ព័ត៌មានថ្មី
- ក្រសួងសុខាភិបាល ព្រមានចាត់វិធានការគណនីហ្វេសប៊ុកឈ្មោះសុភាពបុរស ដែលផ្សាយលក់ផលិតផលមិនបានចុះបញ្ជីការ។ ក្រសួង សុខាភិបាល ប្រាប់ឲ្យម្ចាស់គណនីហ្វេសប៊ុកមួយនេះបញ្ឈប់ការនាំចូល ការលក់ និងចែកចាយលក់ជាបន្ទាន់ បើនៅតែល្មើសក្រសួងនឹង ចាត់វិធានការតាមផ្លូវច្បាប់។
- នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានធ្វើការព្រមានចំពោះម្ចាស់ដែលបង្កើតហ្គេមនេះ ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហ្គេមនេះអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានធ្វើការព្រមានចំពោះម្ចាស់ដែលបង្កើតហ្គេមនេះ ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។
- ឃាត់ខ្លួនជនពាក់ព័ន្ធ៨១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅថ្ងៃទី២១ ខែឧសភាម្សិលម៉ិញ ភ្នំពេញ ៖ ជនសង្ស័យចំនួន៨១នាក់(ស្រី១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៧ករណីទូទាំងប្រទេសនៅថ្ងៃទី២១ ខែឧសភានេះ ។ ក្នុងចំណោមជនសង្ស័យទាំង៨១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៧៣នាក់ និងប្រើប្រាស់ ៨នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៤៦៦,២៨ក្រាម និង២៨កញ្ចប់តូច ។
- ទិវាជីវៈចម្រុះ អន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ប្រព្រឹត្តឡើងក្រោម ប្រធានបទ ធម្មជាតិ គឺ ជាដំណោះស្រាយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយ អគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន នៃ ក្រសួងបរិស្ថាន បាន រៀបចំ យុទ្ធនាការ ផ្សព្វផ្សាយតាមរយៈបណ្ដាញ សង្គម និង ទូរទស្សន៍ ដើម្បីអបអរ សាទរទិវា ជីវៈចម្រុះ អន្តរជាតិ ២២ ឧសភា ឆ្នាំ ២០២០ ក្រោមប្រធានបទ “ធម្មជាតិ គឺ ជាដំណោះស្រាយ នៃបញ្ហារបស់យើង”។ ប្លែកពីការប្រារព្ធកម្មវិធី នៅទីវាលដូចបណ្ដាឆ្នាំ កន្លងមកក្នុងន័យដើម្បី ទប់ស្កាត់ ការចម្លងជំងឺ COVID-19 ដែល កំពុងតែបន្ត រីករាលដាល នៅ ទូទាំង ពិភពលោក ទិវា ជីវៈចម្រុះអន្តរ ជាតិ ឆ្នាំ ២០២០ នេះ ត្រូវបានរៀបចំជា លក្ខណៈ វេទិកាជជែកពិភាក្សា និង ផ្សព្វផ្សាយ តាមបណ្តាញ សង្គម និង […]
- អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ របួសស្រាល១នាក់ និងរបួសធ្ងន់៤នាក់។
- សម្ដេចក្រឡាហោម ស ខេង បញ្ចប់មុខតំណែង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែងលោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ។ នេះបើតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។ សម្ដេចក្រឡាហោម ស ខេង បានកំណត់ឲ្យលោកវរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការរហូតដល់មានការសម្រេចជាថ្មី។
- រដ្ឋាភិបាលជួយសម្រួលបន្ថយថ្លៃអគ្គិសនីសម្រាប់ប្រើប្រាស់អគ្គិសនី ក្នុងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម បើសេចក្ដីប្រកាសរបស់ ក្រសួងរ៉ែ និងថាមពលបានអោយដឹងថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការលើកទឹកចិត្ត និងបន្ធូរបន្ថយថ្លៃអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។ ការបញ្ចុះតម្លៃអគ្គិសនីរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីជួយកាត់បន្ថយការចំណាយសម្រាប់អាជីវកម្មនាន ក្នុងអំឡុងពេលដែលកម្ពុជាកំពុងទប់ស្កាត់ជំងឺកូវីដ១៩៖ ១-ផ្ដល់ការអនុគ្រោះលើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្ដែងតាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលរងគ្រោះ ដោយការព្យួរឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះទីតាំងនោះប្រើប្រាស់អគ្គិសនីដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាឬអ្នកផ្គត់ផ្គង់ឯកជន ក៏ដោយ។ ២. រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការកែប្រែចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណាដែលមិនមានការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្មឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ប្រហែលពេលមុន។ ៣. ផ្ដល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយលើការបង់ថ្លៃអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល 3 ខែដើមឆ្នាំគិតចាប់ពីខែមករា ដល់ខែមីនា ចំពោះទីតាំងឧស្សាហកម្មកសិកម្មពាណិជ្ជកម្ម សេវាកម្មណា ដែលបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជួយទប់ការថយចុះនៃសេដ្ឋកិច្ចក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។
