ព័ត៌មានថ្មី
- ក្រុម ចោរគាស់ផ្ទះលួចម៉ូតូ ចំនួន០៥នាក់ត្រូវបានកំលាំង នគរបាល ស្រុក សំរោង ទង សហការ ស្រាវជ្រាវ រ ហូតបង្រ្កាបបានជាក់ស្ដែងដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ប្រគល់ជូនម្ចាស់វិញ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) ៖ក្រុមជនសង្ស័យមុខសញ្ញាលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន០៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តឃាត់បានបន្តបន្ទាប់ រួមជាមួយវត្ថុតាងមួយចំនួន។ ជំនាញនគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ មានជនមិនស្គាល់អត្ដសញ្ញា ណ ធ្វើសកម្មភាពវាយ គាស់ ផ្ទះ របស់ឈ្មោះ ថន ស្រីនិច ភេទស្រី អាយុ២៤ ឆ្នាំ នៅភូមិត្រពាំងឬ ស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាបង ស្រី ជនរងគ្រោះ ចោរចូលលួចយកម៉ូតូ ១គ្រឿង ម៉ាកស្មាស់ ពណ៍ខ្មៅ ជារបស់ឈ្មោះ ប៉ិល ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំ ងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលផ្ញើទុក នៅផ្ទះបង ព្រមទាំងលួចសម្ភារៈ ម៉ូទ័រស្វាន ១ ម៉ូទ័រកាត់ដែក ១ ប៉ុស្ដិផ្សារដែក ១ មួយចំនួន ផងដែរ។ លុះដល់ថ្ងៃទី២៤ ខែមិថុនា […]
- មានវិដេអូរ៖ បញ្ជួនបុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់សម្ភារៈពាក់ព័ន្ធមួយចំនួនទៅតុលាការ (ខេត្តបាត់ដំបង,ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បុរសម្នាក់ជួញដូររក្សាទុកនិងថ្នាំម៉ាទឹកកកមួយថង់និងសម្ភារៈពាក់ព័ន្ធមួយចំនួនហើយមានដីការចាប់ខ្លួនពីបទជួញដូរថ្នាំញៀនបន្ថែមទៀត កសាងសំណុំរឿងបញ្ជួនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នេះ បានធ្វើឡើងកាលពីម៉ោង១៨និង១០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី២៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ លោកសុខ និមលនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង បានឲ្យដឹងថាជនសង្ស័យម្នាក់ដែលចាប់ឃាត់ខ្លួនឈ្មោះម៉ែន រដ្ឋមុនីភេទប្រុសអាយុ៣០ឆ្នាំរស់នៅភូមិព្រៃស្វាយឃុំរាំងកេសីស្រុកសង្កែខេត្តបាត់ដំបង។ ក្នុងប្រតិបត្តការនេះ កម្លាំងដកហូតបានថ្នាំម៉ាទឹកកកមួយថង់ទម្ងន់០,២៣ក្រាម ទួរស័ព្ទដៃ២គ្រឿងនិងសម្ភារៈមួយចំនួនទៀតហើយចាប់ឃាត់ខ្លួនកាលពីម៉ោង១៨និង១០នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០នៅចំណុចក្រុមទី២៧ភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះម៉ែន រដ្ឋមុនីភេទប្រុសអាយុ៣០ឆ្នាំនេះ មានដីការបង្គាប់ឲ្យចាប់ខ្លួនលេខ៣១៣ត ព្រ ចុះថ្ងៃទី២៣ខែមេសាឆ្នាំ២០២០របស់លោក ឡូយ ចាន់ត្រាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំណុចក្រុមតី០៩ភូមិវត្តតាមឹមឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង មួយករណីផងដែរ។ លោកសុខ និមលបានបញ្ជាក់ថាកម្លាំងបានសហការជាមួយកម្លាំងប៉ូលិសស្រុក ចុះបង្ក្រាបបានករណីរនេះហើយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់និងវត្ថុតាងបានភ្លាមៗជាក់ស្ដែងតែម្ដង។បច្ចុប្បន្ននេះ កម្លាំងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០ហើយ៕
