សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រាប់ទៅធុរកិច្ចអាមេរិក កុំឲ្យបារម្ភចំពោះការវិនិយោគនៅកម្ពុជា ទោះបីមានវិបត្តិកូវីដ-១៩ គ្រាដែលរាជ រដ្ឋាភិបាលកម្ពុជា មិនបន្ថយល្បឿននៃការងារកំណែទម្រង់ និងកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និងប្រព័ន្ធលើកទឹកចិត្តថ្មី។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ អាមេរិក-អាស៊ាន តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនធុរជនអាមេរិកថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បាននឹងកំពុងបង្កការលំបាកជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម និង សេដ្ឋកិច្ច ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយល្បឿននៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។
នៅពេលជំងឺកូវីដ-១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគ និង ប្រព័ន្ធលើកទឹកចិត្តថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិក បង្គុំ កសិ-ឧស្សា ហកម្ម គ្រឿង បន្លាស់ ឧស្សាហកម្មគាំទ្រ និង ឧស្សាហកម្មផ្សេងទៀត។
កម្ពុជានឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក្នុងពេលឆាប់ៗនេះ។
សម្តេចតេជោ សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា -ចិន នឹងដើរតួជាកត្តាដ៏សំខាន់មួយជួយធ្វើឲ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុនអាមេរិកដែលកំពុងរកទីតាំងផលិតកម្មថ្មី នៅតំបន់អាស៊ីអាគ្នេយ៍។
សូមជម្រាបថា កន្លងមក រាជរដ្ឋា ភិបាលកម្ពុជាបានដាក់ ចេញនូវវិធានការចំនួន ៥ជុំរួចមកហើយ ទាំងវិធានការជួយដល់វិស័យសេដ្ឋ កិច្ច និងវិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម និង អាជីវកម្ម ក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរ។
បន្ថែមលើនេះ រាជរដ្ឋាភិ បាល ក៏បានដាក់ចេញជាបន្ត បន្ទាប់នូវវិធានការកែទម្រង់មុតស្រួចនានា សំដៅដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដែលបណ្ដាវិនិយោគិន និងធុរជនកំពុងជួបប្រទះក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កភាពងាយស្រួល និងការបង្កើតបរិយាកាសអំណោយ ផលដល់ការធ្វើអាជីវកម្ម និង ការវិនិយោគនៅក្នុងប្រទេស។
ជាទិសដៅទៅមុខ កម្ពុជានឹងដាក់ឲ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្រប និងទាន់ពេលគួបផ្សំនឹងការគិតគូរជាយុទ្ធសាស្ត្រ តាមរយៈការដាក់ចេញនូវគោល នយោបាយហិរញ្ញវត្ថុសាធារណៈ គោលនយោបាយ រូបិយវត្ថុ និងវិធាន ការកែទម្រង់រចនាសម្ព័ន្ធសំដៅសម្រេចឲ្យបាននូវគោលបំ ណងជាអាទិភាពចំនួន ២ គឺទី១ .ការរក្សាលំនឹងសេដ្ឋកិច្ច និងសង្គម និងទី២.ការ ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។
សម្តេចតេជោ បញ្ជាក់ថា កិច្ចប្រជុំនៅពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ពីសំណាក់ក្រុមហ៊ុនអាមេរិក មកលើកម្ពុជា ក៏ដូចជាបង្ហាញអំពីឆន្ទៈ នៃការចូលរួមចំណែ កក្នុងការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងមូល។
សម្តេចតេជោ បានស្នើឲ្យតំណាងក្រុមហ៊ុនទាំង អស់ជួយផ្សព្វផ្សាយបន្តអំពីកិច្ចខំប្រឹងប្រែងរបស់រាជ រដ្ឋា ភិបាល ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជួយទាក់ទាញវិនិយោគិនអាមេរិក មកធ្វើការវិនិយោគបន្ថែមនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញមោទនភាព ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ គ្រាដែលរយៈពេល៨ខែ ឆ្នាំ២០២០នេះ បានកើនឡើងប្រមាណជិត១៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។ សូមជម្រាប សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៥,៤ពាន់លានដុល្លារ។
ទោះបីជាពេលនេះមានមេរោគរាត ត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន ២៣ ភាគរយៈ ក្នុងឆ្នាំ២០២០៕






