ថ្ងៃ ព្រហស្បត៍ ទី២១ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ ដំណាក់កាលទី១ នឹងបញ្ចប់នៅឆ្នាំ២០២៤ ឯ. គួច ចំរើន អភិបាលខេត្តព្រះហនុ បានបញ្ជាក់ថា កម្ពុជានឹងបញ្ចប់កសាងផែទឹកជ្រៅដំណាក់កាលទី១នៅឆ្នាំ២០២៤ ដោយមានជំនួយពីរដ្ឋាភិបាលជប៉ុន។ រដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន នឹងបន្តកសាងដំណាក់មកាលទី២ និង ៣ ដែលមានជម្រៅរហូតដល់ ១៨ ម៉ែត្រនៅឆ្នាំ ២០២៨ ដែលមានន័យថានាវា ៩៧% នៅលើសកលលោកអាចចូលចតនៅផែព្រះសីហនុរបស់កម្ពុជាបាន៕
  • មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង១០០លានរៀល និងជាង១លានដុល្លារពីសប្បុរសជន ក្នុងខែឧសភា ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគចំនួន ១០៦,៩២៨,៥១១រៀល និង១,១២៤,០៤៩ ដុល្លារអាមេរិក ពីសប្បុរស​ជនចំនួន៦,០០៣រូប សម្រាប់ខែឧសភា ឆ្នាំ២០២០នេះ។ ថវិកាទាំងអស់ សម្រាប់ខែឧសភានេះ, មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបរិច្ចាគថវិកាប្រចាំឆ្នាំ២០២០ ចំនួន៥០,០០០ដុល្លារអាមេរិក និងកាកបាទក្រហមកម្ពុជា បានប្រគល់វិភាគទានប្រចាំឆ្នាំលើកទី៣ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន១,០០០,០០០ ដុល្លារអាមេរិក៕
  • ទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ៧៦ ស្រស់ស្អាត អមដោយធម្មជាតិ ភ្នំពេញ​៖ ទិដ្ឋភាពនៃកំណាត់ផ្លូវ៧៦ មានសភាពស្រស់ស្អាត គួរឲ្យទាក់​ទាញ ដោយសារធម្មជាតិស្រស់បំព្រង។ ផ្លូវជាតិ​លេខ ៧៦ ប្រភេទ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) ដែលមាន​ទំហំ​ទទឹង​តួ​ផ្លូវ ៩​ម៉ែត្រ និង​ប្រវែង ១៧២​គីឡូម៉ែត្រ ជា​ផ្លូវការ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ​​ ​ផ្លូវ​នេះ លាត​ស​ន្ឋឹ​ង​ពី​ក្រុង​សែន​មនោ​រម្យ ក្នុង​ខេត្ត​មណ្ឌល​គី​រី ដល់​ស្រុក​កូន​មុំ ក្នុង​ខេត្តរតនៈគិរី​។ វា​ត្រូវបាន​សាងសង់ឡើង​ក្រោម​ជំនួយ​ថវិកា​ចិន រួម​នឹង បដិភាគ​រដ្ឋាភិបាល​ក​ម្ពុ​ជា​សរុប​ជាង ៩០​លាន​​ដុ​លា្ល​រ ចាប់ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ​២០១៦​៕
  • ពលរដ្ឋចំនួន៣នាក់លួចឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្រុមការងារទំនាក់ទំនង កម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានចូលជួបក្រុមការងារទំនាក់ទំនង ថៃ-កម្ពុជា ដើម្បីទទួលយកប្រជាពលរដ្ឋខ្មែរ ចំនួន០៣នាក់ ដែលត្រូវបានទាហាន​ឈុតខ្មៅថៃចាប់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ពីបទលួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ។ ក្រុមការងារប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ កាលពីវេលាម៉ោង១៧​និង១៩នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រជាពល​រដ្ឋខ្មែរទាំង ០៣នាក់មាន ១.ឈ្មោះ ឃុន សៀវ ភេទស្រី អាយុ៣៩​ឆ្នាំ រស់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ២.ឈ្មោះ ហម ស្រីណាត ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរ មានជ័យ និង ៣.​ឈ្មោះ តួ ឌៀវ ភេទស្រី អាយុ ១៧ឆ្នាំ រស់នៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុង​​សំរោង ខេត្តឧត្ដរមានជ័យ ដែលប្រជាពលរដ្ឋខ្មែរទាំង០៣​នាក់នេះ មានគោលបំណងចូលទៅលក់ឥវ៉ាន់នៅផ្សារព្រំដែនឆង​ចម-អូរស្មាច់។ […]
