ថ្ងៃ ព្រហស្បត៍ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ក្រឡាននៅខេត្តសឹ្ទងត្រែងជាមុខរបរដែលមានតាំងពីសម័យដូនតាយើងមកម្ល៉េះ (ខេត្តស្ទឹងត្រែងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ក្រឡានជាអាហារម្យ៉ាងដែលប្រជាពលរដ្ឋខ្មែរចូលចិត្ត ហើយជាអាហារដែលធ្លាប់មានតាំងពីដូនតារបស់យើងមក។ បច្ចុប្បន្នប្រជាពលរដ្ឋរស់ នៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងនៅតែបន្តប្រពៃណីដុតក្រឡានដែលជាស្នាដៃបន្សល់ទុកពីដូនតានេះ។ ប្អូនស្រីឈ្មោះ ចាន់ ធី បានផ្ដល់កិច្ចសម្ភាសន៍ឲ្យភ្នាក់ងា (SEATV) នៅថ្ងៃទី២៧ ខែឧសភាថា មុននឹងធ្វើក្រឡានគេយកអង្ករដំណើបទៅលាងឲ្យស្អាតល្អហើយ គេទុកឲ្យដាច់ទឹក រួចហើយយកមកលាយជាមួយនឹងសណ្ដែកសរួចហើយ ក៏យកអង្ករច្រកចូលក្នុងបំពង់ឫស្សី ដែលកាត់ជាកង់ៗ ហើយច្រកទឹកខ្ទិះដូង ចូលក្នុងបំពង់ឫស្សី។ ឯកាកដូងដែលសល់ពីការច្របាច់យកខ្ទិះគេយកមកបិទមាត់បំពង់ឫស្សីនៅពេលដុតកុំឲ្យហូរខ្ទិះក្រឡាន ក្រៅ។ ប្អូនស្រីឈ្មោះ ចាន់ ធី បានបញ្ជាក់ថា ដល់ពេលដុតក្រឡានលក់ម្តងៗ ជួបការលំក្នុងការបើកការណូតដើររកទិញឬស្សីធ្វើក្រឡានហើយ ពិបាកកន្លែងអង្គុយលក់ទៀត ត្រូវបានប៉ូលិសសន្តិសុខផ្សារដេញចុះដេញឡើង។ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ដើម្បីកូនចៅ ពឹងអាស្រ័យលើការធ្វើស្រែ និងបង្កើនមុខរបរដ៏តូចតាចគឺដុតក្រឡានលក់ចិញ្ចឹមជីវិត ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងក្រុមគ្រួសារ ធ្វើឲ្យជីវភាពធូរធាសមរម្យដែរ។ ក្នុងការលក់ក្រឡាននេះ ជាមធ្យមក្នុងមួយថ្ងៃគាត់លក់បានពី៨០ទៅ១០ ម៉ឺនរៀល ជាងនេះ មានពេលខ្លះ ក៏មានអាណិកជនខ្មែរមកពីក្រៅប្រទេសបានកម្មង់ឱ្យគាត់ដុតក្រឡាន តាមដែលគេត្រូវការ ដូចជាដាក់ដូងឱយច្រើន ដោយពួកគេទាំងនោះ បានយកក្រឡានគាត់ទៅចែកបងប្អូនពិសារ ដល់បណ្ដាប្រទេសផ្សេងៗព្រោះល្បីថាក្រឡានពួកគាត់ឆ្ងាញ់ណាស់ ។ អាជ្ញាធរបានឲ្យដឹងថា កាលដើមឡើយអ្នកភូមិហាងខូបាន សង្កាត់សាមគ្គីក្រុង,ខេត្តស្ទឹងត្រែងនេះ មានប្រមាណ៣០គ្រួសារ […]
  • មានវីដេអូរ៖ មេឃុំឆ្នូកទ្រូ ស្រុកបរិបូរណ៍ ចំណាយថវិការផ្ទាល់ខ្លួន៣០ម៉ឺនរៀល ដឹកលោកយាយអាយុ៧៩ឆ្នាំទៅព្យាលបាលជម្ងឺនៅមន្ទីរពេទ្យ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០)៖ ដោយសារជីវភាពក្រីក្រ ខ្វះថវិការក្នុងការព្យាបាលជម្ងឺ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោកយាយ អាយុ៧៩ឆ្នាំម្នាក់ ត្រូវបានលោកមេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ចំណាយថវិការផ្ទាល់ខ្លួន ជួលរ៉ឺម៉កម៉ូតូដឹកគាត់មកព្យាបាល នៅមណ្ឌលសុខភាព ឃុំ ប៉ុន្តែដោយសា្ថនភាពជម្ងឺរបស់លោកយាយ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពសម្រេច ដឹកលោកយាយទៅព្យាលនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៌ ជាបន្តទៀត។ លោក សាំង គីមស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ បានឱ្យដឹងថា៖ លោក យាយ ស៊ឹម សយ អាយុ៧៩ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ មានជម្ងឺប្រចាំកាយ ជាយូរណាស់មកហើយ ដោយពុំមានលទ្ធភាព ទៅរកមណ្ឌលសុខភាព ឬ ក្រុមគ្រួពេទ្យព្យាបាលឡើយ ព្រោះតែស្ថានភាពគ្រួសារមានជីវភាពខ្វះខាត ។ ដោយឃើញស្ថានភាពបែបនេះ គាត់ ក៏បានស្នើសុំមណ្ឌលសុខភាព ឃុំ ឱ្យជួយព្យាលបាលគាត់ ប៉ុន្តែពេលដឹកមកដល់មណ្ឌលសុខភាព ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាព គ្មានលទ្ធភាព ព្យាបាល ក៏សុំឱ្យគាត់ទៅព្យាលបាលនៅមន្ទីពេទ្យបង្អែកស្រុក បរិបូរណ៌ ជាបន្តទៀត […]
  • មានវីដេអូរ៖ ប្រជាពលរដ្ឋ ៥០០គ្រួសារបានចូលរុករានយកដីសម្បទាន របស់ក្រុមហ៊ុនមេត្រីភាព (ខេត្តព្រះវិហារ,ថ្ងៃ២៧ ខែ ឧសភា ឆ្នាំ២០២០)៖ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់សុ វណ្ណ អភិបាលខេត្ត បានចុះទៅសម្របសម្រួល និងបើក កិច្ចប្រជុំពិភាក្សាជាមួយប្រជាពលរដ្ឋ ៥០០គ្រួសារដើម្បីរកដំ ណោះស្រាយបញ្ហាដីធ្លីជាមួយពួកគាត់ដែលមានដីនៅចំណុចភ្នំពល។ ពិធីនេះបានប្រព្រឹត្តទៅនៅចំនុចក្រុមហ៊ុនមេត្រីភាព ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងកិច្ចជំនួប ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថាក្នុងនាមលោកជាថ្នាក់ដឹកនាំដែលប្រសូត្រចេញពីប្រជាពលរដ្ឋ លោកចង់អោយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណា នៅពេលមានបញ្ហាអ្វី១ នឹងកើតឡើងត្រូវនៅអោយកៀកថ្នាក់ ដឹកនាំ ។ ករណីដែលបងប្អូនកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលបច្ចុប្បន្ននេះជាដើមក្នុងនាមអាជ្ញាធរតែងតែព្យាយាមរកដំណោះស្រាយជូនបងប្អូនតាមកាដោះដូរដោយរកកន្លែងដីណាមួយដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះដើម្បីជាថ្នូរសម្រាប់ដោះដូរជូនបងប្អូន ។ លោក ស សាវ៉េត អនុប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ សុរិយោដីខេត្ត បានលើកឡើងថាប្រជាពលរដ្ឋប្រមាណជាង ៥០០គ្រួសារនេះ គឺសុទ្ធតែអ្នកមកពីតាមបណ្តាខេត្តផ្សេង បាននាំគ្នាមកចាប់នឹងទន្រ្ទានដីរបស់រដ្ឋ ដូច្នេះ ទោះបីបងប្អូន មកពីខេត្តណាក៏ដោយ យើងជាខ្មែរដូចគ្នា អាជ្ញាធរមិនទុកអោយ បងប្អូនរស់ដោយអត់មានដីនៅឡើយ ។ ចំពោះប្រជាពលរដ្ឋជាង៥០០គ្រួសារដែលបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅក្នុងឃុំយាងនេះលោកនឹងរៀបចំ ដី សម្បទានសង្គមកិច្ច សំរាប់ការដោះដូរដោយក្នុង១គ្រួសារទទួល បានផ្ទៃដី២ហិកតា […]
  • ថៃផ្តល់ថវិកា២លានបាត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩នៅកម្ពុជា ឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន២លានបាត ដើម្បីចូលរួមចំណែកដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ ឯ.