ព័ត៌មានថ្មី
- សំណុំរឿង នៅសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស មានជិត៤ម៉ឺនសំណុំរឿង នឹងត្រូវដោះស្រាយ ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ សាលា ដំបូងរាជធានីខេត្ត មានសំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការសរុបចំនួន ៣៩១៥២ សំណុំរឿង ក្នុងនោះសំណុំ រឿងគ្រឿងញៀន មានចំនួន ៦២៦០ សំណុំរឿង និងមានអ្នកជាប់ឃុំសរុប មានចំនួន ១២ ៦៥១ នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀន មានចំនួន ៦៩០០ នាក់ )។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ស្តីពីការចាប់ផ្ដើមអនុវត្តការដោះស្រាយសំណុំរឿងនេះបានកកស្ទះនៅសាលាដំបូងគ្រប់រាជធានីខេត្តទូទាំងប្រទេស។
- ជនសង្ស័យម្នាក់លួចកាច់ កម៉ូតូ បានជិត១ខែ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ស្រាវជ្រាវឃាត់ខ្លួនបានមកវិញ ភ្នំពេញៈជនសង្ស័យម្នាក់បានធ្វើសកម្មភាព លួចកាច់ កម៉ូតូ ហើយរត់គេចបានរយៈពេលជិត១ខែ ក៍ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ធ្វើការស្រាវជ្រាវឃាត់ខ្លួន បានមកវិញ ។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡេីងនៅ វេលាម៉ោង ៥និង៣០ទាបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំនុចមុខផ្ទះអត់លេខ ផ្លូវដួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ។ជន សង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះញឹម ជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ការមិនពិតប្រាកដ ។ តាមសម្តី លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន គឺនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ គឺមានជនរងគ្រោះម្នាក់ បានមកដាក់ពាក្យបណ្ដឹ ង ថាមានជនសង្ស័យមួយក្រុម បានធ្វើសកម្មភាព កាច់ កម៉ូតូ ម៉ាក ZOMER X ទៅបាត់ហើយ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ […]
- ទិន្នផលត្រីទឹកសាបធ្លាក់ចុះជាង៨០០តោន តែនេសាទសមុទ្រកើនឡើង ក្នុងរយៈពេល៤ខែ ២០២០ បើតាមរបាយការណ៏ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ទិន្នផលត្រីរយៈពេល៤ខែ នេសាទបាន១៥០០តោន ស្មើនឹង១២,៥០ភាគរយ នៃផែនការចំនួន១២,០០០តោន ប្រៀបធៀប ខែមេសា ឆ្នាំ២០១៩ ថយចុះចំនួន៨៧០តោន។ ក្នុងនោះដែរ ការនេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន២០,៧៥០តោនក្នុងខែមេសា សរុបរយៈពេល៤ខែសម្រេចបានជាង៩ម៉ឺនតោន ស្មើនឹង២៦,១២ភាគរយ នៃផែនការចំនួន៣៤ម៉ឺន ៥០០០តោន ប្រៀបធៀបទៅនឹងមេសា ឆ្នាំ២០២០ ថយចុះជាង៩០០តោន។ ដោយឡែក ការនេសាទលក្ខណៈគ្រួសារតាមវាលស្រែ អនុវត្តមាន៣៨០៥តោន សរុបរយៈពេលបួនខែជាង២ម៉ឺន ១ពាន់តោន មានការថយចុះ១៤៩៥តោន។ ចំពោះការនេសាទសមុទ្រវិញរយៈពេល ៤ខែមានចំនួន៣៥,៧៦០តោន មានការកើនឡើង៥១០តោន។
- ខែមេសា ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងជិត៦០ម៉ឺនហិចតា បើតាមរបាយការណ៏របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងខែមេសា ២០២០ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងប្រទេស ត្រូវបានបញ្ចប់ដោយសម្រេចធ្វើការដាំដុះបានចំនួន៥៩ម៉ឺន ៧៥០៨ហិចតា ស្មើនឹង១៣០ភាគរយនៃផែនការចំនួនជិត៤៩ម៉ឺនហិចតា។ សម្រាប់ការងារប្រមូលផលស្រូវរដូវប្រាំង ចំនួន៥៩ម៉ឺន ២១២៨ហិចតា ដោយទទួលបានបរិមាណផលសរុបចំនួន ២លាន ៦សែនតោន ហើយក្នុងទិន្នផលគិតជាមធ្យម៤.៤តោន ក្នុងមួយហិចតា។
