ថ្ងៃ ព្រហស្បត៍ ទី២០ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មានវីដេអូរ៖ រថយន្តម៉ាកKIAបែកកង់ជ្រុលបុកក្បាលរបាំងថ្មខ្ទេចមុខ រាជធានីភ្នំពេញ៖ រថយន្ត ម៉ាកគា មួយគ្រឿងបានបើកបោះពួយជ្រុលចង្កូតទៅបុកក្បាលរបាំងខណ្ឌចែកទ្រូងផ្លូវបណ្តាលអោយបាក់១កង់ខ្ទេចចេញ ហើយ រថយន្ត នោះបានទៅបុកជាប់ជាមួយក្បាលរបាំង មួយទៀត ដែលនៅខាងមុខ បណ្តាលអោយរងការខូចខាត។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅមុខ អគ្គនាយកដ្ឋានពន្ធដា តាមមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រថយន្ត ដែលគ្រោះថ្នាក់ ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BC.៤៣៧០ បើកបរ ដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ ។ តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត បានជិះគ្នា ៣នាក់ បានធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើង ទៅត្បូង ។ នៅពេលធ្វើដំណើរ ហួសស្ពាន៥មករា បានបន្តិច មកទន្ទឹមមុខ អគ្គនាយកដ្ឋាន ពន្ធដាស្រាប់តែ រថយន្តបានរ៉េចង្កូតទៅឆ្វេងដៃ បុកក្បាលរបាំងថ្ម ផ្នែកខាងជើង បណ្តាលអោយបាក់មួយកង់នឹងខ្ទេចចេញ។ តាមសាក្សីបានអោយដឹងទៀតថា ខណះនោះ […]
  • មានវីដេអូរ៖ អភិបាលខេត្តត្បូងឃ្មុំអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ (ខេត្តត្បូងឃ្មុំ,ថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋងាយរងគ្រោះក្នុងនោះមានស្ត្រីមេម៉ាយ ចាស់ជរា ចំនួន៥០ គ្រួសារ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តនាព្រឹកថ្ងៃទី១៦ឧសភា ២០២០ នៅស្រុកអូររាំងឪ ដែលជាអំណោយរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ដោយមានការចូលរួមពីសំណាក់ឯកឧត្តមជាម ច័ន្ទសោភ័ណ អភិបាលខេត្តនិងលោកជំទាវព្រមទាំងសហការី។ លោកងួន ប៊ុនណាន អភិបាល ស្រុកអូររាំងឪ បានឲ្យដឹងថា:គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជាស្រុករួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកសម្ភារៈគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលងាយរង គ្រោះនិងប្រជាពលរដ្ឋដែលរងគ្រោះដោយឧប្បត្តិហេតុផ្សេងៗមានចំនួន២៧គ្រួសារនៅក្នុងឃុំទាំង៦ នៃស្រុកអូរាំងឪ។ទន្ទឹមនឹងនេះកាកបាទ ក្រហមកម្ពុជាស្រុក បានទទួលសម្ភារៈនិងគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនពីក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកនិងមួយចំនួនផ្សេងទៀតទទួលបានពីសប្បុរជនក៏ដូចជាព្រះគ្រូចៅអធិការនិងគណៈកម្មការអាចារ្យវត្តនានាក្នុងស្រុកសម្រាប់បម្រុង ទុកជួយឧបត្ថម្ភជួយដល់អ្នករងគ្រោះបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវី-ដ១៩។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ ដោយក្តី នឹករលឹកអាណិតអាសូរបំផុតដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេរ»។ សូមបញ្ជាក់ដែរថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះទាំង៥០គ្រួសារនោះ […]
  • រថយន្តបើកបុកម៉ូតូរ៉ឺម៉កលក់ទឹកអំពៅបណ្តាលឱ្យប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់អ្នកបើករត៎បាត់ ព្រះវិហារ ៖ មនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូរ៉ឺម៉កលក់ទឹកអំពៅក្នុងដំណើរបញ្ច្រាសទិសគ្នា។ លោក វរសេនីយ៍ រិទ្ធ សូណា អធិការនគរបាលស្រុក ត្បែងមានជ័យ បានឱ្យដឹងថា ករណីនេះ កើតឡើងកាលពី រសៀល ថ្ងៃទី ១៦ខែឧសភាឆ្នាំ២០២០ នៅ ចំណុច ផ្លូវជាតិ លេខ ៦២ ចន្លោះ គីឡូម៉ែត្រ លេខ ១១២ និង ១១៣ បេង កោង ស្ថិតនៅ ភូមិ ក្រាំង ដូង ឃុំ ព្រះ ឃ្លាំង ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ។ រថយន្ត ម៉ាក ហាយឡែ នឌ័ រពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX.9492 ខូចខាត ធ្ងន់ផ្នែកខាងមុខ អ្នកបើកបរបានរត់គេចខ្លួនបាត់។ ជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុឈ្មោះ […]