ឧ អ៊ាង សុផល្លែតជំនួយការសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបនៅព្រឹកម៉ិញថា ឯកឧត្តមអគ្គរាជទូតថៃ បានធ្វើការជាមួយនឹងបណ្ដាក្រុមហ៊ុនថៃនៅកម្ពុជា ដោយធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជា ពិសេសបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែកនូវសម្ភារៈអនាម័យ ដូចជាម៉ាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលដែលជំងឺកូវីដ១៩ នៅកម្ពុជា។ ឯកឧត្តម បានណែនាំក្រុមហ៊ុនថៃទាំងអស់ ធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។   ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឯកឧត្តមបានពាំនាំនូវថវិកាចំនួន២លានបាត ប្រគល់ជូនសម្ដេចតេជោ ដើម្បីជាការចូលរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺ១៩។ សម្ដេចតេជោ បានមានប្រាសាសន៍ថា វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម ហើយក្នុងចំណោមប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជា ជាង៩ម៉ឺននាក់ ហើយជាង៩ ម៉ឺននាក់នេះ ពុំមានជនណាម្នាក់នាំយកនូវជំងឺកូវីដនោះឡើយ។ ក្នុងន័យនេះសម្ដេចតេជោបានមានប្រសាសន៍ថានេះក៏ជាការឆ្លុះបញ្ចាំងមួយដែលថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។   លើសពីនេះទៀតសម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះឯកអគ្គរាជទូតកម្ពុជានៅប្រទេសថៃបានកំពុងតែអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងតែរស់នៅក្នុងប្រទេសថៃ ធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខាងតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចុះដើម្បីទប់ស្កាត់ការរីករាលដាលនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
  • មានវីដេអូរ៖ CNCC និងបណ្តាក្លិបបន្តពិភាក្សាការចាប់ផ្តើមប្រកួតទាំងពីរក្របខ័ណ្ឌឡើងវិញ។ CNCC និងបណ្តាក្លិបបន្តពិភាក្សាការចាប់ផ្តើមប្រកួតទាំងពីរក្របខ័ណ្ឌឡើងវិញ។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ​ ២៦ ០៥ ២០២០
  • មានវីដេអូរ៖ CAMSOC បន្តពន្លឿនសកម្មភាពការងារគណៈកម្មការជំនាញពីរ។ CAMSOC បន្តពន្លឿនសកម្មភាពការងារគណៈកម្មការជំនាញពីរ។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ​ ២៦ ០៥ ២០២០
  • មានវីដេអូរ៖ តម្លៃប្រេងកើនឡើង ដោយសារក្តីសង្ឃឹមនៃការកាត់បន្ថយការផ្គត់ផ្គង់ និងការបន្ធូរបន្ថយវិធានការបិទប្រទេស។ តម្លៃប្រេងកើនឡើង ដោយសារក្តីសង្ឃឹមនៃការកាត់បន្ថយការផ្គត់ផ្គង់ និងការបន្ធូរបន្ថយវិធានការបិទប្រទេស។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ​ ២៦ ០៥ ២០២០
  • មានវីដេអូរ៖ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះក្នុងចន្លោះពី ៤ ទៅ ៧ ភាគរយ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះក្នុងចន្លោះពី ៤ ទៅ ៧ ភាគរយ។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ​ ២៦ ០៥ ២០២០
  • មានវីដេអូរ៖ ទំនាស់រវាងអតិថិជននិងស្ថាប័នហិរញ្ញវត្ថុចាប់ផ្ដើមកើតមានខណៈគ្រឹះស្ថានកំពុងរៀបចំឥណទានឡើងវិញ ទំនាស់រវាងអតិថិជននិងស្ថាប័នហិរញ្ញវត្ថុចាប់ផ្ដើមកើតមានខណៈគ្រឹះស្ថានកំពុងរៀបចំឥណទានឡើងវិញ។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ​ ២៦ ០៥ ២០២០
