ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ តែគ្មានអ្នករងរបួស នៅក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០)៖ ករណីបើកបរលើសល្បឿនកំណត់ ក្នុងស្ថានភាពស្រវឹង និងមិនចេះអធ្យាស្រ័យគ្នា រថយន្តពីរគ្រឿងបុកគ្នាផ្ទុះពោងចេញក្រៅ ខ្ទាតទៅបុករថយន្តមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើល តែមិនមានអ្នកណាម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ លើផ្លូវជាតិលេខ៥ ខាងលិចសាលាក្រុងប៉ោយប៉ែតប្រហែល២០០ម៉ែត្រ។ ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ពេលកើតហេតុរថយន្តម៉ាកឆ្លាម ពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2C-8626 បើកបរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង បានទៅបុកជា មួយរថយន្តដែលបើកបរបញ្ច្រាស់ទិសគ្នា ម៉ាកតូកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-4263 ដែលបម្រុងឡើងវ៉ារថយន្តធំបណ្តាលឲ្យរថយន្តទាំងពីរបើកកង់ និងបាក់យ៉ាន់ ខូចចង្កូតម្ខាងដូចគ្នា ចំណែករថយន្តឆ្លាមថែមបែកពងទាំងពីរ និងបែកកញ្ចក់ ខ្ទាតទៅប៉ះរថយន្តម៉ាក ម៉នីងង(morning)ពាក់ស្លាកលេខ ភ្នំពេញ2AX-6507 មួយគ្រឿងទៀតបណ្តាលឲ្យរលាត់ថ្នាំទ្វារខាងឆ្វេង។ តែហេតុការណ៍នេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសឡើយ។ លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពេលកើតហេតុ ភាគីទាំងបីបានស្រុះស្រួលគ្នា ដោយរថយន្តម៉ាកតាកូម៉ា សុំយកទៅធ្វើដោយខ្លួនឯង ចំណែករថយន្តឆ្លាមត្រូវសងថ្លៃជួសជុលជូនរថយន្តម៉នីង(morning) ដើម្បីបញ្ចប់រឿង៕ នីម វណ្ណា  
  • សម្តេចតេជោ ផ្ញើសារនឹករលឹកពលរដ្ឋ ក្នុងឱកាសចូលព្រះវស្សា និងអំពាវនាវពលរដ្ឋប្រុងប្រយ័ត្ន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបានផ្ញើសេចក្តីនឹករឮកដល់បងប្អូនជនរួមជាតិ និងព្រះសង្ឃគ្រប់ព្រះអង្គដែលកំពុងគង់ចាំព្រះវស្សាចាប់ពីថ្ងៃទី ៥ ខែ កក្កដា ដល់ថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២០។ សូមអរគុណ បងប្អូនប្រជាពលរដ្ឋឧបាសក ឧបាសិកាដែលបាននាំយកទៀនព្រះវស្សានឹងទ័យទានចង្ហាន់ជាច្រើនទៀតប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាម ជាពិសេសវត្តនៅតាមតំបន់ឆ្ងាយដាច់ស្រយាល។ ជាមួយគ្នានេះដែរ សូមអរគុណសម្តេច ឯកឧត្តម លោកជំទាវ​ មន្រ្តីសមាជិករាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងមន្រ្តីសមាជិកសមាជិការគណបក្សប្រជាជនដែលបានចូលរួមចែករំលែកនូវអំណោយជាអង្ករ មី ត្រីខ ម៉ាស សាប៊ូ​ ចឹល​ ក្រម៉ា និងថ្នាំពេទ្យចែកជូនដល់បងប្អូនក្រីក្រដែលកំពុងខ្វះខាតនៅទូទាំងប្រទេស។   ទន្ទឹមនឹងនេះដែរ​ សូមបងប្អូនបន្តប្រុងប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល ហើយពាក់ម៉ាសការពារខ្លួនអោយបានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបា​លកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរអោយព្រួយបារម្ភខ្លាំងណាស់។ នៅពេលរសៀលនេះ ខ្ញុំនិងភរិយាគ្រោងនឹងនាំទ័យយទានមួយចំនួនទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចូលព្រះវស្សានៅវត្តចំពុះក្អែក៕  
