ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • នគរបាលខេត្តកំពង់ស្ពឺចុះហាមឃាត់ការលក់ដូរស្រាថ្នាំម៉ាកតាំគួយដែលកន្លងមកមានអ្នកពុលស្លាប់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះផ្សព្វផ្សាយនិងសហការស្រាវជ្រាវរកស្រាថ្នាំចិនសែម៉ា ក “តាំងគួយ “នៅតាមដេប៉ូ ចែកចាយលើទីផ្សារទូទាំងខេត្ដកំពង់ស្ពឺក្រោយផ្ទុះរឿងពលរដ្ឋផឹកពុលស្លាប់នៅឯខេត្តបន្ទាយមានជ័យ។ លោកឧត្ដមសេនីយ៍ ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺបានដាក់បទបញ្ជាឲ្យកម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោ យលោកវរសេនីយ៍ ឯក ហេង សំរេច នាយការិយាល័យ នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ចុះត្រួតពិនិត្យស្រាវជ្រាវរក ស្រាថ្នាំចិនសែដែលមាន ម៉ាក «តាំង គួយ»នៅតាមដេប៉ូ ចែក ចា យ ទីផ្សារទូទាំងខេត្ដកំព ង់ ស្ពឺ ។ យោងតាម ការប្រកាសក្រសួងសុខាភិបាលក្រោយហេតុការណ៍ ស្លាប់មនុស្សនៅខេត្ដបន្ទាយមានជ័យ ដែលបង្កឡើងដោយស្រា ថ្នាំចិនសែម៉ាក តាំងគួយជាប្រភេទស្រាថ្នាំដែលមានសារធាតុផ្សំមេតាណុលកម្រិតខ្ពស់ ដែលធ្វើអោយមានផល ប៉ះពាល់ខ្លាំងដល់សុខភាពអ្នកហូប និងឈានទៅដល់ការបាត់បង់អាយុជី វិត។ ស្រាថ្នាំចិនសែតាំងគួយ (លើសំបកដបស្រា មានសរសេរអក្សរដាក់ថា ប៉ូវកម្លាំង សម្រួលសរសៃ និងក្រពះ) ជាក់ស្ដែង នៅស្រុក ម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្ត […]
  • ពិធីដាំកូនឈើចំនួន ១.០០០ដើម ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប (ខេត្តព្រះវិហារ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ នៅព្រឹកម៉ិញនេះ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានរៀបចំពិធីដាំកូនឈើចំនួន ១.០០០ដើម ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ សរុបចំនួន ២៥០នាក់ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។   ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍លើកឡើងថា ព្រៃឈើជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសយើង ដូច្នេះសូមបងប្អូនប្រជាសហគមន៍ព្រៃឈើ ត្រូវនាំគ្នាបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូប ឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះ និងការពារព្រៃឈើ ក៏ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយ បរិស្ថានសង្គម ។ ទន្ទឹមនោះដែរ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ពលរដ្ឋទាំងអស់ ត្រូវចាប់ផ្ដើមដោយមិនបង្អែរបង្អង់ នូវផែនការសា្ដរព្រៃឈើ និងដាំឈើឡើងវិញ […]