  • មានវីដេអូរ៖ អភិបាលខេត្តកណ្តាលក្រើនរំលឹកដល់កងកំលាំងដែលមានភារកិច្ចអនុវត្តច្បាប់ចរាចរណ៍លើដងផ្លូវត្រូវអនុវត្តឲ្យមានសណ្តាប់ធ្នាប់និងផាកពិន័យឲ្យបានត្រឹមត្រូវតាមច្បាប់ ខេត្តកណ្តាល,ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២០៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្តាល បានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល កាល នៅសាលាខេត្តកណ្តាល ដោយក្រើនរំលឹកដល់កងកំលាំងដែលមានភារកិច្ចអនុវត្តច្បាប់ចរាចរលើដងផ្លូវត្រូវតែអនុវត្តអោយមានសណ្ដាប់ធ្នាប់ និងផាកពិន័យអោយត្រឹមត្រូវតាមច្បាប់ ។ ចំពោះល្បែងស៊ីសងនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល ជាពិសេសល្បែងជល់មាន់ បើមានត្រូវតែចុះបង្រ្កាបភ្លាមៗជាបន្ទាន់មិនថាអ្នកធំ ឫអ្នកតូចត្រូវបង្រ្កាបទាំងអស់ដើម្បីអោយភូមិសាស្រ្តក្នុងខេត្តមានសុខសន្តិភាព។ ឯកឧត្ដម បន្តថាខេត្តកណ្ដាលនៅតែបន្តទប់ស្កាត់ការពារការរីករាលដាលនៃ វីរុស កូវីដ ១៩ និងមានការជាសះស្បើយច្រើនក៏ដោយ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ ត្រូវលាងដៃ អោយបានញឹកញាប់និងប្រើប្រាស់ក្រម៉ា ឬម៉ាសពេលចេញទៅក្រៅផ្ទះ និងទីប្រជុំជន ។ ឯកឧត្តមបានរំលឹកដល់គ្រប់អង្គភាពត្រូវបន្តចុះជាប់ជាមួយប្រជាពលរដ្ឋ អោយដល់ខ្នងផ្ទះដើម្បីស្វែងយល់តំរូវការរបស់ប្រជាពលរដ្ឋ និងទទួលខុសត្រូវដោះស្រាយភ្លាមៗ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អភិបាលស្រុក ក្រុង លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវណែនាំមន្ត្រី បុគ្គលិក ឱ្យស្វាគមន៍គ្នាដោយដៃសំពះ តាមទំនៀមទម្លាប់ខ្មែរ ជៀសវាងការចាប់ដៃ ឬប៉ះពាល់គ្នាដោយផ្ទាល់ ត្រូវចេះអនាម័យជាប្រចាំ ដោយលាងសំអាតដៃដោយសារប៊ូ ទឹកស្អាត ឬអាល់កុលលាងដៃអោយបានញឹកញាប់ ហើយកងកម្លាំងត្រូវខិតខំថែរក្សា ការពារ សន្តិសុខសណ្តាប់សាធារណៈ […]
  • ងៃនេះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ សម្ដេចបានសរសេរពីបំណងរបស់សម្ដេច ចង់ឲ្យចៅទាំង២១រូបចេះលេងកីឡា៣ប្រភេទគឺ កីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ។ យ៉ាងនេះក្ដី សម្ដេចថា នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់? ខាងក្រោមនេះគឺជាសំណេរដើមរបស់សម្ដេចតេជោ៖ ទើបបានជួបនិងបីចៅស្រីទី២១មុននេះបន្តិច។ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា(Malya) ឆ្លាតគ្រាន់បើ ម្តាយឈ្មោះម៉ាលីឯកូនឈ្មោះម៉ាលីយ៉ាមិនពិបាកសសេរ។ ក្នុងចំណោមចៅ២១នាក់មានប្រុសចំនួន១២នាក់និងស្រី៩នាក់គ្រប់គ្រាន់ដើម្បីបង្កើតក្រុម បាល់ទាត់បុរសមួយក្រុមបាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុមនិង បង្កើតក្រុមបាល់ទះនារីមួយក្រុម។   ចង់បានដូចនេះចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទកីឡាគឺបាល់ ទាត់ បាល់ទះ និងបាល់បោះ។ នេះគ្រាន់តែជាគិតរបស់ជីតាតែមិនដឹងថាចៅៗនឹងធ្វើតាមយើងឬអត់?៕
  • គូសង្សឹក ជើងចាស់ប៉ះជើងយូរ គូឯក លន់ សៀកឡេង 🇰🇭Vs🇰🇭ឡង រ៉ាមី ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៦ ០៥ ២០២០
  • មួយជើងដេកស្អាតចូលឆ្អឹងជំនីខ្ចី គូពិសេស លីន សុផែន 🇰🇭Vs🇰🇭រាន់ សារ៉ាយ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៦ ០៥ ២០២០
  • ចូលមួយជើងបានរង្វាន់ គូពិសេស ហ៊ឹម សារ៉ាន់ 🇰🇭Vs🇰🇭អង កំសត់ ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៦ ០៥ ២០២០