- អ្នកដំណើរចំនួន ៦៣ នាក់ត្រូវអាជ្ញាធរកម្ពុជាធ្វើចិត្តអីសាក់ក្រោយពីរកឃើញជនជាតិខ្មែរម្នាក់ផ្ទុកកូវីដ១៩ អ្នកដំណើរសរុបចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាចំនួន ៦៣ នាក់ ក្នុងនោះមានស្ត្រី ១៤ នាក់និងបុរស ៤៩នាក់ មានជនជាតិកូរ៉េ ២៣នាក់ជនជាតិប៊ែលហ្សិកម្នាក់ ចិនតៃវ៉ាន់ម្នាក់ បុរសជនជាតិហូឡង់ម្នាក់ ជប៉ុន៣ នាក់ និងជនជាតិខ្មែរចំនួន៣៤ នាក់ មានការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យនិងបានដាក់ឱ្យនៅរង់ចាំកន្លែងធ្វើចត្តាឡីស័កនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយបានយកសំណាក់ទៅធ្វើវិភាគទាំងអស់ដែលជាលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ១៩ លើប្រជា ជនជាតិខ្មែរម្នាក់។ ក្រសួងសុខាភិបាលបានបញ្ជូនបុរសរូបនេះទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីហើយ។ ដោយឡែកអ្នកដំណើរទាំងអស់សិពីរនាក់ផ្សេងទៀតត្រូវបានធ្វើចត្តាឡីស័ក ១៥ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដើម្បីតាមដានសុខភាពតាមវិធានការសុខាភិបាលជាចាំបាច់។
- មានវីដេអូរ៖ អភិបាលខេត្តកណ្តាលថ្លែងអំណរគុណនិងកោតសរសើរសប្បុរសជនដែលផ្តល់ថវិកានិងគ្រឿងឧបភោគបរិភោគសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (ខេត្តកណ្តាល,ថ្ងៃទី២១ខែ ឧសភា ឆ្នាំ២០២០)៖ ដោយ ដាំ ជា អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជនដែលនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគយ៉ាងសន្ធឹកសន្ធាប់មកផ្តល់ជូនរដ្ខបាលខេត្តកណ្តាលស្របពេលដែលឯកឧត្តមកំពុងស្វែងរកសប្បុរសជនជួយឧបត្ថម្ភជាស្បៀងអាហារនិងថវិកាសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ឯកឧត្តម គង់ សោភ័ណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជននេះ គឺធ្វើឡើងនៅពេលដែលលោកស្រី ឈុំ ផល្លី សប្បុរសជននៅខេត្តកណ្តាលតាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល បាននាំយកអំណោយជាថវិកា 10000 $( មួយម៉ឺនដុល្លារ )អង្ករចំនួន ៨ តោន មី50កេស ទឹកត្រី50យួ ទឹកស៊ីអ៊ីវ50យួរ ទឹកបរិសុទ្ធ50 ជែលលាងដៃ15កេស សរុបជាទឹកប្រាក់ស្មើ15.265$( មួយម៉ឺនប្រាំពាន់ពីររយហុកប្រាំដុល្លារ )ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាលនៅល្ងាចថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ។ ឯកឧត្តមបានថ្លែងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី ឈុំ ផល្លី តែងតែជួយឧបត្ថម្ភជាអំណោយសប្បុរសជននោះ ។ ជាក់ស្តែងដូចជានៅពេលនេះ បើទោះបីស្ថានភាពជំងឺកូវីដ១៩មានលក្ខណៈល្អប្រសើរ និងមិនមានការចម្លងថ្មីនៅខេត្តកណ្តាលក៏ដូចទូទាំងប្រទេសកម្ពុជាក៏ដោយ ក៏លោកស្រី ឈុំ […]
- មានវីដេអូរ៖ អភិបាល ខេត្តសឹ្ទងត្រែង បើកកិច្ចប្រជុំផ្សព្វផ្សាយបែងចែកតួនាទីថ្នាក់ដឹក នាំអភិបាលរងខេត្ត ចំនួន៦រូប ជាជំនួយការ (ខេត្តសឹ្ទងត្រែងថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២០)៖ គណៈអភិបាលខេត្តសឹ្ទងត្រែង បើកកិច្ចប្រជុំដើម្បីបែងចែកតួនាទីភារៈកិច្ច និងរបៀបរបបធ្វើការងារជូនអភិបាលរងខេត្តចំនួន៦រូប ជាជំនួយការនៅក្នុងខេត្តសឹ្ទ ងត្រែង ទាំងមូល។ ឯកឧត្តម ម៉ុម សារឿង អភិបាលខេត្តសឹ្ទងត្រែង បានសង្កត់ធ្ងន់ថា មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ត្រូវតែពង្រឹងយន្តការបង្រ្កាបទប់ស្កាត់រាល់បទល្មើសកាប់បំផ្លាញព្រៃឈើ និងចរាចរណ៍តាមរថយន្តគ្រប់ធុនគ្រប់ម៉ាក ដែលដឹកជញ្ជូនជាអនុផលព្រៃឈើគ្រប់ប្រភេទនិងសត្វព្រៃជាដើម។ នាយរដ្ឋបាលខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តសឹ្ទងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារ(SEATV) តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២១ ខែឧសភាថា រាល់គ្រប់បទល្មើសទាំងអស់បានបើកកិច្ចប្រជុំរួចហើយ ឯកឧត្តម អភិបាលនៃ គណៈអភិបាលខេត្តសឹ្ទងត្រែង បានចេញបទបញ្ជាក្រៅជម្រុញគ្រប់ស្ថាប័នមានសមត្ថកិច្ច និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត រាល់គ្រប់បទល្មើសទាំងអស់ ត្រូវតែបង្ក្រាបខានតែបាន ៕
- អភិបាលខេត្តពោធិ៏សាត់៖ ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនត្រូវបានដោះស្រាយទាំងស្រុង អភិបាលខេត្តពោធិ៏សាត់ ម៉ៅ ធនិន បានអះអាងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២១ ឧសភានេះថា អាជ្ញាធរខេត្តបានធ្វើការស្រាយវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍ បានទាំង ស្រុង ដោយមិនមានបញ្ហានេះកើតឡើងទៀតទេនៅក្នុងខេត្ត។ ប៉ុន្តែទំនាស់ដែលមាននៅក្នុងខេត្ត ភាគច្រើនជាទំនាស់រវាងគ្រួសារ និងគ្រួសារ បងប្អូនប៉ុណ្ណោះ។ យន្តការដោះស្រាយ តាមរយៈការចុះផ្ទាល់ របស់អភិបាលខេត្តពោធ៏សាត់នេះហើយ ដែលធ្វើឲ្បប្រជាពលរដ្ឋទទួលស្គាល់ពីសមត្ថភាពដឹកនាំ ដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួកគាត់។ បើតាមអភិបាលខេត្ត អាជ្ញាធរមានយន្តការ ដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋដោយផ្ទាល់មួយសប្តាហ៏ចំនួនពីថ្ងៃ ដោយអនុញ្ញាតឲ្យពលរដ្ឋជួបផ្ទាល់ជាមួយអភិបាលខេត្ត រួមនឹងមន្ត្រីជំនាញធ្វើការដោះស្រាយផ្ទាល់។
- បង្ក្រាបបទល្មើសគ្រឿងញៀន៣៦ករណី ឃាត់ខ្លួនជន សង្ស័យ៦៨នាក់ នៅថ្ងៃ២០ ឧសភា ភ្នំពេញ ៖ ជនសង្ស័យចំនួន៦៨នាក់(ស្រី៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៣៦ករណីទូទាំងប្រទេសនៅថ្ងៃទី២០ ខែឧសភានេះ ។ ក្នុងចំណោមជនសង្ស័យទាំង៦៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥២នាក់ និងប្រើប្រាស់ ១៦នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែឧសភា រួមមាន ៖ មេតំហ្វេតាមីន(ice) ចំនួនម១៥០,៦៥ក្រាម និង២៣កញ្ចប់តូច និងមេតំហ្វេតាមីន(wy)ចំនួន០,៧៧ក្រាម ។
- សម្តេចតេជោ បន្តអំពាវនាវពលរដ្ឋកុំភ្លេចខ្លួនជាមួយកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើហ្វេសប៊ុកផេកផ្លូវការ នៅព្រឹកថ្ងៃទី២១ ឧសភានេះ បានបន្តអំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។ សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំអោយឆ្លងរោគពីគេមកយេីង នឹងពីយេីងទៅគេ។ បេីចាំបាច់ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៌ូ ទឹកអាល់កុល ឬចឹលជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់លេីអនាម័យសុខភាពរស់នៅអោយបានល្អជាប្រចាំ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ ដេីម្បីសុវត្ថិភាពអាយុជីវិតយេីងទាំងអស់គ្នា។
- មានវីដេអូរ៖ ក្រសួងអប់រំយុវជន និងកីឡា ជូនដំណឹងដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់បន្តបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា ជូនដំណឹងដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់បន្តបង្ការ និងទប់ស្តាត់ជំងឺកូវីដ១៩។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ ២០ ០៥ ២០២០
- មានវិដេអូរ៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់ជម្រុញលើកទឹកចិត្តក្រុមអត្តពលិកថ្នាលឲ្យបង្កើនការហ្វឹកហាត់អំឡុងជំងឺកូវីដ១៩។ ថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់ជម្រុញលើកទឹកចិត្តក្រុមអត្តពលិកថ្នាលឲ្យបង្កើនការហ្វឹកហាត់អំឡុងជំងឺកូវីដ១៩។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ ២០ ០៥ ២០២០
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


