(ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ត្រូវកម្លាំងអាវុធហត្ថស្រុកអន្លង់វែងបញ្ជូនទៅទីបញ្ជាការ អាវុធហត្ថខេត្តខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការជួញដូរចែកចាយថ្នាំញៀន។
លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេ បញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា ជនសង្ស័យឈ្មោះ វណ្ណះ ភាវុធ ភេទប្រុស អាយុ ២៤ឆ្នាំ ដែលកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទី ស្ថិតនៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់លោក ងួន ទ្ធីរិទ្ធ បានបន្ថែមថា ជនសង្ស័យឈ្មោះ វណ្ណះ ភាវុធ បច្ចុប្បន្នរស់នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលជាមុខសញ្ញាណជូញដូរថ្នាំញៀន។ ហើយកម្លាំងអាវុធហត្ថ បានរកឃើញ វត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់ មានទំងន់ ១០,៩២ក្រាម រួមជាមួយទូរស័ព្ទដៃម៉ាកណូគារ១គ្រឿងទៀត។
អាវុធហត្ថស្រុកអន្លង់វែងបញ្ជូនជនសង្ស័យម្នាក់ទៅទីបញ្ជាការអាវុធហត្ថខេត្តឧត្តរមានជ័យ ពាក់ព័ន្ធនឹងករណីថ្នាំញៀន(ខេត្តឧត្តរមានជ័យ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០)៖ជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកក ត្រូវកម្លាំងអាវុធហត្ថស្រុកអន្លង់វែងបញ្ជូនទៅទីបញ្ជាការ អាវុធហត្ថខេត្តខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការជួញដូរចែកចាយថ្នាំញៀន។លោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេ បញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានអោយដឹងថា ជនសង្ស័យឈ្មោះ វណ្ណះ ភាវុធ ភេទប្រុស អាយុ ២៤ឆ្នាំ ដែលកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១ និង៣០នាទី ស្ថិតនៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។តាមរបាយការណ៍របស់លោក ងួន ទ្ធីរិទ្ធ បានបន្ថែមថា ជនសង្ស័យឈ្មោះ វណ្ណះ ភាវុធ បច្ចុប្បន្នរស់នៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ដែលជាមុខសញ្ញាណជូញដូរថ្នាំញៀន។ ហើយកម្លាំងអាវុធហត្ថ បានរកឃើញ វត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់ មានទំងន់ ១០,៩២ក្រាម រួមជាមួយទូរស័ព្ទដៃម៉ាកណូគារ១គ្រឿងទៀត។ផុន បេនផរ
Posted by SEATV News 24 Hours on Sunday, 14 June 2020





