ថ្ងៃ ព្រហស្បត៍ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ត្រឹមថ្ងៃទី២៥ ឧសភានេះ ក្រសួងសុខាភិបាលពេលឃើញករណីថ្មីទេ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា រហូតដល់ម៉ោង​ ៨:៣០ព្រឹក​ ថ្ងៃទី​ ២៥ ឧសភា​ ២០២០​ ក្រសួងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ។ ចំនួនសរុបកូវីដ-១៩​ មានចំនួន១២៤នាក់ដដែល​ ចំនួនសំរាកពេទ្យ២នាក់​ ជាសះស្បេីយហេីយ​ចំនួន ១២២នាក់ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែង យេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ ក្រសួងសុខាភិ បាលលើកទឹកចិត្តឲ្យពលរដ្ឋ ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។  
  • អាជ្ញាធរជាតិអប្សរា នឹងបើកឲ្យដំណើរការឡើងវិញ ជូនភ្ញៀវជាតិ-អន្តរជាតិ និងសារធារណជនទាំងអស់ បានចូលទស្ស នា ដោយមិនគិតថ្លៃ  ចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ នេះតទៅ នៅសារមន្ទីទាំងបីរបស់អាជ្ញាធរជាតិអប្សរា។ ការបើកដំណើរការឡើងវិញក្រោយពី ក្រោយពីក្រសួងសុខា ភិបាល ឯកភាពឲ្យគ្រប់សារមន្ទីរនៅកម្ពុជាបន្តការទទួល អ្នកទស្សនា តែត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យខ្ពស់។
  • សមត្ថកិច្ចបង្ក្រាប​បទល្មើស​គ្រឿង​២៧​ករណី ឃាត់ខ្លួន​ជន សសង្ស័យ៦៦នាក់កាលពីម្សិលម៉ិញ ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៦៦​នាក់​(​ស្រី​១០​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​បបទល្មើសគ្រឿងញៀនចំនួន២៧ករណីទូទាំងប្រទេស​នៅ​ថ្ងៃទី​២៤ ខែឧសភា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៦៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៤៨​នាក់ និង​ប្រើប្រាស់ ១៨​នាក់ ។ ​ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice)ចំនួន ៤៤,៤៧​ក្រាម និង​៣៤​កញ្ចប់​តូច និង​អ៊ិ​ច​ស្តា​ស៊ីចំនួន១,៨៧​ក្រាម ។
  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ម្សិលមិញ ស្លាប់ម្នាក់ របួស៦នាក់ ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ របួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។ មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ មិនគោរពសិទ្ធិ និងប្រជែង៕
  • ចំនួនអ្នកឆ្លង COVID-19 កើនដល់ជិត ៥.៥លាននាក់ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៤៩២,៨០១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៤៦,៤១៦នាក់ និងជាសះស្បើយឡើងវិញ ២,២៩៩,២៣៨នាក់។ យោងតាមទិន្នន័យ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID- 19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៦៨៥,៥០៨នាក់ ស្លាប់ចំនួន ៩៩,២៨៦នាក់ និងជាសះស្បើយចំនួន ៤៥១,៥៩៥នាក់។