- សម្តេចតេជោ គាំទ្រពេញទំហឹងចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រទីម័រលេស្តេចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំអាស៊ានភាគច្រើន បានគាំទ្រទីម័រជាសមាជិកពេញសិទ្ធិ ហើយនៅពេលខាងមុខអាស៊ាននឹងបញ្ចូលទីម័រជាសមាជិកពេញសិទ្ធិ ប៉ុន្តែតម្រូវឲ្យទីម័រ បំពេញលក្ខខណ្ឌមួយចំនួន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ សម្តេចតេជោ មានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័រលេស្តេ មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យើងក្នុងបរិបទ នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាននៅក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្រោមឆ័ត្រអាស៊ានផងដែរ។ សម្តេចតេជោបន្ថែមថា ក្នុងស្មារតីនេះយើងគួរបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមធំៗនានា ដែលប្រទេសនេះកំពុងជួបប្រទះសំដៅជួយបំពេញរាល់នីតិវិធីនិងលក្ខខណ្ឌតម្រូវចាំបាច់នានាឲ្យបានឆាប់។
- កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្រាវជ្រាវបង្រ្កាបរំដោះនារីរងគ្រោះ២នាក់ពីទីតាំងបង្កប់សេវាកម្មផ្លូវភេទ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០)៖ កាលពីវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០ ២០ កន្លងទៅ កំលាំងជំនាញការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រីវរ សេនីយ៍ទោ មួន មល្លិកា នាយ ការិ យាល័យ បានឆ្មក់ចូលបង្រ្កាបទីតាំងបង្កប់សេវាផ្លូវភេទជ្រកក្រោមផ្លាកម៉ាស្សាកោសជប់ស្ថិតក្នុងភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ កិច្ចប្រតិបត្ដិការកម្លាំងជំនាញឃាត់ខ្លួនម្ចាស់បើកទីតាំងម្នាក់មានឈ្មោះឈួន ប៊ុនថន ភេទប្រុស អាយុ៤០ឆ្នាំមុខរបរបើកម៉ាស្សាកោសជប់។ តាមការបញ្ជាក់ឲ្យដឹងពីលោកស្រី មួន មល្លិកានាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនថា ៖ ក្រោយទទួលបានព័ត៌មានលោកស្រីបានគោរពស្នើសុំគោលការណ៍ដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរ បាលខេត្ដកំពង់ស្ពឺ និងបានការឯកភាពពីរលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺដោះម្បីប្រតិបត្ដិការរំដោះនារីរងគ្រោះដោយសារការចាញ់កលល្បិចលួងលោមពីថៅកែអោយរកស៊ីទទួលសេវាផ្លូវភេទផងនិងឲ្យ ធ្វើជាអ្នកម៉ាស្សាកោសជប់(នារីបំរើភ្ញៀវ ..) ។ បច្ចុប្បន្ន ថៅកែ ម្នាក់ជាម្ចាស់ទីតាំងបង្កប់សេវាផ្លូវភេទត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចាត់ការនីតិវិធីបន្ដ រីឯនារីរងគ្រោះបានប ញ្ជូនទៅជំនាញជួយដល់ស្រ្ដីងាយរងគ្រោះផងដែរ។ គេសង្កេតឃើញថាចាប់តាំងពីលោកស្រី វរសេនីយ៍ទោ មួន […]
- សន្លឹកឆ្នោតប្រើប្រាស់រួចជាង២២លានសន្លឹក ត្រូវ គ.ជ.ប កម្ទេច ចោល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ សម្រាប់បោះ ឆ្នោតរួចមកហើយ ចំនួន ៤៣.២៩៣ កញ្ចប់ ប្រមាណជ២២ លានសន្លឹក ដោយការកាត់ចិញ្រ្ចាំ។ ឯកឧត្តម នុត សុខុម អនុប្រធា ន គ.ជ.ប បានគូសបញ្ជាក់បន្ថែមថា ថ្ងៃនេះ គឺជាលើកទី៤ ដែល គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោត បន្ទាប់ពីបានរក្សាទុកប្រកប ដោយសុវត្ថិភាពតាមការកំណត់នៃច្បាប់។ គ.ជ.ប បានបំផ្លាញសន្លឹកឆ្នោត៤លើកមកហើយ ក្នុងនោះ លើកទី១ នៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០០៩ លើក ទី៣ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ និងលើកទី៤ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០៕