  • រដ្ឋមន្ត្រីអប់រំ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលា​គរុកោសល្យ និង​វិក្រឹតការ ពី​របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាកែវ៖ គ្រូ​បង្គោល​នៃ​សាលា​គរុកោសល្យ និង​វិក្រឹតការ​ខេត្ត​តាកែវ បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ពី របៀប​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្គោល​ឱ្យ​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​បម្រើ​ដល់​ការ​បង្រៀន​យក​ទៅ​អនុវត្ត​ផ្ទាល់​ជា​មួយ​សិស្ស​ដើម្បី​ធានា​បាន​ថា​សិស្សានុ សិស្សនៅតែអាចទទួលបានការអប់រំប្រកប​ដោយ​គុណភាព​ហើយ​ស្រប​តាម​ទិសដៅ​ក្រសួង​អប់រំ យុវជន និង​កីឡា។   ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភា ពឯកឧត្ដមបណ្ឌិត សភាចារ្យ​ហង់ជួន ណារ៉ុន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ឯក ឧត្ដមក៏បានលើកឡើងថា “ចាប់​ពី​ពេល​នេះ​ត​ទៅ​បច្ចេក វិទ្យាជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់​គ្រឹះស្ថាន​បណ្ដុះ បណ្ដា លគ្រូ”។ ឯកឧត្ដម​រដ្ឋមន្ត្រី​​ក៏​បាន​ចែក​ជួន​កុំព្យូទ័រ​យួរដៃ​ជូន​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ​១០​គ្រឿង និង​សាលា​គរុកោសល្យ និងវិក្រឹតការ​ខេត្ត​តាកែវ​១០​គ្រឿង៕  
  • ស្លាប់​៦និង​របួស​៧​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេសម្សិលម៉ិញ ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន៦​នាក់​បាន​ស្លាប់ របួសធ្ងន់​ស្រាល១៤នាក់ នៅក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២០ ។​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្ល៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​០៥ មិថុនា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២០​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១១​លើក ៕
  • ថ្ងៃទី០៥ មិថុនា ម្សិលមិញ រកឃើញមធ្យោបាយល្មើសចំនួននួន ១,៨៩៤​គ្រឿង (​ភ្នំពេញ) ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១,៨៩៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៨១៤​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​   ​ដោយឡែក​ក្នុង​រយៈពេល​៤​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​០៥ ខែកក្កដា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៥,៩៧៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៤,១២៦​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​ របាយ ការណ៍ដដែលបានវាយតម្លៃរយៈពេល៥ថ្ងៃ នៃ​ខែកក្កដា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យាន យន្តល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕
  • អាជ្ញាធរខេត្តកំពតជួយគាំទ្រដល់សហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់យកមកលក់ក្នុងសារចុងសប្តាហ៍ នេះជាសប្តាហ៍ទី ២ហើយដែលអាជ្ញាធរខេត្តកំពតបានបើកទីផ្សារដាច់ដោយឡែកមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់មិនប្រើជាតិគីមីនៅតាមបណ្ដាស្រុកនានា វេចខ្ចប់ដឹកយកមកលក់នៅលើសួនច្បារមួយនៅក្រុងកំពត។ លោកអ៊ូច ធូប បាននិយាយប្រាប់អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី 4 ខែកក្កដានៅពេលដែលលោកប្រធានសហគមន៍រូបនេះដឹកបន្លែយកមកលក់នៅផ្សារចុងសប្តាហ៍ថាបន្លែគ្រប់មុខដែលដឹកយកមកលក់នេះគឺមិនបានប្រើជាតិគីមីទេគឺប្រើជីធម្មជាតិពិតៗ។ លោកអ៊ូច ធូប បន្តថាក្នុងសហគមន៍ដាំបន្លែនិងចិញ្ចឹមមាន់ស្រែនេះមានអង្គការអេមសហការជាមួយមន្ទីរកសិកម្មខេត្តតាមពិនិត្យនៅក្នុងសហគមន៍ជាប្រចាំ។ លោកអ៊ុចធូបក៏បានអរគុណដល់អាជ្ញាធរខេត្តបានអនុញ្ញាតនិងគាំទ្រដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែ ហើយជួយរកទីផ្សារបានលក់ដូរក្នុងមួយសប្តាហ៍លក់បាន២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យថែមទៀត។ ប្រធានសហគមន៍ម្នាក់ទៀតមកពីឃុំកូនសត្វស្រុកទឹកឈូឈ្មោះម៉ក់ ឆេងលានបាននិយាយប្រាប់ឲ្យដឹងថានៅផ្សារចុងសប្តាហ៍គាត់មានការរីករាយដោយសារតែអាជ្ញាធរខេត្តកំពតក៏ដូចជាអង្គការអេមជួយគាំទ្រនិងរកកន្លែងលក់នៅទីប្រជុំ ជន។ប្រធានសហគមន៍រូបនេះនិយាយប្រាប់បន្តថាការដាំបន្លែគ្រប់មុខនេះសុទ្ធតែនៅក្នុងផ្ទះសំណាញ់ការពារសត្វល្អិត។ ប្រធានសហគមន៍បាននិយាយប្រាប់បន្តថាក្នុងនាមជាសហគមន៍សូមអរគុណដល់បងប្អូនទាំងអស់បានជួយទិញផលិតផលដាំបានក្នុងស្រុក។ លោកស្រីកង យិនមី ផ្នែកទីផ្សាររបស់អេមនិយាយប្រាប់ឲ្យដឹងថាអង្គការអេម បានសហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតដោយបានជួយបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានចំនួន 5 ស្រុកហើយក្នុងខេត្តកំពតគឺស្រុកទឹកឈូ,ស្រុកដងទង់,ស្រុកឈូក,ស្រុកជុំគីរី និងស្រុកទូកមាស។ ក្នុងស្រុកទាំង៥នេះនៅក្នុងសហគមន៍នីមួយៗបណ្ដុះបណ្ដាលឲ្យប្រជាពលរដ្ឋនូវជំនាញដាំដុះបន្លែផ្សេងៗមិនប្រើជាតិគីមីនិងចិញ្ចឹមមាន់ស្រែហើយអង្គការអាចរកទីផ្សារឱ្យពួកគាត់មានជីវភាពធូរធារជាងមុន។ លោកភូ លិ អភិបាលរងខេត្តកំពតបានមានប្រសាសន៍ថាសុំឱ្យសមត្ថកិច្ចនៅតាមព្រំដែនពិនិត្យឲ្យបានម៉ឺងម៉ាត់ការនាំទំនិញឆ្លងដែន មកពីប្រទេសជិតខាងព្រោះថាទំនិញទាំងនោះប្រើជាតិគីមីអាចនឹងប៉ះពាល់ដល់សុខភាពពលរដ្ឋអ្នកទិញយកទៅបរិភោគ។ ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្សារទំនើបឯកជនមួយនៅកណ្ដាលក្រុងកំពតលោកភូ លិ បានលើកសរសើរបន្លែនៅក្នុងសហគមន៍ដែលទើបបើកលក់នៅផ្សារចុងសប្តាហ៍ ក្នុងក្រុងកំពតថា ជាបន្លែល្អដល់សុខភាព និងត្រូវនាំគ្នាគាំទ្រផលិតផលក្នុងស្រុក ៕  
  • ព្រះចៅអធិការចំនួន៩វត្តទទួលព្រះវស្សាពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះជួយខេត្តកំពង់ចាម (ខេត្តកំពង់ចាម ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍ ន៍វិស័យកសិកម្មនិងជនបទនិងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយខេត្តកំពង់ចាមនិងលោកជំទាវព្រមទាំងក្រុមគ្រួសារ អមដំណើរដោយឯកឧត្តមអ៊ុន ចាន់ដា អភិបា លខេត្តនិងប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងមន្ត្រីរាជការបាននាំយកទៀនព្រះវស្សាប្រគេនព្រះចៅអធិការចំនួន៩វត្ត,នាព្រឹកថ្ងៃទី៥ កក្កដា២០២០ ។   លោកចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានឲ្យដឹងថា ឱ្យតែរដូវចូលវស្សាមកដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ព្រមទាំងសហ ការី