ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សិក្ខាកាមយោធាចំនួន១៩នាក់ទៀត នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅ ខេត្តកំពង់ស្ពឺ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសម្រួលបែបបទ ជូនក្រុមសិក្ខាកាមក្រសួងការពារជាតិ ចំនួន ១៩នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យ នៃនាយកដ្ឋានបុគ្គលិក បានធ្វើដំណើរវិលត្រឡប់មកកាន់ប្រទេសវិញ បន្ទាប់ពីបានបញ្ចប់កម្មសិក្សា វគ្គនាយទាហានបច្ចេកទេសយោធា នៅខេត្ត ប៉ិញយឿង ប្រទេសវៀតណាម។ ក្រសួងការពារជាតិស្នើសុំ ស្ថាប័ន​ចត្តា​ឡី​ស័ក រក្សាទុក​ដាច់ដោយឡែក​ចំនួន ១៤ថ្ងៃ នៅ​មជ្ឃមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅខេត្តកំពង់ស្ពឺ។ មកដល់ពេលនេះ សិក្ខាកាមយោធាមកពីវៀតណាម ដែលបានធ្​វើចត្តាឡីស័យនៅ មជ្ឃមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារ នៅខេត្តកំពង់ស្ពឺ មានចំនួន៦វគ្គរួចហើយ ដោយមានចំនួន១៤៣នាក់​៕
  • គណៈរដ្ឋមន្ត្រី អនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។ រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ​បាល ឯ.ឧ ផៃ ស៊ីផាន បានបង្ហោះនៅលើហ្វេសប៊ុកផេក ថា សេចក្តីព្រាងច្បាប់នេះត្រូវគណៈរដ្ឋមន្ត្រីកែសម្រួលពាក្យពេចន៍មួយចំនួន។ បើតាម ឯ.ឧ ផៃ ស៊ីផាន សេចក្ដីព្រាងច្បាប់ស្ដីពី «ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម» ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយបានចំណាយពេលអស់ប្រមាណជាង ៩ឆ្នាំមកហើយ។ សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងមណ្ដលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ ប្រមូលចំណូល រក្សាសុវត្ថិភាព និងសន្តិសុខសង្គម។  
  • វីដេអូរអប់រំ៖ សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុង ប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋ បន្តប្រុង ប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំងឺកូវីដ-១៩
  • ថ្ងៃ​ទី​០២​កក្កដា​ សមត្ថកិច្ច រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៣៤៨​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ​ភ្នំពេញ​ ៖​ របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តា​ប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ១,៣៤៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ៩៩៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ដោយឡែក​ក្នុង​រយៈពេល​០២​ថ្ងៃ​ (​ចាប់ពី​ថ្ងៃ​០១​ ដល់​ថ្ង​ទី​០២​ ខែកក្កដា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ រក​ឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន​ ២,៥៨៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​ ១,៩៥០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​០២​ថ្ងៃ​ នៃ​ខែកក្កដា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាកពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ យ៉ាង​ល្អ​ប្រសើរ​ ៕  
  • បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​២៩​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៥៧​នាក់​ រាជធានី​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​៥៧​នាក់​(​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៩​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​នេះ​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥៧​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​៤៤​នាក់​ (​ស្រី​១​នាក់​)​ និង​ប្រើប្រាស់​ ១៣​នាក់​ (​ស្រី​១​នាក់​)​ ។​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែកក្កដា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើនឹង ១៤៤០,៧១​ក្រាម​ និង​៤៤​កញ្ចប់​តូច​ ។​ -​កេ​តា​មីន​ ស្មើនឹង១០,៧២​ក្រាម​ ។ ​ -​អ៊ិ​ច​ស្តា​ស៊ី​ =​ ២៨,៨១​ក្រាម​ នី​មេតា​ហ្សេ​ប៉ា​ម​ ស្មើនឹង ៣,៦០​ក្រាម​ ។  
