ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៨៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៧ ខែកក្កដា បានកើតឡើង ៦៧៥លើក បណ្តាលឲ្យស្លាប់មនុស្ស ៣៦៨នាក់បានស្លាប់និង របួសចំនួន ១.០៦៧នាក់ ក្នុងនោះរបួសធ្ងន់ ៦១៨នាក់។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៧ ខែកក្កដា កើតឡើងចំនួន ១២លើក ស្លាប់ ៧នាក់ របួស ១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៨នាក់។
តាមរបាយការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន ១.៦១៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើនគឺនៅរាជធានីភ្នំពេញ ចំនួន ១៤៦នាក់ ខេត្តកំពង់ធំ ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់៕
សំអាង





