CGTN÷ មន្ត្រីប៉ូលិស និងកងទ័ពបាននិយាយថា ទាហានថៃម្នាក់ បានសម្លាប់មនុស្ស ២នាក់ និងម្នាក់ ទៀតរងរបួសនៅក្នុងការបាញ់ប្រហារ នៅមូលដ្ឋានយោធាក្នុងទីក្រុងបាងកក នៅថ្ងៃពុធនេះ។ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វរសេនីយ៍ ទោ យ៉ងយុទ្ធ ម៉ុងកនគីម (Yongyuth Mungkornkim) ជំនួយការនៅមហាវិទ្យា ល័យ រ៉ូយ៉ាល់ អាមី វ័រ ខលឡេច (Royal Army War College) បានបាញ់សម្លាប់ទាហានបីនាក់នៅម៉ោងប្រហែល ៨:៤៥ព្រឹកនេះផង។
លោក ឃីសសានណា ផាត់ថាណាឆារ៉ន (Kissana Phathanacharoen) អ្នកនាំ ពាក្យរងនគរបាលជាតិ បានប្រាប់អ្នកយកព័ត៌មានថា បុរសអាយុ ៥៩ ឆ្នាំរូបនេះបានព្យាយាមរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែបានប្រគល់ខ្លួននៅម៉ោងប្រហែល ១០ ព្រឹកនេះ។
លោកវរសេនីយ៍ឯក សេរីចាន់ ង៉ា (Sirichan Nga) អ្នកនាំពាក្យរងនៃកងយោធពលខេមរភូមិន្ទ បានមាន ប្រសាសន៍ថា កងទ័ពសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃយោធិនដែលបានទទួលមរណភាព និងអ្នករងរបួស។ មូលហេតុនៃឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕
បកប្រែដោយ រម៉ាម វ៉ុង