- ការកសាងផ្លូវក្រុងចំនួន៣៤ខ្សែនៅខេត្តព្រះសីហនុ ប្រវែងជាង៨២គីឡូម៉ែត្រ សម្រេចបានចំនួន៩០,៦០ភាគរយ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រេចបាន ៩០,៦០ភាគរយហើយ។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។ គួរកត់សម្គាល់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។ រាជរដ្ឋាភិបាល បានបញ្ចេញថវិកា៣០០លានដុល្លារ ដើម្បីធ្វើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នានានៅក្នុងខេត្ត។ រូបភាពផេកក្រសួងសាធារណៈការ
- ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើងនៅក្រោមផ្ទះ បង្កជាភ្លើងឆេះផ្ទះស្លាប់ម្តាយជរានៅខាងក្នុង ព្រៃវែង ៖ ម្តាយបង្កើតចាស់ចាស់ជរាម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងផ្ទះ ខណៈរបាយការណ៍របស់សមត្ថកិច្ចបានសន្និដ្ឋានថា ប្តីប្រពន្ធស្រវឹងស្រា បោះកន្ទុយបារីចោលលើចំបើង នៅក្រោមផ្ទះ បង្កជាអគ្គិភ័យ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះផាន់ គន់ ភេទប្រុស អាយុ46ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ហ៊ុន អាយុ45ឆ្នាំ នៅភូមិញញាលៀង ឃុំអង្គររាជ្យ ដែលមានផ្ទះទំហំ 6mX7m សង់ពីឈើប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ។ តាមរបាយការណ៍បានឲ្យដឹងថា ក្នុងការឆាបឆេះនេះ បណ្តាលស្លាប់ម្តាយបង្កើតនៅជាមួយឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ85ឆ្នាំ (ចាស់ជរា) និងខូចខាតសម្ភាររួមមាន ៖ ម៉ូតូ1គ្រឿង កង់2គ្រឿង ស្រូវ10ទៃ ថវិកា1.000$ សម្ភារប្រើប្រាស់មួយចំនួន ។ មូលហេតុម្ចាស់ផ្ទះពីនាក់ ប្តីប្រពន្ធស្រវឹងស្រា ដើរលេងផ្ទះបងប្អូននៅក្នុងភូមិ ទុកម្តាយនៅផ្ទះតែម្នាក់ឯង។
- មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ ព្រៃឡង់ ចុះបង្ក្រាបកាប់គាស់រំលើងរុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចុះល្បាតទប់ស្កាត់បទល្មើសធន ធានធម្មជាតិនៅទីតាំងចំនួន ០២ រួមមាន នៅចំណុចពន្លឺពេជ្រ ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ប្រទះឃើញករណី ជនសង្ស័យ ០៦នាក់ លួចកាប់គាស់រំលើងរុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ទំហំប្រមាណ ០៤ហិកតា ពេលនោះក្រុមការងារបានធ្វើការឃាត់ជនសង្ស័យទាំង ០៦នាក់នេះ និងដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ ០៥គ្រឿង កាំបិតផ្គាក់ ០៦ដើម ពូថៅ ០២ដើម អាវុធ កែច្នៃ ០១ដើម រណាយន្ត ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង និងនៅទីតាំងមួយផ្សេងទៀតនៃចំណុចពន្លឺពេជ្រ ក្នុងទីតាំងភូមិសាស្រ្តដដែល ប្រទះឃើញករណីជនសង្ស័យ ០២នាក់ កំពុងកាប់គាស់រំលើងរុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ពេលនោះក្រុមការងារបានធ្វើការឃាត់ជនសង្ស័យទាំង ០២នាក់ និងដកហូតវត្ថុតាងមួយចំនួនរួមមាន ម៉ូតូ ០១គ្រឿង កាំបិតផ្គាក់ ០២ ដើម ពូថៅ ០១ កាំបិតកៃ ០១ ដើម […]
- សត្វកម្រជាច្រើន ត្រូវបានប្រទះឃើញនៅក្នុងឧទ្យានជាតិវិរៈជ័យក្នុងខេត្តរតនគិរី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំ ពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ដោយឱ្យដឹងថា ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្ស បានចុះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលក្រុមការងារដាក់ថតវត្តមានសត្វព្រៃក្នុងឧទ្យានជាតិវីរៈជ័យ ហើយតាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនស្វ័យ ប្រវត្តិ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ដោយថតបានសត្វព្រៃប្រភេទសត្វកម្រជាច្រើនរួមមាន សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះឬកែះ សត្វសំពោច