាសកម្មជនដីធ្លី ត្រូវចូលពន្ធនាគារ១លើកទៀតក្នុងរឿងក្រៅពីដីធ្លីគឺធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស(ដោយមានគ្នាច្រើននាក់ក្នុងឋានៈជាចារី,សហចារី,អ្នកផ្តើមគំនិតនិងអ្នកសមគំនិត )និងប្រើអំពើហឹង្សារលើអ្នកកាន់កាប់អចលវត្ថុដោយសុចរឹត ប្រព្រឹត្តនៅភូមិអូរអំពិលឃុំទួលពង្រស្រុកម៉ាឡៃ អំឡុងថ្ងឌិ១០ខែមីនាឆ្នាំ២០១៤ ដល់ខែតុលាឆ្នាំ២០១៨ កន្លងមកនេះ។ យោងដីកាបង្គាប់អោយចាប់ខ្លួន របស់លោកផេង កុសល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ១២៨ដខ/ចចុះថ្ងៃទី៣ខែតុលាឆ្នាំ២០១៩ បានបង្គាប់អោយចាប់ខ្លួនឈ្មោះកែវ យ៉យ ភេទ ប្រុសអាយុ៦៩ឆ្នាំ រស់នៅភូមិ/ឃុំទួលពង្រស្រុកម៉ាឡៃ ក្នុងបទចោទធ្វើអោយខូចខាតមានស្ថានទម្ងន់ទោស មកកាន់តុលាការ ។ នគរបាលប៉ុស្តីរដ្ឋបាលឃុំ ស្រុកនិងខេត្តនៅបន្ទាយមានជ័យបានចាប់ខ្លួនជនត្រូវចោទកែវ យ៉យ ហើយបញ្ជូនដល់តុលាការខេត្តនិងបញ្ជូនទៅពន្ធនាគារកាលពីថ្ងទី២៦ខែមិថុនាឆ្នាំ២០២០ ។ នៅថ្ងៃទី២៦ខែមិថុនាដដែលនោះ មនុស្សប្រមាណ៦០នាក់ដែលអះអាងថាជាពលរដ្ឋនិងសាច់ញាតិនៅភូមិជាមួយបានលើកគ្នាមកប្រមូលផ្តុំមួយឈុលនៅមុខសាលាខេត្តនាភូមិគោរដ្ឋានសង្កាត់អូរអំបិល រួចបន្តទៅមុខស្នងការដ្ឋាននាភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។ ជាមួយគ្នានោះដែរ ខណៈប្រជាពលរដ្ឋប្រមាណជា៦០នាក់ ទៅស្នងការដ្ឋាន លោកវរសេនីយ៍ទោ ភឿង ម៉ាន់ សឹង្ហ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់ បានអះអាងថា៖ការដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ឈ្មោះកែវ យ៉យ នោះ គឺនគរបាលអ្នកអនុវត្តច្បាប់គឺធ្វើតាមដីការបស់តុលាការ បើចង់ សំណូមពរអ្វីស្នើសុំអ្វីទៅតុលាការចុះ ។ សូមបញ្ជាក់ថា លោកកែវ យ៉យ ត្រូវជាប់ពន្ធនាគារជាលើកទី២ហើយ ។លើកនេះ គាត់ត្រូវចោទប្រកាន់ […]
  • មានវីដេអូរ៖ ប្តូរកែងលឿនគឺដេកលឿនហ្មង គូពិសេស សូដា ម៉ារ៉ាកាំង🇰🇭Vs🇰🇭អាន សុខចាន់ ប្តូរកែងលឿនគឺដេកលឿនហ្មង គូពិសេស សូដា ម៉ារ៉ាកាំង🇰🇭Vs🇰🇭អាន សុខចាន់ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០
  • មានវីដេអូរ៖ កាចណាស់ៗ ផ្កាប់ចានមួយដេកឈឹង គូឯក មាស សុជាតិ🇰🇭Vs🇰🇭ចៅ ផលឌឿ កាចណាស់ៗ ផ្កាប់ចានមួយដេកឈឹង គូឯក មាស សុជាតិ🇰🇭Vs🇰🇭ចៅ ផលឌឿ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០
  • មានវីដេអូរ៖ លេងចេះមួយកំប៉្លេហ្មង គូពិសេស ហ៊ា ចាន់ថន🇰🇭Vs🇰🇭លួន សុខខេង លេងចេះមួយកំប៉្លេហ្មង គូពិសេស ហ៊ា ចាន់ថន🇰🇭Vs🇰🇭លួន សុខខេង ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០
  • សយ សុខ​ ពិតជាធ្វើបានល្អហើយលឿនណាស់ គូពិសេស សាំង សាលី🇰🇭Vs🇰🇭សយ សុខ សយ សុខ​ ពិតជាធ្វើបានល្អហើយលឿនណាស់ គូពិសេស សាំង សាលី🇰🇭Vs🇰🇭សយ សុខ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០
  • មានវីដេអូរ៖ ធាក់អត់អាសូរ ដូចខឹងគ្នាពីថ្ងៃណាមក គូពិសេស ឌុន សុភុត 🇰🇭Vs🇰🇭សេក ថាវរី ធាក់អត់អាសូរ ដូចខឹងគ្នាពីថ្ងៃណាមក គូពិសេស ឌុន សុភុត 🇰🇭Vs🇰🇭សេក ថាវរី ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៧ ០៦ ២០២០
  • អាជ្ញាធរគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជិត៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងដុតបំផ្លាញគ្រឿងញៀនជិត​៥០០គីឡូក្រាម ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។ពិធីនេះធ្វើឡើងនៅសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមកពីបណ្តារាជធានី-ខេត្តមួយចំនួនផង​ដែរ។
  • ថ្នាក់ដឹកនាំកំពូលអាស៊ានចង់ឃើញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ នៅឆ្នាំនេះ តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអនុម័តទៅលើឯកសារសំខាន់ចំនួនពីរ និងធ្វើការកត់សំគាល់លើឯកសារ សំខាន់ចំនួន៩។ ថ្នាក់ដឹកនាំកំពូលអាស៊ានចង់ឃើញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ នៅឆ្នាំ២០២០នេះ។ នេះជាការបញ្ជាក់របស់ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយកិច្ចប្រជុំ។   ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ឯកសារសំខាន់ចំនួនពីរ ដែលប្រមុខដឹកនាំអាស៊ាន ធ្វើការអនុម័ត គឺ សេចក្តីប្រកាសចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីភាពស្អិតរមួត និងការឆ្លើយតបរបស់អាស៊ាន ដែលឯកសារនេះ គឺជាឯកសារសំខាន់ក្នុងការបញ្ជាក់អំពីឆន្ទៈរបស់អាស៊ាន នៅក្នុងការអនុវត្តគម្រោង ឲ្យកាន់តែមានប្រសិទ្ធភាព និងការធ្វើយ៉ាងណាឲ្យបានសម្រេចនូវចក្ខុវិស័យអាស៊ាន២០២៥។ ដោយឡែកឯកសារសំខាន់មួយទៀត គឺសេចក្តីថ្លែងការណ៍អាស៊ាន ស្ដីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរបរិបទការងារនៅលើពិភពលោក។ ឯកសារនេះជាឯកសារសំខាន់របស់អាស៊ាន ក្នុងការជំរុញធ្វើឲ្យអាស៊ានបន្តការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងសមត្ថភាពរបស់អាស៊ាន។ ពិសេសជំរុញធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អាស៊ាន ដែលមាន លក្ខណៈប្រកួតប្រជែង។ ក្រៅពីនេះប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានធ្វើការកត់សម្គាល់ឯកសារសំខាន់ចំនួន៩ ដូចជាផែនការការងារ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងនៃអំពើហិង្សានិយមឆ្នាំ ២០១៩-២០២៥ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីអាស៊ានស្ដីពីកសិកម្មនិងព្រៃឈើ ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃ covid-19 ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពស្បៀងនិងចំណីអាហារ។ ឯកសារផ្សេងទៀត គឺជាផែនការសកម្មភាពទីក្រុងហាណូយ ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)