ព័ត៌មានថ្មី
- ជិត៥ខែដើមឆ្នាំនេះ សមត្ថកិច្ចបាមឃាត់មនុស្ស ៨១៣០ នាក់ ចាប់គ្រឿងញៀនជាង២៥៣គីឡូក្រាម ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ដែលបានអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សរុបចំនួន ៤១៣៩ករណី ឃាត់មនុស្សចំនួន ៨១៣០នាក់ ក្នុងនោះ ជនបរទេស ១១៤នាក់ មាន៧ សញ្ជាតិ ដោយសមត្ថកិច្ចចម្រុះ រឹបអូសបានសារធាតុញៀនគ្រប់ប្រភេទចំនួនជាង២៥៣គីឡូក្រាម និងកញ្ឆាជាង១៨ ម៉ឺនដើម និងទម្ងន់២២៥គីឡូក្រាម ។
- គោយន្តកន្ត្រៃបើកលឿនបុកម៉ូតូសង់បើកបញ្ច្រាសផ្លូវរបួសយុវជនម្នាក់នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ៖យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមណ្ឌលសុខភាព ខណៈដែលជិះម៉ូតូម្នាក់ឯងហើយត្រូវបានគេយន្តកន្ត្រៃបើកលឿនបុកចំពីមុខពេញទំហឹង ក្រោយបង្កហេតុរួចតៃកុងបានបន្ថែមល្បឿនរត់គេចបាត់ កាលពីវេលាម៉ោង០៦និង៤៥នាទីព្រលប់ ថ្ងៃទី១៨ ខែឧសភាឆ្នាំ ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ត្រង់ចន្លោះបង្គោល គីឡូម៉ែត្រលេខ៨៣ទៅលេខ៨៤ចំណុចភ្នំតូច ភូមិអូរព្រះពាយ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ តាមការអោយដឹងពីសមត្ថកិច្ចថានៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី ឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1G4498 បើកបរដោយយុវជនម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថាមានអាយុជាង២០ឆ្នាំ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិចលុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានគោយន្តកន្ត្រៃ១គ្រឿងបើកក្នុងទិសដៅបញ្ច្រាសបុកចំពីមុខពេញទំហឹង បណ្តាលអោយយុវជនខាងលើរងរបួសសន្លប់ស្តូក របួសធ្ងន់ ឃើញម្ចាស់ម៉ូតូរបួសធ្ងន់តៃកុងគោយន្តមានឱកាសល្អបានបន្ថែមល្បឿនរត់គេចខ្លួនទៅទិសខាងកើតបាត់ស្រមោល ភ្លាមៗនោះផងដែរក៏មានការភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋាន ដឹកយុវជនរងគ្រោះយកទៅសង្រ្គោះនៅមណ្ឌលសុខភាពនិងព្យាបាល។ដោយឡែកម៉ូតូរងការខូចខាននគរបាលប៉ុស្តិអមលាំងអូសយកទៅរក្សាទុករង់ចាំសាច់ញាតិមកទទួលយក៕
- សម្ដេចព្រះសង្ឃនាយក: ព្រះមេគណទាំង ២៥ រារាជធានីឃើញភិក្ខុ ឡុង ចាន់ថា ត្រូវចាប់ផ្សឹកកន្លែង ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ឧសភា បានចេញលិខិតប្រគេនមក ព្រះមេគណទាំង ២៥ រាជធានី-ខេត្ត ចាត់ការបន្តករណី ភិក្ខុ ឡុង ចាន់ថា ឃើញកន្លែងណាចាប់សឹកកន្លែងនោះ។
- គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន២០,៦ ៥% គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុភ្នំពេញ-ព្រះសីហនុ មានប្រវែងប្រមាណជាង ១៩០ គីឡូ ម៉ែត្រ សម្រេចបានបាន ២០,៦៥% និងដោះស្រាយផលប៉ះពាល់បាន ៨៨,៨៤% គិតត្រឹមខែមេសា ឆ្នាំ ២០២០។ សូមបញ្ជា ក់ដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងនឹងបញ្ចប់ការសាងសង់មុនពេលកំណត់ នាចុងឆ្នាំ ២០២២ នេះ ដោយគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២.០០០លានដុល្លារអាមេរិក។
- មានវីដេអូរ៖ មន្ត្រីជាន់ខ្ពស់ NOCC អះអាងថា បន្ទាប់ពីស្ថានភាពជម្ងឺ Covid-19 បានធូរស្រាល យើងត្រៀមយុទ្ធសាស្ត្រជាច្រើន។ មន្ត្រីជាន់ខ្ពស់ NOCC អះអាងថា បន្ទាប់ពីស្ថានភាពជម្ងឺ Covid-19 បានធូរស្រាល យើងត្រៀមយុទ្ធសាស្ត្រជាច្រើន។ ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ១៩ ០៥ ២០២០
