ព័ត៌មានថ្មី
- សម្តេចតេជោ រាជរដ្ឋាភិបាលនឹងសងថ្ងៃចូលឆ្នាំជូនកម្មករ និយោជិត មន្ត្រីរាជការ បុគ្គលិក៥ថ្ងៃវិញ អាចនៅចុងខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសងថ្ងៃចូលឆ្នាំជូនកម្មករ និយោជិត មន្ត្រីរាជការ បុគ្គលិកឯកជន ចំនួន៥ថ្ងៃវិញនៅពេលខាងមុខនេះ។ បើតាមសម្តេច ការផ្តល់សងថ្ងៃឈប់សំរាក នឹងអាចធ្វើឡើងនៅចុងខែកក្កដា រឺដើមខែសីហានេះ។ នៅក្នុងសារជាសំលេងផ្ញើជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯ.ឧ អូន ព័ន្ធមុនីរ័ត្ន ធ្វើការកោះប្រជុំឲ្យបានឆាប់ ដើម្បីដោះស្រាយសងថ្ងៃឈប់សំរាកថ្ងៃចូលឆ្នាំជូនដល់មន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតទូទាំងប្រទេស ដូចដែលរាជរដ្ឋាភិបាលបានសន្យានាពេលកន្លងទៅ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសផ្អាកកម្មវិធីចូលឆ្នាំ ថ្មីប្រពៃណីជាតិកាលពីពាក់កណ្តាលខែមេសា កន្លងទៅ ដើម្បីទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យមន្ត្រីរាជការ កម្មករ និយោជិត ធ្វើការធម្មតា។ ក្នុងសារជាសំលេង សម្តេចតេជោ បានបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល អាចគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អប្រសើរហើយ ហើយក៏សម ល្មមពេលវេលាសម្រាប់ផ្តល់សងថ្ងៃឈប់សំរាក៥ថ្ងៃជូនពួកគាត់វិញហើយ។ ក្រោយការឯកភាពគ្នា ឯ.ឧ ឧបនាយករដ្ឋមមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការ គណៈរដ្ឋមន្ត្រីនឹងរៀបចំចេញជាអនុក្រិត ដើម្បីកំណត់សងថ្ងៃឈប់សំរាកចំនួន៥ថ្ងៃ។ បើតាមសម្តេច […]
- សម្តេចតេជោ អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។ ក្រោក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទ សំបូរព្រៃគុក ដែលស្ថិត នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានក្លាយ ជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយ។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្ត កំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជ ធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយ ក្រៀម និងថ្មភក់ជាដើម៕
- អាជ្ញាធរជាតិអប្សរា បណ្ដុះប្រភេទពូជឈើកម្រ៥ប្រភេទ ដើម្បីដាំនៅខាងក្រៅឧទ្យានអង្គរ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុង ចំណោមស្ថានីយទាំង៤ របស់អាជ្ញាធរជាតិអប្សរាក្នុងការងារបណ្ដុះកូនឈើសម្រាប់ដាំដុះទាំងក្នុងតំបន់រមណីយដ្ឋានអង្គរ និងចែកចាយជូនទៅដាំនៅខាងក្រៅរមណីយដ្ឋានអង្គរ។ លោក ស៊ិន សុផាណារ៉េត បុគ្គលិកទទួលបន្ទុកនៅស្ថានីយបណ្ដុះកូនឈើ៨ហិកតា ឱ្យដឹងថាក្នុងចំណោមប្រភេទកូនឈើជាច្រើន ស្ថានីយនេះបានបណ្ដុះប្រភេទឈើ ប្រណិតកម្រចំនួន៥ប្រភេទនៅកម្ពុជា ដូចជាឈើបេង ឈើគ្រញូង ឈើធ្នង់ ឈើច្រេះ និងឈើនាងនួន។ ស្ថានីយបណ្តុះប្រភេទកូនឈើទាំងនោះដោយធ្វើការប្រមូលគ្រាប់ពូជពីព្រៃក្នុងរមណីយដ្ឋានអង្គរ ការផ្តល់ដោយវិស័យឯកជន និងទិញពីផ្សារ ដូចជាឈើនាងនួនជាដើម។ លោកបន្តថា ក្នុងមួយឆ្នាំៗស្ថានីយបណ្ដុះកូនឈើ៨ហិកតាអាចមានលទ្ធភាពបណ្ដុះកូនឈើជាមធ្យមជាង២ម៉ឺនដើម តែសម្រាប់ឆ្នាំមុន ស្ថានីយបានបណ្ដុះរហូតដល់ជិត៥ម៉ឺនដើម។ប៉ុន្តែការបណ្ដុះកូនឈើទាំងនេះមានការលំបាកបន្ដិច ដោយសារពូជខ្លះដូចជាបេង ត្រូវការស្រុះទឹកក្ដៅ និងកាប់ច្រៀកវាសិន ទើបកូនឈើទាំងនោះឆាប់ដុះ និងដុះក្នុងបរិមាណច្រើន៕ ប្រភពពីអាជ្ញាធរជាតិអប្សរា