  • ខ្យល់កន្ត្រាក់រលំផ្ទះ៣ខ្នង និងរន្ទះបាញ់គោស្លាប់មួយក្បាលនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០៖ មេឃភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង និងរន្ទះបាញ់គោងាប់ចំនួន ១ក្បាល ស្ថិតនៅភូមិអូរគរគីក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកអន្លង់វែង បានអោយដឹងថា កាលវេលាម៉ោង ៦ និង២៤នាទី ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានខ្យល់កន្ត្រាក់បណ្ដាលឲ្យដួលរលំលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះរងការខូចខាតរួមមាន៖ ទី១,ផ្ទះទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ បានរលំខូចខាតទាំងស្រុង ដោយម្ចាស់ឈ្មោះ ទាវ ណាំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ទី២ ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៧ម៉ែត្រ បានរបើកដំបូលស័ង្កសីចំនួន ៣សន្លឹក ដែលម្ចាស់ឈ្មោះ ហ៊ើយ រ៉ាវ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករផ្ទះ និងទី ៣ ម្នាស់ឈ្មោះ អុិត ឈឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ ផ្ទះទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ បានរបើកសង្កសី៤សន្លឹក។ ដោយឡែកគោមួយក្បាល របស់មេភូមិអូរគគីរក្រោម ក៏ត្រូវបានរន្ទះបាញ់ស្លាប់ផងដែរ។ […]
  • អាវុធហត្ថស្រុកអន្លង់វែងបញ្ជូនជនសង្ស័យម្នាក់ទៅទីបញ្ជាការអាវុធហត្ថខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងករណីថ្នាំញៀន (ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ត្រូវកម្លាំងអាវុធហត្ថស្រុកអន្លង់វែងបញ្ជូនទៅទីបញ្ជាការ អាវុធហត្ថខេត្តខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការជួញដូរចែកចាយថ្នាំញៀន។ លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេ បញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា ជនសង្ស័យឈ្មោះ វណ្ណះ ភាវុធ ភេទប្រុស អាយុ ២៤ឆ្នាំ ដែលកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទី ស្ថិតនៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ តាមរបាយការណ៍របស់លោក ងួន ទ្ធីរិទ្ធ បានបន្ថែមថា ជនសង្ស័យឈ្មោះ វណ្ណះ ភាវុធ បច្ចុប្បន្នរស់នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលជាមុខសញ្ញាណជូញដូរថ្នាំញៀន។ ហើយកម្លាំងអាវុធហត្ថ បានរកឃើញ វត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់ មានទំងន់ ១០,៩២ក្រាម រួមជាមួយទូរស័ព្ទដៃម៉ាកណូគារ១គ្រឿងទៀត។  
  • មានេះវីដេអូរ៖ គ្រួសារទុរគតគ្មានទីពឹងទទួលបានផ្ទះសំភារៈ និងថវិកាពីអភិបាលខេត្តឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ,ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០៖ គ្រួសារទុរគតជនចាស់ជរាគ្មានទីពឹងចំនួន ៣គ្រួសារដែលមានទីតាំងស្ថិតនៅភូមិថ្មដូនលើកភ្នំដងរែក ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានអំណោយផ្ទះ ៣ខ្នង រួមជាមួយនឹងថវិការ សំភារៈ ពីឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។   ផ្ទះចំនួន ៣ខ្នង ធ្វើអំពីរថ្មប្រក់ស័ង្កសី មានបណ្តោយ ៥ម៉ែត្រគុណនឹង៤ម៉ែត្រ ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ បានចំណោយថវិការអស់ជាង ២១លានរៀល បានសាងសង់ផ្ទះជូនដល់គ្រួសារទុរគតជនគ្មានទីពឹង។ នាក្នុងឱកាសនោះ ក៏បានចែកអំណោយជូនដល់គ្រួសារទីទាល់ក្រចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន មី ១កេស ត្រីខ១យួរ ប៊ីចេង១កញ្ចប់ និងថវិការ២ម៉ឺនរៀល ព្រមទាំងប្រគេនបច្ច័យចំនួន ១លានរៀលដល់វត្តគិរីរង្សីថ្មដូនសម្រាប់កសាង។ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តមានប្រសាសន៍ថាប្រជាពលរដ្ឋមួយចំនួនតូចនៅក្នុងខេត្តឧត្តរមានជ័យជួបការលំបាកខ្វះខាតជីវភាពខ្លះ ហើយដើម្បីសម្រួលនូវការលំបាកនេះរាជរដ្ឋាភិបាល បានផ្តល់អំណោយតាមរយៈរដ្ឋបាល ខេត្ត ឧត្តរមានជ័យដើម្បីជួយដល់គ្រួសារងាយរងគ្រោះ។   នៅក្នុងឱកាសនោះឯកឧត្ដម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]
  • មានវីដេអូរ៖ ប៉ះគ្នាហើយ កាប់សាហាវណាស់ ! គូឯក មាស សុជាតិ 🇰🇭Vs🇰🇭ធី តុងហ៊ី ប៉ះគ្នាហើយ កាប់សាហាវណាស់ ! គូឯក មាស សុជាតិ 🇰🇭Vs🇰🇭ធី តុងហ៊ី ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៣ ០៦ ២០២០
  • មានវីដេអូរ៖ ចូលលឿនដេកលឿន គូពិសេស ម៉ូធប៉ុន សូដា 🇰🇭Vs🇰🇭ដាំ រតនា ចូលលឿនដេកលឿន គូពិសេស ម៉ូធប៉ុន សូដា 🇰🇭Vs🇰🇭ដាំ រតនា ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៣ ០៦ ២០២០
  • មានវីដេអូរ៖ លើកខ្ពស់អីក៏ខ្ពស់យ៉ាងនេះ !! ផ្កាប់ចានចូលកញ្ចឹងក លើកខ្ពស់អីក៏ខ្ពស់យ៉ាងនេះ !! ផ្កាប់ចានចូលកញ្ចឹងក គូពិសេស លាស់ យីន 🇰🇭Vs🇰🇭សុខ សាវណ្ណ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៣ ០៦ ២០២០
  • មួយដៃចូលកញ្ចឹងកល្អណាស់ ដេកឈឹង!! មួយដៃចូលកញ្ចឹងកល្អណាស់ ដេកឈឹង!! គូពិសេស សារា ចំរើន 🇰🇭Vs🇰🇭ជា សំនៀង ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៣ ០៦ ២០២០
  • មានវីដេអូរ៖ ចុកណាស់!! កាប់មួយជើងចូលភ្លៅ ចុកណាស់!! កាប់មួយជើងចូលភ្លៅ គូពិសេស ម៉ៅ ប្រាក់បាន 🇰🇭Vs🇰🇭ធន់ វិស្នុ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៣ ០៦ ២០២០
  • មានវីដេអូរ៖ មេខ្យល់ពីរនាក់ ត្រូវបានសមត្ថកិច្ចខេត្តឧត្តរមានជ័យ បញ្ជូនទៅតុលាការ ករណីនាំពលរដ្ឋខ្មែរចំនួន២៧នាក់ឆ្លងដែនខុសច្បាប់ទៅធ្វើការប្រទេសថៃ (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖ដោយមានការ ចង្អុលបង្ហាញពីឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ម៉ែន លី ស្នងការនគរបាលខេត្ត កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែករកមុខសញ្ញាមេខ្យល់ដែលលួងលោមនាំប្រជាពលរដ្ឋទៅធ្វើការក្នុងប្រទេសថៃ ដោយគ្មានច្បាប់ នៅព្រឹកថ្ងៃ១២ ខែមិថុនាឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចខេត្តឧត្ដរមានជ័យ ដឹកនាំដោយ លោកស្រី វរសេនីយ៍ឯក សេង គឹមថា ស្នងការរង ទទួលផែន ការ ងារ ប្រឆាំងជួញដូរមនុស្ស ការពារអនីតិជន ការងារយេនឌ័រ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ និង លោកវរសេនីយ៍ទោ លាំង ពូលី នាយការិយាល័យប្រឆាំងជួញមនុស្ស និងការពារអនីតិជនខេត្ត បានឃាត់ខ្លួនជនសង្ស័យ និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លោកស្រី វរសេនីយ៍ឯក សេង គឹមថា បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធទៅករណីដឹកនាំពលរដ្ឋខ្មែរឆ្លងដែនចំនួន ២៧នាក់ទៅធ្វើការក្នុងប្រទេសថៃ ដោយគ្មានច្បាប់នេះ មានចំនួន២នាក់ មានឈ្មោះ គង់ សាវឿន ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ […]
  • អភិបាលខេត្តកណ្ដាល បានដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ ក្នុងឱកាសចុះផ្សព្វផ្សាយវិធានការការពារការឆ្លងជំងឺកូវីដ-១៩ (ខេត្តកណ្តាល,ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០)៖បញ្ហាប្រឈមចំនួន២ គឺបញ្ហាផ្លូវ និងទឹកស្អាត ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សម្រេចដោះស្រាយជូន ដោយឯកឧត្តមបានចាត់ឱ្យអាជ្ញាធរស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ចុះសិក្សាភ្លាមៗ ពីគម្រោងផ្លូវបេតុងចំនួន ២ខ្សែ ពិសេសត្រូវរៀបចំប្រព័ន្ធទឹកស្អាត ជូនដល់ប្រជាពលរដ្ឋបានប្រើប្រាស់ឲ្យបានឆាប់បំផុត។ ឯកឧត្តមអភិបាលខេត្តបានដោះស្រាយបញ្ហាខាងលើនេះ ក្នុងឱកាសដែលឯកឧត្តម និង លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ និងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាល បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាព អនាម័យខ្លួនប្រាណ ត្រូវអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ។ ឯកឧត្តម បាន ជម្រុញដល់អាជ្ញាធរស្រុកត្រូវបន្តធ្វើកិច្ចការនេះឲ្យជាប់ជាប្រចាំ ដោយធ្វើ ការផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យគាត់បានយល់ដឹង […]
  • អាជ្ញាធរជាតិអប្សរាកំពុងប្រតិបត្តិការជីកកូនស្រះ បូមភក់ និង​ដឹកទឹកបញ្ចូលក្នុងកសិន្ធុប្រាសាទបាគង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមិថុនានេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង កំពុងខ្នះខ្នែងជីកអណ្ដូងទឹក បូមភក់ចេញដើម្បីឱ្យទឹកជ្រៅ និងដឹកជញ្ជូនទឹកពីតំបន់ខាងក្រៅ ដើម្បីបញ្ចូលទៅក្នុងកសិន្ធុប្រាសាទបាគង។ ការងារនេះធ្វើឡើងដើម្បីសង្រ្គោះត្រីធំៗក្នុងកសិន្ធុឲ្យបន្តមានជីវិតក្នុងទឹកកសិន្ធុប្រាសាទបាគង។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ឱ្យដឹងថា ការ​ជួយសង្រ្គោះនៅពេលនេះគឺជាលើកទី២ហើយ ព្រោះកាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែឧសភាកន្លងមកក្រុមការងារបានបូមទឹក និងជីកកូនស្រះក្នុងកសិន្ធុម្តងរួចហើយដើម្បីឲ្យត្រីបន្តរស់នៅក្នុងទីតាំងកសិន្ធុទៀត។ ប៉ុន្តែការងារនេះបានផ្អាកទៅវិញ ដោយសារបារម្ភពីការរីងទឹកនៅកសិន្ធុជ្រុងខាងត្បូង។ លោក ឡុង កុសល បានបញ្ជាក់ទៀត​ថា ស្ថានភាពបច្ចុប្បន្ននៃទឹកក្នុងកសិន្ធុប្រាសាទបាគងមានសភាព​រីងហួតខ្លាំង និងមាននៅសល់ទឹកតិចតួច ព្រោះតែដើមរដូវវស្សាកន្លងមកពុំមានភ្លៀងធ្លាក់ច្រើន។ មូលហេតុចម្បងមួយទៀតនោះព្រោះកសិន្ធុទឹកប្រាសាទបាគងមានទំនាក់ទំនងតែជាមួយនឹងស្រទាប់ទឹកក្រោមដី ហេីយក៏ពុំមានភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយស្ទឹងណាទៀតដែរ៕