បាននាំយកទៀនចាំព្រះវស្សាមកប្រគេនដល់ព្រះចៅអធិការវត្ត នៅក្នុងខេត្តកំពង់ចាម រាល់ឆ្នាំ។ ដោយឡែកនៅព្រឹកថ្ងៃទី៥ កក្កដា២០២០ ក្នុងនោះមានព្រះចៅអធិការវត្តនិមន្តមកពីវត្តនគរបាជ័យក្រៅ ស្រុកកំពង់សៀម ព្រះចៅអធិការវត្តបឹងកុក ព្រះចៅអធិការវត្តជ្រោយថ្ម ព្រះចៅ អធិការវត្តថ្មី ព្រែកចៅអធិការវត្តដីដុះ រួមនឹងព្រះចៅអធិការវត្តនិមន្តមកពីស្រុកកោះសូទិនសរុបមានចំនួន៩វត្ត ដោយក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា១គូ,ទេយ្យវត្ថុនិងថវិកា២០០$ និង១៨ម៉ឺនរៀល ព្រមទាំងគ្រៀងឧបភោគបរិភោគមួយចំនួន។ ជាមួយនោះក៏បានជួយឧបត្ថម្ភថវិការដល់តាយាយចំនួន៥៣ នាក់ក្នុងម្នាក់ៗចំនួន៣ម៉ឺនរៀល អាចារ្យធំចំនួន២នាក់ក្នុងម្នាក់ៗ១០ម៉ឺនរៀល រួមទាំងតាចារ្យ អញ្ជើញមកពីតាមវត្តផ្សេងៗក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕
  • អគ្គិភ័យលេបត្របាក់ផ្ទះ១ល្វែងបណ្តាលអោយស្លាប់មនុស្សម្នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២០)៖ នារីម្នាក់បានថប់ដង្ហើមស្លាប់ភ្លាមៗ ដោយសារតែចេញមិនរួចនៅ ពេលដែលមានអគ្គីភ័យលេបត្របាក់ផ្ទះល្វែង១មិនទាន់ដឹងមូលហេតុ បណ្តាលអោយរងការខូចខាតទាំងស្រុង បង្កអោយមាន ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥៥នាទីថ្ងៃត្រង់ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។   សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះមួយល្វែង១ដែលត្រូវអគ្គីភ័យលេប ត្របាក់នោះមានទំហំ៥ម៉ែត្រគុណនិង១០ម៉ែត្រ ធ្វើអំពីថ្មប្លង់សេ មានឡៅតឿ ម្ចាស់ផ្ទះមានឈ្មោះ ញ៉ែម លីម ភេទប្រុស អាយុ៥១ឆ្នាំ ។ សមត្ថកិច្ចបញ្ជាក់ថាអគ្គីភ័យ នេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេតែគេសង្ស័យថាទុស្សេខ្សែភ្លើង ទើបបង្កអោយអគ្គីភ័យឆេះផ្ទះលឿនបែបនេះ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវ ជ្រាវបន្តទៀតដើម្បីស្វែងរកមូលហេតុពិតប្រាកដ។ អគ្គីភ័យនេះក្រៅពី បណ្តាលឲ្យស្លាប់មនុស្សម្នាក់មានឈ្មោះយុន សុគន្ធកញ្ញា (ហៅស្រីនាង) មានអាយុ១៨ ឆ្នាំជាសិស្ស ក៏មានការខូចខាតទ្រព្យសម្បតិទាំងស្រុងតែម្តង។ ក្រុមសមត្ថកិច្ចជំនាញបានជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យចំនួន៥គ្រឿង៕  
  • ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅស្រុកបាកាន ដកហូតបានថ្នាំញៀន១៦កញ្ចប់ រួមទាំងវត្ថុតាងផ្សេងទៀត (ខេត្តពោធិ៍សាត់,ថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២០)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង នៅវេលាម៉ោង១ និង២១នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០នេះ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន១លើក នៅចំណុច ផ្ទះឈ្មោះ ឡូញ វ៉ុន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិក្ដីឈ្នួន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ សមត្ថកិច្ចប៉ូលិស បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ម៉ិល ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន។ ទី២ ឈ្មោះ ភិន ភារៈ ហៅទិ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន។ និងទី៣ ឈ្មោះ ឈ្នាន់ សុផារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងជង […]
