(ខេត្តស្ទឹងត្រែង,ថ្ងៃទី០២ ខែ កក្កដា ឆ្នាំ២០២០)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុ ងកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងដីសាធារ ណ: របស់រដ្ឋ ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសា ស្ត្រខេត្តស្ទឹងត្រែង និងចូលរួមពីសំណាក់ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងពីបញ្ហាជាច្រើន ដែលកើតឡើង តាមមូលដ្ឋាននានា ពិសេសទាក់ទងទៅនឹង បទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាល ភូមិ ឃុំ ស្រុក ក្នុងខេត្តស្ទឹងត្រែង ។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់អភិបាល ស្រុក មេឃុំ មេភូមិ រាល់ការកើតមានឡើងនូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទល្មើសផ្សេងៗក្នុងដែនដីរដ្ឋបាលរបស់ខ្លួនតាមមូលដ្ឋាននីមួយៗ គឺអភិបាល ស្រុក មេឃុំ មេភូមិ ជាអ្នកទទួលខុសត្រូវគ្រប់រឿង និងមានសិទ្ធិក្នុងការអនុវត្តវិធានការណ៍ទៅតាមផ្លូវច្បាប់ ឬក៏ស្នើសុំទៅកម្លាំងមានសមត្ថកិច្ចនៅមូលដ្ឋាននោះដើម្បីសហការក្នុងការអនុវត្តកិច្ចការងារ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញដល់ថ្នាក់ដឹកនាំ តាម ភូមិ ឃុំ ស្រុក ក្នុងការបង្កើតតំបន់អេកូទេសចរណ៍ តាមបណ្តាល ភូមិ ឃុំ ស្រុក ដើម្បីទាញយកប្រភពចំណូលដែលបានមកពី ភ្ញៀវទេសចរណ៍ ដែលមកលេងខេត្តស្ទឹងត្រែង ដោយប្រភពទាំងនេះហើយ ដែលអាចកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ និងដើម្បីបញ្ចៀសការកាប់ព្រៃឈើ ការបរបាញ់សត្វព្រៃ ក្នុងដែនអភិរក្ស និងដែនជម្រកសត្វព្រៃដែលជាអំពើខុសច្បាប់ និង ប្រឈមមុខជាមួយ ទោសទាន់ ផងដែរ។
សូមបញ្ជាក់ផងដែរថា៖ តំបន់ព្រៃការពាររបស់បរិស្ថានខេត្តស្ទឹងត្រែង ទាំងអស់មាន៦កន្លែង គឺឧទ្យានជាតិ២ កន្លែង តំបន់រាមសារ១ កន្លែង និងដែនជម្រកសត្វព្រៃ៣កន្លែង ៕





