ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • គ្រោះអគ្គីភ័យឆាបឆេះផ្ទះឈើតូចធំអស់ចំនួន៤ខ្នងផ្ទះនៅស្រុកព្រែកប្រសព្វខេត្តក្រចេះ (ខេត្តក្រចេះ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖ យ៉ាងហោចណាស់មានផ្ទះឈើចំនួន៤ខ្នងផ្ទះ ស្មើនឹង១៣ដំបូល រស់នៅក្នុងភូមិកែង,ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានសងក្បែរៗគ្នា ត្រូវបានអគ្គីភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោងជាង១១យប់រំលងអាធ្រាត ថ្ងៃទី១៦ខែមិថុនានេះ។ ជាមួយនឹងគ្រោះអគ្គីភ័យ ដែលបានលេបត្របាក់ផ្ទះឈើរបស់ពលរដ្ឋទាំង៤គ្រួសារ នេះ គឺមិនបណ្តាលឱ្យមានមនុស្សណាម្នាក់ស្លាប់ ឬរបួសនៅក្នុងគ្រោះ អគ្គីភ័យនេះទេ។ ហើយគ្រោះអគ្គីភ័យនេះត្រូវបាននគរបាលស្រុកព្រែកប្រសព្វ សន្និដ្ឋានជំហានដំបូងថា មូលហេតុគឺផ្តើមចេញដោយសារឆេះភ្លើងទៀនដែលដុតទុកចោល។ នគរបាលស្រុកព្រែកប្រសព្វបាននិយាយថា ជាមួយនឹងគ្រោះអគ្គីភ័យនេះ នគរ បាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាន ដើម្បីបាញ់ទឺកទប់ស្កាត់ អស់ទឹកជាច្រើនរថយន្ត ដើម្បីទប់ស្កាត់ កុំឱ្យឆេះរាលដាលកាន់តែខ្លាំង។ តែរហូតដល់យយប់រំលងអាធ្រាតទើបស្ថានភាពនៃការឆាបឆេះ ត្រូវបានស្ងប់ ស្ងាត់។ អគីភ័យនេះ គឺផ្តើមដំបូងចេញពីផ្ទះឈើ១ខ្នង ដែលមានម្ចាស់ឈ្មោះ ប៉ុល ភួង ភេទប្រុសអាយុ៧៥ និងស្ត្រីឈ្មោះនួន ធឹង អាយុ៧៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដែលនគរបាលសន្និដ្ឋានជំហានដំបូងថា អណ្តាតភ្លើងនេះ គឺផ្តើមចេញពីភ្លើងទៀនដែលដុតទុកចោលហើយរាលដាលមកដល់ផ្ទះឈើអ្នកក្បែរខាង ចំនួន៣ខ្នងផ្ទះបន្ថែមទៀត ។ ដោយម្ចាស់ផ្ទះទី១ឈ្មោះ ប៉ុន សាលី អាយុ៧២ឆ្នាំ និងប្រពន្ឋឈ្មោះ អ៊ុល សានអាយុ៧៤ឆ្នាំ ។ […]
  • មានវីដេអូរ៖ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចសមាសភាពក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សានិងយ័នឌ័រ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០) ៖ លោកជំទាវ ឡុង បូណារ៉េត អភិ បាលរងខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចសមាសភាពក្រុមការងារឆ្លើយតបពហុ វិស័យចំពោះអំពើហិង្សា ទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត និងបង្កើនការងារថ្នាក់ ក្រុង ស្រុក រយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ និងធ្វើបច្ចុប្បន្នភាព ពង្រឹងការអនុវត្តការងារ ក្នុងខេត្តកំពង់ស្ពឺ។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍ លោក លោកស្រី ជាតំណាងមកពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និងលោក លោកស្រី ជាអភិបាលរងក្រុង ស្រុកទាំង០៨ សរុបចំនួន៤៥នាក់។ លោកជំទាវ ឡុង បូណារ៉េត អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបណ្ដាមន្ទីរ អង្គភាព ពាក់ព័ន្ធ និងដៃគូរ ដែលបានចូលរួមចំណែក យ៉ាងសកម្ម និងរស់រវើក ក្នុងការចូលរួមចំណែក ធ្វើឲ្យសម្រេចនូវសកម្មភាពលេចធ្លោរ […]
  • អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់ គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា នៅសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងារមនៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរប្រចាំច្រកទាំង០៦របស់អាជ្ញាធរជាតិ អប្សរាបានទទួលពាក្យស្នើសុំសាងសង់លំនៅដ្ឋាន និងជួសជុលតូចតាចចំនួន៦៨ករណី។   បន្ទាប់ពីទទួលបានសំណើខាងលើ មន្ត្រី-បុគ្គលិកជំនាញបានចុះពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់របស់ប្រជាពលរដ្ឋមា្ចស់សំណើបានចំនួន៣៦ករណី រួមមាន៖ .ក្រុងសៀមរាប ចំនួន១៣ ករណី ស្រុកពួក ចំនួន០៥ករណី ស្រុកបន្ទាយស្រី ចំនួន០២ករណី ស្រុកអង្គរធំ ចំនួន០៧ករណី ស្រុកប្រាសាទ បាគង ចំនួន០៩ករណី។ អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើ រហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវា កម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជា ពលរដ្ឋ៕
  • អាជ្ញាធរខេត្តកំពង់ចាមប្រឹងប្រែងកសាងច្រាំង ទន្លេជូនប្រជាពលរដ្ឋដើម្បីបញ្ចៀសពីការលិចលង់ (ខេត្តកំពង់ចាម,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០): ច្រាំងទន្លេចំនួន៤កន្លែងក្នុងនោះមាននៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន កំពុងតែដំណើរការសាងសង់ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត,ដើម្បីធានាសុវត្ថិ ភាពជូនដល់ប្រជាពលរដ្ឋបញ្ចៀសកុំឲ្យរង គ្រោះនៅក្នុងរដូវវស្សា។ជាមួយនោះអាជ្ញាធរខេត្តក៏បានណែនាំឲ្យ ដល់កម្លាំងនៅមូលដ្ឋានឲ្យបន្តតាមដានយកចិត្តទុកដាក់ចំពោះលំនៅឋានរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ។ លោកប្រាក់ ទិត នាយកទីចាត់ការផែនការវិនិយោគខេត្ត មានប្រសាសន៍ឲ្យដឹងថា: ឯកឧត្តមអភិបាលខេត្តបានអញ្ជើញចុះពិនិត្យការសាងសង់ច្រាំងទន្លេនៅក្រោយសាលាសង្កាត់កំពង់ចាមនៅក្នុងជំហានទី១ដែលមានប្រវែង៥៥ម៉ែត្រ កំពុង តែសាងសង់ដោយក្រុមហ៊ុនឯកជនដែលមានបទពិសោធន៍ រហូតមកដល់ពេលនេះបានប្រមាណ ២០%ហើយ ។ ជាមួយនោះអភិបាលខេត្តក៏បានក្រើនរំលឹកឲ្យក្រុមហ៊ុនខិតខំពន្លឿនការសាងសង់ហើយបានឆាប់រហ័សមុនពេលដែលទឹកទន្លេមេគង្គឡើងមកដល់។ លោកប្រាក់ ទិត នាយកទីចាត់ការផែនការខេត្តមានប្រសាសន៍បន្តថាក្រោយពីសាងសង់រួចរាល់នៅជំហានទី១ក្នុងសង្កាត់កំពង់ចាម និងបន្តសាង សង់ច្រាំងទន្លេបន្ថែមទៀតក្នុងជំហានទី២ សរុបដែលមានប្រវែងប្រមាណ ២០០ម៉ែត្រ ។នាព្រឹកថ្ងៃដដែលនោះតំណាងអភិបាលខេត្តនិងសាហការីបានអញ្ជើញចុះពិនិត្យច្រាំងទន្លេនៅក្នុងឃុំពង្រស្រុកកោះសូទិន ដែលមានប្រវែង៦០ម៉ែត្រ ។ ដែលបានបាក់មកដល់ផ្លូវត្រូវបានក្រុមស្ថាបនាកំពុងតែញាប់ដៃជើងបុកគ្រឹះបេតុងសម្រេចបានប្រមាណ២០% ដោយឡែកចំណុចទី២ ក្នុងភូមិជាហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន នៅជាប់នឹងទន្លេមេគង្គ ក្រុមស្ថាបនាកំពុងតែបន្តការងាររបស់ខ្លួនប្រឹងប្រែងធ្វើយ៉ាងណាឱ្យបានរួចរាល់មុនរដូវដំឡើងមកដល់។ព្រោះនៅតំបន់នោះមានផ្សារជាហែនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋរាប់សិបខ្នង។ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋបែបនេះហើយទើបឯកឧត្តមអភិបាលខេត្តបានយកចិត្តទុកដាក់ក្នុងការសាងសង់ច្រាំងទន្លេដើម្បីធានាបាននូវសុវត្ថិ ភាពជូនបងប្អូនអាជីវករនិងពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ។ លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងដែរថា ច្រាំងទន្លេចំណុចមុខសណ្ឋាគារមេគង្គដែលទទួលរងបាក់ស្រុតប្រវែង៧០ម៉ែត្រ ដោយសារគ្រោះទឹកជំនន់ពីទន្លេមេគង្គ រហូតមក ដល់ពេលនេះក្រុមការងារមន្ទីររបស់លោកបានសាងសង់រួច ១០០%៕  
  • មានវីដេអូរ៖ កសិករចាប់អារម្មណ៍ពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេសកាន់តែច្រើននៅខេត្តបាត់ដំបង (ខេត្តបាត់ដំបង,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖កសិករនិងពលរដ្ឋខ្មែរ បានចាប់អារម្មណ៍ពីការចិញ្ចឹមមាន់តាមបែបបច្ចេកទេសកាន់តែច្រើនឡើងហើយងាកមក រករៀនសូត្រពីរបៀបចិញ្ចឹមតាមវិធីសម័យទំនើប មានការចិញ្ចឹមមាន់សិប្បនិមិ្មត មាន់៣សាសន៍និងមាន់កសិកម្មជាដើម ខណៈការចិញ្ចឹមមាន់តាមបែបបច្ចេក ទេសទទួលបានផលឆាប់រហ័សនិងចំណេញពេលវេលា ងាយស្រួលក្នុងការចិញ្ចឹម ដើម្បីឲ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារបច្ចុប្បន្ននោះ។ ក្រុមកសិករដែលមកចូលរួមរៀនពីរបៀបចិញ្ចឹមមាន់សិប្បនិមិត្ត(មាន់ឈាមពីរ) ជាមួយអ្នកជំនាញរបស់កសិដ្ឋានអានស៊ីន សហការពីគម្រោងអេម អង្គការវើលវីសិន រួមទាំងដៃគូអភិវឌ្ឍមួយចំនួនទៀតដែលស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២០។ ក្រុមកសិករដែលមកចូលរួមរៀនពីរបៀបចិញ្ចឹមមាន់ បានប្រាប់ឲ្យដឹងថាបច្ចុប្បន្នពួកគាត់បានចិញ្ចឹមមាន់ប្រភេទមាន់ស្រែ ដោយចិញ្ចឹមតាមបែបបុរាណ ទាំងការភ្ញាស់កូន ការឲ្យចំណីក៏មិនទៀងពេលវេលា ហើយមិនដឹងពីរបៀបចាក់ថ្នាំវ៉ាក់សាំងជាដើម ដែលកត្តាទាំងអស់នេះហើយ បានធ្វើឲ្យមាន់ងាប់ច្រើន។ ក្រោយពីចំណាយពេលវេលា ជាមួយនឹងការរៀនសូត្រពីការចិញ្ចឹមមាន់សិប្បនិមិត្តនេះ ឃើញថាដឹងច្រើន ទាំងរបៀបធ្វើកន្លែងដេករបស់វា ការឲ្យចំណី និងការដាក់ថ្នាំបង្ការជាដើម ហើយនៅពេលពួកគេអនុវត្តន៍តាមវិធីបច្ចេកទេសសម័យទំនើបនេះ រំពឹងថាការចិញ្ចឹមនឹងទទួលបានជោគជ័យ។ លោក ផាន ស៊ីណាត់ អ្នកគ្រប់គ្រងកសិដ្ឋានអានស៊ិន បានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលើការដាក់ថ្នាំវ៉ាក់សាំង ការបង្កាត់ពូជមាន់ប្រភេទសិប្បនិមិន្ត រួមទាំងបច្ចេកទេសមួយចំនួនទៀត ដោយការបង្រៀននេះ មានទាំងទ្រឹះស្ដីនិងការចុះអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋានតែម្ដង ។ គួរបញ្ជាក់ថា មាន់សិប្បនិមិត្ត ដែលកសិករកំពុងចាប់អារម្មណ៍ចិញ្ចឹមនេះ គឺមានតម្លៃទាបជាងមាន់ស្រែតែបន្តិចបន្តួចប៉ុណ្ណោះ ដូចមាន់ស្រែក្នុងមួយគីឡូក្រាមលក់បាន ១៦.