  • អាម៉េពីចម្ងាយ បើមិនដេកទើបចម្លែង អាម៉េពីចម្ងាយ បើមិនដេកទើបចម្លែង គូពិសេស សឿម សារ៉ាន់ 🇰🇭Vs🇰🇭ជ័យ ពន្លក ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៣ ០៥ ២០២០
  • មួយគូរនេះបានអោបមិនចង់លែង មួយគូរនេះបានអោបមិនចង់លែង គូពិសេស ហ៊ុន ឈុនហេង 🇰🇭Vs🇰🇭រ៉ាន់ សារ៉ាយ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៣ ០៥ ២០២០
  • មួយគូរនេះលេងទាត់ដូចគ្នា មួយគូរនេះលេងទាត់ដូចគ្នា គូឯក វេង សុភ័ក្រ្ត 🇰🇭Vs🇰🇭ទូច ដេវីត ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៣ ០៥ ២០២០
  • តឿដូចគ្នា ប៉ោកម្តងម្នាក់ទេ តឿដូចគ្នា ប៉ោកម្តងម្នាក់ទេ គូពិសេស យុគ យក្សផ្លែ 🇰🇭Vs🇰🇭នីម នន ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៣ ០៥ ២០២០  
  • លេងចឹងហ្មងត្រូវណាស់ចូលណាស់ ចូលណាស់ត្រូវណាស់ លេងចឹងហ្មងត្រូវណាស់ចូលណាស់ ចូលណាស់ត្រូវណាស់ គូពិសេស ឡុង សំណាង 🇰🇭Vs🇰🇭ប្រាក់ ឌីណា ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ២៣ ០៥ ២០២០
  • ការពង្រីកនិងជួសជុលផ្លូវហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិក្នុងខេត្តព្រះសីហនុ បានបញ្ចប់គម្រោង កាលពីម្សិលមិញក្រុមការងារពង្រីកនិងជួសជុលផ្លូវហោះ ហើរអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ បានបញ្ចប់ការងារផ្លូវហោះហើរក្រាលកៅស៊ូចម្ងាយ ៣៣០០ ម៉ែត្រដែលសំរេចមុនកាល កំណត់ជិត ១ខែកន្លះ។ ដំណាក់កាលចុងក្រោយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់គឺការងារដាក់តំឡើងភ្លើងបំភ្លឺផ្លូវហោះហើរ ដែលគួរតែត្រូវបានបញ្ចប់នៅដើមពាក់កណ្តាលឆ្នាំខាងមុខនេះ។   ក្នុងពេលឆាប់ៗនេះអាកាសយានដ្ឋាននឹងអាចទទួលយន្តហោះធំៗ ដូចជា Airbus A350-1000 និង Boeing 777-300ER និងមានជើងហោះហើរត្រង់ឆ្ងាយ ទៅ/មកពីខេត្តព្រះសីហនុ។ គម្រោងនេះបានចាប់ផ្តើមនៅខែកក្កដាឆ្នាំ ២០១៨ ដោយមានក្រុមការងារពី ៣៥០ ទៅ ៤០០ នាក់នៅក្នុងពេលវេលាដ៏មមារញឹកមួយដែលត្រូវបានចែកចេញ ជាពីរវេន (វេនមួយថ្ងៃ និងវេនមួយយប់) ធ្វើការ៦ថ្ងៃក្នុងមួយសប្តាហ៍៕
  • គណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹង Covid-19 បានសម្រេចឲ្យបើកដំណើរការឡើងវិញសកម្មភាពកីឡាជាជំហានៗ  ការសម្រេចនេះ គឺនៅក្រោយពីកិច្ចប្រជុំអន្តរក្រ សួង កាលពីរសៀលម្សិលមិញ។ កាលពីម្សិលមិញសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើក ភ្លើងខៀវឲ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងសុខាភិបាល ពិនិត្យលទ្ធភាពក្នុងការបើកសកម្មភាពកីឡាមួយចំនួនឡើងវិញ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឬអនុញ្ញាតឲ្យមានការបើកប្រកួតកីឡារបស់សហព័ន្ធ តែមិនតម្រូវឲ្យមានអ្នកចូលទស្សនានោះទេ។ ក្នុងនោះអនុញ្ញាតឲ្យមានការប្រមូលផ្ដុំ របស់កីឡាករ កីឡាការនី ដើម្បីធ្វើការហ្វឹកហាត់ឡើងវិញ ដោយគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។ ប៉ុន្តែយ៉ាងណាក៏ដោយកន្លែងហាត់ប្រាណ ក្លិបហាត់ប្រាណផ្សេងៗ ម៉ាស្សា ស្ទីម សូណាមិនទាន់អនុញ្ញាតឲ្យបើកនៅឡើយ។