  • មួយគូរនេះលឿនណាស់វៃលឿនដូចគ្នា គូពិសេស ឆាយ មាស 🇰🇭Vs🇰🇭ឡាស់ យីន ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៦ ០៥ ២០២០
  • មួយជើងនេះចេញបាយកក ពិតជាធ្ងន់ណាស់ គូពិសេស សំ អាន 🇰🇭Vs🇰🇭ធា វាសនា ប្រដាល់អន្តរជាតិជើងឯកខ្សែរក្រវ៉ាត់ ខារ៉ាបាវ ១៦ ០៥ ២០២០
  • រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាប់ផ្ដើមយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង។  ការកកស្ទះសំណុំរឿងនេះហើយ ដែលធ្វើឲ្យចំនួនអ្នកទោសនៅក្នុងពន្ធនាគារ មានការកកស្ទះណែន។ មើលតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅពេលកន្លងទៅបញ្ជាក់ថា សំណុំរឿងដែលកកស្ទះភាគច្រើនជាសំណុំរឿងគ្រឿងញៀន។
  • គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ឧសភា២០២០ បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងពិភាក្សាលើ៖ ១/ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ២/ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៣/សេចក្ដីព្រាងច្បាប់ស្ដីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទ័ណ្ឌ។ ៤/ បញ្ហាផ្សេងៗ លទ្ធផលនៃកិច្ចប្រជុំមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖
  • គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ភ្នំពេញ: ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋbមន្ត្រី បានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម”។ បើតាមរដ្ឋមន្ត្រីប្រតិភូអមនា យករដ្ឋមន្ត្រី កិច្ចការប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះគឺមិន មែនបំពេញចិត្តអង្គភាពណានោះទេ គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិដែលត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្តទៅលើ លក្ខខ័ណជាសមាជិករបស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering -APG)៕  
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព។ សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ៣- សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ ៤.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។ ៤.២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ៤.៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕
  • សម្តេចតេជោ ណែនាំអាជ្ញាធរពិនិត្យភោជនីយដ្ឋាន បើមិនអនុវត្តន៍វិធានអនាម័យប្រឆាំងនឹងជំងឺកូវីដ១៩ ត្រូវផ្អាកបណ្តោះអាសន្ន (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរឱ្យចុះពិនិត្យភោជនីយដ្ឋានទាំងឡាយណា បើភោជនីយដ្ឋានណាមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនេះរីករាលដាលទេនោះ ត្រូវផ្អាកជាបណ្តោះអាសន្ន។ បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់ប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីមកបញ្ជាក់លើហ្វេសប៊ុកយ៉ាងដូច្នេះថា «សម្តេចបានអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន។ បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតឱ្យបើកជាថ្មីវិញ»។ សូមបញ្ជាក់ថា មកដល់ពេលនេះបើទោះបីកម្ពុជាព្យាបាលអ្នកជំងឺជាជិតអស់ ហើយរយៈពេលប្រមាណ៣២ថ្ងៃហើយមិនមានអ្នកឆ្លងជំងឺថ្មីយ៉ាងណាក្តី តែអ្នកជំនាញក្រសួងសុខាភិបាល នៅតែអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លង និងរីករាលដាលនៃជំងឺកូវីដ១៩ ដ្បិតថាជំងឺនេះមិនទាន់រលាយរលត់ពីលើពិភពលោកនៅឡើយនោះទេ៕  

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)