០០០រៀល មាន់សិប្បនិមិត្តអាចលក់បានមួយគីឡូក្រាម ១៥.០០០រៀល ហើយតម្រូវការទីផ្សារមួយប្រភេទនេះ ក៏សម្បូរផងដែរ ក្នុងទីផ្សារនានា […]
  • ប្រេងសាំងបន្ត​ឡើងដល់២៨៥០រៀល​ក្នុង​មួយ​លីត្រហើយ យោង​តាម​តម្លៃ ដែលកំណត់ដោយ​ក្រសួងពាណិជ្ជកម្ម បានឲ្យដឹង​ថា ការ​លក់រាយ​តាម​ស្ថានីយ៍ ដែលអនុវត្ត​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​កំណត់ឲ្យប្រេងសាំងធម្មតា​លក់តម្លៃ ២៨៥០រៀល​ក្នុង​មួយលីត្រ ដែលតម្លៃនេះឡើង ១៥០រៀល​បើធៀប​នឹង​តម្លៃកាលពីដើមខែមិថុនា។ ដោយ​ឡែកសម្រាប់ប្រេងម៉ាស៊ូតវិញ ត្រូវ​បាន​កំណត់​ក្នុងតម្លៃ ២៦០០រៀល​ក្នុង​មួយលីត្រ ឡើង​ថ្លៃ​១០០រៀល បើធៀបនឹង​ដើមខែមិថុនា។
  • (ឃើញហើយព្រឺរោម) ឃាត់ខ្លួនមនុស្សពីរនាក់សង្ស័យករណីឃាតកម្មដោយចោទចេះអំពើអាបធ្មប់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)៖ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមនុស្សពីរនាក់ ដែលសង្ស័យថាជាជនដៃដល់ក្នុងករណីឃាតកម្មដោយចោទថាចេះអំពើអាបធ្មប់។   អំពើឃាតកម្មនេះ កើតឡើងនៅត្រង់ចំណុចអំពិលផ្អែម ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំឈើតុំ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីម្សិលម៉ិញនេះ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ញ៉ាំង ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធនៃសព) បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះ គឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម(កាប់សម្លាប់និងពូថៅ) លើជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រួចបោះទៅក្នុងឡធ្យូង ដោយចោទជនរងគ្រោះថា ចេះធ្វើអំពើផ្លូវងងឹត(អាបធ្មប់)។ ករណីឃាតកម្ម កាប់សម្លាប់មនុស្សនេះបានកើតឡើងតាំងពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងមកម្ល៉េះ រហូតដល់ធុំក្លិនស្អុយទើបបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ចំពោះករណីនេះសមត្ថកិច្ចនគរបាលកំពុងមមាញឹកបើកការស៊ើបអង្កេតនៅឡើយ គឺពុំទាន់អាចបង្ហាញព័ត៌មានឱ្យលម្អិតបាននៅឡើយទេ៕
  • មន្ត្រីសុខាភិបាល ត្រូវពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមរយៈក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាមាតាទី២ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តពោធិ៍សាត់ បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមជាមាតាទី២ ប្រកបដោយការសណ្តោសប្រណី និងត្រូវចងចាំថា «សម្តីពេទ្យគឺជាឱសថ រីឯអាកប្បកិរិយារបស់ពេទ្យ គឺបម្រើឱ្យការទាក់ទាញ»។ ឯកឧត្តមបានស្នើបែបនេះ នៅវេទិកាសាលាខេត្ត ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយបានការចូលរួមពីឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលខេត្តពោធិ៍សាត់ សរុប១០០រូប។   ឯកឧត្តម ម៉ៅ ធនិន បានថ្លែងបន្ថែមថា ក្នុងនាមតំណាងឱ្យរដ្ឋបាលខេត្ត ឯកឧត្តមសូមថ្លែងនូវការសាទរចំពោះការដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងគាំទ្រពេញទំហឹងចំពោះការផ្ទេរធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងរចនាសម្ព័ន្ធរបស់មន្ទីរសុខាភិបាលខេត្ត ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលជាការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពោលជាការផ្ទេរសិទ្ធអំណាច និងការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល មករដ្ឋបាលខេត្ត ដែលជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការបង្ខិតសេវាសុខាភិបាលឱ្យកាន់តែជិត ដល់ខ្នងផ្ទះប្រជាពលរដ្ឋ […]
  • ឯ.ឧ ឃួង ស្រេង អំពាវនាវឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ឯ.ឧ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាសំរាមនៅតែជាបញ្ហាប្រឈមរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវដោះស្រាយ។ អភិបាលរាជធានី បានបន្តអំពាវនាវ ប្រជាពលរដ្ឋជួយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការប្រមូលសំរាម និងដើម្បីសោភ័ណភាពរបស់ប្រជាពលរដ្ខ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ មិថុនា នាទីស្តីការគណៈរដ្ឋមន្ត្រី។ បើតាម ឯ.ឧ ឃួង ស្រេង ក្នុងមួយថ្ងៃប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បង្កើតសំរាមពី២៨០០ ទៅ៣០០០តោន ក្នុងមួយថ្ងៃ ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមគ្រប់គ្រងសំរាមដោយផ្ទាល់ តាមរយៈការបង្កើតរដ្ឋការស្វ័យតគ្រប់គ្រងសំរាម និងសំណល់រឹង។ ប៉ុន្តែនៅក្នុងដំណាក់កាលនេះ រដ្ឋបាលរាជធានីភ្នំពេញ ជួបនូវបញ្ហាប្រឈម និងសត្យានុម័ត គឺការផ្លាស់ប្តូររបៀបរបបការងារពីការគ្រប់គ្រងសេវា មកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់​៕
  • នគរបាលអធិការដ្ឋាន ក្រុងប៉ោយប៉ែតសហការជាមួយនគរបាលការពារព្រំដែនគោកលេខ៩១១ បង្រ្កាបជនជាតិថៃ ប្រុស ស្រី២នាក់ ពីបទជួញដូរគ្រឿងញៀន (ក្រុងប៉ោយប៉ែត,ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)៖ កម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ការបារព្រំដែនបឹងសាគូនៃវរសេនាតូចការពារព្រំដែនគោកលេខ ៩១១ ព្រមទាំងមានការសហការពីប្រជាពលរដ្ឋល្អ បានចុះបង្រ្កាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចាប់ឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រី ចំនួន២នាក់ ជាជនជាតិថៃ រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួន នៅចំណុចបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៥និង០៥នាទីល្ងាច ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០។ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ជនសង្ស័យ មានឈ្មោះ១/-ផាត់ថាឆាត គ្រីត ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខAA6917469២/-ឈ្មោះ ជីនវ៉ុនកាម៉ន សាវ៉ាន់យ៉ា ភេទស្រី ជនជាតិថៃ អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ AA5682330។ លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា៖ជាមួយនឹងកិច្ចប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបាន ធ្វើការដកហូតវត្ថុតាងថ្នាញៀន ម្សៅក្រាមសថ្លាចំនួន ៣១កូនថង់ (សាមសិបមួយកូនថង់)-ថ្នាំគ្រាប់ពណ៌ផ្កាឈូកមានអក្ស(WY)ចំនួន៥៨(ហាសិបប្រាំបីគ្រាប់)និងថ្នាំគ្រាប់ពណ៌បៃតងមានអក្ស(WY)ចំនួន១គ្រាប់–ជញ្ជីងថ្លឹងថ្នាំញៀន១-បំពង់កែវមួយចំនួន ,ដបកែឆ្នៃសម្រាប់ជក់គ្រឿងញៀន៣, បំពង់ចូកថ្នាំ២, ដែកកេះ៣, ប៉ាស្ព័រ២ក្បាល និងទូរស័ព្ទដៃ២គ្រឿង។ លោកអធិការ វរសេនីយ៍ឯកធិន ស៊ិនដេត បានបន្តថា៖ជនជាតិថៃទាំង២នាក់នេះ បានមកស្នាក់នៅក្រុងប៉ោយប៉ែតយូរមកហើយ […]
  • ចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋយើងមួយចំនួន ដែលធ្លាក់ខ្លួនជរាពិការ មានជំងឺជាប់ប្រាណ និងធ្លាក់ខ្លួនក្រនេះ ក៏ដោយសារតែ ប្រទេសជាតិ មានសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ កើតមានលើទឹកដីដ៏ស្រស់បវរនៃយើងមានរាប់ទសវត្សរ៍មកហើយ ពីរបបមួយ ទៅរបបមួយ គេធ្វើការដណ្ដើមអំណាចគ្នា ដោយចុងអាវុធ ជាហេតុបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារបាននិរាសព្រាត់ប្រាស់ក្រុមគ្រួសារ និងក្រុមគ្រួសារខ្លះទៀតធ្លាក់ខ្លួនរងរបួសពិការ និងស្លាប់។ ហើយអ្នករស់រានមានជីវិតវិញខ្លះ មានជំងឺរហូតដល់សព្វថ្ងៃនេះ កត្តាទាំងអស់នេះហើយ ដែលជាហេតុធ្វើឲ្យធ្វើឲ្យប្រជាពលរដ្ឋយើងទាំងនោះធ្លាក់ខ្លួនក្រ រហូតដល់សព្វថ្ងៃនេះ។ ឯកឧត្តម វ៉ីសំណាង មានប្រសាសន៍បែបនេះគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណកម្មក្រីក្រតាមការស្នើសុំអំឡុងពេលនៃការរីករាលដាលជំងឺកូវិត 19 មានចំនួន ៥០ នាក់តំណាងឱ្យគ្រួសារក្រីក្រប្រភេទ១មានចំនួន ៣២២គ្រួសារ និងក្រ២មានចំនួន ២៨៨ គ្រួសារ របស់ស្រុកសំរោងទង។ ហើយពិធីនេះប្រារព្ធធ្វើនៅអគារប្រជុំសាលាស្រុក នារសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។ ក្នុងពិធីសំណេះសំណាល និងចែកប័ណ្ណនេះដែរ ឯកឧត្តមអភិបាលខេត្តបានពាំនាំបណ្ដាំសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែល ជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ដោយឡែកនៅថ្ងៃដដែលនោះដែរ នៅអគារប្រជុំសាលាស្រុកបសេដ្ឋ មានកម្មវិធីចែកប័ណ្ណគ្រួសារក្រីក្រដែលមានក្រប្រភេទ១ មានចំនួន […]