- នៅថ្ងៃព្រហស្បតិ៍ ទី០៩ កក្កដាស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី នៅថ្ងៃព្រហស្បតិ៍ ទី០៩ កក្កដាស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍន ភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង» ។
- ស្លាប់៨និងរបួស១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលម៉ិញ រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ (ស្រី០៣នាក់)បានស្លាប់ របួសធ្ងន់១១នាក់ (ស្រី០២ នាក់) និងរបួសស្រាលគ្មាន០២នាក់ (ស្រី០១ នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ កក្កដានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១២លើក ៕
- ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត។ រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា។ លោក ថុន ស៊ូខុន អនុប្រធានការិយាល័ឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនៈគីរី បានឱ្យដឹងថា ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងនោះគេតែងជួបឃើញមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មន្រ្តីឧទ្យានុរក្ស កំពុងសហការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយ។ នៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ជនជាតិដើមភាគតិចប្រូវ គឺជាម្ចាស់ស្រុកកំពុងរស់នៅយ៉ាងសុខសាន្ត ហើយរៀបចំចាំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ តាមរយៈសេវានៃការស្នាក់នៅប្រកបដោយផាសុខភាពបែបជនជាតិដើមភាគតិច និងស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ។ ពិសេសនោះការធ្វើដំណើរកម្សាន្តជាមួយធម្មជាតិនៃឧទ្យានជាតិវីរៈជ័យ៕
- កម្លាំងអាវុធហត្ថបើកប្រតិបត្តិការចុះបង្ក្រាប ចាប់បានជនជាតិចិន៧នាក់ និងរំដោះជនរងគ្រោះបានម្នាក់ ពាក់ព័ន្ធករណីចិនចាប់បង្ខាំង និងជំរិតទារប្រាក់ (ខេត្តព្រះសីហនុ,ថ្ងៃទី០៨ ខែកក្កដា ២០២០)៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខំាំង និងជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាម្នាក់ទៀត ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានរំដោះជនរងគ្រោះ និងចាប់បានជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានស្រី្តម្នាក់។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ថា សម្រាប់ប្រតិបត្តិការនេះលោកបានដឹកនាំកម្លាំងកងរាជអាវុហត្ថចំនួន៣០នាក់ ក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖ ឈ្មោះ Cao Ya Qi ភេទស្រី អាយុ២១ឆ្នាំ ,ឈ្មោះ Yang Jing ភេទប្រុស អាយុ២៧ឆ្នាំ,ឈ្មោះ Xie Ji Liu ភេទប្រុស អាយុ២៨ឆ្នាំ,ឈ្មោះ Cai Lei Lei ភេទប្រុស […]
- ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងធ្វើការផាកពិន័យចំពោះរថយន្ត ហួសសុពលឆៀក និងប័ណ្ណបើកបរ ការផាកពិន័យនៃការផុតសុពលភាព(លើសពី៣០ថ្ងៃ) លើសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា នេះតទៅចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០ នេះតទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមការផាកពិន័យលើការផុតសុពលភាពលើសពី៣០ថ្ងៃ នៃសេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោកដូចជា៖ ពន្យារបណ្ណបើកបរយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្រប់ប្រភេទការចុះបញ្ជីឡើងវិញរថយន្ត ផ្លាកលេខ AT (រថយន្តនាំចូលមកជាលក្ខណៈបណ្ដោះអាសន្ន) និងសេវាផ្សេងៗទៀត។ ក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋមកទទួលសេវាអោយបានទាន់ពេលវេលា ជៀសវាងការខាតបង់ ឬប្រឈមមុខនឹងការផាកពិន័យ និងដើម្បីធានាការធ្វើដំណើរប្រកបដោយសុវត្ថិភាព៕
- រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្លឹប កំសាន្ត KTVបើកដំណើរឡើងវិញ តែត្រូវ ប្រែក្លាយជាភោជនីយដ្ឋាន ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ក្លឹបកំសាន្ត និងខារ៉ាអូខេ ទាំងអស់នៅរាជធានីភ្នំពេញ បើកដំណើរការ ដោយប្រែក្លាយជាភោជនីយ៏ដ្ឋាន។ អភិបាលរាជធានីភ្នំពេញ ឲ្យម្ចាស់អាជីវកម្មដែលមានបំណងបើកដំណើរការឡើងវិញ ត្រូវ ស្នើសុំលិខិតអនុញ្ញាតអាជីវកម្ម តាមយន្តការច្រកចេញចូលតែមួយរបស់សាលារាជធានីភ្នំពេញ និងគោរពឲ្យបានម៉ឺងម៉ាត់របស់ ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់កូវីដ១៩។
- កសិករដាំបន្លែនៅស្រុកបាកាន និងស្រុកកណ្តៀង កំពុងបង្កើនចំណូល និងកលើកកំពស់ជីវភាពគ្រួសារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កសិករ ដាំបន្លែ កំពុងទទួលបានផល និងបង្កើនចំណូលគ្រួសារ ក្នុងដំណាក់កាលដែលកម្ពុជា កំពុងជួបវិបត្តិកូវីដ១៩។ កសិករ ជូ វើន ភេទ ស្រី នៅភូមិ អូររំចេក ឃុំ ត្រពាំងជង ស្រុកបាកាន បានឲ្យដឹងថា៖ ដោយមានណែនាំពីមន្រ្តីជំនាញ ទាំងការជ្រើសរើសពូជតម្រូវតាមទីផ្សារការដាំដំណាំបន្លែ ការប្រមូលផលបន្លែ ការវេចខ្ចប់ ការដឹកជញ្ចូន និងទីផ្សារដំណាំបន្លែទទួលបានលទ្ធផលល្អ និងបានផលច្រើន។ អ្នកស្រីបានបញ្ជាក់ថា គាត់ដាំដុះបន្លែលើផ្ទៃដីទំហំតែ ១០ អា ប៉ុណ្ណោះ បានដាំដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ ការចំណាយថវិកាសរុប ២០ម៉ឺន រៀល ប្រើប្រាស់រយះពេល ២៨ -៣០ ថ្ងៃ ទើបប្រមូលផល។ គាត់ទទួលបានទិន្នផល ៤៣៣ គីឡូក្រាម លក់ក្នុងតម្លៃ ៣០០០ រៀល/គីឡូក្រាម ចំណេញ បាន១ លាន ១០ម៉ឺន រៀលក្នុងពេលដាំមួយលើកៗ ហើយការដាំដុះនេះអាចធ្វើបាន […]
- មានវីដេអូរ៖ អាជីវករទិញត្រីនិងអ្នកនេសាទត្រី ឃុំឆ្នុកទ្រូ ត្អូញត្អែរទឹកទន្លេមិនទាន់ឡើងធ្វើឱ្យប៉ះពាល់ជីវភាពគ្រួសារ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០)៖ ក្រុមអាជីវករទិញត្រីនៅមាត់កំពង់ទឹកភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បាទត្អូញត្អែរ ពីការទិញត្រីរបស់ពួកគាត់ឆ្នាំនេះបានថយចុះ ជាងរាល់ឆ្នាំ ហើយបានចោទទៅលើបញ្ហាទឹកទន្លេមិនទាន់ឡើងនៅឡើយ ។ ចំណែកប្រជាជននេសាទនៅឯមាត់កំពង់ទឹកភូមិសេះស្លាប់ក៏និយាយប្រហែលគ្នាដែរថា៖ទឹកមិនទាន់ឡើង ប្រជានេសាទមិនអាចប្រកបនេសាទ បានទេ បើទោះបីខែនេះជារដូវបិទនេសាទ ក៍ពិតមែន ប៉ុន្តែពួកនៅតែអាចនេសាទជាលក្ខណៈគ្រួសារ បានដែរ សំខាន់ឱ្យតែមានទឹក ។ បុរសឈ្មោះ ឈឹម សុគន្ធ ដែលជាអាជីវករទិញត្រីម្នាក់ ក្នុងចំណោមអាជីវករជាច្រើននាក់ ដែលចាំទិញត្រី នៅមាត់កំពង់ទឹក ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបួរណ៌ បានឲ្យដឹងថា៖ ចូលដល់ខែកក្កដាទៅហើយ ទឹកទន្លេនៅមិនទាន់នៅឡើយ ហើយបានធ្វើឲ្យប្រជាពលរដ្ឋ ដែលធ្លាប់តែនេសាទលក្ខណៈគ្រួសារ គ្មានឱកាស រកត្រីសម្រាប់ចិញ្ចឹមបានឡើយ ។ តាមធម្មតាជារៀងរាល់ឆ្នាំនៅដើមខែកក្កដាបែបនេះ ទឹកអាចឡើងមានកម្ពស់ពីកន្លះទៅ១ម៉ែត្របាត់ទៅហើយ ប៉ុន្តែពេលនេះ ទឹកទន្លេមិនទាន់ឡើងសូម្បីបន្តិច ។ គាត់បានរំឭកកាលពី ៤-៥ ឆ្នាំមុន គាត់អាចទិញត្រីក្នុងមួយថ្ងៃតិចណាស់ ក៏៣ តោនដែរ ។ ប៉ុន្តែពេលនេះគាត់ទិញត្រីមិនបាន១០០ គីឡូក្រាមផង ។ គាត់បានឮតគ្នាថា៖ ទឹកទន្លេមិនទាន់ឡើង […]
- ក្រសួងកសិកម្មមានផែនការ បង្កើនផលិតផលវារីវប្បកម្មឲ្យបាន ៧៤ម៉ឺនតោន នាឆ្នាំ២០២៤ ឯ.ឧ វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ ក្នុងការធានាសន្តិសុខស្បៀង ជូនប្រជាពលរដ្ឋនិងកាត់បន្ថយក្នុងការដាក់សំពាធលើធនធានជលផលក្នុងដែនទឹកធម្មជាតិ ការអភិវឌ្ឍវារីវប្បកម្ម គ្រប់រូបភាព និងគ្រប់ទីកន្លែង ត្រូវដាក់ឲ្យអនុវត្តតាមនៅតាមបណ្តាខេត្តនានា។ ការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទ នៅឆ្នាំនា ២០០៩ អនុវត្តបានត្រឹមតែ ៥០ ០០០តោន និងការភ្ញាស់កូនត្រីពូជអនុវត្តបានជាង ៦៩ លានក្បាល តែប៉ុណ្ណោះ។ ប៉ុន្តែមកដល់ឆ្នាំ២០១៩ ការធ្វើវារីវប្បកម្ម បានកើឡើងរហូតដល់ ៣០៧ ៤០៨ តោន ក្នុងនោះ ផលចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោ មានចំនួន ៧ម៉ឺន ១ ៥៣៦តោន ហើយនិងការភ្ញាស់កូនត្រីពូជអនុវត្តបានចំនួន ២២២ លានក្បាល នេះបញ្ជាក់ឱ្យឃើញថា ទិន្នផលវារីវប្បកម្មកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរយៈពេល៥ឆ្នាំចុងក្រោយនេះកំណើនជាមធ្យម២០% ក្នុងមួយឆ្នាំ ដែលប្រជាកសិករបានទទួលយកនូវបច្ចេកទេសវារីវប្បកម្មដែលរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលបានអនុវត្តកន្លងមក។ តាមរយៈផែនការយុទ្ធសាស្រ្តនេះ ជាគោលដៅដើម្បីសម្រេចបានផលិតផលវារីវប្បកម្មចំនួន ៧៤០ ០០០តោន នាឆ្នាំ២០២៤ ខាងមុខនេះ ដែលមានកំណើន […]
- ឆមាសទី១ ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យពលរដ្ឋស្លាប់ចំនួនជាង៨០០នាក់ និងរបួសចំនួនជាង២ពាន់នាក់ ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃអង្គារនេះ បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ បង្ហាញថាគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាលឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។ របាយការណ៍ដដែល រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពី បើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។ រយៈពេល២ខែ(ឧសភា-មិថុនា) នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក បានពិន័យសរុបចំនួន៨៣.៣៨៦ករណី ក្នុងនោះ ម៉ូតូចំនួន៦១.០២២នាក់ ស្មើ៧៣% និងរថយន្ដចំនួន២២.៣៦៤ករណី ស្មើ២៧%។ អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន១២.៥០០ លានរៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន២០%៕
- ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សាលើការធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយសំណើនិងសំណូមពររបស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីសមាជិក ក្រុមការងាររបស់រាជរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល និងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើន។ ឯកឧត្តម ប៊ុន ហុន មានប្រសាសន៍ថា «ថ្ងៃនេះជាកិច្ចប្រជុំលើកទី៦ ហើយយើងបានជួបពិភាក្សាគ្នា ពិគ្រោះយោបល់លើសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយសារបញ្ហាជំងឺកូវីដ-១៩ ត្រូវខកខានមិនបានជួបពិភាក្សាគ្នា អស់រយៈពេល៣ខែ គឺយើងបានជួបគ្នាជាចុងក្រោយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០»។ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនាពេលព្រឹកនេះនឹងចប់រួចរាល់ចំពោះមាត្រាដែលនៅសល់ ដែលក្នុងកិច្ចកន្លងមកយើងបានពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាបានចំនួន១៣មាត្រា ក្នុងចំណោម១៧មាត្រា ដូច្នេះក្នុងកិច្ចប្រជុំព្រឹកនេះនៅសល់តែ៤មាត្រាទៀតតែប៉ុណ្ណោះ។ ឯកឧត្តមពន្យល់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាល មិនមែនជាអ្នកសម្រេច ហើយក៏មិនមែនជាអ្នកបដិសេធលើមាត្រាទាំងអស់នេះទេ ហើយក៏មិនអាចធ្វើវិសោធនកម្មច្បាប់ទាំងស្រុងតាមការលើកឡើងបានឡើយ ប៉ុន្ដែអ្វីដែលក្រុមការងាររាជរដ្ឋាភិបាលបានជួបពិគ្រោះយោបល់នាពេលនេះគឺស្វែងយល់គ្នាឲ្យបានច្បាស់លាស់ និងបញ្ជាក់ជូនអង្គការសង្គមស៊ីវិលអំពីខ្លឹមសាច្បាប់នេះ ហើយស្វែងយល់អំពីគោលបំណងរបស់អង្គការសង្គមស៊ីវិលក្នុងការស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ដែលនឹងមានមូលដ្ឋានជាក់លាក់ដើម្បីរៀបចំរបាយការណ៍ជូនរាជរដ្ឋាភិបាល។ សូមជម្រាបថា ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មាន៩ជំពូក និង៣៩មាត្រា ហើយច្បាប់នេះគោលបំណងធានាការពារសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕
- ឯកឧត្តម សក់ សេដ្ឋា៖ កម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អនុវត្តបាន១០ឆ្នាំហើយ ភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា បានថ្លែងថា ការរៀបចំវគ្គភាពជាអ្នកដឹក នាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។ ឆ្នាំ២០២០នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា “ឆ្នាំ២០២០នេះ ជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដោយក្នុងរយៈពេលនេះ រដ្ឋាភិបាលបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលប្រព្រឹត្តទៅប្រកបដោយភាពរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌”។ ឯកឧត្តម បានបន្ថែមថា ទោះបីជាការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិមានបញ្ហាមួយចំនួន ប៉ុន្តែស្ថាប័នពាក់ព័ន្ធនានាបានខិតខំសហការគ្នា និងពុះពារគ្រប់ឧបសគ្គ ដើម្បីជម្រុញឲ្យកិច្ចដំណើរការនៃកំណែទម្រង់ដ៏មានសារសំខាន់នេះ សម្រេចបាននូវសមិទ្ធផលធំៗគួរឲ្យកត់សម្គាល់ផងដែរ។ ឯកឧត្តម សក់ សេដ្ឋា បានលើកឡើងថា ការអនុវត្តគោលនយោបាយវិមជ្ឈ ការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល មកដល់បច្ចុប្បន្ននេះ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