- ក្រសួងបរិស្ថានប្រគល់អណ្តើកហ្លួងពីរក្បាលទៅអង្គការ WCS ដើម្បីអភិរក្ស សត្វអណ្តើកហ្លួងដ៏កម្រ ២ ក្បាល ត្រូបានក្រសួងបរិស្ថានទទួលពីប្រជាពលរដ្ឋ ដែលបានសង្គ្រោះចេញពីអ្នកនេសាទនៅស្រុកស្រែអំបិល។ បច្ចុប្បន្នអណ្តើកនេះ នៅសល់មិនដល់ ៥០០ ក្បាលទេនៅកម្ពុជា ខណៈបបរទេសថៃ និងវៀតណាមបានដាច់ពូជកាលពីប៉ុន្មានឆ្នាំមុន។ លំអិតជូននៅល្ងាចនេះក្នុងកម្មវិធីព័ត៌មានអាស៊ីអាគ្នេយ៏ពេលយប់។
- ចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋជាង៨០គ្រួសារនៅស្រុកភ្នំស្រួច (ខេត្តកំពង់ស្ពឺ,ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០)៖ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ឯកឧត្តម លៀង ឆៃលី អញ្ជើញជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណកម្មក្រីក្រនៃការរីករាលដាលជំងឺកូវីដ-១៩ នៅឃុំមហាសាំងមានចំនួន ៨២ គ្រួសារ សាលាឃុំមហាសាំងតែម្តងកាលពីរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០។ ឯកឧត្តមបានគូសបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង ៨២គ្រួសារនោះថា÷ សូមបងប្អូនចេះថែទាំសុខភាពនិងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធជាមួយ ជំងឺកូវីដ-១៩ ហើយរស់នៅត្រូវមានអនាម័យហូបស្អាតផឹកស្អាត និងបរិស្ថានភូមិឋានត្រូវស្អាតជានិច្ច នឹងត្រូវលុបបំបាត់ជម្រកមូសខ្លា និងវត្ថុដែលអាចដក់ទឹក បង្កងាយស្រួលឱ្យមូសពង និងកូន។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា÷ នេះជាប័ណ្ណរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនគ្រួសារក្រីក្រមានឈ្មោះនៅក្នុងបញ្ជីគ្រួសារក្រីក្ររបស់ភូមិ ដែលបានបញ្ជាក់ទទួលស្គាល់ដោយក្រុមប្រឹក្សាឃុំសង្កាត់ នឹងអស់សុពលភាពនៅពេលដែលក្រសួងផែនការចេញប័ណ្ណសមធម៌ថ្មី នៅពេលដែលបច្ចុប្បន្នភាព បញ្ជីគ្រួសារក្រីក្រលើកក្រោយ។ សមាជិកគ្រួសារ អាចយកប័ណ្ណនេះទៅបង្ហាញ នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឬ ស្ថាប័ន និងអង្គការទាំងនោះពិនិត្យលទ្ធភាពផ្ដល់សេវាឬជំនួយដល់សមាជិកគ្រួសារនោះ។ សូមបងប្អូនត្រូវខិតខំថែរក្សាប័ណ្ណនេះឲ្យបានល្អ ដើម្បីប្រើប្រាស់បានយូរអង្វែងក្នុងការជួយលើកស្ទួយជីវភាពបងប្អូនតាមរយៈការប្រើប្រាស់ប័ណ្ណសមធម៌នេះ។ កម្មវិធីបញ្ចប់ក៏មានការ ចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដល់ គ្រួសារទាំង៨២ ផងដែរ៕
- បាត់ពីផ្ទះ២ថ្ងៃ ប្រទៈឃើញសាកសពដេកស្លាប់ក្នុងដី ក្រុមហ៊ុនរបស់ចិន (ខេត្តក្រចេះ,ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០)៖ សាកសពបុរសម្នាក់ ត្រូវបានគេគេប្រទះឃើញដេកស្លាប់នៅក្នុងព្រៃខាង ក្រោយភូមិ នៅស្រុកសំបូរ ក្នុងបរិវេណដីវិនិយោគរបស់ក្រុមហ៊ុនចិន ។ សាកសពរបស់បុរសរងគ្រោះឈ្មោះណូ បញ្ញា អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ត្រូវបានគេប្រទះឃើញក្នុងព្រៃបរិវេណក្រុមហ៊ុនវិនិយោគរបស់ចិន គូស៊ីម៉ែនស្ថិតក្នុងស្រុកសំបូរ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ក្រោយពីជនរងគ្រោះបានបាត់ចេញពីផ្ទះអស់រយៈ២ថ្ងៃ។ ស្រ្តីជាប្រពន្ឋរបស់ជនរងគ្រោះឈ្មោះ វន មុំ អាយុ៤៧ឆ្នាំ បានប្រាប់នគរបាលថា ប្តីរបស់ គាត់បានបាត់ចេញពីផ្ទះតាំងពីថ្ងៃទី២០ ខែមិថុនា។ ក្រោយពេលបាត់ខ្លួនគាត់ក៏បានប្តឹងទៅមេ ភូមិឲ្យជួយស្វែករក។ លុះដលយប់ថ្ងៃទី២២ ខែមិថុនា ក៏មានការប្រទះឃើញសាកសពរបស់ប្តី គាត់នៅក្នុងព្រៃក្នុងបរិវេណរបស់ក្រុមហ៊ុនចិន។ ជុំវិញការស្លាប់របស់បុរសរងគ្រោះនេះ ក៏ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកសំបូរ បាន កំណត់ថា ជាករណីឃាតកម្ម។ ព្រោះសាកសពបុរសរងគ្រោះ មានស្នាមជាំលើកិញ្ចឹង.កនិងនៅលើ ចិញ្ចើម។ នគរបាលស្រុកសំបូរ បញ្ជាក់ថា ករណីឃាតកម្មនេះ នគរ បាលកំពុងតែស្រាវជ្រាវយ៉ាងសកម្មរកមុខសញ្ញាប្រព្រឹត្ត។