  • អភិបាលរាជធានីភ្នំពេញ៖ ភ្នំពេញ មាន​យានយន្តរហូតដល់ជាង២លានគ្រឿងបច្ចុប្បន្ន ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជ​ធានី​ភ្នំពេញបច្ចុប្បន្ន មានប្រជាពលរដ្ឋរស់នៅជាង៣លាននាកក់ និងមានស្ថិតិយានយន្តគ្រប់ប្រភេទដែលបានចុះបញ្ជីរនៅរាជធានីភ្នំពេញ ក្នុងនោះរថយន្ត៥៣គ្រឿង ទោចក្រយានយន្ត និងត្រីចក្រក្រយាន១,៦លានគ្រឿង រួមនឹងយានយន្តឆ្លងកាត់មានចំនួនជាង៣លានគ្រឿង។
  • មានវីដេអូរ៖ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកំពង់ស្ពឺ ចុះពិនិត្យទំនិញ និងណែនាំក្រុមអាជីវករ នៅផ្សារបាត់ដឹង ស្រុកឧដ្ដុង្គ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០)៖ រាល់ការទិញទំនិញ ត្រូវពិនិត្យមើលលើសំបកវេចខ្ចប់ បើគ្មានកាលបរិឆ្ឆែត គ្មានប្រភពច្បាស់លាស់ មិនដឹងថាអ្នកផលិតទាំងអស់នោះ ដាក់សារធាតុញៀន ឬដាក់គ្រឿងផ្សំពុលអ្វីខ្លះ ទៅដល់អ្នកទិញយកមកបរិភោគនោះទេ។ ដូច្នេះសូមក្រុមអាជីវករទាំងអស់ និងអ្នកទិញទំនិញទៅបរិភោគទាំងអស់ ត្រូវនាំគ្នាពិនិត្យមើល និងបញ្ឈប់ការទិញទំនិញទាំងអស់នោះ យកមកលក់ ឬយកទៅបរិភោគទៀតទៅ។ លោក ណាល់ វិចិត្រ ប្រធានសាខាកបប មានប្រសាសន៍បែបនេះគ្រាដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញ និងអប់រំណែនាំដល់អ្នកលក់ និងអ្នកទិញ នៅផ្សារបាត់ដឹង ក្នុងស្រុកឧត្តុង្គ កាលពីរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ម្សិលមិញ។ លោកក៏បានផ្ដល់នូវសារដាស់តឿនទៅដល់អ្នកលក់និងអ្នកទិញដើម្បីចូលរួមលើកស្ទួយសុខមាលភាពសង្គមមុននឹងទិញទំនិញគ្រប់ប្រភេទមកលក់ឬយកទៅបរិភោគសូមបងប្អូនត្រូវគិតពីសុខមាលភាពដោយត្រូវពិនិត្យមើលអនាម័យការតាំងលក់ពិនិត្យមើលកាលបរិឆ្ឆេត ប្រភព ឬគ្រឿងផ្សំដែលគេសរសេរលើសំបកវេចខ្ចប់ឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញទាំងអស់នោះមកបរិភោគ។ ក្នុងពិធីចុះពិនិត្យ និងណែនាំរបស់សាខា កបប មន្ត្រីសាខាក៏បានពិនិត្យតាមដានតម្លៃម៉ាស់ ជែល ឬអាល់កុលលាងដៃ ឥន្ធនៈ ស្រាថ្នាំចិនសែ (តាំងកួយ) ព្រមទាំងបានយកគំរូទំនិញចំនួន ០៤ មុខតាមការណែនាំរបស់អគ្គនាយកដ្ឋានបញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីធ្វើការពិនិត្យផងដែរ៕  
  • ក្រសួងមហាផ្ទៃដាក់ឲ្យប្រើប្រាស់និមិត្តសញ្ញា «​ខេត្ត​កែប​» សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា «​ខេត្ត​កែប​» ។
  • ក្រសួងធនធានទឹក៖ ខេត្តភាគកណ្តាល និងភាគខាងក្រោម នឹងមានភ្លៀងធ្លាក់ខ្លាំង ពីថ្ងៃទី១៧ ដល់២៣ មិថុនា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃនេះ ឲ្យដឹងថាខេត្តនៅតំបន់ភាគកណ្តាល និងភាគខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ មិថុនាខាងមុខនេះ។ ដោយឡែកនៅតំបន់មាត់សមុទ្រវិញ នឹងមានភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)