ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កសិករចិញ្ចឹមកង្កែប និងលក់កូនត្រី រកចំណូលបាន៤ ទៅ ៥ លានរៀលក្នុង មួយខែ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីបានបន្តចុះពិនិត្យមើលកសិដ្ឋានភ្ញាស់កូនត្រី និងកង្កែប របស់លោក ហ៊ឹម វន នៅភូមិរមេញជើង ឃុំរមេញ ស្រុកកោះអណ្តែត។ លោក ហ៊ឹម វន បានឲ្យដឹងថា ក្នុងមួយខែៗគាត់បានលក់កូនត្រី និងកង្កែបប្រមាណ ៣០ ០០០ ទៅ ៤០ ០០០កូន ហើយទទួលបានប្រាក់ចំណូល ៤ ទៅ ៥ លានរៀល។ សម្រាប់ការបង្កាត់កូនកង្កែប ក្នុង ១០ ០០០កូន ចំណេញបានប្រមាណ១ ៥០០ ០០០ ទៅ ៣ ៥០០ ០០០រៀល ក្នុងរយៈពេល ១០៥ថ្ងៃ ដោយក្នុងមួយឆ្នាំគាត់អាចលក់កូនកង្កែបបានរយៈពេល ៧ខែ។ លោកប្រធានបានជំរុញ និងលើកទឹកចិត្តអោយគាត់ព្យាយាមបង្កើនមេបាពូជ និងព្យាយាមបង្កាត់អោយបានគ្រប់រដូវដើម្បីផ្គត់ផ្គង់អោយគ្រប់តាមតម្រូវការទីផ្សារ៕  
  • ទោចម្កុដគូទី៣ បានព្រលែង នៅក្នុងព្រៃរមណីយដ្ឋានអង្គរក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ អង្គការសម្ពន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀតឱ្យរស់ នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។ តាមការបញ្ជាក់របស់លោក និច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ពន្ធមិត្តសត្វព្រៃថា នេះជាទោចម្កុដគូទី៣ហើយដែលក្រុមការងារបានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ។ យើងបានបន្សំា​វាឱ្យនៅក្នុងទ្រុងសិន ដើម្បីឱ្យវាស្រឡាញ់គ្នា ពិនិត្យសុខភាពថាគ្មានជំងឺ ឱ្យវាចេះសម្របខ្លួននឹងធម្មជាតិ អាកាសធាតុ បរិយាកាស ស្គាល់កន្លែង ខ្លាចមនុស្សតិចតួច ទើបអាចដោះលែងវាឱ្យរស់នៅក្នុងព្រៃបាន។ សម្រាប់លោក និច យល់ថា ទោចម្កុដជាប្រភេទសត្វស្លូត ហើយចំពោះការជ្រើសយកព្រៃក្នុងឧទ្យានអង្គរដើម្បីព្រលែងសត្វទោចម្កុដ ព្រោះព្រៃអង្គរមានសុវត្ថិភាព មានព្រៃស្អាត ធម្មជាតិល្អ មានអាហារគ្រប់គ្រាន់។ លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះ ត្រង់នឹងដៃគូ រស់នៅជាគ្រួសារ គម្លាតពីគ្រួសារ​១ទៅគ្រួសារ១ ប្រហែល១គីឡូម៉ែត្រកន្លះ អាយុ៦ឆ្នាំពេញវ័យ និងមានផ្ទៃពោះរយៈពេល៨ខែ មានកូនម្តង១ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។   លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេស​ភាព​វប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា យើងបានសហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ពន្ធមិត្តសត្វព្រៃ តាំងពីឆ្នាំ២០១៣ ក្នុងការព្រលែងសត្វព្រៃជាច្រើនប្រភេទក្នុងព្រៃរមណីយដ្ឋានអង្គរ។ ក្នុងនោះ […]
  • បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស១២ករណី ឃាត់ខ្លួនជនសង្ស័យ២០នាក់ ភ្នំពេញ ៖ ជនសង្ស័យចំនួន២០នាក់(ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេសនៅថ្ងៃទី០១ ខែកក្កដានេះ ។ ក្នុងចំណោមជនសង្ស័យទាំង២០នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន១២នាក់ និងប្រើប្រាស់ ៨នាក់ ។វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice) ស្មើនឹង ៣៩,២៨ក្រាម និង១៨កញ្ចប់តូច ។
  • រដ្ឋមន្ត្រីមហាផ្ទៃ៖ រយៈពេល៦ខែ ឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៏ធ្លាក់ចុះស្មើ២៥% រយៈពេល១ឆមាស ឆ្នាំ២០២០នេះ អត្រាគ្រោះថ្នាក់ចរាចរណ៏ មានការ ថយចុះគួរកត់សម្គាល់ បើប្រៀបធៀបនឹងឆ្នាំមុន និងមុនពេលមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ បើតាមសម្តេចក្រឡាហោម ស ខេង រយៈពេល៦ខែ ឆ្នាំ២០២០ អត្រាគ្រោះថ្នាក់ចរាចរណ៏ធ្លាក់ចុះស្មើ២៥%។   ទិន្នន័យជាផ្លូវការ បានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកក្នុង រយៈពេល១ឆមាស (ពីថ្ងៃទីខែមករា រហូតដល់ ថ្ងៃទី៣០ ខែមិថុនា) ឆ្នាំ២០២០នេះបើប្រៀបធៀបឆមាសទី១ឆ្នាំ២០១៩ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៥៥២លើក ស្មើ២៥% (១៦១៩ លើ២១៧១លើក) ចំនួនមនុស្សស្លាប់ថយចុះ១៧២នាក់ ស្មើនឹង១៧% (៨៦១លើ១០៣៣នាក់) ចំនួនអ្នករងរបួសថយចុះ៧៧៨ នាក់ស្មើនឹង២៤% (២៤៤៩លើ៣២២៧នាក់។ បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍រយៈពេល២ខែ នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោកគឺខែឧសភា និងខែមិថុនា ឆ្នាំ២០២០ នឹងខែឧសភា និងខែមិថុនាឆ្នាំ២០១៩គឺគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៣៣លើកស្មើនឹង៣៤%(៤៥៧លើ៦៩០លើក) ចំនួនមនុស្សស្លាប់មានការថយចុះ៧៩នាក់ស្មើនឹង២៥%(២៤១លើ៣២០នាក់) និងអ្នករងរបួសបានថយចុះ២៣៣នាក់ស្មើនឹង២៣% (៧៦៦លើ៩៩៩នាក់) ។   សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា តាមទិន្នន័យនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន នៅពេលប្រទេសជាតិមានការរីកចម្រើន […]
  • អភិបាលខេត្តកំពង់ចាមជំរុញឲ្យនគរបាលខេត្តខិតខំពង្រឹងសន្តិសុខដើម្បីការពារខ្សែក្រវាត់ភូមិឃុំមានសុវត្ថិភាពបន្តទៀត (ខេត្តកំពង់ចាម,ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២០)៖លោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តបានគូសបញ្ជាក់ថា:ការប្រឡង ប្រណាំងភូមិឃុំមានសុវត្ថិភាពនៅក្នុងឆ្នាំ២០១៩ ដែលគ្មានបទល្មើសមាន៥០ឃុំសង្កាត់ក្នុងចំណោមឃុំសង្កាត់រួមទាំង ១០៩ ហើយយើងទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសចំនួន៥ឆ្នាំជាប់គ្នា ដោយចាប់ពីឆ្នាំ២០១៥ដល់ ២០១៩ ។ លទ្ធផលល្អនេះគឺបានមកពីការខិតខំរួមគ្នារវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ និងមានការចូលរួមគាំទ្រសស្រាក់សស្រាំពីប្រជាពលរដ្ឋព្រមទាំងអនុវត្តតាមយ៉ាងផុលផុសផងដែរ។ ឯកឧត្តមអ៊ុន ចាន់ដា អភិបាល ខេត្តមានប្រសាសន៍ថា នគរបាលមូលដ្ឋានរួមទាំងស្រុក ខេត្ត បានខិតខំប្រឹងប្រែងការពារសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋបានល្អ។ដោយមើល ឃើញបែបនេះ ហើយត្រូវបានថ្នាក់លើបំពាក់ឋានន្តរសក្កិជូនដើម្បីស៊ីការលើកទឹកចិត្ត។ សូមឲ្យមន្ត្រីនគរបាលដែលបំពាក់ស័ក្ដិជូនហើយនោះត្រូវខិតខំបំពេញការងាររបស់ខ្លួនបន្ថែមទៀតនៅក្នុងអង្គភាពរៀងៗខ្លួនឲ្យកាន់តែប្រសើរជាងមុន។ ឯកឧត្តម អភិបាលខេត្តបន្តថា ធ្វើយ៉ាងណាត្រូវឱ្យប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមានការទុកចិត្តមកលើសមត្ថកិច្ចនិងពេញចិត្តពេញថ្លើម។ ហើយត្រូវជួយសម្រួលនិងដោះស្រាយរាល់បញ្ហាផ្សេងៗដែលពួកគាត់បានពឹងពាក់នឹងដាក់ពាក្យបណ្ដឹងឲ្យជួយដោះស្រាយនៅតាមបណ្ដាប៉ុស្ដិ៍រដ្ឋបាល។ រយៈពេលកន្លងមកនគរបាលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ក្នុងឱកាសបោះឆ្នោតជ្រើសរើសឃុំសង្កាត់និងតំណាងរាស្រ្តដែលបានប្រព្រឹត្ត ទៅដោយល្អប្រសើររួមទាំងបានទប់ស្កាត់ក្រុមអសកម្មមួយចំនួនដែលចង់បង្កចលាចលនៅក្នុងសង្គម។ ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ មានប្រសាសន៍ឲ្យដឹងដែរថាកងកំលាំងនគរបាល ត្រូវរក្សាសេចក្តីថ្លៃថ្នូរ ព្រោះថាខេត្តកំពង់ចាម