  • មានីដេអូរ៖ ពលរដ្ឋទទួលបានគម្រោងប្រាក់កម្ចីរបស់ RDB ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តបាត់ដំបង (ខេត្តបាត់ដំបង,ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២០)៖ពលរដ្ឋក្នុងខេត្តបាត់ដំបង បានទទួលប្រាក់កម្ចីជាបន្តបន្ទាប់ក្នុងការពង្រីករបរកសិកម្មរបស់ពួកគាត់ឲ្យកាន់តែធំជាងមុន តាមរយៈថវិការបស់រាជរដ្ឋាភិបាលដែលផ្ដល់ដល់ធនាគារអភិវឌ្ឍន៍ជនបទកសិកម្ម (RDB)ស្ថិតក្នុងគម្រោងអេម ដើម្បីផ្ដល់ជាប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបជូនដល់ពលរដ្ឋតាមមូលដ្ឋានពិសេសក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ។ លោក ណែម លន ប្រធានការិយាល័យចល័តធនាគារអភិវឌ្ឍន៍ជនបទកសិកម្មខេត្តបាត់ដំបង បានឲ្យដឹងថាថវិការបស់រាជរដ្ឋាភិបាលផ្ដល់ដល់ RDB ដើម្បីផ្ដល់ជាប្រាក់កម្ចីដល់ពលរដ្ឋ ក្នុងការពង្រីកវិស័យកសិកម្មនេះ មានចំនួនប្រមាណ១០លានដុល្លារ ដោយកសិករអាចខ្ចីប្រាក់ពីធនាគារនេះទៅតាមតម្លៃប្លង់របស់ខ្លួន ដូចប្លង់ដីមានតម្លៃ១ម៉ឺនដុល្លារ ពួកគាត់អាចខ្ចីបាន ៥០០០ដុល្លារ ដែលប្រាក់នេះ គឺសម្រាប់ពលរដ្ឋទូទាំងប្រទេស។ ចំពោះប្រាក់កម្ចី ដែលស្ថិតក្នុងគម្រោងអេម សម្រាប់ខេត្តបាត់ដំបង គឺត្រូវបានពលរដ្ឋនៅគ្រប់ស្រុកបានមកខ្ចី ដែលចាប់ពីឆ្នាំ២០១៨មក មានច្រើនគ្រួសារ ដោយអ្នកខ្លះខ្ចីយកទៅពង្រីករបរចិញ្ចឹមមាន់ ធ្វើដំឡូងមី បន្លែ និងស្រូវក្រអូប ហើយគម្រោងអេមនេះ ក៏ផ្ដោតទៅលើការធ្វើសូត្រស្រស់ផងដែរ។ ក្រុមកសិករដែលបានទទួលនូវប្រាក់កម្ចីពី RDBក្រោមគម្រោងរបស់អេម ក្នុងសហគមន៍តាសីសាមគ្គីស្ថិតក្នុងឃុំតាម៉ឺន ស្រុកថ្មគោល បានលើកឡើងថា គម្រោងប្រាក់កម្ចីរបស់ RDB នេះ មានលក្ខណៈល្អប្រសើរ ទាំងអត្រាការប្រាក់ទាប និងមានភាពងាយស្រួលក្នុងរៀបចំឯកសារ ខ្ចី ហើយគាត់រំពឹងថា ពេលទទួលបានបានប្រាក់កម្ចីនេះមក អាចធ្វើឲ្យអាជីវកម្មការធ្វើកសិកម្ម ក្នុងរោចសំណាញ់របស់ពួកគាត់ កាន់តែរីកចម្រើន ហើយជីវភាពក្នុងគ្រួសារកានតែល្អប្រសើរ ។ បើតាមលោក […]
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការថែទាំស្ពានបណ្ដែតទឹកនៅ ពេលយប់ សម្រាប់រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា នឹងធ្វើការថែទាំស្ពានបណ្ដែតទឹកនៅ ពេលយប់ សម្រាប់រយៈពេល០៤ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង៦៖០០នាទីល្ងាចរហូតដល់ម៉ោង ១២៖០០នាទីយប់ ដើម្បីថែរក្សាសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបណ្ដែតទឹកដើម្បីទស្សនាប្រាសាទអង្គរវត្ត ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)