- មានវីដេអូរ៖ អភិបាលខេត្តប៉ៃលិន ស្នើដល់សភាពាណិជ្ជកម្មកម្ពុជា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្តដើម្បីផ្តល់ឱកាសសម្រាប់ការវិនិយោគ (ខេត្តប៉ៃលិន,ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០)៖ មានប្រសាសន៍លើកឡើង ក្នុងឱកាសអញ្ជើញ ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តមឧញ្ញ៉ា ហាក់ សុវណ្ណា អនុប្រធានសភាពាណិជ្ជកម្ពុជា អំពីសក្តានុពលរបស់ខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយដល់ក្រុមហ៊ុនឯកជននានា ដែលមានបំណងមកធ្វើការវិនិយោគ។ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់សភាពាណិជ្ជកម្មកម្ពុជា ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីសក្តានុពលរបស់ខេត្ត ដើម្បីជំរុញ ឱកាសវិនិយោគរបស់ ក្រុមហ៊ុន និងដៃគូសហការនានា។ ក្នុងឱកាសនោះដែរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ សែន ប្រមុខដឹកនាំដ៏ឆ្នើម របស់កម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យរួមមាន៖ ផ្លូវថ្នល់ ទឹកស្អាត អគ្គីសនី សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងប្រឡាយទឹក មានគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសបានបើកជំហជើងមេឃ ឱ្យអ្នកវិនិយោគមកពីគ្រប់ទិសទី មកចូលរួមកសាងខឿនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរឡើង ដែលជាហេតុធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងជាលំដាប់ពី ១ថ្ងៃទៅ១ថ្ងៃ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ខេត្តប៉ៃលិន បច្ចុប្បន្នមានសក្តានុពលជា ច្រើន […]
- មានវីដេអូរ៖ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតត្អូញត្អែរពីពលរដ្ឋធ្វើចំណាកស្រុកខកខានមិនបានចូលរួមការវាស់វែងដីធ្លី (ខេត្តកំពត,ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០)៖ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពតលោក ដាញ់ ណារី បានអោយដឹងថានៅក្នុងស្រុកដងទង់មិនសូវមាន ប្រជាពលរដ្ឋចូលរួមជាមួយមន្ត្រីជំនាញរៀបចំដែនដីវាស់វែងក្បាលដីរបស់ខ្លួនទេ។ដោយសាតែប្រជាពលរដ្ឋភាគច្រើនបានធ្វើចំណាកស្រុកទៅរកទទួលទាននៅឯស្រុកឆ្ងាយៗ។ លោកដាញ់ណារីបានថ្លែងបែបនេះកាលពីព្រឹកថ្ងៃទី23ខែមិថុនានៅក្នុងពិធីប្រគល់វិញ្ញាបណ្ណប័ត្រសំគាល់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន150គ្រួសារមកពីឃុំនៅក្នុងស្រុកដងទង់ខេត្តកំពត។ លោកដាញ់ណារីបានថ្លែងប្រាប់នៅក្នុងពិធីចែកបណ្ណ័បត្រសម្គាល់អចលនវត្ថុជូនដល់ពលរដ្ឋនៅស្រុកដងទង់ថានៅក្នុងស្រុកដងទង់មានឃុំចំនួន10តែមន្ត្រីជំនាញរៀបចំដែនដីបានធ្វើការវាស់វែងក្បាលដីប្រជាពលរដ្ឋបានចំនួន6ឃុំរួចមកហើយនៅសល់តែ4ឃុំទៀតមន្ត្រីជំនាញកំពង់ចុះអនុវត្តជាក់ស្ដែង,ប៉ុន្តែការវាស់វែងមានការយឺតយ៉ាវបណ្ដាលមកពីប្រជាពលរដ្ឋចាកចេញពីភូមិស្រុក។ឯកឧត្តមជាវតាយអភិបាលខេត្តកំពតបានថ្លែងប្រាប់ប្រជាពលរដ្ឋនៅសាលាស្រុកដងទង់កាលពីព្រឹកថ្ងៃទី23មិថុនាថាប្រជាពលរដ្ឋគួរតែមានការចូលរួមជាមួយមន្ត្រីរៀបចំដែនដីធ្វើការវាស់វែងដីធ្លីរបស់ខ្លួនអោយបានជាក់លាក់។ឯកឧត្តមជាវតាយបានថ្លែងថាបណ្ណ័សម្គាល់អចលនវត្ថុនេះមានតម្លៃណាស់ព្រោះបើបានបណ្ណ័សម្គាល់សិទ្ធិនេះហើយការកើតមានជម្លោះដីធ្លីក៏អាចកាត់បន្ថយផងដែរ។ ឯកឧត្តមជាវតាយបានជំរុញអោយប្រជាពលរដ្ឋនៅស្រុកដងទង់ក៏ដូចប្រជាពលរដ្ឋនៅក្នុងខេត្តកំពតទាំងមូលចូលរួមវាស់វែងក្បាលដីរបស់ខ្លួនអោយបានច្បាស់លាស់ដើម្បីបញ្ជៀសការកើតមានជម្លោះដីធ្លីជាបន្តទៀត។ ឯកឧត្តមជាវតាយអភិបាលខេត្តកំពតបានជម្រាបប្រាប់ពលរដ្ឋថាសូមអោយពលរដ្ឋមានអនាម័យខ្ពស់ព្រោះមេរោគគូវីដ19មិនទាន់ទៅណាឆ្ងាយទេ។ឯកឧត្តមជាវតាយបានដាស់តឿនប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផលក្នុងការដាំដុះក្នុងរដូវវស្សានេះជាការចាំបាច់ ៕
- ឈាមស្រែកស្បែកហៅ ចាក់សម្លាប់ប្លន់យកម៉ូតូជិះគេចខ្លួនបាន១ថ្ងៃ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវតាមចាប់ឃាត់ខ្លួននៅក្នុងមន្ទីរពេទ្យកាល់ម៉ែត (ខេត្តព្រៃវែង,ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២០)៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាក់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច ជិះគេចខ្លួនបានតែ១ថ្ងៃ ត្រូវសមត្ថកិច្ចនគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីជននេះទៅជួបស្រីស្នេហ៍នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត(រាជធានីភ្នំពេញ)។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ បាន កាន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1.GE.5868 និងទូរស័ព្ទដៃម៉ាក(ណូគារ)១គ្រឿង ដែលជារបស់ជនរងគ្រោះ ឈ្មោះ ភី ឃុន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិពេជ្រ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ជនសង្ស័យបានជួលជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបអោយឌុបខ្លួន(ជនសង្ស័យ)។ លុះបើកមកដល់កន្លែងស្ងាត់ឃើញមានឱកាស ក៏យកវត្ថុចុងស្រួចចាក់ទៅលើជនរងគ្រោះដាច់ជាច្រើនកន្លែងបណ្តាលអោយដាច់ខ្យល់ស្លាប់នៅកណ្តាល វាលស្រែក្បែរផ្លូវលំ ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បង្កអោយ មាន ការផ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២៣និង៣៥នាទីយប់ ថ្ងៃ ដដែល។បច្ចុប្បន្នជនរងសង្ស័យ […]
- កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ភ្នំពេញ៖ ឯ.ឧ ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯ.ឧ វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០។ កិច្ចព្រមព្រាងនេះ មានទំហំទឹកប្រាក់ជាង៧លានដុល្លារអាមរិក។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួនជាង ៧លាន ២សែន ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ជាដើម៕
- សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីការក្រសួងមហាផ្ទៃ ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធ នាគារ បានរៀបចំឡើងដោយផ្អែលើមូលដ្ឋានសំខាន់ៗ ដូចជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ ផែនការយុទ្ធ សាស្ត្រ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអនុសាសន៍ណែនាំរបស់សម្ដេចក្រឡាហោម។ ផែនការសកម្មភាពឆ្នាំ២០២០នេះ គឺជាផែនការសកម្មភាពឆ្នាំទី២ នៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងសមធម៌ ព្រមទាំងផ្ដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមហរណកម្ម។ អគ្គនាយកដ្ឋានពន្ធនាគារក៏បានបង្ហាញការកត់សម្គាល់នូវចំណុចគ្លឹះ២ ដែលធានាឱ្យការអនុវត្តផែនការសកម្មភាពនេះសម្រេចបានតាមការគ្រោងទុក ទី១ គឺការងារហេដ្ឋារចនា សម្ព័ន្ធ ដែលជាដើមចមនៃការកើតមានភាពចង្អៀតណែនក្នុងពន្ធនាគារ ជះឥទ្ធិពលអវិជ្ជមានលើការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ការងាររៀបចំឃុំឃាំង ការអប់រំកែប្រែ ស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទី២ គឺស្ថានភាពក្របខណ្ឌមន្ត្រីពន្ធនាគារ ដែលចំនួនក្របខណ្ឌមន្រ្តីនៅមិនទាន់សមាមាត្រនឹងចំនួនអ្នកជាប់ឃុំ៕