ទទួលបានចំណាត់ថ្នាក់លេខ១ សូម្បីតែរូបលោកមកចូលរួមបំពាក់ ស័ក្កិជូនដល់មន្ត្រីនគរបាលនៅសាលាខេត្តឃើញថាបានរៀបចំមានរបៀប រៀបរយល្អគួរឲ្យសរសើរចាប់ តាំងពីឋានៈស្នងការខេត្តរហូតដល់នាយប៉ុស្តិ៍។ ហើយការបំពាក់ស័កនេះ គឺដើម្បីលើកទឹកចិត្តដល់នគរបាលដែលបានខិតខំប្រឹងប្រែងមានស្នាដៃល្អ។ ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា បានផ្ទុះឡើងនូវជំងឺ covid ជាមួយនោះមន្ត្រីនគរបាលត្រូវរួមចំណែកសហការជាមួយអាជ្ញាធរដើម្បីផ្សព្វផ្សាយវិធានការការពារកុំអោយឆ្លងជំងឺតាមការ ណែនាំរបស់ក្រសួងសុខា ភិបាល៕
  • ថ្ងៃសុក្រនេះ សម្តេចតេជោ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០ នាទីព្រឹក គណៈ​រដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ នេះបើតាម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រី ឯ.ឧ ផៃ ស៊ីផាន។ កិច្ចប្រជុំ។ ក្នុងនោះ ១- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញតិ្តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណារដ្ឋកូរ៉េ។
  • ចំនួនអ្នកឆ្លងកូវីដ១៩កើនឡើង១០,៥លាននាក់ ខណៈអ្នកស្លាប់​កើនឡើង៥១ម៉ឺននាក់ ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បាន​កើនឡើងដល់ជាង ១០លានកន្លះនាក់ គឺចំនួន ១០លាន ៥៧ម៉ឺននាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៣,១៧៥ នាក់ ខណៈដែលអ្នកជំងឺ Covid-19 សរុបចំនួន ៥,៧៩០,៧៦១នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃ​ពុធនេះដែរ មនុស្សថ្មីដែលបានឆ្លងវីរុស Covid-19 នៅជុំវិញពិភព​លោកមានចំនួន ១៧៣,៨០៨នាក់ និងអ្នកជំងឺ Covid-19 ចំនួន ៥,០៦១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។ នេះបើ​យោងតាម Worldometer ។
  • នៅព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារ ព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម» នៅព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារ ព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម»។
  • ៦ខែដើមឆ្នាំ ការនំាំចេញអង្កររបស់កើនឡើង៤១ភាគរយ ការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនា​ម័យ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ សម្រេចបាន ៣៩៧ ៦៦០ តោន កើនឡើងប្រមាណ ១១៦ ១២២ តោន ស្មើនឹង ៤១,២៥% ដែលធៀបទៅនឹងរយៈ៦ខែដើមឆ្នាំ២០១៩ មានចំនួន ២៨១ ៥៣៨ តោន ។ ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២០ នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៤១ ៥៦៣ តោន កើនឡើងចំនួន ១០ ១៩៧ តោន ស្មើនឹង ៣២,៥១% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤១ ៨៦៤ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៨ ៧៥២ តោន, អង្ករចំហ៊ុយមានចំនួន ៩២៤ តោន និងអង្ករក្រហមមានចំនួន ២៣ តោន ។ ដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោល​ដៅនាំចេញទាំងអស់៖ […]
  • សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស​២៨​ករណី ឃាត់ខ្លួន​ជនសង្ស័យ​៤២​នាក់ ម្សិលម៉ិញ ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៨​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៤២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣២​នាក់ និង​ប្រើប្រាស់ ១០​នាក់ ។​ វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​៣០ ខែមិថុនា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) ស្មើនឹង ៦,៣៨​ក្រាម និង​៣៦​កញ្ចប់​ មេ​តំ​ហេ្វ​តា​មីន​(Wy)ស្មើនឹង៤,៥០​ក្រាម និង​កេ​តា​មីន​ស្មើនឹង១០,០៤​ក្រាម ។    
  • ស្លាប់​៣​និង​របួស​១៣​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​១១​លើក​ម្សិលម៉ិញ ​ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣​នាក់​(​ស្រី​២​នាក់​)​បាន​ស្លាប់ របួសធ្ងន់​៩​នាក់​(​ស្រី​២​នាក់​) និង​របួសស្រាល​៣​នាក់​(​ស្រី​២​នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ។​   ​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៣០ មិថុនា​នេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១៦​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១១​លើក ៕  
  • សម្តេចតេជោ នឹងចាត់វិធានការណ៍ក្តៅ និងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីពេលថ្មីៗកន្លង​មកនេះ ខ្ញុំបានប្រកាសដាក់អោយប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩”។ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ​កូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។   ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។ ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ខ្ញុំសូមចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។  
  • ពលករខ្មែរម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ដោយមេការជនជាតិថៃបាញ់រះក្នុងវង់ផឹកស៊ី (ក្រុងប៉ោយប៉ែត,ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០)៖ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ម្នាក់បានស្លាប់និង៣នាក់ទៀតរងរបួស កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០២០ក្នុងបរិវេណទីស្នាក់នៅរបស់កម្មករកសាងសំណង់ខនដូមីនៀមដ៏ធំមួយក្នុងឃុំម៉ាបតាភុត ស្រុកមឿងខេត្តរ៉ាក់យ៉ងប្រទេសថៃ។ កាសែតថៃរ៉ាត់បានចុះផ្សាយថា ហេតុការណ៍ដែលឈានដល់ការផ្ទុះអាវុធនេះបើតាមការស្រង់សម្តីសាក្សីបញ្ជាក់ថា មុនដំបូងពលករខ្មែរ៤ – ៥ នាក់បានជួបជុំនាំគ្នាផឹកស៊ីក្រោយពេលសម្រាកពីការងារ។ នៅពេលនោះដែរក៏ស្រាប់តែមានអ្នកមើលការខុសត្រូវម្នាក់ឈ្មោះ ផៃរ៉ូត នួនសាង៉ាបានដើរមកហាមអោយកម្មករទាំងអស់ក្នុងវង់ផឹកស៊ីឈប់ផឹកព្រោះយប់ហើយខ្លាចថ្ងៃស្អែកឡើងធ្វើការមិនកើត។ប៉ុន្តែដោយសារអំណាចនៃជាតិសុរាធ្វើអោយកម្មករទាំងនោះមិនស្តាប់មេការទើបឈានដល់ការប្រកែកគ្នាតឹងសរសៃ ក។ ភ្លាមៗនោះដែរ លោកមេការបានដកកាំភ្លើងខ្លីពីចង្កេះមកបាញ់រះចូលក្នុងវង់ផឹកស៊ីទើបធ្វើអោយរងរបួសពលករខ្មែរចំនួន៣នាក់ដែលក្នុងនោះម្នាក់ត្រូវពោះធ្លាយពីម្ខាងទៅម្ខាង និងម្នាក់ទៀតត្រូវចំកណ្តាលដើមទ្រូង។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះក៏មានការភ្ញាក់ផ្អើលទៅដល់កម្មករដទៃនិងចោមរោមវាយទៅលើមេការបណ្តាលអោយមានស្នាមរបួសពេញក្បាលនិងលើខ្លួនប្រាណព្រមទាំងបានស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកពលករខ្មែរទាំង៣នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យម៉ាបតាភុតក៏បានស្លាប់ម្នាក់ដែលត្រូវគ្រាប់ធ្លាយពោះបន្ថែមទៀត។ដោយឡែកអ្នកដែលត្រូវចំ កណ្តាលដើមទ្រូងក៏មិនដឹងជាយ៉ាងណាដែរ។ ក្រោយពេលកើតហេតុក្រុមតម្រួតថៃបានយកកាំភ្លើងរបស់មេការទៅរក្សាទុកដើម្បីទុកជាភស្តុតាងនិងស្រាវជ្រាវអោយបានច្បាស់ទៅលើដើមចមនៃរឿងផ្ទុះអាវុធនេះ ៕  