  • កងរាជអាវុធហត្ថស្រុកវាលវែងចាប់និងរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើស និងឈើអារជាច្រើនសន្លឹក (ខេត្តពោធិ៍សាត់,ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០)៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក ម៉ែន ឆិល មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង បានចុះសហការបង្ត្រាបបទល្មើសធនធានធម្មជាតិជាមួយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ«Wildlife Alliance» ដកហូតវត្ថុតាង និងឈើអារ ដើម្បីយកទៅបន្តនីតិវិធី។   ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំនុចភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកម្លាំងចុះបង្រ្កាប បានឱ្យដឹងថា ជាលទ្ធផលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង ដកហូតម៉ូទ័រអុក១គ្រឿង, ម៉ូទ័រកាត់១គ្រឿង, មូទ័រខាត់១គ្រឿង, មូទ័រតាប១គ្រឿង, ម៉ាស៊ីនតាប១គ្រឿង, រថយន្ដឆ្នៃ១គ្រឿង, រទេះគោ១, ឈើអារប្រភេទលេខ២ ចំនួន២៥១សន្លឹក និងបង្អួចចំនួន២៤០សន្លឹក ស្មើ១៣,០៧៤ម៉ែត្រត្រីគុណ។ បច្ចុប្បន្នវត្ថុតាងទាំងអស់បានប្រគល់ជូនមន្រ្តីដែនជម្រកសត្វព្រៃភ្នំសំកុស ដើម្បីថែរក្សា និងបន្តនីតិវិធី៕
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម: តម្រូវការកន្ធាយមានការកើន ឡើង ធ្វើឲ្យទីផ្សារកន្ធាយល្អប្រសើរ កសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តា ល។ លោក ម៉ារីណេ បានរាយការណ៍ជូនថា អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ បច្ចុប្បន្នក្នុងកសិដ្ឋានមានកន្ធាយ ៥០ ០០០ក្បាល ដោយមិនរាប់បញ្ចូល ជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។ ជាមធ្យមកន្ធាយចិញ្ចឹមរយ: ពេល១ឆ្នាំមានទម្ងង់ ១kg មានតម្លៃ ១០ដុល្លារ គាត់ និងក្រុមផលិតអាចផ្គត់ផ្គង់ទីផ្សារបាន ៥ តោន/ថ្ងៃ ត្រូវ ការកូន ១០លានក្បាល ហើយបើ ១ក្បាល/១០ ដុល្លារ នោះយើងអាចរកចំណូលបាន ១០០លានដុល្លា រ/ឆ្នាំ។ ក្នុងឆ្នាំ២០២០ កន្ធាយមានតម្លៃផ្លាក់ចុះមកនៅត្រឹម ៧-៨ដុល្លារ/kg ដោយសារមានការនាំចូលពីវៀត ណាម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក ត្រង់ចំណុ ចនេះ លោក ម៉ារីណេ សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម […]
  • ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដោយប្រើត្រាឃុំ និងត្រាឈ្មោះក្លែងក្លាយ (ខេត្តកណ្តាល,ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២០)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ក្រោយពីបានក្លែងបន្លំឯកសារផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយប្រើប្រាស់ត្រាឃុំ និងត្រាឈ្មោះក្លែងក្លាយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិ ភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១-ឈ្មោះ មៀច ផៃ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខងារជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទី២-ឈ្មោះឡាង ថុល ភេទប្រុស អាយុ៦៧ឆ្នាំ […]
  • មានវីដេអូរ៖ កម្ពុជាពិតក្នុងយុគសម័យ កូវីដ-១៩ កម្ពុជាពិតក្នុងយុគសម័យ កូវីដ-១៩
