ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ភូមិចំនួន៨ក្នុងឃុំបាយដំរ៉ាំស្រុកបាណន់បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ខេត្តបាត់ដំបង,ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)៖ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ទ្រី ម៉េង បាន កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ អង្គការដៃគូអភិវឌ្ឍន៍និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងប្រជាជនផ្ទាល់នៅក្នុងឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបងដែលបានប្រែក្លាយនិងបញ្ឈប់នូវការបន្ទោរបង់ពាសវាលពាសកាលបានទាំងស្រុង។ ការលើកឡើងនេះ ក្នុងឱកាសដែលឯកឧត្តមទ្រី ម៉េង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសទទួលស្គាល់ ឃុំបាយដំរ៉ាំជាឃុំបញ្ឈប់នូវការបន្ទោរបង់ ពាសវាលពាសកាលនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ នៅក្នុងបរិវេណ អនុវិទ្យាល័យបាយដំរ៉ាំ ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ដែលមានការចូលរួមនិងអមដំណើរព្រមទាំងប្រជាពលរដ្ឋជាច្រើនផងដែរ។ លោក វណ្ណ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថាពិធីប្រកាសទទួលស្គាល់ឃុំដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល(ODF)នៅថ្ងៃនេះគឺឃុំបាយដំរ៉ាំស្រុកបាណន់ខេត្តបាត់ដំបងមានភូមិចំនួន៨។ នៅទូទាំងខេត្តបាត់ដំបងឃុំដែលសម្រេចបានODFមានចំនួន៨ឃុំនិងមានភូមិចំនួន១៣៥ភូមិ។អត្រាភាគរយនៅទូទាំងខេត្តបាត់ដំបងគឺទឹកស្អាតមាន៦៩%និងអនាម័យមាន៧៣%។ ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការក្រសួងជនបទ បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ទាំងអស់ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីADBបន្តជួយបន្ថែមទៀតដល់ប្រជាជននៅឃុំ ដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងអស់ដើម្បីបន្តនូវនិរន្តរភាពអនាម័យ របស់ខ្លួនជារៀងរហូតបាន៕  
  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ​២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានាជាច្រើនផងដែរ។   សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការជួបជុំគ្នាក្នុងថ្ងៃនេះគឺដើម្បីឆ្លងផែនការសកម្មភាព របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២០ ហើយក៏ជាកិច្ចប្រជុំឆ្លងផែនការសកម្មភាពលើកចុងក្រោយរបស់អគ្គនាយកដ្ឋានទាំង​១១ចំណុះក្រសួងមហាផ្ទៃផងដែរ។ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ការខិតខំប្រឹងប្រែងរៀបចំផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ និងផែនការសកម្មភាពប្រចាំឆ្នាំ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់ ដើម្បីដឹកនាំគ្រប់គ្រងការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ហើយនេះចាត់ទុកថាជាលក្ខខណ្ឌនៃការគ្រប់គ្រង និងការដឹកនាំ ដែលមិនអាចខ្វះបាន។   ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានលើកឡើងថា ផែនការសកម្ម​ភាព ឆ្នាំ២០២០ របស់អគ្គនាយដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងធ្វើជាត្រីវិស័យបង្ហាញផ្លូវឲ្យកាន់តែសុក្រឹត […]
  • សត្វផ្សោតមួយក្បាលប្រទះឃើញងាប់ និងអណ្តែតមកឆ្នេរនៅស្ទឹងហាវ មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ០១ក្បាល ដែលបានងាប់អណ្តែតមកទើចំណុចឆ្នេរថ្មរាង ស្ថិតភូមិឫទី្ធ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមការសាកសួរពីប្រជាពលរដ្ឋ ត្រីផ្សោតនោះបានងាប់រយៈពេលប្រហែល ០៧ថ្ងៃហើយដែលមានទម្ងន់ ៦៥គ. ក្រ ប្រវែងដងខ្លួន ១.៧០ម ទទឹង០.៤០សង់ទីម៉ែត្រជា​ប្រ​ភេទ ផ្សោតក្បាលត្រឡោក(ប្រភេទកំពុងរងគ្រោះថ្នាក់ orcaella​brevirostris lrrawaddy dolphin) មាននៅប្រជុំតំបន់​កោះ ឆក ឆ្នេរដទៃទៀតក្នុងខេត្តព្រះសីហនុ ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ។ តាមការសន្និដ្ឋាន ត្រីផ្សោតក្បាលត្រឡោកបានងាប់ដោយសារប៉ះស្លាបចក្រ ទូកប្រជានេសាទ ធ្វើឱ្យត្រីផ្សោតនេះងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់។
  • សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​១៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ​២៦​នាក់ កាលពីម្សិលម៉ិញ ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២៦​នាក់​(​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៣​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៩ ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​២៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​១៦​នាក់ និង​ប្រើប្រាស់ ១០​នាក់ ។​ ​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៩ ខែមិថុនា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៨,៧​ក្រាម និង​៣​កញ្ចប់ ៕    
  • តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង នឹងរលកខ្ពស់ៗ   សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ កក្កដា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ឯនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងអំពាវនាវ ឲ្យប្រជានេសាទបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានអាកាសធាតុ ឲ្យបានម៉ត់ចត់បំផុត មុននឹងចេញដំណើរកំសាន្ត រឺទៅនេសាទ។
  • សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៣៩នាក់ ពាក់ព័ន្ធជាមួយករណីគ្រឿងញៀនកាលពីម្សិលមិញ ​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន៣៩នាក់​(​ស្រី២នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២៨ ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង៣៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣០នាក់ និង​ប្រើប្រាស់៩​នាក់ ។​វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(Ice) ស្មើនឹង ៥៥,១៣ក្រាម និង២៧កញ្ចប់តូច៕  
  • ក្រសួងផែនការ រៀបចំប្រព័ន្ធលេខទូរស័ព្ទចំនួន២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយ ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រសួងផែនការ រៀបចំប្រព័ន្ធលេខទូរស័ព្ទចំនួន២ខ្សែ ដើម្បីរង់ចាំទទួលដោះស្រាយ ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាល ដាលជំងឺកូវីដ-១៩។
  • សមិទ្ធិផលគម្រោងកសាងភាពធន់របស់សហគមន៍ ក្នុងឆ្នាំ២០១៩-២០២០ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០)៖ លោកស្រី អោម ចាន់ណា នាយិការសាខាកាកបាទក្រហមកម្ពុជាមានប្រសាស ន៍ ក្នុងកិច្ចសំណេះសំណាល និងប្រគល់ សមិទ្ធិផលនានារបស់គម្រោងកសាងភាពធន់ក្នុងសហគមន៍នៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ លោកស្រីបានគូសបញ្ជាក់ថា÷ សូមឲ្យ តំណាងមន្ទីរពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ដែលមានមេឃុំជាប្រធានជួយសម្រួលដោះស្រាយបញ្ហាធ្វើយ៉ាងណាឱ្យគ្រប់ចំណុចអណ្ដូងទាំងអស់ ត្រូវមានបំពុងទុយោបញ្ជាទឹកកខ្វក់ ឲ្យឆ្ងាយពីអណ្ដូង និងមានធុងសំរាមតាមគ្រួសារ។ ហើយគ្រួសារណាដែលមិនទាន់សាងសង់ដំបូល និងជញ្ជាំងបង្គន់រួចរាល់ ត្រូវខិតខំធ្វើយ៉ាងណាឲ្យបានរួចរាល់។ សូមបញ្ចប់ការសាងសង់ និងប្រើប្រាស់សមិទ្ធផលនោះ ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញអោយ មានការប្រើប្រាស់ថែទាំ នូវសមិទ្ធិផលទាំងអស់របស់គម្រោងឱ្យមាននិរន្តរភាព។   គួរបញ្ជាក់ផងដែរថា÷ កម្មវិធីកសាងភាពធន់សហគមន៍ ជាកម្មវិធីមួយដែលឧបត្ថម្ភថវិកាដោយកាកបាទក្រហមចិន ក្រោមជំនួយបច្ចេកទេសពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា។ ហើយកម្មវិធីនេះអនុវត្តផ្ទាល់ដោយសាខាកាកបាទក្រហមខេត្តមានរយៈពេល ១៤ ខែក្នុងឆ្នាំ ២០១៩-២០២០ ក្នុងគោលដៅប្រឈមមុខនឹងគ្រោះមហន្តរាយដោយធម្មជាតិក្នុងស្រុកភ្នំស្រួច។ គម្រោងនេះប្រើប្រាស់ថវិកាប្រមាណជាង ១ សែនដុល្លារអាមេរិក លើភូមិគោលដៅចំនួន ១០ ភូមិ អ្នកទទួលផលសរុបមានចំនួន ៤.២១៧នាក់ ស្មើនឹង ១.២៤៩ គ្រួសារ៕  
  • ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ច ប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន  និងអូស្រ្ដាលី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០។ អាស៊ាន និងអូស្ត្រាលីនិងចែករំលែក បទពិសោធន៍គ្នាទៅវិញទៅមក ស្ដីពីការប្រយុទ្ធប្រឆាំងនឹង Covid-19។