- មានវីដេអូរ៖ កីឡាកាយសម្ព័ន្ធបានដាក់ផែនការហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ដល់អត្តពលិករបស់ខ្លួនក្នុងអំឡុងពេលសម្រាកជំងឺកូវីដ១៩។ កីឡាកាយសម្ព័ន្ធបានដាក់ផែនការហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ដល់អត្តពលិករបស់ខ្លួនក្នុងអំឡុងពេលសម្រាកជំងឺកូវីដ១៩។ ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ១៩ ០៥ ២០២០
- មានវីដេអូរ៖ អ្នកប្រដាល់ ហ៊ឹម សារ៉ាន់ ប៉ងចង់ជួបអ្នកខ្លាំងៗ ក្រោយពីវិលចូលសង្វៀនប្រដាល់ជាថ្មីឡើងវិញ អ្នកប្រដាល់ ហ៊ឹម សារ៉ាន់ ប៉ងចង់ជួបអ្នកខ្លាំងៗ ក្រោយពីវិលចូលសង្វៀនប្រដាល់ជាថ្មីឡើងវិញ ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ១៩ ០៥ ២០២០
- មានវីដេអូរ៖ ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ របស់ប្រទេសជប៉ុនធ្លាក់ចុះជាប្រចាំឆ្នាំ ៣.៤% ផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១ របស់ប្រទេសជប៉ុនធ្លាក់ចុះជាប្រចាំឆ្នាំ ៣.៤% ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ១៩ ០៥ ២០២០
- ប្រទេសចិននាំចេញម៉ាសជាង ៥០ពាន់លានម៉ាសចាប់តាំងពីថ្ងៃទី១ ខែមិនាមក។ ប្រទេសចិននាំចេញម៉ាសជាង ៥០ពាន់លានម៉ាសចាប់តាំងពីថ្ងៃទី១ ខែមិនាមក។ ព័ត៌មានអាស៊ីអាគ្នេយ៍ព្រឹកនេះ ១៩ ០៥ ២០២០
- អាជីវកម្មមួយចំនួន ដែលបិទកន្លងមកចាប់ផ្ដើមបើកឡើងវិញ ក្រោយកូវីដ១៩ប្រសើរឡើង។ អាជីវកម្មមួយចំនួន ដែលបិទកន្លងមកចាប់ផ្ដើមបើកឡើងវិញ ក្រោយកូវីដ១៩ប្រសើរឡើង។ ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ ១៨ ០៥ ២០២០
- តម្លៃប្រេងឥន្ធនៈលក់រាយលើកទីផ្សារកម្ពុជាហក់ឡើងបន្តិចវិញក្រោយកូវីដ១៩ធូរស្រាល។ តម្លៃប្រេងឥន្ធនៈលក់រាយលើកទីផ្សារកម្ពុជាហក់ឡើងបន្តិចវិញក្រោយកូវីដ១៩ធូរស្រាល។ព័ត៌មានអាស៊ីអាគ្នេយ៍យប់នេះ ១៨ ០៥ ២០២០
- មានវីដេអូរ៖ រ៉ូឡូឡើងស្ពានមិនរួចរអិលថយក្រោយកិន រថយន្តកាមរី អាយប្រីដខ្ទេចមុខ រាជធានីភ្នំពេញ៖រ៉ូឡូកិន បង្ហាប់ផ្លូវ កៅស៊ូមួយគ្រឿង បានបើកឡើងស្ពានអាកាស៧មករា មិនរួចក៍បានរលត់ម៉ាស៊ីនរអិលថយក្រោយ កិន រថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រីដមួយគ្រឿង បណ្តាលអោយរងការខូចខាតខ្ទេចមុខ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង២០នាទីព្រឹក ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០ នៅចំណុច ស្ពានអាកាស៧មករា ផ្នែកខាងលិច ក្នុងភូមិ បុរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទោះបីជាយ៉ាងណាពុំបណ្តាលអោយមនុស្សរងរបួសឡើយ។ គ្រឿងចក្រ ដែល បង្កគ្រោះថ្នាក់ ពាក់ស្លាកលេខភ្នំពេញ ២H.២៨៨៥ និងមានលេខសំគាល់RT5 បើកបរ ដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាញ។ចំណែក រថយន្ត ម៉ាកតូយូតាកាមរី ហាយប្រីដ សេរី២០០៧ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២AE.៧១០៨ ជិះ គ្នា ២នាក់ប្តីប្រពន្ធ ។ តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរ៉ូឡូ កិនបង្ហាប់កៅស៊ូ បានធ្វើដំណើរ ឡើង ស្ពានអាកាស ៧មករា ក្នុងទិសដៅ ពីលិចទៅកើត ។នៅពេលបើក ឡើង ជិះ ដល់ពាក់កណ្តាលស្ពាន […]