  • មានវីដេអូរ៖ ជម្រុញឲ្យឃុំតាគ្រាមនិងអភិបាលស្រុកបាណន់ ត្រូវពន្លឿននិងចុះស្រង់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋានដែលងាយរងគ្រោះដោយផលប៉ះពាល់ជំងឺកូវីដ-១៩ (បាត់ដំបង,ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០)៖ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានជម្រុញឲ្យឃុំតាគ្រាមនិងអភិបាលស្រុកបាណន់ ត្រូវពន្លឿននិងចុះស្រង់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដក្នុងមូលដ្ឋានដែលងាយរងគ្រោះដោយផលប៉ះពាល់ជំងឺកូវីដ-១៩។ ប្រជាពលរដ្ឋចំនួន៥៥គ្រួសារដែលងាយរងគ្រោះ ដោយសារផលប៉ះជំងឺកូវីដ ១៩ដែលរស់នៅក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង កាលពីថ្ងៃទី ០២ខែកក្កដាឆ្នាំ២០២០នេះ។ ឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការី ជាច្រើនរូបទៀត បានចុះសួរសុខទុក្ខដោយនាំយកនូវអំណោ យមនុស្សធម៌ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនិងកំពុងតែជួបនូវផលប៉ះពាល់ដោយសារតែវិបត្តិកូវិដ-១៩។ អំណោយនេះនាំយកទៅចែកជូនដល់ក្រុមគ្រួសារទាំង៥៥គ្រួសារនោះ មានជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនក្រីក្រកូនច្រើននិងជនពិការទីទ័លក្រខ្លាំងដែលមកពីភូមិទាំង១១ដែលបានធ្វើឡើងក្នុងបរិវេណ ” វត្តចន្ទតាគ្រាម ” ឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង ដើម្បីជាការឆ្លើយតបពីតម្រូវការជាក់ស្តែង នៃការខ្វះខាតស្បៀងអាហាររបស់បងប្នូន នៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ តាមរយៈការជួបសំណេះសំណាលជាមួយនិងគ្រួសារក្រីក្រ បងប្អូនពិការនិងទីទ័លក្រផងដែរ។ ឯកឧត្តម ងួន រតនៈ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្ដេចតែងតែផ្តោតការយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់រើសអើងវណ្ណៈ […]
  • អាជ្ញាធរជាតិអប្សរាផ្តល់ការអនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន​សាង​សង់សំណង់ស្រាលដល់អ្នកស្រុកអង្គរចំនួន១៩៥៩គ្រួសារ ៦ខែនេះ យោងតាមរបាយការណ៍៦ខែដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខា ធិការដ្ឋានសហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរាបានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំនៅដ្ឋាននិងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភព លោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន ១៩៥៩គ្រួសារ ។ ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់ សង់សំណង់ស្រាលដែលទទួលបានការអនុញ្ញាតរួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។   ក្នុងចំណោមអ្នកស្រុក១៩៥៩គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន២១១គ្រួសារ ស្រុកអង្គរធំទទួលបានការអនុញ្ញាតចំនួន៣០៥គ្រួសារ ស្រុកពួកទទួលបានការអនុញ្ញាតចំនួន៤៤២ករណី ក្រុងសៀមរាបទទួលបានការអនុញ្ញាតចំនួន៣៥១គ្រួសារ និងស្រុកបន្ទាយស្រីទទួលបានការអនុញ្ញាតបានចំនួន៦៥០គ្រួសារ។ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋរស់នៅក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)