- ជនមិនស្គាល់អត្តសញ្ញាណប្រើវត្ថុស្រួចចាក់បុរសម្នាក់ស្លាប់នៅកណ្តាលវាលស្រែប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព (ខេត្តព្រៃវែង,ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២០): បុរសអ្នករត់ម៉ូតូ ឌុបម្នាក់ត្រូវជនមិនស្គាល់អត្តសញ្ញាណប្រើវត្ថុស្រួចចាក់ត្រូវជាច្រើនកន្លែងបណ្តាលអោយដាច់ខ្យល់ស្លាប់នៅកណ្តាលវាលស្រែ រួចជនសង្ស័យប្លន់យកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល២៣និង៣៥នាទីយប់ ថ្ងែទី២១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចវាលស្រែកន្លែងស្ងាត់ក្បែរផ្លូវលំ ស្ថិត ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ ជនរងគ្រោះមានឈ្មោះ ភី យុន ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិពេជ្រ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ម៉ូតូដែលចោរប្លន់យកទៅនោះ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ មិនមានអ្នកចាំស្លាកលេខទេ។ ប្រភពខ្លះនិយាយថា នៅយប់នោះគេបានឭជនរងគ្រោះស្រែករកអោយជួយដែរ ប៉ុន្តែគេមិនចាប់អារម្មណ៍ ហើយនៅចំងាយប្រហែលជា៥០ម៉ែត្រ ពីកន្លែងកើតហេតុមានផ្ទះពលរដ្ឋដែរ តែគាត់ជាមនុស្សចាស់ជរា ណាមួយយប់ងងិតផង មិនហ៊ានចុះមកជួយឡើយ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះទៅពិនិត្យទៅតាមលក្ខណៈជំនាញនិងបន្តស្រាវជ្រាវតាមនីតិវិធី។ចំណែកសពក្រោយពីពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
- អ្នកនាំពាក្យក្រសួងបរិស្ថាន: កម្ពុជាលក់ឥណទានកាបូនបានជាង១១លានដុល្លារ រហូតមកទល់នឹងឆ្នាំ ២០២០ នេះ កម្ពុជាបានលក់ឥណ ទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦ លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀតដើម្បី បន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបានបំភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសបរិមាណច្រើន។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថា នក្នុងឱកាសដែលឯកឧត្តមនិងប្រតិភូក្រសួងបរិស្ថានចុះ ពិនិត្យការគ្រប់គ្រងនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃតាតៃក្នុងខេត្តកោះកុងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០។ ដែនជម្រកសត្វព្រៃតាតៃ ដែលត្រូវបានឯកឧត្តមរដ្ឋលេខា ធិការក្រសួងបរិស្ថាន គូសបញ្ជាក់ថាជាទីតាំងមួយ ក្នុងចំ ណោមទីតាំង ៣ ដែលកម្ពុជាលក់កាបូនបាន ក្នុងនោះក៏មានដែនជម្រក សត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាង ត្បូង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថាក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុម ហ៊ុន Gucci។ រហូតមកដល់ ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុង ចំ ណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានគូស បញ្ជាក់ថា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