  • មានវីដេអូរ៖ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពីបទនាំឆ្លងដែនដោយខុសច្បាប់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០)៖នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ លោកវរសេនីយ៍ឯក បេន សំអាត់ អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ផន មុត ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ចាប់ឃាត់ខ្លួនប្រគល់មកអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ពីបទលួចនាំមនុស្សឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃ ត្រង់ចំណុចភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយេនឌ័រ បានឲ្យដឹងដែរថា៖ តាមការសាកសួរចម្លើយជនសង្ស័យឈ្មោះផន មុត បាន សារភាពថា៖ខ្លួននិងបក្សពួកនាក់ទៀត ពិតជាបាននាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃពិតប្រាកដមែន ហើយមនុស្សដែលពួកខ្លួននាំឆ្លងដែនមានចំនួនប្រហែល១៥នាក់ ។ មនុស្សទាំង១៥នាក់នេះ គឺមានឈ្មោះជាង ភេទប្រុសអាយុ៤២ឆ្នាំ នៅភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ជាអ្នកឲ្យពួកគេនាំចូលទៅទឹកដីថៃ ដោយឲ្យកំរ៉ៃក្នុងម្នាក់៣០០បាត(បីរយបាត) […]
  • មានវីដេអូរ៖ ព្រះចៅអធិការវត្ដ ពោធិញ្ញាណ ប្រគល់សម្ភា រៈមនុស្សធម៌ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង (ខេត្តស្ទឹងត្រែង,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ព្រះតេជគុណព្រះ ភិក្ខុចន្ទត្ថេរោ ហ៊ឹម ចាន់ ព្រះចៅអធិការវត្តពោធិញ្ញាណ ហៅវត្តព្រះអង្គធំ និងជាព្រះវិន័យធម៌គណខេត្តស្ទឹងត្រែង បានផ្តល់ជូនអំណោយបានមកពីបានពុទ្ធបរិស័ទ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ក្នុងសង្គម ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ជនពិការ ជនងាយរងគ្រោះ កុមារកំព្រា និង ស្រ្តីមេម៉ាយ គ្មានទីពឹង ។ សកម្មភាពផ្តល់សម្ភរៈមនុស្សធម៍នេះបានធ្វើ ឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងបរិវេណវត្តពោធិញ្ញាណ ហៅ វត្តព្រះអង្គធំ ក្រោមវត្តមាន ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែង និងមានការចូលរួមពីលោក លោកស្រីអនុកម្មាធិការសាខា ប្រធាន អនុប្រធាន ប្រតិបត្តិសាខា និងសមាជិកសមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំង ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរូប ។ ព្រះតេជគុណ ហ៊ឹម ចាន់ ព្រះចៅអធិការវត្តពោធិញ្ញាណមានថេរៈដីកាថា […]
  • គ្រួសារពលី ពិការ និងគ្រួសារកងទ័ព ទទួលបានអំណោយផ្ទះ៣ខ្នង និងអណ្តូងទឹកពីមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០)៖ឧត្ដមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានអញ្ជើញជាអធិ បតីក្នុងការប្រគល់ផ្ទះចំនួន ៣ខ្នង ដល់គ្រួសារកងទ័ព ដែលពលី ពិការ រួមនឹងអណ្តូងទឹកមួយកន្លែងទៀត សំរាប់ប្រើប្រាស់ស្ថិតនៅភូមិស្រែល្អ ឃុំបាក់អន្លូង,ស្រុកត្រពាំងប្រាសាទ,ខេត្តឧត្តរ មានជ័យ ជាអំណោយផ្ទាល់របស់ឯកឧត្តមដោយចំណាយថវិកាអស់១៧លាន៦សែនរៀល។ ឧត្តមសេនីយ៍ទោ នាង ឃីម បានសួរសុខទុក្ខបងប្អូន នាយទាហាន នាយទាហានរង ពលទាហាន យោធិនពិការ និវត្តន៍ជន និងគ្រួសារកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤១ និងបានកោតសរសើរចំពោះវឌ្ឍនភាពរបស់អង្គភាព ដែលមានការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗពីមួយឆ្នាំ ទៅមួយឆ្នាំ ។ ឯកឧត្តមបានលើកឡើងថា ក្រោយប្រទេសមានសន្តិភាព រដ្ឋាភិបាលបានខិតខំពន្លឿនការកសាង ទូទាំងប្រទេស និងបានជំរុញការកសាង នៅតាមបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងកិច្ចការពារបូរណភាពទឹកដី ដោយការខិតខំពង្រីក ការកសាងផ្លូវនៅតាមបណ្តោយព្រំដែន ដែលថ្ងៃខាងមុខកម្ពុជា នឹងប្រែក្លាយតំបន់ដែលមិនធ្លាប់មានមនុស្សទៅដល់ ប្តូរពីតំបន់អតីតសមរភូមិប្រយុទ្ធ សំបូរទៅដោយគ្រាប់មីន ជំងឺគ្រុនចាញ់ ទៅជាតំបន់ដែលឈរជើងដ៏រឹងមាំ នឹងបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានរស់នៅបង្កបង្កើនផលបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បានយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ […]
  • មានវីដេអូរ៖ អ្នកធ្វើតូបកំសាន្តនៅលើដីព្រៃកោងកាងត្រូវរុះរើនិងចាក់ដីលុបឆ្នេរក៏ត្រូវអោយកាយចេញ (ខេត្តកំពត,ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០) ៖រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានៅខេត្តកំពតកាលពីព្រឹកថ្ងៃទី២៦ឧសភា២០២០ បច្ចុប្បន្នគេបានពិនិត្យឃើញថាមានករណីចាក់ដីលុបមាត់ព្រែក-និងចាក់ដីលុបតំបន់ឆ្នេរសមុទ្រ និងកាប់បំផ្លាញព្រៃកោងកាង,សង់តូបកំសាន្តនៅលើព្រៃលិចទឹករួមទាំងចាក់លុបផ្លូវទឹកផ្សេងៗមានចំនួន៤៦២ករណីនៅចំណុចភូមិទទឹងថ្ងៃឃុំបឹងទូកស្រុកទឺកឈូខេត្តកំពត។ ប៉ុន្តែចំនួនអ្នករំលោភបំពានទាំងនោះអាជ្ញាធរបានដោះស្រាយបានមួយជំហានហើយតែមិនទាន់បានល្អនៅឡើយទេ។ ឯកឧត្តមជាវតាយអភិបាលខេត្តកំពតបានថ្លែងប្រាប់អ្នកចូលរួមមកពីមន្ទីរពាក់ពន្ធ័ផ្សេងៗថាសុំអោយមានការទប់ស្កាត់មិនអោយមានករណីចាក់ដីលុបឆ្នេរឬមាត់ព្រែកទៀតទេ។ ឯកឧត្តមជាវតាយបានថ្លែងនៅក្នុងកិច្ចប្រជុំប្រាប់ដល់មន្ត្រីមកពីមន្ទីរផ្សេងៗថាសុំអោយមន្ទីរជំនាញសហការគ្នាជួយទប់ស្កាត់កាន់កាប់ដីព្រៃនិងគ្រប់គ្រងដែនទីមេរបស់ខ្លួនអោយបានច្បាស់លាស់។ឯកឧត្តមជំរុញអោយជំនាញប្រាប់ទៅអ្នកបូមខ្សាច់លុបឆ្នេរសមុទ្រកាយចេញអោយបានឆាប់និងអ្នកធ្វើតូបកំសាន្តនៅលើព្រៃលិចទឹកនៅលើព្រៃកោងកាងត្រូវតែរុះរើចេញអោយបានឆាប់កាន់តែល្អ។ នៅព្រឹកថ្ងៃទី ២៧ ខែឧសភានេះដែរអ្នកសង់តូបនៅលើព្រៃលិចទឹកមិនហ៊ានចេញមុខទេតែមានតំណាងមកអះអាងប្រាប់អ្នកយកព័ត៏មានថាតូបកំសាន្តទាំង១២ដាក់សម្រាប់អង្គុយកំសាន្តនេះត្រូវអោយកម្មករសែងចេញពីដីព្រៃកោងកាងនៅល្ងាចថ្ងៃនេះហើយ។ អ្នកតំណាងម្ចាស់តូបនោះនិយាយថាដំបូងឡើយពួកអ្នកផលិតអំបិលបានប្ដឹងរឿងអ្នកបូមខ្សាច់លុបឆ្នេរធ្វើអោយពិបាកនាំទឹកមកផលិតអំបិលមិនបាន។ ក្រុមមន្ត្រីក៏បានចុះមកពិនិត្យជាក់ស្ដែងទើបឃើញតូបរបស់ខ្លួនប្រមាណជាជាង១០តូបសាងសង់ប៉ះពាល់ដល់ដីព្រៃកោងកាង។នេះជាចំណាត់ការមួយរបស់ឯកឧត្តមអភិបាលខេត្តកំពតហើយពលរដ្ឋភាគច្រើនក៏បានសាទររឿងនេះដែរ៕  