  • មានវីដេអូរ៖ ចិញ្ចឹមមាន់ស្រែតាមបែបបច្ចេកទេស អាចរកចំណូលប្រមាណមួយពាន់ដុល្លារក្នុងមួយខែៗនៅស្រុករុក្ខគិរី (ខេត្តបាត់ដំបង,ថ្ងៃទី២២ ឃែ ឧសភា ឆ្នាំ២០២០)៖ ប្រជាកសិករនៅស្រុករុក្ខគិរី បានរកចំណូលបានប្រមាណមួយពាន់ដុល្លារក្នុងមួយខែៗពីការលក់ពូជកូនមាន់ ពូជមាន់ឈ្មោល មាន់ញីនិងមាន់សាច់ ខណៈប្រកបរបរចិញ្ចឹមមាន់ស្រែតាមបែបបច្ចេកទេសសម័យទំនើបចំណាយពេលវេលាខ្លី លូតលាស់បានឆាប់រហ័ស មាន់មានសុខភាពល្អ ។ ការចិញ្ចឹមមាន់ស្រែតាមបែបច្ចេកទេសនេះ ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចហៅកាត់ថា អេម (AIMS) របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម។ ក្រុមកសិករចិញ្ចឹមមាន់នៅក្នុងស្រុករុក្ខគិរី បាននិយាយប្រាប់ថាពីមុនមកពួកគាត់ចិញ្ចឹមមាន់ស្រែ តាមបែបធម្មជាតិហាក់មិនទទួលបានជោគជ័យនោះទេ ព្រោះការឲ្យចំណីក៏មិនទៀងទាត ច្បាស់លាស់ មិនដែលដាក់ថ្នាំបង្ការជំងឺ ធ្វើឲ្យមាន់ស្លាប់ជាបន្តបន្ទាប់ និងដល់ពេលអាចប្រមូលផលលក់បាន នៅសល់មានតិចតួចប៉ុណ្ណោះ។បន្ទាប់ពីមានការគាំទ្ររបស់គម្រោងអេម បានបញ្ជូនគ្រូបង្រៀនបច្ចេកទេស ចិញ្ចឹមមាន់ ទាំងការបង្កាត់ពូជ ភ្ញាស់ពង ការឲ្យចំណីនិងការដាក់ថ្នាំបង្ការជាដើម ពួកគាត់បានអនុវត្តតាមបានរយៈពេលជាងមួយឆ្នាំទទួលបានលទ្ធផលល្អជាហូរហែរ ហើយរកចំណូលបានគួរសម។ បុរសម្នាក់ជាឈ្មួញដើរទិញមាន់បាននិយាយថាមាន់ដែលកសិករនៅស្រុករុក្ខគិរីកំពុងចិញ្ចឹមតាមបែបបច្ចេកទេស នេះ មានទីផ្សារល្អ សម្បុរសាច់មាន់ត្រូវប៉ាន់ ហើយទោះបីបច្ចុប្បន្នរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩និងតម្លៃធ្លាក់ចុះតិចតួចក៏ដោយ តម្លៃសត្វមាន់ប្រជាកសិករអាចទទួលយកបាន។ គួរបញ្ជាក់ផងដែរថាចាប់ពីទទួលលទ្ធផលក្នុងការចិញ្ចឹមមាន់តាមបច្ចេកទេសទំនើបនេះ កសិករបង្កើនការចិញ្ចឹម ដែលកាលមុនត្រឹម១០ទៅ ២០ក្បាល ប៉ុន្តែបច្ចុប្បន្នឡើងដល់២០០ក្បាលទៅរាប់រយក្បាល ហើយមិនមានងាប់ពាយ ដូចការចិញ្ចឹមតាមបែបធម្មជាតិដូចមុន ហើយបច្ចុប្បន្ននៅតំបន់នេះ ក៏មានពលរដ្ឋជាច្រើនគ្រួសារ ដែលកំពុងចិញ្ចឹមមាន់តាមបច្ចេកទេសទំនើបនេះ៕  
  • មានវីដេអូរ៖អភិបាលខេត្តឧត្តរមានជ័យជំរុញអោយមន្រ្តីមន្ទីរកសិកម្មនៅតាមបណ្តាក្រុង-ស្រុកត្រូវខិតខំផ្សព្វផ្សាយពីបច្ចេកទេសកសិកម្មដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន (ឧត្ដរមានជ័យ,ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២០)៖ ថ្លែងក្នុងពិធីប្រគល់មធ្យោបាយ និងសម្ភារៈការិយាល័យជូនដល់មន្រ្តីអនុវត្តគំរោង និងភ្នាក់ងារផ្សព្វផ្សាយ ឃុំគោលដៅ នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានធ្វើការណែនាំដល់បងប្អូន ដែលជាមន្រ្តីបណ្តុះបណ្តាលផ្នែកកសិកម្ម នៅតាមបណ្តាមូលដ្ឋានសហគមន៍ក្រុងស្រុកទាំង៥ ក្នុងខេត្តឧត្តរមានជ័យ ត្រូវធ្វើការពង្រឹងសមត្ថភាពការងារ ក្នុងការផ្សព្វផ្សាយអំពីការដាំដុះដំណាំកសិកម្មផ្សេងៗនៅតាមសហគមន៍ជូនដល់ប្រជាពលរដ្ឋអោយបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេសថ្មី។ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បានលើកឡើងថា៖ ការដាំដំណាំអោយមានលក្ខណៈស្របតាមស្តង់ដារបច្ចេកទេសថ្មី ធន់នឹងបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ផ្នែកខាងមន្ទីរបានចាត់តាំងអោយមន្ត្រីជំនាញចុះផ្សព្វផ្សាយដល់ កសិករនៅតាមបណ្តាសហគមន៍ អោយយល់ដឹងខ្ពស់ពីវិធីសាស្រ្តនានាក្នុងការដាំដុះពន្យល់ពីមន្រ្តីបច្ចេកទេសទើបការធ្វើកសិកម្មទទួលបានទិន្នផលល្អប្រសើរ។ ក្នុងនោះខាងមន្ទីរ ក៏មានការផ្តល់ជូននូវមធ្យោបាយសំភារៈបច្ចេកទេសប្រើប្រាស់មួយចំនួនដើម្បីចែកជូនដល់មន្រ្តីនៅតាមស្រុកគោលដៅទាំង៥ ដើម្បីសម្រួលដល់ការងារផ្នែកកសិកម្មនៅតាមសហគមន៍មូលដ្ឋាន។ ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តឧត្តរមានជ័យបានធ្វើការផ្តាំផ្ញើដល់មន្រ្តីបង្គោលរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ដែលប្រចាំ នៅតាមបណ្តាគោលដៅក្រុង-ស្រុក ក្នុងខេត្តឧត្តរមានជ័យ នៅពេលបានទទួលឧបករណ៍មធ្យោយបាយសំភារៈប្រើប្រាស់ទាំងអស់នេះហើយ ត្រូវខិតខំបំពេញតួរនាទីរបស់ខ្លួនអោយបានសកម្ម ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានយល់ច្បាស់ពីបច្ចេកទេសកសិកម្ម។ ឯកឧត្តមអភិបាលខេត្តបន្តថា៖ ការផ្តល់នូវមធ្យោបាយសំភារប្រើប្រាស់ជូនដល់មន្រ្តីកសិកម្មតាមគោលដៅ គឺអាចអោយមន្រ្តីដែលបម្រើការងារនៅតាមដ្ឋានសហគមន៍មានមធ្យោបាយ និងសំភារគ្រប់គ្រាន់ ក្នុងការបម្រើសេវាផ្សេងៗពាក់ព័ន្ធទៅនឹងវិស័យកសិកម្ម។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់នូវមធ្យោបាយ និងសំភារៈប្រើ ប្រាស់ចែកជូនដល់មន្រ្តីកសិកម្មមកពីបណ្តាក្រុង-ស្រុកទាំង៥ចំនួន ២៩នាក់ ក្នុងម្នាក់ […]
  • ឯ.ឧ ស៊ុន​ ចាន់ថុល៖ ការសាងសង់ផ្លូវនៅកម្ពុជា លែងឲ្យមានស្ថាន​ភាព«ចាក់ក្រាស់ ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ទៀតហើយ» ការត្រួតពិនិត្យ និងធ្វើតេស្តគុណភាព នៃសំណង់ផ្លូវថ្នល់ ឱ្យស្របតាមស្តង់ដារបច្ចេកទេស នឹងធានាការប្រើប្រាស់យូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា និងជាពិសេសគឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ឯ.ឧ.ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ អញ្ជេីញចុះត្រួតពិនិត្យ​ ការបំពាក់ផ្លាកសញ្ញាសុវត្ថិភាព​ គម្រោងស្ពានរំលង​ ទីតាំងត្រូវបំពាក់ភ្លេីងស្តុប​ និងបំពា​ក់កាម៉េរាចាប់ល្បឿនរថយន្ត​ នៅលេីផ្លូវជាតិលេខ៣​ នាថ្ងៃទី២១​ ឧសភា​២០២០។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)