- មន្ត្រីជំនាញការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តប៉ៃលិន ចុះត្រួតពិនិត្យទំនិញនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី (ខេត្តប៉ៃលិនថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២០)៖ លោក ឈិម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្តប៉ៃលិន នាព្រឹកម៉ិញនេះបានដឹកនាំមន្រ្តីកាំកុងត្រូលសាខាខេត្ត ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ធ្វើការចុះត្រួតពិនិត្យ និងណែនាំពីទំនិញខូចគុណភាព និងហួសសុពលភាព ស្ថិតនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោក ឈិម វាសនា ប្រធានសាខារពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)ខេត្ត មានប្រសាសន៍ឲ្យដឹងថា៖ ដើម្បីធានាដល់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខា(ក.ប.ប.)ខេត្ត តែងតែបំពេញតួនាទីភារៈកិច្ចរបស់ខ្លួនជាប្រចាំ ក្នុងការចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយ ឱ្យប្រប្រជាពលរដ្ឋ រួមទាំងអាជីវករ និងអ្នកប្រើប្រាស់(អ្នកទិញ) បានយល់ដឹង ពីផលប៉ះពាល់ ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ និងគ្មានច្បាប់អនុញ្ញាត ហើយបើបងប្អូនអាជីវករយើង យកទំនិញមកដាក់តាំងលក់ ជាទំនិញខូចគុណភាព ផុតកំណត់ការប្រើប្រាស់ មន្ត្រីជំនាញ(ក.ប.ប.)ខេត្ត និងដកហូត ដែលនាំឲ្យខាតបង់ថវិកាគ្រូសាររ បស់បងប្អូន ដូច្នោះមុន […]
- ឥឡូវនេះ ភាពសិចស៊ី ស្លៀកខ្លីអាចក្លាយជាបទឧក្រិដ្ឋមួយសម្រាប់សិស្សស្រីវ័យក្មេងនៅក្នុងប្រទេសថៃ នៅក្នុងចលនាជួយសង្គ្រោះក្មេងស្រីពីអំពើហិង្សាផ្លូវភេទ ដោយធ្វើវិសោធនកម្មនៃច្បាប់ការពារកុមារ ដែលជំរុញដោយក្រសួងអប់រំរបស់ប្រទេសថៃ បានធ្វើឱ្យការស្លៀកពាក់សិចស៊ីលេចលើលេចក្រោមមិនសមរម្យ ក្លាយជាអំពីខុសច្បាប់សម្រាប់សិស្សសាលា ជាពិសេសសិស្សស្រីតែម្តង ។ លោក Nataphol Teepsuwan រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសថៃ បានឱ្យដឹងថា ការធ្វើវិសោធនកម្មនេះនឹងជួយឱ្យសិស្សមានអាក្បកិរិយាសមរម្យ និងសុវត្ថិភាពជាមុន ។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីក៏ហាមឃាត់មិនឱ្យសិស្សចូលរួមជាមួយក្រុមជនពាល ដែលបង្កភាពអសន្តិសុខដល់សាធារណៈជននៅក្រៅសាលាដែរ ។ ទោះបីជា ពុំទាន់មានព័ត៌មានលម្អិតស្តីពីការផាកពិន័យ ប៉ុន្តែច្បាប់ការពារកុមារបានចែងថា ឪពុកម្តាយ ឬ អាណាព្យាបាលដែលបបួល , លើកទឹកចិត្ត , ជួយ ឬគាំទ្រសិស្សឱ្យល្មើសវិន័យ អាចត្រូវពិន័យជាប្រាក់រហូតដល់ទៅ ៣០.០០០ បាត (៩៨០ ដុល្លារ) ហើយ/ឬត្រូវជាប់គុក ៣ ខែទៀត ៕
- ការនាំចេញកៅស៊ូ ក្នុងខែមេសា កើនឡើងជិត៧,០០០តោន តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្នុងខែមេសាតែមួយការនាំចេញកៅស៊ូមានចំនួន១៨,៩៦១តោន កើនឡើង ៦៨៥៣តោន ធៀបទៅនឹងខែមេសាឆ្នាំ២០១៩។ តម្លៃលក់ជាមធ្យមគឺ ១១៩២ដុល្លារ នៅក្នុងមួយតោន មានការថយចុះចំនួន២០៥ដុល្លារក្នុងមួយតោនស្មើនឹង១៤.៦៧ភាគរយ ធៀបទៅនឹងខែមុន និងមានការថយចុះ១៧៣ដុល្លារអាមេរិចនៅក្នុងមួយតោនស្មើនឹង១៣ភាគរយ ធៀបទៅនឹងខែ មេសាឆ្នាំ ២០១៩។ គូសបញ្ជាក់ផងដែរថាផ្ទៃដីដាំកៅស៊ូនៅពេលបច្ចុប្បន្នមានចំនួនជាង៤០ម៉ឺន ៤ពាន់ហិចតា ក្នុងនោះផ្ទៃដីចៀជ័រ មានចំនួនជាង២៥ម៉ឺនហិចតា ស្មើនឹង ៦២ភាគរយ នៃផ្ទៃដីថែទាំចំនួន១៥ ម៉ឺន ៤ ពាន់ហិកតា។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