  • មានវីដេអូរ៖ កិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារណ:របស់រដ្ឋ ក្នុងតំបន់ការពារព្រៃធម្មជាតិជីវ:ចម្រុះក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ! (ខេត្តស្ទឹងត្រែង,ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុ ងកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារ ណ: របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសា ស្ត្រខេត្តស្ទឹងត្រែង និងចូលរួមពីសំណាក់ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងពីបញ្ហាជាច្រើន ដែលកើតឡើង តាមមូលដ្ឋាននានា ពិសេសទាក់ទងទៅនឹង បទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាល ភូមិ ឃុំ ស្រុក ក្នុងខេត្តស្ទឹងត្រែង ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់អភិបាល ស្រុក មេឃុំ មេភូមិ រាល់ការកើតមានឡើងនូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួនតាមមូលដ្ឋាននីមួយៗ គឺអភិបាល ស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាននោះដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ […]
  • រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបង្ហាញសក្ដានុពលវិនិយោគដល់វិនិយោ​គិន​ជប៉ុននៅកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ ពីក្រៅប្រទេសបន្ថែម មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសក្ដានុពលបន្តបន្ទាប់ដល់វិនិយោគិនមកពីប្រទេសក្នុងការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស​កម្ពុជា ជាក់ស្ដែងកាលពីថ្ងៃទី០២ កក្កដា ២០២០ ឯកឧត្តមប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបជាមួយសមាគមធុរកិច្ចជប៉ុននៃកម្ពុជា ដើម្បីបង្ហាញបន្ថែមពីសក្ដានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តមប៉ាន សូរស័ក្តិ បានបង្ហាញពីការអនុវត្តគោលនយោបាយរបស់កម្ពុជា ក្នុងការពង្រីកទីផ្សារ ក៏ដូចជាទាក់ទាញវិនិយោគ ។ តាមរយៈការអនុវត្តគោលនយោបាយ ក្រសួងពាណិជ្ជកម្ម បានដឹក​នាំការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី ដោយក្នុងនោះ កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់​ហៅកាត់ថា អ សឹប ដែលកម្ពុជា និងជប៉ុនជាភាគី នឹងបញ្ចប់ និង​ឈានទៅរកការចុះហត្ថលេខាក្នុងឆ្នាំនេះ ។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀង អសឹប នឹងបង្កើតនូវទីផ្សារទូលំទូលាយសម្រាប់កម្ពុជា ហើយកម្ពុជាក៏កំពុងតែឈានទៅរកការធ្វើឧស្សាហនីយកម្មសេដ្ឋ​កិច្ចរបស់ខ្លួន ដើម្បីបង្កើតការងារ ក៏ដូចជាបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកែច្នៃផលិតផលកសិកម្ម ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ។ បើតាមតំណាងសមាគម ធុរកិច្ចជប៉ុននៃកម្ពុជា បានទទួលយកសំណើរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហើយ​ក៏បានជម្រាបថា ក្រុមហ៊ុនជប៉ុននៅតែមានបំណងពង្រីក និងមកវិនិយោគបន្ថែមនៅកម្ពុជា ហើយសមាគមនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទាក់ទាញវិនិយោគិនទាំងនោះមកកម្ពុជា ។ សូមរំលឹកថា […]
  • ជាងតបណ្តាញអគ្គីសនីក្រុមហ៊ុនអានកូភ្លាត់ស្នៀតបណ្តាលឲ្យឆក់ស្លាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០)៖ បុរសម្នាក់ជាជាងតបណ្តាញអគ្គីសនីរបស់ក្រុមហ៊ុនអានកូ នៅវេលាម៉ោង០៣និង១០នាទីសៀល បានឡើងបង្គោលភ្លើងដើម្បីភ្ជាប់ប្រព័ន្ធភ្លើងនៅបង្គោលភ្លើងនៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានភ្លាត់ស្នៀតត្រូវចរន្តអគ្គីសនីឆក់បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិត ខណៈបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ឈន សាវុធ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរជាបុគ្គលិកអគ្គីសនីក្រុមហ៊ុនអានកូ ។ លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះ និង អ្នករួមការងារចំនួន០៤នាក់ផ្សេងទៀតបានឡើងបង្គោលភ្លើង នៅចំណុចផ្លូវចូលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដៃដន្យភ្លាត់ស្នៀត ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យ រងរបួសធ្ងន់ ពេលនោះត្រូវបានមិត្តភ័ក្ត្ររួមការងារជួយដឹកទៅសង្រ្គោះភ្លាមៗ តែជាអកុសលត្រូវបានបាត់បង់ជីវិត ខណៈពេលដឹកដល់មន្ទីរពេទ្យពេទ្យបង្អែកក្រុងប៉ោយប៉ែត ។សពជនរងគ្រោះត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
  • ក្រសួងសាធាណៈការ និងដឹកជញ្ជូន ប្រកាសពន្យាពេលការអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងសាធាណៈការ និងដឹកជញ្ជូន ប្រកាសពន្យាពេលការអនុវត្តការផ្ទេរកម្មសិទ្ធិយានយន្តដែលរកម្ចាស់ដើមមិនឃើញ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត។
  • ក្រសួងសេដ្ឋកិច្ច នឹងពន្យល់ពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើ​នសេដ្ឋកិច្ច និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ​រងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ គណៈកម្មាធិការគោលនយោយបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២០ ដើម្បីផ្សព្វផ្សាយ និងពន្យល់បន្ថែមដល់សាធារណជនទូទៅបានស្វែងយល់កាន់តែច្បាស់ អំពីអភិក្រម, ក្របខណ្ឌ, ទស្សនាទាន និងវិធានការជាក់ស្តែង ក្នុងការទ្រទ្រង់, ស្តារ និងជំរុញកំណើនសេដ្ឋកិច្ចចំនួន ០៤ ជុំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងពេលកន្លងមក សំដៅ​ជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរង​ផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក៏ដូចជាការដាក់ឱ្យអនុវត្តជាផ្លូវការកាលពីពេលថ្មីៗនេះ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។ សន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ក៏នឹងមានវេទិកាសំណួរ-ចម្លើយ ចំពោះចម្ងល់ និងសំណួរផ្សេងៗពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ៕
  • រដ្ឋមន្ត្រីកសិកម្ម៖ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ សម្រេចបាន ជិត៧០ភាគរយហើយ ឯ.ឧ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ សម្រេចបានជិត៧០ភាគរយហើយ។ ការបង្កបង្កើនផលឆ្នាំនេះ លឿនជាងឆ្នាំមុន ដោយសារកម្ពុជា ទទួលបានរបបទឹកភ្លៀងបរិបូរណ៏នៅដើមរដូវ។ គិតមកត្រឹម ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបាន ១លាន ៧សែន ៩ម៉ឺន១ ៩៦៤ ហ.ត ស្មើនឹង ៦៩,២៤% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត លើសឆ្នាំមុន ៣៣៧ ៥៩១ ហ.ត ក្នុងនោះមាន៖ ស្រូវស្រាលចំនួន ៥៩៥ ៣០៥ ហ.ត លើសឆ្នាំមុន ៨៤ ៦៨៥ ហ.ត, ស្រូវកណ្តាលចំនួន ៨៣១ ១៦៨ ហ.ត លើសឆ្នាំមុន ២២៤ ៣២២ ហ.ត, ស្រូវធ្ងន់ចំនួន […]
  • មានវីដេអូរ៖ ប្រជាពលរដ្ឋក្រីក្រចំនួន ២៥.០០០គ្រួសារបានទទួលប្រាក់ឧបត្ថម្ភប្រមាណ១លានដុល្លារ (ខេត្តកំពង់ចាម,ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០)៖ក្រោមការយក ចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តរួមនឹងអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យនិងសំណេះសំណា លផ្ទាល់ជាមួយនឹងប្រជាពល រដ្ឋប្រភេទក្រ១និងក្រ២ នាព្រឹកថ្ងៃទី០១កក្កដា២០២០ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ដើម្បីទទួលប្រាក់ ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ អ្នកស្រីឃាង ស៊ីផាន ចៅសង្កាត់សំបួរមាស បានឲ្យដឹងថា:តាមរយៈការស្រាវ ជ្រាវ ជាបន្តបន្ទាប់និងការចុះស្រង់ទិន្នន័យពីមន្ត្រីមូលដ្ឋានក្នុង អំឡុងឆ្នាំ២០១៨ ប្រភេទគ្រួសារក្រីក្រទាំង២ប្រភេទមានចំនួន៤៩៦មួយគ្រួសាររហូតមកដល់បច្ចុប្បន្ននេះបានចុះស្រង់ទិន្នន័យបន្តទៀតបានកើនដល់ជាង៥០០គ្រួសារ។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថាមន្ទីរពាក់ព័ន្ធចំនួន២ក្នុងនោះមានមន្ទីរសង្គមកិច្ចនិងមន្ទីរផែនការដែលបានចុះស្រង់ទិន្នន័យក្នុងអំឡុងឆ្នាំ២០១៨ តាមរយៈការធ្វើជំរឿនលើប្រជាពលរដ្ឋដែលមានជីវភាពប្រភេទក្រមួយនិងក្រពីមានចំនួនប្រមាណ៣៥.