  • កំពុងអ៊ុតអាប៉ោងក្នុងព្រៃ សមត្ថកិច្ចចូលដល់ឃាត់ខ្លួនបាន៤នាក់ច្រើននាក់ទៀតរត់បាតជើងសព្រាត (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០) ៖ បុរស៤នាក់ដែលញៀនល្បែងអាប៉ោងត្រូវកម្លាំងសមត្ថកិច្ចឆ្មក់ចូលទៅ បង្ក្រាបនៅពេលដែលពួកគេកំពុងអ៊ុតអាប៉ោងនៅចំណុចព្រៃមួយកន្លែង។ឯអ្នកផ្សេងជាច្រើននាក់ទៀតមានសំណាងរត់គេចខ្លួនបាតជើងសព្រាត។ នគរបាលស្រុកបានឲ្យដឹងថាការ ឃាត់ខ្លួននេះធ្វើឡើងកាលពី ម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២០។ ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញព្រហ្មទណ្ឌ ស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍រលាំងគ្រើល នៅចំណុចព្រៃខាងកើតស្ថិតក្នុងភូមិអង្គតានន,ឃុំរលាំងគ្រើល,ស្រុកសំរោងទង ។ ក្នុងការបង្ក្រាបអ្នកលេងអាប៉ោងនេះ សមត្ថកិច្ច ឃាត់ មនុស្ស ចំនួន ៤ នាក់ ៖ ១- ឈ្មោះ ខៀវ ខ្លី ហៅ ខ្លុយ ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិ ស្ពាន តោ ឃុំ រលាំងគ្រើល ស្រុក សំរោង ទង , ២- ឈ្មោះ យ៉ុ ង ឌឿ ន […]
  • ផ្ទុះគ្រាប់កាំភ្លេីងធំ១០៥មីលីម៉ែត្រ ស្លាប់បុរសម្នាក់ ដោយ សារកំទេចគ្រាប់ធ្វើអេតចាយ បើតាមហ្វេសប៊ុកផេក ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃ២៨​ ខែមិថុនា​ ឆ្នាំ ២០២០ នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល​ មានករណីផ្ទុះគ្រាប់កាំភ្លេីងធំ១០៥មីលីម៉ែត្រ​ ស្លាប់បុរស​ អាយុ៥៥ ឆ្នាំជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែឆ្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ផេ្សងៗ។ សូមចូលរួមសោកស្តាយជាមួយគ្រួសារសព។ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ សូមអំពាវ នាវជាថ្មីចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរគ្រឿងអេតចាយ​ សូមបញ្ឈប់ការយកគ្រប់សំណល់ពីសង្គ្រាមមកកែឆ្នៃ ព្រោះវាខុសច្បាប់និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង​សមាជិកគ្រួសារ​ និងអ្នកជិតខាង។
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ នឹងរៀបចំសន្និសីទសារព័ត៌ មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ» ។ ឯកឧត្តមនវ៉ា ថន អភិបាលខេត្តក្រចេះ នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ដោយផ្ទាល់នៅអង្គភាពអ្នកនាំពាក្យ នៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែកនេះ។
  • ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក
  • ថ្ងៃទី២៨ មិថុនា ម្សិលម៉ិញ សមត្ថកិច្ចរកឃើញ​មធ្យោ បាយល្មើសចំនួន ៨៥១​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូទាំងប្រទេស​ ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០​នេះ បានឲ្យដឹងថា ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៨៥១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៦១៤គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈ ពេល២៨ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​២៨ ខែមិថុនា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរ ណ៍ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៣១,៦៧៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ២ម៉ឺន ៣ពាន់ ១៦២​គ្រឿង ត្រូវបាន​ផាក ពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ២៨ថ្ងៃ នៃ​ខែមិថុនា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំង អស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕
  • ក្រសួងសាធារណៈការគ្រោងនិងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធផ្លូវមេចំនួន ៣៨ ខ្សែនៅក្នុងសៀមរាប គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប ត្រូវបានសិក្សាក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសនចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង និងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេស ចរណ៍ក្នុងខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ច ប្រជុំពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លើការងារពាក់ព័ន្ធនឹងការសិក្សាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាពជំនាញរបស់ក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គ.ម ក្នុងនោះ ផ្លូវពីរគន្លង មានប្រវែងប្រមាណ ៤៤គ.ម និងផ្លូវបួនគន្លង មានប្រវែងប្រមាណ ៥៤គ.ម លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។   ឯកឧត្ដមអភិបាលខេត្ត ទៀ សីហា បានឱ្យដឹងថា៖ ខេត្ត សៀមរាប គឺជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)