  • មានវីដេអូរ៖ មនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាលដោយរថយន្តដឹកជ្រូកបេីកលឿនជ្រុលបុកជាមួយរថយន្តដឹកកម្មករ ភ្នំពេញៈ​ យ៉ាងហោចណាស់មនុស្សប្រុសស្រីជាង១០នាក់បានរងរបួសធ្ងន់ស្រាលត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ខណៈដែលពួកគេបានរួមដំណេីរក្នុងរថយន្តកូរេដឹកកម្មករ​ត្រូវបានរថយន្តដឹកជ្រូកមួយគ្រឿងជ្រុលបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង​៦នឹង​៣០​នាទី​ព្រឹកថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០២០នៅចំណុចផ្លូវ​២១៧​កែងនឹងផ្លូវ​ក្រវាត់ក្រុង​ស្ថិតក្នុងសង្កាត់ដង្កោ​ខណ្ឌដង្កោ​រាជធានីភ្នំពេញ​ ។   បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុ ការណ៍បានប្រាប់ថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-8604 បើកតាមដល់ផ្លូវ៥០ ក្នុងទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុបស្របពេលនោះក៏មានរថយន្តម៉ាកកូរ៉េមួយគ្រឿងទៀតដឹកកម្មករមកពីក្រោយក្បាលឈប់នៅសុខដូចគ្នាបន្ទាប់មកស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយពាក់ស្លាកលេខកណ្ដាល 3A-0806 ដឹកជ្រូកមួយគ្រឿងបើកមកពីក្រោយក្នុងល្បឿនលឿនជ្រុលមកបុករថយន្តដឹកកម្មករពីក្រោយពេញទំហឹងរថយន្តកូរ៉េដឹកកម្មករបន្តទៅបុករថយន្តហាយឡិនឌ័ររួចក៏រេចង្កូតទៅប៉ះជាមួយនឹងរថយន្តបង្គោលភ្លើងគ្រឿងទៀតបណ្តាលឲ្យកម្មករប្រុសស្រីជាង១០នាក់រងរបួសធ្ងន់និងស្រាល។   បើតាមសម្ដីអ្នកបើកបររថយន្តកូរ៉េដឹកកម្មករបានប្រាប់ឲ្យដឹងថាជារៀងរាល់ព្រឹកគាត់តែងតែទៅយកកម្មករនៅតាមភូមិនៅក្រុងតាខ្មៅយកធ្វើការនៅរោងចក្រនៅសង្កាត់ព្រៃស ហើយកម្មករដែលជិះរាល់ព្រឹកគឺមានចំនួន៣០នាក់តែព្រឹកនេះគឺមានតែ២៥នាក់ទេដោយសារតែ៥ នាក់ទៀតបានជិះម៉ូតូជាមួយបងប្អូន ។   សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាក្រោយកេីតហេតុជន​រង​គ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះ​ក្រុងតាខ្មៅ​ចំណែករថយន្តទាំងព៣គ្រឿងត្រូវសមត្ថកិច្ចចុះមកវាស់វែងអូសយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយគ្នានាពេលក្រោយ​ ៕  
  • ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាប អំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចំនួន១៦៩ករណី និងឃាត់ខ្លួនជនសង្ស័យ ចំនួន​២២៩​នាក់ យោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ សមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩ករណី ព្រមទាំង ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩ នាក់ ផងដែរ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិការងារប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់គណៈកម្មធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការ ក្រសួងមហាផ្ទៃ តាមរយៈរបាយការណ៍បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន​១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់(ស្រី៧២នាក់) ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជន បរទេស ចំនួន៤០នាក់ មាន​៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)