  • រាជរដ្ឋាភិបាល​តាមរយៈក្រសួងទេសចរណ៏ លើកលែងការបង់កម្រៃបន្តអា​ជ្ញាបណ្ណទេសចរ​ណ៍គ្រប់ប្រភេទ​សម្រាប់ឆ្នាំ២​០២១ ដើម្បីជួយដល់វិស័យទេសចរណ៏កម្ពុជា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាល​តាមរយៈក្រសួងទេសចរណ៏ លើកលែងការបង់កម្រៃបន្តអា​ជ្ញាបណ្ណទេសចរ​ណ៍គ្រប់ប្រភេទ​សម្រាប់ឆ្នាំ២​០២១ ដើម្បីជួយដល់វិស័យទេសចរណ៏កម្ពុជា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩។
  • COVID-19: ចំនួនអ្នកឆ្លងកូវីដ១៩កើនដល់ជាង ៧.១ លាននាក់ និងស្លាប់ជាង ៤០ម៉ឺននាក់ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,១៨៨,៩៥៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៨,២៣០នាក់ និងជាសះស្បើយឡើងវិញ ៣,៥៣០,៤៩៦នាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋ អាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០២៦,១០ ៥នាក់ ស្លាប់ចំនួន ១១៣,០៥០នាក់ និងជាសះស្បើយចំនួន ៧៧១,៩៣៥នាក់។ ប្រទេសប្រេស៊ីល ជាប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ ដែលមានអ្នកឆ្លង ៧១០,៨៨៧នាក់ ស្លាប់ចំនួន ៣៧,៣១២នាក់ និងជាសះស្បើយ ៣២៥,៦០២ នាក់៕
  • គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ថ្ងៃនេះ​ ៧លើក ស្លាប់​និង​របួស​មនុស្ស​១៧នាក់ ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ ៥​នាក់​(​ស្រី​ ១​នាក់​)​បាន​ស្លាប់ និង​របួសធ្ងន់ ៨នាក់ ​(​ស្រី​ ១នាក់​)​ របួសស្រាល​៤​នាក់​ (​ស្រី​ ២នាក់​)​ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២០​នេះ ។​ ​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៨មិថុនា​នេះ បាន​បញ្ជាក់ ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន ១៧នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន ៧លើក ៕  
  • កម្លាំងនគរបាលបំបែកសំណុំរឿងជនជាតិ ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ នៅខេត្តព្រះសីហនុ ព្រះសីហនុ៖ ជនជាតិចិន៤នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះ​សីហនុសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង០០នាទី រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង០០នាទី ករណីនេះត្រូវបង្ក្រាបបានទាំងស្រុង ចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះ​ជនរងគ្រោះ។ លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១នឹង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៤នឹង១០នាទីទៀបភ្លឺ មិត្តភក្តិរបស់គាត់(ជនរងគ្រោះ)​ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យបានប្រើគណនីវីឆាតរបស់ជនរងគ្រោះឈ្មោះ Wang Wen​Xing មកប្រពន្ធជនរងគ្រោះ (នៅប្រទេសចិន) ជំរិតទារប្រាក់ចំនួន​៥០០,០០០Yuan (ហាសិបម៉ឺនយ័ន្ត) ជាការដោះដូរជាមួយ​ជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ ពួកវានឹងសម្លាប់ចោល។ ករណី​​នេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ […]
  • ក្រសួងធនធានទឹក៖ តំបន់ទំនាបកណ្តាល និងតំប់មាត់សមុទ្រ នឹងមានភ្លៀងច្រើន ក្រសួងធនធានទឹក និតឧតុនិយម បានឲ្យដឹងថា ផ្អែកតាមការព្យាករណ៏ស្ថានភាពធាតុអាកាស ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន គ្រាដែលប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយកាត់ពីភាគខាងត្បូងប្រទេសឡាវ ឆ្លងកាត់កម្ពុជា។
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ»  នៅថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៣០នាទីព្រឹក។ ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុនឹងអញ្ជើញចូលរួមនៅក្នុងសន្និ សីទសារព័ត៌មានផ្ទាល់ ដើម្បីធ្វើការបកស្រាយនិងពន្យល់អំពីវឌ្ឍនភាពរបស់ខេត្តព្រះសីហនុ។