០០០ គ្រួសារ។រហូតមកដល់បច្ចុប្បន្នតាមរយៈការធ្វើជំរឿនបន្តបាន ឃើញជាង៥.០០០គ្រួសារបន្ថែមទៀត សរុបនៅក្នុងទូទាំងខេត្តកំពង់ចាមមានចំនួនជាង៤ម៉ឺនគ្រួសារ។ ឯកឧត្តមអ៊ុន ចាន់ដា មានប្រ សាសន៍បន្តថា នេះបង្ហាញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោសែននាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះដែលបានរួមសុខរួមទុក្ខដោះ ស្រាយជូនប្រជាពលរដ្ឋនៅក្នុងដំណាក់កាលផ្ទុះជម្ងឺ covid។ ថវិកានេះ ត្រូវបានជួយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យមានលំនឹងជីវភាពក្នុងរយៈពេលខ្លី ហើយក្រោយជំងឺ covid ពួកគាត់នឹងចេញប្រកបរបរលក់ដូរឬក៏ធ្វើការងារផ្សេងៗដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ៕
  • អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ទទួលសម្ភារ ការពារ ជំងឺកូវីដ-១៩ ពីអង្គការយូនីសេហ្វ និងឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ កក្កដា​នេះ បានទទួលសម្ភារសម្រាប់ការពារជំងឺកូវីដ-១៩ ពីមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ) ប្រចាំប្រទេសកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា (UNOHCHR) ក្រោមអធិបតីភាព ឯកឧត្តម សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ សូមជម្រាបថា សម្ភារអគ្គនាយកដ្ឋានពន្ធនាគារទទួលនាពេលនេះ រួមមាន៖ សាប៊ូដុំ ៥.០៤០ដុំ ,សាប៊ូម្សៅ ២.៩៤០​កញ្ជប់ ,ថ្នាំដុសធ្នេញ ៧៦៨ដុំ ,ច្រាស់ដុសធ្មេញ ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី ១.០៨០កញ្ចប់ សម្រាប់ផ្ដល់ជូនពន្ធនាគារ រាជធានី-ខេត្ត។ ឯកឧត្តម ចាន់ គីមសេង បញ្ជាក់ថា ចំពោះជំងឺកូវីដ-១៩នេះ អង្គការយូនីសេហ្វ និង UNOHCHR មានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ-១៩ នៅតាមពន្ធនាគារនៅប្រទេស​កម្ពុជា​។ ឯកឧត្តមក៏បានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។ […]
  • កសិករនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកំពុងទទួលផលពីការដាំត្រសក់ផ្អែក កសិករឈ្មោះ សង សុភាក់ ភេទប្រុស រស់នៅភូមិ អូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ជាកសិករនៅក្នុងសមាគមត្រសក់ផ្អែម សៀមរាបមានជ័យ កំពុងប្រមូលផលត្រសក់ផ្អែមចំនួន ៨ ០០០ គុម្ព លើផ្ទៃដី ៣ ០០០ម៉ែត្រការេ។ លោកថា ចំណាយដើមទុន ក្នុងមួយគុម្ព អស់ ១ ០០០៛ ទាំងពូជ និងការថែទាំ។ ជាមធ្យម គាត់ទទួលបានបរិមាណផល ១២ ០០០គ.ក ដោយក្នុងមួយ គីឡូក្រាមគាត់អាចលក់បាន ៣០០០៛ អោយសមា គមប្រាក់ចំណេញដុល ចំនួន ២៤លានរៀល ក្នុងរយៈពេល ៦០ថ្ងៃ -៦៥ថ្ងៃ ។ កសិករមួយរូបទៀតឈ្មោះ យ៉ា សារិន ភេទ ប្រុស រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង បានបញ្ជាក់ដែរថា គាត់ដាំដំណាំត្រសក់ចំណារ ដែលមានសមាជិកក្រុម០៧គ្រួសារ លើផ្ទៃដី ៣ ២០០ ម៉ែត្រការេ […]
  • ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២០នៅខេត្តតាកែវសម្រេចបានជាង៦០ភាគរយហើយ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ញឹប ស្រ៊ន បានឲ្យដឹងថា ការភ្ជួររាស់នៅខេត្តកាកែវ សម្រេចបាន៖ ១៦ម៉ឺន ៨ ២២៣ ហត ដោយប្រើប្រាស់គ្រឿងយន្តកសិកម្ម១០០%។ ក្នុងនោះ ស្ទូងនិងព្រួសសម្រេចបាន ១២ម៉ឺន ៥៤០ ហ.ត ស្មើនឹង ៦៦,៩៧% នៃផែនការ ១៨ម៉ឺន ហ.ត។ ចំពោះការប្រមូលផលស្រូវដើមរដូវវស្សាសម្រេចបាន ១៥ ០៩៥ ហ.ត ស្មើនឹង ២៨,៦៩% នៃផ្ទៃដីសរុប ៥២ ៦២៣ ហ.ត ទទួលបានបរិមាណផលចំនួន ៦២ ៣៣៤ តោន និងទិន្នផលជាមធ្យម ៤,១២៩ ត/ហ.ត ។ លោកប្រធានមន្ទីរកសិកម្មបន្ថែមថា ការដាំដុះដំណាំសាកវប្បកម្មសម្រេចបានចំនួន ១ ៦៤៨ ហ.ត ក្នុងនេះមានដំឡូងជ្វាចំនួន ១០៧ហ.ត, ពោតស ១៤១ ហ.ត, ឪឡឹកបាន ២៥៥ ហ.ត […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)