  • ក្រសួងមហាផ្ទៃ បន្តពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍ តាមរយៈសេវាធនាគាអេឡិចត្រូនិក ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាស្ដីពីកិច្ចសហប្រតិ​បត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណា​យថវិការដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ។ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា នេះជាលើកទី២ ដែលកពិភាក្សាជាមួយធនាគារឯកជន ទៅលើសំណើរបស់ធនាគារអេឡិច​ត្រូនិកចូលរួមក្នុងការប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូល ថ្លៃផាកពិន័យ ការបែង​ចែកភាគលាភនៃការផាកពិន័យរបស់នគរបាលចរាចរណ៍ ការប្រមូលសេវាធ្វើលិខិតឆ្លងដែនតាមរយៈកម្មវិធីឌីជីថល។ សូមជម្រាបដែរថា សម្តេចក្រឡាហោម ស ខេង បានសម្រេចបង្កើតឱ្យមានក្រុមការងារមួយ ដែលមានឯកឧត្តមសក់ សេដ្ឋា ជាប្រធានឯកឧត្តមប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ជាអនុប្រធា​ន និងសមាជិកចំនួន៨រូបផ្សេងទៀត។ ​ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបន្ថែមទៀតថាក្នុងពេលនេះ ឯកឧត្តមចង់ឱ្យមានបទបង្ហាញ ដើម្បី​ឱ្យឯកឧត្តមទទួលបាននូវព័ត៌មានទាក់ទងសេវានានារបស់ធនាគារដៃគូរដែលចង់សហការ និងបំណងនៃការផ្តល់សេវា ប្រមូលនូវការផាកពិន័យចរាចរណ៍ ក្នុងន័យដើម្បីសម្រួលដល់ការប្រមូលថ្លៃផាកពិន័យ ការបែងចែកភាគលាភនៃការផាកពិន័យរបស់នគរ​បាលចរាចរណ៍ការប្រមូលសេវាធ្វើលិខិតឆ្លងដែន និងសេវានានា ដែល​ស្ថិតក្រោម សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ៕
  • អាជ្ញាធរខេត្តពោធិ៍សាត់ ដោះស្រាយផលប៉ះពាល់ក្នុងគម្រោងផ្លូវ​វៀងក្រុងពោធិសាត់ ជិតរួចរាល់ហើយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យការអនុវត្តគម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ «ផ្លូវវៀងក្រុងពោធិ៍សាត់» និងចុះពិនិត្យគម្រោង​សាងសង់ប្រព័ន្ធលូរំដោះទឹកស្អុយ និងអាងប្រព្រឹត្តកម្មទឹកខ្វក់ ដែលមានផ្ទៃដីប្រមាណជា៣ហិកតា ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។   កឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា ការស្ថាបនាផ្លូវវៀងក្រុងពោធិ៍សាត់ គឺជាគម្រោងថ្នាក់ជាតិ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាសាម៉ីក្រសួង និងមានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ជាសេនាធិការ ចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះ និងធ្វើការដោះស្រាយផលប៉ះពាល់។ ឯកឧត្តមបន្តថា គម្រោងផ្លូវវាងក្រុងពោធិ៍សាត់ បានចូលរួមក្នុងការកាត់បន្ថយការកកស្ទះក្នុងក្រុង និងបានជួយសម្រួលចររាចរណ៍ ក្នុងការដឹកជញ្ជូនទំនិញ ឱ្យកាន់តែមានភាពងាយស្រួល។ ឯកឧត្តម ម៉ៅ ធនិន បានស្នើដល់ក្រុមហ៊ុនដែលទទួលម៉ៅការអនុ​វត្តគម្រោងនេះ នៅពេលដែលចាប់ផ្តើមដាំកូនឈើ ឬផ្កាលម្អទ្រូងផ្លូវ ត្រូវពិភាក្សា និងសហការជាមួយអាជ្ញាខេត្ត ដើម្បីជ្រើសរើសកូន​ឈើ ឬពូជផ្កាណា ដែលជាអត្តសញ្ញាណជាតិ ជាពិសេសឱ្យកាន់តែមានភាពទាក់ទាញ និងស្រស់បំព្រង។ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ក្រុមការងារ បន្តខិតខំដោះស្រាយផលប៉ះពាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីពន្លឿនការអនុវត្តគម្រោង «ផ្លូវវាងក្រុងពោធិ៍សាត់» ឱ្យបានឆាប់រហ័ស។ […]
   

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)