សត្វជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រដូចជាមាន់ទោពណ៌ប្រាក់និងកេងកងជាដើមដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានកត់សម្គាល់ថានៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនឡើងរួមទាំងប្រភេទសត្វកម្រនិងជិតផុតពូជមួយចំនួនផងដោយសារតែការខិតខំអភិរក្ស និងការពារជម្រកត្វព្រៃរបស់កម្លាំងមានសមត្ថកិច្ច។ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា វត្តមានសត្វព្រៃទាំងអស់នេះគឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវៈចម្រុះរបស់ពិភពលោកដោយសារតែប្រភេទសត្វមួយចំនួនដែជិតផុតពូជពីលើពិភពលោក ប៉ុន្តែមានវត្តមាននៅក្នុងព្រៃនៃប្រទេសកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថ យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ(IUCN) ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីងនិងសត្វកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យត្រូវបានចាត់ចូលជាប្រភេទ ងាយរងគ្រោះថ្នាក់(VU) ដែលមានន័យថាវាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ ខ្លាភ្ញីថ្មកែវ […]
- រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទភោជនីយ៏ដ្ឋាន និងអាហារដ្ឋាន មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅក្នុងសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៨ ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានបិទអាជីវកម្មភោជនីយ៏ដ្ឋាន រឺអាហារដ្ឋាន ណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា ប្រជាពលរដ្ឋ ចាប់ផ្តើមមានការធ្វេសប្រហែស លែងបារម្ភចំពោះកូវីដ១៩ គ្រាដែលកម្ពុជា គ្មានអ្នកឆ្លងថ្មី និងអ្នកជំងឺជាសះស្បើយ១០០ភាគរយ។
- មានវីដេអូរ៖ ស្លាប់ពីរនាក់ប្តីប្រពន្ធ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ នៅស្រុកកៀនស្វាយ (ខេត្តកណ្តាល,ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២០)៖ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជិះម៉ូឌុបគ្នាធ្វើដំណើរតាមផ្លូវ ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បើកមិនប្រកាន់ស្តាំជ្រុលទៅបុកម៉ូតូរបស់ពួកគេពេញមួយទំហឹង កាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ប៉ូលិសចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះពីរនាក់ប្តីប្រពន្ធដែលបាត់បង់ជីវិតខាងលើ ប្តីឈ្មោះ ផុន ផល្លី អាយុ៣៩ឆ្នាំ និងប្រពន្ឋឈ្មោះ លួន សារ៉ាយ អាយុ៣៨ឆ្នាំ។ អ្នកទាំងពីរមានទីលំនៅភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ័ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ស្កូបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1S-2814។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ស្កូបពី ពណ៌ស ជិះគ្នាពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីជើងទៅត្បូង (ភ្នំពេញ-អ្នកលឿង) លុះមកដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងទៀត មិនស្គាល់ម៉ាក បើកមិនកាន់ស្តាំ ក៏ជ្រុលចង្កូតទៅបុកជាមួយម៉ូតូម៉ាកស្កូបពីខាងលើ បណ្តាលអ្នកជិះម៉ូតូស្កូបពី ទាំងពីរនាក់ប្តីប្រពន្ធស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ […]
- តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនបងប្អូនសាសនិកខ្មែរ-ឥស្លាមខេត្តប៉ៃលិន ចំនួន ២១៥គ្រួសារ ក្នុងខែបួសរ៉ាម៉ាដន (ខេត្តប៉ៃលិន,ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០)៖ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងសហការីយ៍ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់បងប្អូនសាសនិកខ្មែរ-ឥស្លាមខេត្តប៉ៃលិន ក្នុងខែបួសរ៉ម៉ាឌន ចំនួន ២១៥គ្រួសារ នៅវិហារខ្មែរឥស្លាមខេត្តប៉ៃលិន ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើការសួរសុខទុក្ខដោយក្តីនឹករលឹកនិង អរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។ លោកជំទាវបានមានប្រសាសន៍ បន្តថា ពុកម៉ែបងប្អូនកូនក្មួយ សាសនិកខ្មែរឥស្លាមទាំងអស់ ក៏ជាសាច់ឈាម ខ្មែរតែមួយដូចគ្នា មានសិទ្ធិស្មើៗគ្នា គ្រាន់តែមានកាន់ជំនឿសាសនា ទំនៀម ទំលាប់ […]
- គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស៨លើក សម្លាប់មនុស្ស៧នាក់ របួស៧នាក់ កាលពីម្ស៧ម៉ិញ ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៧នាក់(ស្រី០នាក់)បានស្លាប់ និងរបួសធ្ងន់៥នាក់(ស្រី៣នាក់) ស្រាល២នាក់(ស្រី១នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ។ គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៤នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៨លើក ៕
- ឃាត់ខ្លួនជនសង្ស័យ៧៨នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃ១៦ ឧសភា ភ្នំពេញ ៖ ជនសង្ស័យចំនួន៧៨នាក់(ស្រី៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៤១ករណីទូទាំងប្រទេសនៅថ្ងៃទី១៦ ខែឧសភានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៧៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៥៦នាក់ និងប្រើប្រាស់២២នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice) ចំនួន ៥៣,៨១ក្រាម និង៦៤កញ្ចប់តូច មេតំហ្វេតាមីន(Wy) ចំនួន០,៤៥ក្រាម។
- មានវីដេអូរ៖ ឈើដុលជាង១០កំណត់ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ប្រមូលយករក្សាទុក (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២០)៖៖ ឈើដុលចំនួន១៤ កំណាត់ត្រូវបានកម្លាំងជំនាញបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចុះធ្វើការបង្ក្រាបប្រមូល បានជាបន្តបន្ទាប់ ខណៈដែលក្រុុមអ្នកដឹកឈើ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើការចូលទៅលួចកាប់បំផ្លាញដឹកជញ្ជូនចេញពីតំបន់ដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ ប្រុងដឹកទៅលក់បន្តតាមរោងម៉ាស៊ីនក្នុងខេត្តកំពង់ស្ពឺ។ ការចុះបង្ក្រាបនិងប្រមូលឈេីដុលខាងលើបានធ្វើឡើងនៅរសៀលល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះនៅក្នុងភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានការចុះរុករកឃើញជាបន្តបន្ទាប់ របស់ខាងមន្ត្រីជំនាញឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ តាមការអោយដឹងពីមន្ត្រីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់និយាយថាឈើដុលដែលត្រូវបានរុករកឃើញបានខាងលើមានចំនួន១៤ កំណាត់ ជាប្រភេទឈើ ចំរុះ ដែលមានមុខកាត់៣០ ទៅដល់ ៥០ដេស៊ីម៉ែត្រនឹងមានប្រវែង ៣ ម៉ែត្រកន្លះផងដែរ។ បច្ចុប្បនឈើខាងលើត្រូវបានខាងមន្ត្រីជំនាញបរិស្ថានស្រុកឱរ៉ាល់យើងកំពុងធ្វើការលើកយកមករក្សាទុកនៅស្នាក់ការរងតេទឹកពុះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
- ចំនួនអ្នកឆ្លង COVID-19 លើលោកមិនមានការថមថយឡើយ គ្រាដែលចំនួនអ្នកឆ្លង បានកើនដល់ជាង ៤.៧ លាននាក់ ស្លាប់ជាង ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១.៨ លាននាក់ ចំនួនអ្នកឆ្លង COVID-19 លើលោកមិនមានការថមថយឡើយ គ្រាដែលចំនួនអ្នកឆ្លង បានកើនដល់ជាង ៤.៧ លាននាក់ ស្លាប់ជាង ៣១ម៉ឺននាក់ និងជាសះស្បើយជាង ១.៨ លាននាក់។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