  • មន្ទីរប្រឆាំងគ្រឿងញៀន បង្រ្កាបកន្លែងកែច្នៃគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ និងគ្រឿងញៀនសរុប ៨៧៣០ក្រាម ភំ្នពេញ ៖ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំង គ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឃាត់ខ្លួន ជនសង្ស័យ ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨៧៣០ ក្រាម នៅមន្ទីរប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅ ២គោលដៅផ្សេងគ្នា ក្នុងរាជធានីភំ្នពេញ ។ តាមរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាបករណីកែឆ្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោក វរសេនីយ៍ឯក យឹម សែនឧត្តម នា យករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង មានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាប នៅ ២គោលដៅផ្សេងគ្នា គោលដៅទី១ ៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ […]
  • កូវីដ១៩: និស្សិតខ្មែរ នៅខេត្តត្បូងឃ្មុំ ដែលវិលត្រឡប់មកពីប្រទេសថៃ មានជំងឺកូវី១៩ បានជាសះស្បើយហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់ ១២៤នាក់។  តាមសេចក្តីប្រកាសរបស់ក្រសួងថ្ងៃនេះមិនមានករណីឆ្លងថ្មីនោះទេ ហើយអ្នកជំងឺពីរនាក់ផ្សេងទៀតកំពុងទទួលបានការ ព្យាបាលយ៉ាងយកចិត្តទុកដាក់។ មកគិតមកដល់ពេលនេះកម្ពុជាមានករណីកូវីដ១៩ ចំនួន១២៦ នាក់៕
  • នគរបាលស្រុកឧដុង្គបង្ក្រាបសង្វៀនជល់មាន់មនុស្ស៨នាក់ម៉ូតូ១៥គ្រឿងនិងអាគក៥ក្បាល (ខេត្តកំពង់ស្ពឺថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០)៖ក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន៨នាក់ត្រូវនគរបាលឃាត់ម៉ូតូ១៥គ្រឿងនិងអាគក៥ក្បាលប្រមូលទុកនិង មនុស្សទាំងហ្វូងរត់បាតជើងសព្រាត ខណៈកំពុងប្រមូលផ្តុំគ្នាលេងជល់មាន់ហើយនគរបាលបង្ក្រាបបានកាលពី វវេលាម៉ោង១១និង៣០នាទីព្រឹក ថៃ្ងទី ០៧ ខែមិថុ នា ឆ្នាំ ២០២០ នេះនៅភូមិព្រៃទទឹង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ។ មន្ត្រីនគរបាលនិយាយអោយដឹងថានៅមុនពេលឃាត់ក្រុមញៀនល្បែងខាងលើនេះគឺ កម្លាំងនងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកឩដុង្គទទួលបានព័ត៌មានថាមានក្រុមញៀនល្បែងលួចលាក់លេងយូរមកហើយ ក្រោយបានព័ត៌មានភ្លាម ចុះទៅធ្វើការ បង្រ្កាបក្រុមលេងល្បែងស៊ីសងខុសច្បាប់ (ជល់ មា ន់ ) ស្ថិតនៅចំណុចលោកតាបាក់ឡៅ ខាង លិចភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំងាយ ប្រហែល ៥០០ ម៉ែត្រ ពីភូមិ ប្រតិបត្ដិការ ឃាត់ខ្លួនជនសង្ស័យបាន ០៨ នាក់៖ ទី០១. ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ ២.ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ ៣.ឈ្មោះ សួន ចាន្ធី […]
  • ចាប់បង្គាមានសារធាតុគីមីមកដុតចោលនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត,ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៖បង្គារស្រស់ចំនួន២០០គីឡូក្រាមត្រូវបានមន្ត្រីគយនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកសហការជាមួយនគរបាលត្រួតពិនិត្យច្រកទ្វារព្រំដែននិងមន្ត្រីស្នាក់ការសាលាខេត្តកំពតចាប់បានកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ខែមិថុនានៅចំណុចច្រកទ្វារតែម្ដង។ នៅព្រឹកថ្ងៃទី៧ខែមិថុនានេះបង្គារដែលចាប់បានពីពួកឈ្មួញនេះត្រូវបានដុតបំផ្លាញចោលទៅវិញនៅខាងកើតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។លោករស់ សាត អនុប្រធានការរិយាល័យគយនិងរដ្ឋាកព្រែកចាកបាននិយាយប្រាប់អោយដឹងថាបង្គារដែលចាប់ បានពីអ្នករកស៊ីដឹកជញ្ជូនឆ្លងកាត់តាមច្រកទ្វារនេះមានចំនួន១២កេះស្មើនិង១៩២គីឡូក្រាម។លោករស់សាតអនុប្រធានការិយាល័យគយព្រែកចាកបាននិយាយថាបង្គារដែលត្រូវបានចាប់នោះគឺយើងពិនិត្យឃើញមានសារធាតុគីមីនៅក្នុងបង្គារទើបប្រធានសាខាគយខេត្តកំពតអោយចាប់ហើយត្រូវដុតចោលនៅមុខមហាជនកុំអោយពួកគាត់ជាអ្នករកស៊ី អោយឈប់ដឹកជញ្ជូន។ លោករស់សាតមិនបានបញ្ជាក់ប្រាប់ថាបង្គារនេះគេនាំទៅកាន់ទីណាទេតែបើធ្លាប់ដឹងជាទូទៅបង្គារនេះត្រូវបានដឹកពីប្រទេសវៀតណាមដឹកឆ្ពោះទៅភ្នំពេញ។ ហើយកន្លងមកបង្គារដែលមានសារធាតុជាតិគីមីនេះមន្ត្រីឯទៀតៗធ្លាប់បានចាប់ធ្វើការដុតចោលជាច្រើនដងមកហើយ៕    
  • មានវីដេអូរ៖ គំនរឈើអារនៅក្បែរស្ពានត្រើងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងជំនាញចុះពិនិត្យ (ខេត្តកំពង់ចាម,ថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២០)៖ ឈើអារ១គំនរត្រូវបានគេប្រទះឃើញនៅត្រង់ចំណុចស្ពានបេតុងត្រើង ក្នុងភូមិខែលជ័យ ឃុំអូរស្វាយស្រុកកំពង់សៀម នៅវេលាយប់ទៀបភ្លឺព្រឹកថ្ងៃទី៧ មិថុនា ២០២០។ បង្កឲ្យមានការភ្ញាក់ ផ្អើលដល់កម្លាំងនគរបាលស្រុកកំពង់សៀមនិងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះពិនិត្យក្រែងពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា: ក្រោយពីទទួលបានដឹងថាមានឈើអាត្រូវគេទម្លាក់ចោលនៅចំណុចស្ពានត្រើង រូបលោកកបានឲ្យមន្ត្រីក្រោមឱវាទចុះ ទៅត្រួតពិនិត្យ។និងបានរាយ ការណ៍មកការិយាល័យនគរ បាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្ត ឲ្យបានដឹងថា តើឈើទាំងនោះមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ។ ហើយក៏មិនទាន់ដឹងថាឈើទាំងនោះមានប្រភពចេញមកពីណាដែរ។ មន្ត្រីនគរបាលស្រុកកំពង់សៀម ប្រាប់ឲ្យដឹងថាពួកគាត់បាននាំគ្នាចុះមកចំណុចទីតាំងគំនរឈើនោះក្រែងមានបទល្មើសព្រហ្មទណ្ឌណាមួយកើតឡើងពីជម្លោះឈើអារបើសិនជាមាន ជំលោះមែននោះសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធី។ លោកវរសេនីយ៍ឯកសេង ធារីនាយការិយាល័យផែនទីសេដ្ឋកិច្ចខេត្តប្រាប់ឲ្យដឹងថាឈើអារ ដែលគ្របទុកនៅក្នុងចម្ការស្វាយត្រង់ចំណុចស្ពានត្រើង រូបលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើលតាមការណែនាំពីសំណាក់លោកស្នងការនគរបាលខេត្ត។ លុះពេលសួរនាំដឹងថាម្ចាស់ដេប៉ូឈើឈ្មោះឡាយ នៅភូមិខែលជ័យបានលក់ឈើទាំងនេះឲ្យមកឈ្មោះឡេង ដើម្បីមកធ្វើផ្ទះ។ ក្នុងពេលដែលមានកម្លាំងនគរបាលស្រុកកំពង់សៀមនិងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះមកពិនិត្យឈើអាទាំងនោះ។ បន្ទាប់មកគេបានឃើញបុរសឈ្មោះឡាយ ជាម្ចាស់ដេប៉ូឈើនៅក្នុងភូមិខែលជ័យ ជិះរថយ ន្តស៊េរីទំនើបពណ៌ស ១គ្រឿង បានមកដល់និងបានកាន់វិក័យបត្រទិញលក់ឈើបញ្ជាក់ថា ឈើពិតជាដឹកចេញពីកន្លែងរបស់លោក លក់ឲ្យបុរសឈ្មោះឡេង យកទៅធ្វើផ្ទះដោយមានភ្ជាប់វិក័យបត្រទិញឈើ៥x១៥ ជាង៤ម៉ែត្រ គីប អស់ថវិកាចំនួន ១.៤៧០.០០០រៀល។ ចំពោះមូលហេតុពេលមកដល់ត្រង់ចំណុចស្ពានបេតុង រថយន្តសាំយ៉ុងដឹកឈើឡើងទួលមិនរួចក៏រអិលថយក្រោយធ្លាក់ឈើចេញពីរថយន្តតែម្ដង។ជាមួយនោះក៏បានឱ្យកម្មករនាំគ្នាលើកឈើដាក់រថយន្ដផ្សេងដើម្បីដឹកទៅកាន់គោលដៅ។ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមានប្រសាសន៍តាមទូរស័ព្ទឱ្យដឹងដែរថា ក្រោយពីទទួលបានមានករណីខាងលើនេះ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)